ឆ្នាំ ២០២៣
យើង​និយាយ​ដោយ​ស្នេហ៍
ខែ វិច្ឆិកា ឆ្នាំ ២០២៣


យើង​និយាយ​ដោយ​ស្នេហ៍

សេចក្តី​ដកស្រង់

រូបភាព
ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

នៅ​ថ្ងៃ​នេះ ចូរយើង​និយាយ​ភាសា​ចំនួន​បី​នៃ​ក្តី​ស្នេហ៍​នៃ​ដំណឹងល្អ​គឺ ។ …

ទីមួយ ភាសា​នៃ​ភាពកក់ក្ដៅ និង​គារវភាព ។…

ដោយ​មាន​ភាពកក់ក្ដៅ និង​គារវភាព ពិធី​សាក្រាម៉ង់ និង​ការប្រជុំ​ផ្សេង​ទៀត​របស់​យើង​ផ្តោត​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។…

…ចូរ​យើង​និយាយ​ដោយ​ការដឹងគុណ​ដ៏​កក់ក្ដៅ និង​ដោយ​គារវភាព​ចំពោះ​កិច្ចការ​របស់​ព្រះ​ជា​និច្ច និង​សិរីល្អ​រុងរឿង និង​បុណ្យ​គុណ សេចក្ដី​មេត្តា​ករុណា និង​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ពលិកម្ម​ដ៏ធួន​របស់​ទ្រង់ ។

ទីពីរ ភាសា​នៃ​ដំណឹងល្អ​នៃ​ការបម្រើ និង​ការលះបង់ ។…

…ការហៅ​ឲ្យ​បម្រើ​ដល់​ព្រះអម្ចាស់ និង​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ផ្ដល់​ឱកាស​ដើម្បី​បង្កើន​ចិត្ត​អាណិត​អាសូរ សមត្ថភាព និង​ការបន្ទាប​ខ្លួន ។…

…យើង​ថែទាំ​ទំនាក់ទំនង​នោះ ហើយ​ប្រឆាំង​នឹង​ភាពឯកោ កាល​យើង​ធ្វើ​ការងារ​បម្រើ​ជា​ទៀងទាត់​ចេញ​ពី​ដួងចិត្ត​របស់​យើង​នៅ​ក្នុង​ផ្ទះ​របស់​គ្នា​ទៅវិញ​ទៅមក ។

…សកម្មភាព​ដែល​រៀបចំ​ផែនការ​បាន​ល្អ​របស់​ពួកគេ ជួយ​មនុស្ស​គ្រប់គ្នា​ឲ្យ​មាន​អារម្មណ៍​ថា ពួកគេ​មាន​តម្លៃ មាន​គេ​រាប់អាន និង​អញ្ជើញ​ឲ្យ​មាន​ចំណែក​មួយ​ដែល​ចាំបាច់ ។

…សេចក្ដី​ជំនឿ ការបម្រើ និង​ការលះបង់​ទាញ​យើង​ឲ្យ​ទៅ​ហួស​ពី​ខ្លួន​យើង ខិត​កាន់​តែ​ជិត​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។…

ហើយ​ការណ៍​នោះ​នាំ​យើង​ទៅ​កាន់​ភាសា​នៃ​ដំណឹងល្អ​នៃ​សេចក្ដីសញ្ញា​នៃ​ការមាន​ចំណែក ។…

ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ផ្លូវ​ដ៏​ប្រសើរ​មួយ—ទំនាក់ទំនង​ដែល​ស្ថាបនា​លើ​សេចក្ដីសញ្ញា​ដ៏​ទេវភាព​ដែល រឹងមាំ​ជាង​ចំណង​នៃ​សេចក្ដី​ស្លាប់ ។ សេចក្ដីសញ្ញា​នៃ​ការមាន​ចំណែក​ជា​មួយនឹង​ព្រះ និង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក អាច​ព្យាបាល និង​បន្សុទ្ធ​យើង និង​ទំនាក់ទំនង​ជាទី​ស្រឡាញ់​បំផុត​របស់​យើង​បាន ។ នៅ​ក្នុង​សេចក្ដីពិត ទ្រង់​ស្គាល់​យើង​ច្បាស់​ជាង ហើយ​ស្រឡាញ់​យើង​ខ្លាំង​ជាង​យើង​ស្គាល់ ឬ​ស្រឡាញ់​ខ្លួនឯង​ទៅទៀត ។ នៅ​ក្នុង​សេចក្ដីពិត នៅពេល​យើង​ធ្វើ​សេចក្ដីសញ្ញា​ទាំង​អស់​ដែល​យើង​មាន នោះ​យើង​អាច​ប្រែក្លាយ​ជា​មនុស្ស​កាន់តែ​ប្រសើរ​ជាង​យើង​គិត​ទៅ​ទៀត ។ ព្រះចេស្ដា និង​ព្រះបញ្ញា​ញាណ​របស់​ព្រះ​អាច​ប្រទាន​ពរ​ឲ្យ​យើង​មាន​អំណោយ​ទាន​ដ៏​ល្អ​ទាំងអស់ ទៅ​តាម​ពេលវេលា និង​របៀប​របស់​ទ្រង់ ។