ឆ្នាំ ២០២៣
មនុស្ស​ខ្ជះខ្ជាយ និង​ផ្លូវ​ដែលដឹកនាំ​ទៅផ្ទះ
ខែ វិច្ឆិកា ឆ្នាំ ២០២៣


មនុស្ស​ខ្ជះខ្ជាយ និង​ផ្លូវ​ដែលដឹកនាំ​ទៅផ្ទះ

សេចក្តី​ដកស្រង់

រូបភាព
alt text

ទាញ​យក​ឯកសារ PDF

The Return of the Prodigal Son [ ការត្រឡប់​មកវិញ​របស់​កូន​ខ្ជះខ្ជាយ ] ដោយ រីឆាត ប៊ឺដ

តើ​មាន​អ្នកណា​ក្នុង​ចំណោម​ពួកយើង​ដែល​មិន​បាន​ចាកចេញ​ពី​ផ្លូវ​នៃ​បរិសុទ្ធភាព ដោយ​គិត​ល្ងិត​ល្ងង់​ថា​យើង​អាច​ស្វែងរក​សុភមង្គល​តាមវិធី​ផ្ទាល់ខ្លួន​បាន​ច្រើនជាង​នោះ ?

តើ​មាន​អ្នកណាម្នាក់​ក្នុង​ចំណោម​ពួកយើង ដែល​ពុំ​មាន​អារម្មណ៍​រាបសា សោក​សង្រេង ហើយ​ចង់បាន​ការ​អភ័យទោស និង​ក្ដីមេត្តាករុណា​ជា​ខ្លាំងឬទេ ?

ប្រហែលជា​មនុស្ស​ខ្លះធ្លាប់​ឆ្ងល់​ថា « តើ​អាច​ត្រឡប់​ទៅ​វិញ​បាន​ឬ ? តើ​ខ្ញុំនឹង​ត្រូវគេ​ថាស្តី​ឲ្យ បដិសេធ ហើយ​មិត្ត​ចាស់ៗ​គេចមុខ​ជារៀងរហូត​ដែរឬ​ទេ ? តើ​នៅ​វង្វេង​ជារៀងរហូត​ល្អ​ជាង​ឬ ? តើ​ព្រះនឹង​តប​យ៉ាងណា បើ​ខ្ញុំ​ព្យាយាម​ត្រឡប់​មក​វិញ ? »

[ រឿង ] ប្រៀបប្រដូច [ កូន​ខ្ជះខ្ជាយ ] ផ្តល់​ចម្លើយ​មួយ​ឲ្យ​យើង ។

ព្រះវរបិតាសួគ៌​យើង​នឹង​យាង​មក​រក​យើង ព្រះទ័យ​ទ្រង់​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ និង​ក្តីមេត្តា ។…

ស្ថានសួគ៌​នឹង​រីករាយ​នៅពេល​យើង​ត្រឡប់មកវិញ ។…

ទោះបីជា​ជម្រើសខ្លះ​អាចនាំ​បងប្អូន​ឲ្យ​ឃ្លាតឆ្ងាយ​ពី​ព្រះអង្គសង្គ្រោះ និង​សាសនាចក្រ​ទ្រង់​ក្ដី ក៏​អង្គព្យាបាល​គង់​ចាំ​ស្វាគមន៍​បងប្អូន​នៅលើ​ផ្លូវ​ដែល​ដឹកនាំ​ទៅ​ផ្ទះ ។ ក្នុងនាម​យើងជា​សមាជិកនៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​ព្យាយាម​ធ្វើតាម​គំរូ​ទ្រង់ ហើយ​ឱបក្រសោប​បងប្អូន​ក្នុងនាម​ជាបងប្អូន​ប្រុសស្រី និង​ជាមិត្ត​សំឡាញ់​របស់​យើង ។ យើង​រីករាយ និង​អបអរសាទរ​ជាមួយ​បងប្អូន ។…

ខ្ញុំ​ពុំ​ថា ការត្រឡប់​មកវិញ​ជារឿង​ងាយ​នោះ​ទេ ។ ខ្ញុំ​អាច​ថ្លែងទី​បន្ទាល់​អំពី​រឿង​នោះ​បាន ។ តាម​ពិត វាអាច​ជា​ជម្រើស​ដ៏​លំបាក​បំផុត​ដែល​បងប្អូន​នឹង​ត្រូវ​ធ្វើ ។

ប៉ុន្តែ​ខ្ញុំ​សូម​ថ្លែង​ជា​សាក្សីថា ពេល​បងប្អូន​សម្រេចចិត្ត​ត្រឡប់​មក​វិញ ដើរតាម​មាគ៌ានៃ​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់បងប្អូន នោះ​ព្រះចេស្ដា​ទ្រង់​នឹង​យាង​ចូល​មក​ក្នុង​ជីវិត​បងប្អូន ហើយ​នឹង​ធ្វើការ​ផ្លាស់​ប្រែ​ជីវិត ។