ឆ្នាំ ២០២៣
តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ ។
ខែ វិច្ឆិកា ឆ្នាំ ២០២៣


តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ ។

សេចក្តី​ដកស្រង់

រូបភាព
alt text

ទាញ​យក​ឯកសារ PDF

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​សមាជិក​សាសនាចក្រ​រាប់​លាន​នាក់ ដែល​សព្វថ្ងៃ​នេះ​កំពុង​មក​រក​ព្រះអង្គ​សង្គ្រោះ ហើយ​ឆ្ពោះ​ទៅមុខ លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។​… ជំនឿ​ដ៏​រឹងមាំ​របស់​បងប្អូន​លើ​ព្រះវរ​បិតាសួគ៌ និង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ជីវិត​មិន​ក្លែង​បន្លំ និង​ពិសិដ្ឋ​របស់​បងប្អូន បំផុស​គំនិត​ខ្ញុំ​ឲ្យ​ក្លាយជា​មនុស្ស និង​ជាសិស្ស​កាន់តែ​ល្អ​ប្រសើរឡើង ។

ខ្ញុំ​ស្រឡាញ់​បងប្អូន ។ ខ្ញុំ​សរសើរ​បងប្អូន ។ ខ្ញុំ​សូម​អរគុណ ។ ហើយ​ខ្ញុំ​សូម​ស្ងើច​សរសើរ​បងប្អូន ។

សេចក្តី​ថ្លែងការណ៍​មួយ​នៅក្នុង​ព្រះគម្ពីរ​មរមន​ដោយ​សាំយូអែល ជា​សាសន៍​លេមិន សង្ខេប​បាន​យ៉ាង​ល្អបំផុត​អំពី​អារម្មណ៍​របស់​ខ្ញុំ​ចំពោះ​បងប្អូន ។

« ពួក​គេ​ភាគ​ច្រើនដើរ តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ​…​ហើយ​ពួក​គេ​ខ្នះខ្នែង​ព្យាយាម​ពុំ​ឈប់​ឈរ ដើម្បី​គេ​អាច​នាំ​បង​ប្អូន​របស់​គេ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ឲ្យ​ស្គាល់​សេចក្ដី​ពិត » [ ហេលេមិន ១៥:៥–៦ ការ​គូស​បញ្ជាក់​បន្ថែម ] ។…

បងប្អូន​ស្រឡាញ់ និង​បម្រើ ស្តាប់ និង​រៀន យកចិត្ត​ទុកដាក់ និង​លួងលោម ហើយ​បង្រៀន និង​ថ្លែង​ទីបន្ទាល់​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បងប្អូន​តមអាហារ ហើយ​អធិស្ឋាន​ជាញឹកញាប់ ​មុតមាំ​កាន់តែខ្លាំង​ដោយ​ភាពរាបសា ហើយកាន់​តែរឹងប៉ឹង​នៅក្នុង​សេចក្តី​ជំនឿ​ជឿដល់​ព្រះគ្រីស្ទ « ឲ្យ​ចិត្ត [ របស់​បងប្អូន ] បាន​ពោរ​ពេញ​ទៅ​ដោយ​អំណរ និង​ការ​លួងលោម​ចិត្ត មែន​ហើយ គឺ​រហូត​ដល់​ធ្វើ​ឲ្យ​ចិត្ត​គេ​បរិសុទ្ធ ហើយ​ញែក​ចិត្ត​គេ​ចេញ​ជា​បរិសុទ្ធ រីឯ​ការ​ញែក​ចិត្ត​ចេញ​បរិសុទ្ធ​បាន​មក ដោយ​សារ​…​ប្រគល់​ចិត្ត [ របស់​បងប្អូន ] ដល់​ព្រះ » [ ហេលេមិន ៣:៣៥ ] ។

…អស់អ្នក​ដែល​កំពុង​ឆ្ពោះ​ទៅ​មុខ​តាម​គន្លង​នៃ​ករណីយ​កិច្ច​របស់ខ្លួន គឺ​ជា​កម្លាំង​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ ហើយ​ព្រះអម្ចាស់​បាន​សន្យាថា « គ្រប់​ទាំង​បល្ល័ង្ក និង​អំណាច​គ្រប់​គ្រង ក្សត្រ​បុរី និង​អំណាច​ទាំង​ឡាយ នឹង​ត្រូវបាន​បើក​សម្ដែង ហើយ​ប្រទាន​មក​លើ​អស់អ្នក​ណា​ដែល​ស៊ូទ្រាំ​ដោយ​ក្លាហាន ដើម្បី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:២៩ ] ។