ឆ្នាំ ២០២៣
នគរ​នៃ​សិរីល្អ
ខែ វិច្ឆិកា ឆ្នាំ ២០២៣


នគរ​នៃ​សិរីល្អ

សេចក្តី​ដកស្រង់

រូបភាព
ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

គោលលទ្ធិ​ដែលបាន​បើកសម្តែង​អំពី​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ បង្រៀនថា បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ—មាន​ករណី​លើកលែង​មាន​កំណត់​ខ្លាំង​ដើម្បី​ពិចារណា​នៅទីនេះ—នៅទីបំផុត​នឹងទទួល​មរតក​មួយ​នៃ​នគរ​សិរីល្អ​ទាំងបី សូម្បីតែ​សិរីល្អ​តិចតួច​ជាងគេ​បំផុត​នោះ​ក៏ « ហួស​លើស​ពី​អស់​ទាំង​យោបល់ » ផង [ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨៩ ] ។…

គោលលទ្ធិ និង​ការអនុវត្ត​ជា​ពិសេស​មួយ​ផ្សេងទៀត​របស់​សាសនាចក្រ​ដែលបាន​ស្ដារឡើងវិញ គឺបទបញ្ញត្តិ និង​សេចក្ដីសញ្ញា​ដែលបាន​បើកសម្តែង ដែល​ផ្តល់ឲ្យ​ដល់ បុត្រាបុត្រី​ទាំងអស់​នៃព្រះ នូវឯកសិទ្ធិ​ដ៏ពិសិដ្ឋ ដើម្បី​ស័ក្ដិសម​នឹង​កម្រិត​សិរីល្អ​ដ៏​ខ្ពស់បំផុត​នៅក្នុង​នគរ​សេឡេស្ទាល ។ គោល​ដៅ​ដ៏​ខ្ពស់បំផុត​នោះ—គឺ​ជា​ភាព​តម្កើង​ឡើង​នៅក្នុង​នគរ​សេឡេស្ទាល—ជាការ​ផ្តោត​ដ៏​សំខាន់​របស់សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។…

…នៅក្នុង​សិរីល្អ « សេឡេស្ទាល » មាន​បី​លំដាប់ ដែល​ខ្ពស់​ជាងគេ​នោះ គឺជា​ភាពលើកតម្កើង​នៅក្នុង​នគរ​សេឡេស្ទាល ។…

ផែនការ​របស់​ព្រះ​បាន​បង្កើតឡើង​នៅលើ​សេចក្តី​ពិត​ដ៏​អស់កល្ប​ជានិច្ច ដែល​អាច​ទទួល​បាន​ភាពលើកតម្កើង​តែ​តាមរយៈ​ភាព​ស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​រវាង​បុរស និង​ស្ត្រី​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ នៅទីបំផុត​អាពាហ៍ពិពាហ៍​នឹង​កើតមាន​ចំពោះមនុស្ស​ស្មោះត្រង់​ទាំងអស់ ។…

ការជំនុំ​ជម្រះ​ចុង​ក្រោយ​គឺ​ពុំ​គ្រាន់តែ​ជា​ការវាយតម្លៃ​មួយ​នៃ​ការបូក​សរុប​នូវ​សកម្មភាព​ល្អៗ និង​សកម្មភាព​អាក្រក់—ដែល​យើង​បាន ធ្វើ ប៉ុណ្ណោះ​នោះទេ ។ វា​អាស្រ័យ​លើ​លទ្ធផល​ចុងក្រោយ​នៃ​ទង្វើ និង​គំនិត—ដែល​យើង ប្រែក្លាយ ។ យើង​ស័ក្ដិសម​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច តាមរយៈ​ដំណើរការ​នៃ ការ​ផ្លាស់​ប្រែ​ចិត្ត​ជឿ ។…

ដោយសារ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​ទ្រង់ នៅពេល​យើង​ធ្លាក់ចុះ​ក្នុង​ជីវិត​នេះ នោះ​យើង​អាច​ប្រែចិត្ត ហើយ​ចូលមកលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​ម្ដង​ទៀត​ដែល​នាំ​ទៅ​រក​អ្វី​ដែល​ព្រះវរបិតាសួគ៌​ប្រាថ្នា​សម្រាប់​យើង ។