ឆ្នាំ ២០២៣
បងប្អូន​ប្រុស​ស្រី​នៅក្នុង​ព្រះគ្រីស្ទ
ខែ វិច្ឆិកា ឆ្នាំ ២០២៣


បងប្អូន​ប្រុស​ស្រី​នៅក្នុង​ព្រះគ្រីស្ទ

សេចក្តី​ដកស្រង់

រូបភាព
ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​ថា យើង​ទាំងអស់​គ្នា​គឺជា​បុត្រា និង​បុត្រី​ខាងវិញ្ញាណ​ដ៏​ជា​ទី​ស្រឡាញ់​នៃ​ព្រះមាតាបិតា​សួគ៌​ទាំងអស់គ្នា ដែល​ទ្រង់​ពិត​ជា​ស្រឡាញ់​យើង ហើយ​ថា​យើង​បាន​រស់​នៅ​ជា​គ្រួសារ​មួយ​នៅក្នុង​ទីវត្តមាន​របស់​ព្រះ ពី​មុន​យើង​កើត​មក​លើ​ផែនដី​នេះ ។ ដំណឹងល្អ​ក៏​បង្រៀន​ផងដែរ​ថា យើង​ទាំងអស់​គ្នា​ត្រូវ​បាន​បង្កើត​តាម​រូប​អង្គ​ដូចជា​ព្រះ ។ ហេតុដូច្នោះ​ហើយ​យើង​គឺ​ស្មើភាព​គ្នា​ចំពោះ​ទ្រង់ ។…

ក្នុង​នាម​ជា​ពួក​សិស្ស​នៃ​ព្រះគ្រីស្ទ យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​បង្កើន​សេចក្ដីជំនឿ សេចក្ដី​ស្រឡាញ់ ភាព​ជា​បងប្អូន​ប្រុសស្រី​ខាងវិញ្ញាណ​របស់​យើង​ដោយ​ដួងចិត្ត​វេញ​ធ្លុង​ជាមួយ​គ្នា​ក្នុង​សាមគ្ពីភាព និង​សេចក្ដីស្រឡាញ់ ទោះជា​យើង​មាន​ភាព​ខុសគ្នា​ក្ដី ដូច្នេះ​ចូរ​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​លើក​កម្ពស់​ការ​គោរព​ចំពោះ​សេចក្ដីថ្លៃថ្នូរ​នៃ​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ។…

… គឺ​ពុំ​គួរ​មាន​នូវ​គំនិត ឬ​សកម្មភាព​រើសអើង​នេះទេ ។ …

សូម​ឲ្យ​យើង​សម្រប​ដួងចិត្ត និង​គំនិត​ដោយ​ចំណេះដឹង និងទីបន្ទាល់​ថា យើង​ទាំងអស់​គ្នា​គឺ​ស្មើភាព​គ្នា​នៅ​ចំពោះ​ព្រះ ហើយ​ថា​យើង​ទាំងអស់​គ្នា​បាន​ទទួល​ពេញ​លេញ​នូវ​សក្ដានុពល និង​មរតក​អស់កល្ប​ដូច​គ្នា ។ សូម​ឲ្យ​យើង​រីករាយ​កាន់តែ​ខ្លាំង​នូវ​ញាតិវង្ស​ខាងវិញ្ញាណ ដែល​មាន​រវាង​គ្នា​នឹងគ្នា ហើយ​ឲ្យតម្លៃ​ទៅលើ​គុណលក្ខណៈ​ខុសគ្នា និង​អំណោយទាន​ផ្សេងៗ ដែល​យើង​ទាំងអស់​គ្នា​មាន ។…

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ចំពោះ​បងប្អូន​ថា នៅពេល​យើង​បន្ដ​ហូរ​ចាក់​មក​តាម​វិធី​នេះ​អំឡុង​ជីវិត​រមែង​ស្លាប់​របស់​យើង នោះ​ថ្ងៃ​ថ្មី​នឹង​ចាប់​ផ្ដើម​ជាមួយ​នឹង​ពន្លឺ​ថ្មី​មួយ ដែល​នឹង​បំភ្លឺ​ជីវិត​របស់​យើង ហើយ​បង្កើត​ជា​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​ឲ្យ​តម្លៃ​កាន់​តែ​ច្រើន ហើយ​កាន់តែ​ទទួល​ពរជ័យ​ពេញលេញ​មកពី​ភាពចម្រុះ ព្រះ​ដែល​បាន​បង្កើត​យើង​ផ្សេងៗ​គ្នា​នៅ​ក្នុង​ចំណោម​កូន​ចៅ​របស់​ទ្រង់ ។ យើង​នឹង​ក្លាយ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​ទ្រង់​ពិត ដើម្បី​លើក​កម្ពស់ គោរព និង​ផ្ដល់​សេចក្ដី​ថ្លៃថ្នូរ​នៅ​ក្នុង​ចំណោម​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ។