ឆ្នាំ ២០២៣
ការដើរ​នៅក្នុង​ទំនាក់ទំនង​សេចក្ដីសញ្ញា​ជាមួយ​ព្រះគ្រីស្ទ
ខែ វិច្ឆិកា ឆ្នាំ ២០២៣


ការដើរ​នៅក្នុង​ទំនាក់ទំនង​សេចក្ដីសញ្ញា​ជាមួយ​ព្រះគ្រីស្ទ

សេចក្តី​ដកស្រង់

រូបភាព
ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

ព្រះអម្ចាស់​នឹង​ឆ្លើយតប​ពួកយើង​ម្នាក់ៗ​កាល​ដែល​យើង​មាន​សេចក្តី​វេទនា បើ​យើង​ជ្រើសរើស​ភ្ជាប់​ជីវិត​យើង​ទៅនឹង​ទ្រង់ ។ ទ្រង់​បាន​សន្យា​ថា​នឹង​ដើរ ជាមួយ​នឹង​យើង តាម​ផ្លូវ​នេះ ។

យើង​ហៅ​ការណ៍​នេះ​ថា ការដើរ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា—វា​ជា​ផ្លូវ​មួយ​ដែល​ចាប់ផ្ដើម​ដោយ​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក ហើយ​នាំ​ទៅរក​សេចក្ដីសញ្ញា​កាន់​តែ​ខ្ពស់​ជាងនេះ ពេល​យើង​ចុះ​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។… សេចក្ដីសញ្ញា​គឺ​មិន​គ្រាន់តែ​អំពី​កិច្ចសន្យា​មួយ​នោះទេ ទោះជា​កិច្ចសន្យា​នោះ​សំខាន់​ក្ដី ។ វា​គឺ​អំពី​ទំនាក់ទំនង​មួយ ។…

ដំណឹងល្អ​របស់​ទ្រង់​គឺជា​ដំណឹងល្អ​នៃ​ការយាង​មក​ជួយ ។ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​យើង នៅ​កន្លែង​ដែល​យើង​នៅ​តាម​សភាព​យើង​ជាក់ស្ដែង ។ នេះ​គឺជា មូលហេតុ ឲ្យមាន​សួនច្បារ ឈើឆ្កាង និង​ផ្នូរ ។ ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​ចាត់​ឲ្យ​មក​ជួយ​យើង ដើម្បី​មាន​ជ័យជម្នះ ។ ប៉ុន្តែ​ការបន្ដ​នៅ​កន្លែង​ដែល​យើង​នៅ​នោះ នឹង​មិន​នាំឲ្យ​មាន​ការ​សង្គ្រោះ​ដែល​យើង​ស្វែងរក​នោះទេ ។… ទ្រង់​ក៏​ជា​បេសកកម្ម​នៃ​ការ​លើក​ឡើង​ផងដែរ ។ ទ្រង់​នឹង​លើកស្ទួយ​យើង​ទៅដល់​កម្រិត​របស់​ទ្រង់ ហើយ​ក្នុង​ដំណើរការ​នេះ ធ្វើឲ្យ​យើង​ក្លាយ​ដូចជា​ទ្រង់​ដែរ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​មក​ដើម្បី​លើក​យើង​ឡើង ។ ទ្រង់​សព្វ​ព្រះទ័យ​ចង់​ជួយ​យើង​ឲ្យដូចទ្រង់ ។ នេះ​គឺ​ជា មូលហេតុ ឲ្យ​មាន​ព្រះវិហារបរិសុទ្ធ ។ យើង​ត្រូវ​ចាំ​ថា ៖ វា​មិនមែន​ជា​ផ្លូវ​តែមួយ​មុខ​ទេ ដែល​នឹង​តម្កើង​យើង តែ​ភាពជា​ដៃគូ​ជាមួយ—ព្រះអង្គ​សង្គ្រោះ​យើង​ទៅវិញ​ទេ ។ ហើយ នេះ គឺជា​មូលហេតុ​នៃ​ទំនាក់ទំនង​សេចក្ដីសញ្ញា ។…

… សូម​ចាប់ផ្ដើម​ពី​កន្លែង​របស់​បងប្អូន ។ សូម​កុំឲ្យ​ស្ថានភាព​របស់​បងប្អូន​រារាំង​បងប្អូន​ឡើយ ។ សូម​ចាំ​ថា ល្បឿន ឬ​ទីតាំង​នៅលើ​ផ្លូវ​នេះ​មិន​សំខាន់​ដូចជា​ការរីក​ចម្រើន​នោះ​ទេ ។…

អរគុណ ដែល​យើង​ដើរ​ផ្លូវ​នេះ​រួមគ្នា ដោយ​មាន​ការ​ស្រែក​លើក​ទឹកចិត្ត​នៅ​តាម​ផ្លូវ​ធ្វើដំណើរ ។ នៅពេល​យើង​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​យើង​ជាមួយ​ព្រះគ្រីស្ទ យើង​នឹង​ពង្រឹង​ការ​លះបង់​របស់​យើងផ្ទាល់ ។