ឆ្នាំ ២០២៣
អំណាច​នៃការ​ផ្សារភ្ជាប់
ខែ វិច្ឆិកា ឆ្នាំ ២០២៣


អំណាច​នៃការ​ផ្សារភ្ជាប់

សេចក្តី​ដកស្រង់

រូបភាព
ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

យើង​មាន​ទំនោរ​គិតថា សិទ្ធិអំណាច​នៃការ​ផ្សារភ្ជាប់ អនុវត្ត​តែចំពោះ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​មួយចំនួន​ប៉ុណ្ណោះ ប៉ុន្តែ​សិទ្ធិ​អំណាច​នោះ​គឺចាំបាច់​ដើម្បីធ្វើ​ឲ្យ​ពិធី​បរិសុទ្ធ​នានា​មាន​ប្រសិទ្ធភាព ហើយ ចងភ្ជាប់​ហួសពី​សេចក្ដីស្លាប់ ។…

សុពលភាព​ដែល​អំណាច​នៃ​ការ​ផ្សារភ្ជាប់​ផ្តល់​ដល់ ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​រួមមាន​ពិធីបរិសុទ្ធ​ផ្សេងៗ​ដែល​ធ្វើឡើង​នៅ​កន្លែង​ដែល​ព្រះអម្ចាស់​បាន​កំណត់—គឺ​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។… អំណាច​នៃ​ការផ្សារភ្ជាប់​នេះ​គឺជា​ការបង្ហាញ​ដ៏ឥតខ្ចោះ​អំពី​សេចក្ដីយុត្តិធម៌ ក្តីមេត្តា​ និង​ក្តីស្រឡាញ់​របស់ព្រះ ។

ដោយ​មាន​សិទ្ធិ​ទទួល​បាន​អំណាច​នៃ​ការផ្សារភ្ជាប់ នោះ​ដួងចិត្ត​របស់​យើង​បាន​បង្វែរ​ទៅ​រក​បុព្វការីជន​ដែល​បាន​ស្លាប់ទៅ​ពីមុន ។ ការប្រមូលផ្ដុំ​នៅថ្ងៃ​ចុងក្រោយ​ដើម្បី​ចូលទៅ​ក្នុង​សេចក្តីសញ្ញា​ត្រូវ​ឆ្លងកាត់​វាំងនន ។…

ការបើកសម្តែង​ដ៏ខ្ពង់ខ្ពស់ និង​បរិសុទ្ធ​បំផុត​នៃ​អំណាច​នៃការ​ផ្សារភ្ជាប់​គឺនៅក្នុង​ការ​រួបរួម​ដ៏អស់​កល្ប​របស់​បុរស និង​ស្ត្រី​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍ និង​ទៅ​គ្រប់​ជំនាន់​របស់​ពួកគេ ។…

យើង​អាច​មើលឃើញ​ពី​មូលហេតុ​ដែល « អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​ថា​គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃកូនចៅ​របស់​ទ្រង់ » [ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » បណ្ណាល័យ​ដំណឹង​ល្អ ] ។ ក្នុងពេល​ដំណាល​គ្នានេះ យើង​ទទួល​ស្គាល់ថា​នៅក្នុង​វត្តមាន​ដែល​មិន​ឥតខ្ចោះនេះ មនុស្ស​មួយចំនួន គិត​ថា រឿងនេះ ពុំ​មែន​ជាការពិត ឬ​អាច​ទៅ​រួច​នោះ​ទេ ។ ប៉ុន្តែ​យើង​មាន​ក្តីសង្ឃឹម​លើ​ព្រះគ្រីស្ទ ។…

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អំណាច​នៃ​ការផ្សារ​ភ្ជាប់ និង​សិទ្ធិ​អំណាច​ដែល​បាន​ស្ដារ​ឡើង​វិញ​មកកាន់​ផែនដី​តាមរយៈ យ៉ូសែប ស្ម៊ីធ គឺ​ពិត អ្វី​ដែល​ត្រូវ​បាន​ចងភ្ជាប់​នៅ​លើ​ផែនដី គឺ​ពិត​ជា​ចងភ្ជាប់​នៅ​ស្ថានសួគ៌​ដែរ ។