២០២២
តើ​ខ្ញុំ​សម្រេច​ចិត្ត​ចំពោះ​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​បម្រើ​បេសកកម្ម​ដោយ​របៀប​ណា ?
ខែ កក្កដា ឆ្នាំ ២០២២


« តើ​ខ្ញុំ​សម្រេច​ចិត្ត​ចំពោះ​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​បម្រើ​បេសកកម្ម​ដោយ​របៀប​ណា? » ដើម្បី​កម្លាំង​នៃ​យុវជន  ខែ កក្កដា ឆ្នាំ ២០២២ ។

សំណួរ និង ចម្លើយ

« តើ​ខ្ញុំ​សម្រេច​ចិត្ត​ចំពោះ​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​បម្រើ​បេសកកម្ម​ដោយ​របៀប​ណា ? »

ព្រះអម្ចាស់​រៀបចំ​ផ្លូវ

រូបភាព
យុវនារី

« ព្រះវរបិតា​សួគ៌​របស់​យើង​មាន​កិច្ចការ​សម្រាប់​ឲ្យ​យើង​ធ្វើ ។ នៅពេល​យើង​អាន​ព្រះបន្ទូល​របស់​ទ្រង់ និង​ពាក្យសំដី​របស់​អ្នកបម្រើ​ដែល​បាន​ជ្រើសរើស​របស់​ទ្រង់ យើង​អាច​ដឹង​ដោយ​មាន​ទំនុកចិត្ត ​អំពី​អ្វី​ដែល​ទ្រង់​នឹង​ឲ្យ​យើង​ធ្វើ ។ យើង​ដឹង​ថា ព្រះអម្ចាស់​នឹង​រៀបចំ​ផ្លូវ​សម្រាប់​យើង ដើម្បី​បំពេញ​កិច្ចការ​ដែល​ទ្រង់​សុំ​យើង​ឲ្យ​ធ្វើ ( សូម​មើល នីហ្វៃទី១ ៣:៧) ។ ទ្រង់​តែងតែ​នៅក្បែរ​យើង​ជានិច្ច ប្រសិនបើ​យើង​ខិតខំ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

ម៉ានូអេឡា អូ អាយុ ១៥ ឆ្នាំ ប្រទេស​ហ្គាណា

បងប្អូន​ប្រហែល​មិន​អាច​មាន​អារម្មណ៍​ថា​បាន​ត្រៀមខ្លួន​រួចរាល់ ១០០ % នោះទេ

រូបភាព
យុវជន

« ខ្ញុំ​គឺជា​អ្នកជិះស្គី​លើទឹក​អាជីព​ម្នាក់ ហើយ​ខ្ញុំ​បាន​ផ្អាក​អាជីព​នោះ ដើម្បី​ទទួល​បទពិសោធន៍​នៃ​សេចក្ដី​អំណរ​ដ៏​ពិត ដែល​បាន​មកពី​ការ​បម្រើ​បេសកកម្ម ។ ខ្ញុំ​បាន​រង់ចាំ​រហូត​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ពិតជា​ត្រៀមខ្លួន​រួចរាល់​ ហើយ​ខ្ញុំ​បាន​ទទួល​ពរជ័យ​សម្រាប់​រឿង​នេះ ។ វា​គឺជា​ការសម្រេចចិត្ត​រវាង​បងប្អូន និង​ព្រះវរបិតា​របស់​បងប្អូន​ដែល​គង់​នៅ​ស្ថានសួគ៌ ។ បងប្អូន​ប្រហែល​មិន​អាច​មាន​អារម្មណ៍​ថា​បាន​ត្រៀមខ្លួន​រួចរាល់ ១០០ % នោះទេ ។ ការដាក់ស្នើ​ទម្រង់​បែបបទ​សុំ​បម្រើ​បេសកកម្ម​របស់​បងប្អូន តែងតែ​ត្រូវការ​សេចក្ដី​ជំនឿ​ដ៏​រឹងមាំ ប៉ុន្តែ​វា​មាន​តម្លៃ​ខ្លាំងណាស់ » ។

យ័រដាន់ ស៊ី អាយុ ២២ ឆ្នាំ រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា.

ព្រះអម្ចាស់​នឹង​រៀបចំ ហើយ​ប្រទាន​អំណាច​ឲ្យ​បងប្អូន

« អ្នក​អាច​សូម​ដល់​ព្រះអម្ចាស់​នៅក្នុង​ការអធិស្ឋាន​ជានិច្ច ។ ព្រះអម្ចាស់​ប្រទាន​អំណាច​ដល់​អស់អ្នក​ដែល​ទ្រង់​ហៅ​ឲ្យ​ធ្វើ​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ នៅពេល​ដែល​ប៉ា​ខ្ញុំ​បាន​ស្លាប់ ខ្ញុំ​បាន​ទទួល​ការលួងលោម​ចិត្ត​ដោយ​ទីបន្ទាល់​របស់​ខ្ញុំ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ប៉ុន្តែ​មាន​មនុស្ស​ច្រើន​ណាស់​នៅក្នុង​ពិភពលោក​នេះ ដែល​នៅតែ​ពុំ​ស្គាល់​ផែនការ​របស់​ព្រះវរបិតា​សួគ៌​នៅ​ឡើយ ។ ខ្ញុំ​ដឹងថា ព្រះអម្ចាស់​កំពុង​រៀបចំ​មនុស្ស​សម្រាប់​ខ្ញុំ​ដើម្បី​បង្រៀន » ។

ហ្វីលីពេ អេហ្វ អាយុ ១៧ ឆ្នាំ នៅប្រទេស​ប្រេស៊ីល

សូម​សរសេរ​ការបំផុស​គំនិត​របស់​បងប្អូន

រូបភាព
យុវនារី

« នៅពេល​ខ្ញុំ​បាន​អធិស្ឋាន​អំពី​ការបម្រើ​បេសកកម្ម ខ្ញុំ​បាន​សរសេរ​ការបំផុស​គំនិត​ដែល​ខ្ញុំ​បាន​ទទួល​មកពី​សុន្ទរកថា តន្រ្តី ឬ​មិត្តភក្តិ ។ នៅពេល​ខ្ញុំ​មាន​អារម្មណ៍​បាក់ទឹកចិត្ត​ក្នុង​អំឡុងពេល​រៀបចំខ្លួន​សម្រាប់​បេសកកម្ម​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ត្រលប់​ទៅ​អាន​អ្វី​ដែល​ព្រះវិញ្ញាណ​បាន​ប្រាប់​ខ្ញុំ​ពីមុន​វិញ ។ ខ្ញុំ​ផ្ញើ​ក្រដាស​បេសកកម្ម​របស់​ខ្ញុំ​ចេញទៅ​ហើយ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។ នៅពេល​យើង​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ បងប្អូន​មិន​ដឹងថា វា​អាច​ធ្វើ​ទៅបាន​ដោយ​របៀប​ណា​នោះទេ ប៉ុន្តែ​បងប្អូន​នឹង​សម្គាល់​ឃើញ​ព្រះហស្ថ​របស់​ព្រះ នៅក្នុង​ការធ្វើការ​សម្រេចចិត្ត​របស់​បងប្អូន ! »

ប៊្រីអាណា អិម អាយុ ១៩ ឆ្នាំ រដ្ឋ​អូរីហ្គិន ស.រ.អា

ទទួល​ពរ​របស់​លោក​អយ្យកោ​របស់​បងប្អូន

រូបភាព
យុវនារី

« តាំងពី​ខ្ញុំ​បាន​ទទួល​ពរ​របស់​លោក​អយ្យកោ​របស់​ខ្ញុំ​មក ខ្ញុំ​ដឹងថា ខ្ញុំ​ត្រូវ​ចែកចាយ​ដំណឹងល្អ ។ ខ្ញុំ​កំពុង​រៀបចំខ្លួន​សម្រាប់​បេសកកម្ម​ឥឡូវ​នេះ ដោយ​ការចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្ត​របស់​ខ្ញុំ ។ សូម្បី​តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ការបម្រើ​បេសកកម្ម​ពេញម៉ោង​មិន​សម​សម្រាប់​ខ្ញុំ​នៅពេល​ខ្ញុំ​ធំឡើង ក៏​ខ្ញុំ​នៅតែ​ដឹង​ថា ខ្ញុំ​អាច​ចែកចាយ​ដំណឹងល្អ​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ​ផងដែរ » ។

អេលីស ឌី ១៤ ឆ្នាំ រដ្ឋ​ផ្លរីដា ស.រ.អា

សូម​សួរ​ដល់​ព្រះអម្ចាស់ និង​អ្នកដទៃ​ទៀត

« ខ្ញុំ​ទើប​តែ​អាយុ ១៤ ឆ្នាំ​មែន ប៉ុន្តែ​ខ្ញុំ​បាន​សញ្ចឹងគិត​ពី​សំណួរ​នេះ​ដោយ​ខ្លួនឯង ។ នៅពេល​នោះ​មកដល់​សម្រាប់​ខ្ញុំ ដើម្បី​សម្រេចចិត្ត​ថា​ពេលណា​ខ្ញុំ​ត្រូវ​បម្រើ ខ្ញុំ​នឹង​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​ដើម្បី​ជួយ​ខ្ញុំ​ស្វែងរក​ចម្លើយ ។ ខ្ញុំ​នឹង​និយាយ​ជាមួយ​អ្នក​ដែល​ជិតស្និទ្ធ​នឹង​ខ្ញុំ​បំផុត រាប់បញ្ចូល​ទាំង​គ្រួសារ​របស់​ខ្ញុំ ប៊ីស្សព និង​មិត្តភក្ដិ​របស់​ខ្ញុំ​ផងដែរ ។

ជ័រដាន់ វី អាយុ ១៤ ឆ្នាំ រដ្ឋ​ណេវ៉ាដា ស.រ.អា

ព្រះអម្ចាស់​នឹង​ប្រទានពរ​ចម្លើយ​ដល់​បងប្អូន

« ខ្ញុំ​តែងតែ​មាន​បំណង​ចង់​បម្រើ​បេសកកម្ម​ជានិច្ច ប៉ុន្តែ​ខ្ញុំ​ដឹងថា វា​មិនមែន​ជា​ការសម្រេចចិត្ត​ដ៏​ងាយស្រួល​នោះទេ ។ ប្រសិនបើ​យើង​ឧស្សាហ៍​ព្យាយាម​សិក្សា​ព្រះគម្ពីរ ហើយ​អធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌​ជានិច្ច នោះ ខ្ញុំ​ដឹងថា ទ្រង់​នឹង​ដឹកនាំ​យើង ។ សូម​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។ ទ្រង់​នឹង​ប្រាប់​បងប្អូន​ពី​ពេលវេលា​ដែល​ត្រឹមត្រូវ​ដើម្បី​ចេញ​បម្រើ​បេសកកម្ម ។ សូម​បន្ត​ស្វែងរក​ចម្លើយ ហើយ​បងប្អូន​នឹង​ទទួល​បាន​វា ហើយ​នឹង​មាន​អារម្មណ៍​ថា បាន​ត្រៀមខ្លួន​រួចរាល់​ហើយ » ។

នីកូល អ័រ អាយុ ១៤ ឆ្នាំ ប្រទេស​ប្រេស៊ីល

សូម​រៀបចំខ្លួន​ខាងវិញ្ញាណ ខាង​ផ្លូវចិត្ត និង​ផ្លូវកាយ

« សូម​អធិស្ឋាន​ឲ្យ​អស់ពី​ដួងចិត្ត ហើយ​សញ្ចឹងគិត​ពី​បទគម្ពីរ​អំពី​ការសម្រេចចិត្ត​របស់​បងប្អូន ។ សូម​បើក​ដួងចិត្ត​សម្រាប់​អ្វី​ដែល​ព្រះវិញ្ញាណ​បាន​ខ្សឹប​ប្រាប់ ឬ​និយាយ​ទៅកាន់​បងប្អូន ។ ហើយនៅក្នុង​ពេលនេះ បងប្អូន​អាច​ចូលរួម​គ្រប់​ការប្រជុំ​សាក្រាម៉ង់ ថ្នាក់សិក្ខាសាលា ថ្នាក់​សាលា​ថ្ងៃអាទិត្យ និង​ថ្នាក់​យុវនារី ឬ​ការប្រជុំ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បងប្អូន​ក៏​អាច​រៀបចំខ្លួន​សម្រាប់​ផ្លូវចិត្ត និង​ផ្លូវកាយ​ផងដែរ ។

អាឌីសុន អេហ្វ អាយុ ១៤ ឆ្នាំ នៅរដ្ឋ​យូថាហ៍ ស.រ.អា.