២០២២
ហេតុអ្វី​សព្វថ្ងៃ​នេះ​គ្មាន​អព្ភូតហេតុ​ដូច​ជា​នៅ​ក្នុង​ព្រះគម្ពីរ ?
ខែ កក្កដា ឆ្នាំ ២០២២


« ហេតុអ្វី​សព្វថ្ងៃ​នេះ​គ្មាន​អព្ភូតហេតុ​ដូច​ជា​នៅ​ក្នុង​ព្រះគម្ពីរ ? » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២២

ចំ​គោលដៅ

ហេតុអ្វី​សព្វថ្ងៃ​នេះ​គ្មាន​អព្ភូតហេតុ​ដូច​ជា​នៅ​ក្នុង​ព្រះគម្ពីរ ?

រូបភាព
ព្រះយេស៊ូវ​ព្យាបាល​បុរស​ពិការ​ភ្នែក

ព្រះគម្ពីរ​មាន​នូវ​រឿងរ៉ាវ​អព្ភូតហេតុ​ជាច្រើន ។ អព្ភូតហេតុ​ខ្លះ​ធំ ហើយ​គួរ​ឲ្យ​កោត​សរសើរ​ណាស់ ដូចជា​ការញែក​ទឹក​សមុទ្រ​ក្រហម ឬ​ប្រោស​មនុស្ស​ពី​ស្លាប់​ឲ្យ​រស់​ឡើងវិញ ។ ប៉ុន្ត​ចុះ​សព្វថ្ងៃ​នេះ​វិញ​តើ​ដូចម្តេច​ដែរ ? តើ​នៅ​មាន​អព្ភូតហេតុ​កើត​ឡើង​ដែរ​ឬ​ទេ ?

មែន​ហើយ គឺ​មាន​កើត​ឡើង ។ យើង​ប្រហែល​មិន​បាន​ឮ​ពី​វា​ជានិច្ច​នោះ​ទេ ប៉ុន្ដែ​នៅ​មាន​អព្ភូតហេតុ​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​គ្រប់​ពេលវេលា​ទាំងអស់ ។

អែលឌើរ រ៉ូណល អេ រ៉ាសបាន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ថា ៖ « ប្អូនៗ​ជាច្រើន​នាក់​បាន​ធ្វើជា​សាក្សី​នៃ​អព្ភូតហេតុ ច្រើន​ជាង​អ្វី​ដែល​ប្អូនៗ​ដឹង​ទៅទៀត ។ អព្ភូតហេតុ​ទាំងនោះ​អាច​មើល​ទៅ​តូចតាច … ប៉ុន្តែ​ភាពអស្ចារ្យ​មិន​មែន​ជា​ធាតុ​ផ្សំ​នៃ​អព្ភូតហេតុ​នោះ​ទេ លើកលែង​តែ​វា​មក​ពី​ព្រះ​ប៉ុណ្ណោះ » ( សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១០ ] ) ។

រាល់​ជំនួយ​ទាំងឡាយ​ណា​ដែល​មកពី​ព្រះ អាច​ហៅបាន​ថា​ជា​អព្ភូតហេតុ​មួយ ។ មនុស្ស​ជា​ច្រើន​បាន​ទទួល​បទពិសោធន៍​នៃ​អព្ភូតហេតុ​ទាំងឡាយ ។ ពេលខ្លះ​អ្នកទាំងនោះ​ចែកចាយ​រឿងរ៉ាវ​របស់​ពួកគេ ប៉ុន្ដែ​ជាញឹកញាប់ ពួកគេ​បាន​រក្សា​វា​ឲ្យ​ពិសិដ្ឋ—រវាង​ខ្លួន​ពួកគេ​ផ្ទាល់ និង​ព្រះ ។

ហើយ​សូម​ចងចាំ​ការណ៍​ដ៏​សំខាន់​ទាំងពីរ​នេះ​អំពី​អព្ភូតហេតុ​គឺ​ថា ៖ ( ១ ) អព្ភូតហេតុ​កើត​មាន​នៅ​ពេល​មនុស្ស​មាន​សេចក្ដី​ជំនឿ​តែ​ប៉ុណ្ណោះ និង ( ២ ) អព្ភូតហេតុ​កើត​មាន​ស្រប​តាម​​ព្រះហឫទ័យ និង​ពេលវេលា​របស់​ព្រះអម្ចាស់ ។ យើង​ប្រហែល​មិន​អាច​ជ្រើសរើស​ពី​របៀប ឬ​ពេលវេលា​បាន​ឡើយ ប៉ុន្ដែ​អព្ភូតហេតុ​របស់​ព្រះអម្ចាស់​ពិត​ជា​មាន​ពិត​មែន ទោះជា​នៅ​ក្នុង​ពេល​សព្វថ្ងៃ​នេះ ។ និង​ទោះ​ជា​សម្រាប់​ប្អូន​ក៏​ដោយ ។