ឆ្នាំ ២០២៣
សួស្ដី​មកពី​ប្រទេស​អង់គ្លេស!
ខែ មករា ឆ្នាំ ២០២២


សួស្ដី​មកពី​ប្រទេស អង់គ្លេស !

សូម​រៀន​អំពី​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតា​សួគ៌​នៅ​ទូទាំង​ពិភពលោក ។

រូបភាព
Panel 3 of 12 1. Red, double decked bus. 2. Windsor Castle 3. United Kingdom Flag and Great Brittan 4. Flag 5. Shakespeare talking with a speech bubble 6. English ship from the 1800s with pioneers on it. 7. Preston England Temple with a family walking in front of it. Girls in dresses and boys in white shirts and ties and slacks. 8. London England Temple 9. Cheese wheel with a ball 10. Plate of Veg and Egg Muffins 11. Cheese wedge and a container of milk. 12. British Flags.

ប្រទេស​អង់គ្លេស​គឺជា​ប្រទេស​មួយ​នៅ​អឺរ៉ុប​ភាគ​ខាងលិច ។ វា​គឺជា​ផ្នែក​មួយ​នៃ​ចក្រភព​អង់គ្លេស ។ មាន​ប្រជាជន​ជាង ៥០ លាន​នាក់​រស់នៅ​ទីនោះ ។

អ្នកត្រួសត្រាយ​ផ្លូវ​ពីដើម

រូបភាព
Pioneers standing in front of a boat

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង​បង្អស់​បាន​មក​ដល់​ប្រទេស​អង់គ្លេស​នៅ​ឆ្នាំ ១៨៣៧ ។ មនុស្ស​ជាច្រើន​បាន​ទទួល​បុណ្យ​ជ្រមុជទឹក រួចហើយ​បាន​ធ្វើ​ដំណើរ​ទៅកាន់ ស.រ.អា. ។ បច្ចុប្បន្ន​នេះ មាន​សមាជិក​សាសនាចក្រ​សឹងតែ ១៥០,០០០ នាក់​នៅ​ប្រទេស​អង់គ្លេស !

ភាសា​អង់គ្លេស

រូបភាព
hakespeare talking with a speech bubble

អ្នកនិពន្ធ វិល្លាម ស្សេកស្ពៀ គឺ​មកពី​ប្រទេស​អង់គ្លេស ។ លោក​បាន​បង្កើត​ពាក្យ​ជា​ភាសា​អង់គ្លេស​រាប់រយ​ពាក្យ ។ សព្វថ្ងៃ​នេះ មាន​ប្រជាជន​ប្រមាណ​ជា ១.៥ ប៊ីលាន​នាក់​ដែល​និយាយ​ភាសា​អង់គ្លេស ។

ព្រះបរមរាជ​វាំង

រូបភាព
Windsor Castle

ប្រទេស​អង់គ្លេស​មាន​ប្រាសាទ​រាប់រយ ។ ប្រាសាទ វីនស័រ បាន​សាងសង់​ឡើង​នៅ​សតវត្សរ៍​ទី ១១ ហើយ​ជា​ប្រាសាទ​ចំណាស់​ជាងគេ​បំផុត​ដែល​នៅមាន​មនុស្ស​រស់នៅ​ក្នុង​ប្រាសាទ​នោះ ។

ការធ្វើ​ដំណើរ​នៅ​ទីក្រុង​ឡុងដ៍

រូបភាព
A red double-decker bus

ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស គឺជា​រដ្ឋធានី​នៃ​ចក្រភព​អង់គ្លេស និង​ជា​ទីក្រុង​ដ៏ធំ​ជាងគេ​បំផុត​មួយ​នៅក្នុង​ទ្វីប​អឺរ៉ុប ។ វា​មាន​ឡានក្រុង​ពណ៌​ក្រហម​ពីរជាន់​ជាច្រើន ដើម្បី​ជួយ​ដឹក​ជញ្ជូន​មនុស្ស​ឲ្យ​ធ្វើ​ដំណើរ ។

ព្រះវិហារ​បរិសុទ្ធ​ដ៏ស្រស់ស្អាត​ពីរ

រូបភាព
Preston England Temple and London England Temple with a family walking in front of it. Girls in dresses and boys in white shirts and ties and slacks.

ប្រទេស​អង់គ្លេស​មាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង ប្រេសថុន និង​ទីក្រុង​ឡុងដ៍ ។

រចនា​រូបភាព​ដោយ រ៉ាឃ្វិល ម៉ាធីន