ឆ្នាំ ២០២៣
សកម្មភាពចូរ​មក​តាម​ខ្ញុំ
ខែ មករា ឆ្នាំ ២០២២


សកម្មភាព ចូរ​មក​តាម​ខ្ញុំ

សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ការសិក្សា​ព្រះគម្ពីរ ឬ​គ្រាន់តែ​សម្រាប់​ភាពរីករាយ !

គ្មាន​អ្វី​ដែល​ពុំអាច​ទៅរួច​នោះ​ទេ !

រូបភាព
Hand with the middle finger bent down

សម្រាប់ ម៉ាថាយ ១; លូកា ១

ដំណើររឿង ៖ អេលីសាបិត និង សាការី ចង់​មាន​កូន ប៉ុន្ដែ​អេលីសាបិត​មាន​វ័យ​ចំណាស់​ខ្លាំង​ទៅហើយ ។ ថ្ងៃមួយ មាន​ទេវតា​មួយ​អង្គ​បាន​មាន​បន្ទូល​ទៅ សាការី​ថា ពួកលោក​នឹង​មាន​កូនប្រុស​ម្នាក់ ! កូនប្រុស​របស់​ពួកលោក​គឺ យ៉ូហាន-បាទីស្ទ ។ អេលីសាបិត និង សាការី បាន​ដឹង​ថា ការអ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន​នោះ គ្មាន​សោះ​ឡើយ ។ ( សូម​មើល លូកា ១:១១–១៤, ៣៧ ) ។

ចម្រៀង ៖ « ការអធិស្ឋាន​របស់​កុមារ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦–៧ )

សកម្មភាព ៖ សូម​សាកល្បង​ធ្វើ​កិច្ចការ « ដែល​ពុំអាច​ទៅរួច » នេះ ! ដំបូង សូម​ពត់​ម្រាមដៃ​កណ្ដាល​របស់​អ្នក​ចុះក្រោម ។ បន្ទាប់មក ដាក់​ដៃ​របស់​អ្នក​ចុះ​លើ​តុ បាតដៃ​ផ្កាប់ចុះ ។ ឥឡូវ សូម​សាក​លើក​ម្រាម​នាងដៃ​របស់​អ្នក​ឡើង ។ បន្ទាប់មក សូម​ឲ្យ​អ្នកផ្សេង​លើក​វា​ឡើង​ឲ្យ​អ្នក ។ តើ​ព្រះវរបិតា​សួគ៌​បាន​ជួយ​អ្នក​ឲ្យ​ធ្វើ​អ្វីមួយ ដែល​មើល​ទៅ​មិន​អាច​ទៅ​រួច​ដោយ​របៀប​ណា ?

ដំណើររឿង​ប្រសូតិកម្ម

រូបភាព
Boy holding up baby book

សម្រាប់ ម៉ាថាយ ២; លូកា ២

ដំណើររឿង ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសូត​នៅក្នុង​ក្រោលសត្វ​នៅ​ទីក្រុង​បេថ្លេហិម ។ ពួកអ្នក​គង្វាល ទេវតា និង​ពួកហោរា​បាន​មក​ជួប​ទ្រង់ ។ អ្នក​អាច​អាន​បន្ថែម​ទៀត​អំពី​ពួកហោរា​នៅលើ ទំព័រ ៤៦ ។

ចម្រៀង ៖ « គ្រា​មួយ​កាល​ព្រះយេស៊ូវ​នៅ​តូច » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៣៤ ) ។

សកម្មភាព ៖ សូម​ប្ដូរ​វេន​គ្នា​ប្រាប់​ដំណើររឿង​មួយ​អំពី​កំណើត​របស់​សមាជិក​គ្រួសារ​ម្នាក់ ។ អ្នក​អាច​និយាយ​អំពី​កន្លែង​ដែល​ពួកគាត់​កើត ពេលវេលា​ដែល​ពួកគាត់​កើត នរណា​ជា​ឪពុក​ម្ដាយ​របស់​ពួកគាត់ ឬ​រឿង​ផ្សេងទៀត​ដែល​អ្នក​ដឹង​អំពី​កំណើត​របស់​ពួកគាត់ ។

ពន្លឺ​ដ៏ពិត

រូបភាព
Girl shining a flashlight on the floor

សម្រាប់ យ៉ូហាន ១

ដំណើររឿង ៖ ពេលខ្លះ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​គេ​ហៅ​ថា « ពន្លឺ​ដ៏ពិត » ( យ៉ូហាន ១:៩ ) ។ ព្រះគម្ពីរ​បង្រៀន​ថា យើង​គួរតែ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ និង​ធ្វើតាម​ទ្រង់ ។ បន្ទាប់មក​យើង​នឹង​មាន « ​អំណាច​ឲ្យ​បាន​ត្រឡប់​ជា​កូន [ ប្រុស និង​កូនស្រី​របស់ ] ព្រះ » ( យ៉ូហាន ១:១២ ) ។

ចម្រៀង ៖ « ព្រះអង្គ​ជា​ពន្លឺ​ខ្ញុំ » ( ទំព័រ ២៣ )

សកម្មភាព ៖ សូម​គូរ​រូបភាព​គោលដៅ​មួយ​របស់​អ្នក ។ សូម​ឲ្យ​នរណា​ម្នាក់​លាក់​រូបភាព​របស់​អ្នក​នៅកន្លែង​ណាមួយ​ក្នុង​បន្ទប់ ហើយ​បិទ​ភ្លើង​បន្ទប់ ។ ឥឡូវ សូម​បើក​ភ្លើង​តូច​មួយ ហើយ​បញ្ចាំង​វា​នៅក្នុង​បន្ទប់ ។ តើ​អ្នក​អាច​រកឃើញ​រូបភាព​របស់​អ្នក​បាន​ដែរ​ឬ​ទេ​នៅ​ពេល​នេះ ? សូម​និយាយ​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​អ្នក​ឲ្យ​ទៅដល់​គោលដៅ​របស់​អ្នក​បាន ។

ផ្លូវ​នៃ​សេចក្តី​សញ្ញា

រូបភាព
Boy writing on paper

សម្រាប់ ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣

ដំណើររឿង ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​ទៅឯ យ៉ូហាន-បាទីស្ទ ឲ្យ​លោក​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​ឲ្យ​ទ្រង់ ដើម្បី​ទ្រង់​អាច « សម្រេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត » ( ម៉ាថាយ ៣:១៥ ) ។ ព្រះយេស៊ូវ​បាន​ជ្រមុជ​ទឹក ដើម្បី​បង្ហាញ​គំរូ​មួយ​ក្នុង​ការគោរព​តាម​ព្រះវរបិតាសួគ៌ ។ យើង​អាច​ធ្វើតាម​ព្រះយេស៊ូវ​បាន តាមរយៈ​ការទទួល​បុណ្យ​ជ្រមុជ​ទឹក​ដែរ !

ចម្រៀង ៖ « ចូរ​មក​តាម​ខ្ញុំ » ( ទំនុក តម្កើង ល.រ. ៦៣ )

សកម្មភាព ៖ សូម​បើក​ទៅ ទំព័រ ៩ ដើម្បី​រៀន​អំពី​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។ បន្ទាប់មក សូម​ធ្វើ​សកម្មភាព​នេះ ។ នៅលើ​ទំព័រ​នេះ​ជារៀង​រាល់ខែ អ្នក​នឹង​រៀន​អំពី​ពរជ័យ​មួយ​សម្រាប់​អ្នក នៅ​ពេល​អ្នក​ធ្វើតាម​ផ្លូវ​នេះ ដើម្បី​ត្រឡប់​ទៅកាន់​ព្រះវរបិតា​សួគ៌​វិញ !

រចនា​រូបភាព​ដោយ ខាធី ដុកគ្រីល