ឆ្នាំ ២០២៣
ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស​អង់គ្លេស
ខែ មករា ឆ្នាំ ២០២២


ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ ប្រទេស​អង់គ្លេស

សូម​ជួប​ជាមួយ លូសៀ, វីវី និង ហ្សាក់ !

អំពី​ពួកគេ

រូបភាព
Vivie and Lucia Jenkins (sisters) smile as they stand next to a miniature pony.
រូបភាព
Zac Jenkins smiles as he stands next to a very tall sunflower.

ឈ្មោះ ៖ លូសៀ អាយុ ៧ ឆ្នាំ; វីវី អាយុ ៩ ឆ្នាំ; ហើយ ហ្សាក់ អាយុ ៩ ឆ្នាំ

មកពី ៖ ហៀហ្វតស្សាយអឺ ប្រទេស​អង់គ្លេស

ភាសា ៖ អង់គ្លេស

គោលដៅ និង​ក្ដីសុបិន ៖ ធ្វើជា​កល្យាណ​មិត្ត​ម្នាក់ ( លូសៀ ) ទន្ទេញ​ឲ្យចាំ​មាត្រា​នៃ​សេចក្ដី​ជំនឿ ( វីវី ) និង​ជួយ​កុមារ​ដទៃទៀត​ឲ្យ​លេង​កីឡា ( ហ្សាក់ )

គ្រួសារ ៖ លូសៀ និង ហ្សាក់ គឺជា​បងប្អូន​ប្រុស​ស្រី​នឹង​គ្នា ហើយ វីវី គឺជា​បងប្អូន​ជីដូន​មួយ​របស់​ពួកគេ

របៀប​ដែល​ពួកគេ​ធ្វើតាម​ព្រះយេស៊ូវ

រូបភាព
Two boys pushing a lawn mower

លូសៀ និយាយ​ថា « គ្រួសារ​របស់​យើង​រស់នៅ​ក្នុង​ចម្ការ​តែមួយ​ជាមួយ​នឹង​លោកយាយ និង​លោកតា​របស់​យើង ។ មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ ប៉ុន្ដែ​យើង​មាន​អារម្មណ៍​ល្អ នៅពេល​យើង​បម្រើ ។ យើង​ដឹង​ថា ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​យើង​បម្រើ » ។

វីវី ពោល​ថា « យើង​ជួយ​លោកយាយ​មើល​ថែទាំ​កូនសេះ​តូចៗ ។ យើង​នាំ​ពួកវា​ទៅ​ទីវាល​ឲ្យ​ស៊ីស្មៅ ។ យើង​សម្អាត​រោង​របស់​វា សិត​សក់​ឲ្យ​វា ឲ្យ​ចំណី​វា និង​ចាក់​ទឹក​ឲ្យ​ពេញ​ធុង​របស់​វា ។ យើង​ពេញចិត្ត​នឹង​ជួយ​លោកយាយ » ។

ហ្សាក់ ក៏​ធ្វើតាម​ព្រះយេស៊ូវ​តាមរយៈ​ការបម្រើ​ផងដែរ ។ « លោកតា​ទួត​របស់​យើង​បាន​វះ​ដៃ​របស់​គាត់ ។ គាត់​មិន​អាច​ថែទាំ​សួនច្បារ​របស់​គាត់​បាន​ទេ ។ គ្រួសារ​របស់​ខ្ញុំ បងប្អូន​ជីដូន​មួយ និង​លោកតា​លោកយាយ​បាន​ជួយ​កាត់​ស្មៅ និង​ដក​ស្មៅ​ចេញ ។ លោកតា​ទួត​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ! »

ចំណង់​ចំណូល​ចិត្ត​របស់​ពួកគេ

រូបភាព
1. A map of Great Britain: With the Preston England Temple, London England Temple, and Icon landmarks around the country to create an England feel. The background would extend behind the blocks of type, see rough layout. The dimensions include the background. 2. An Envelope 3. Two girls, Lucia (age 7) and Vivie (age 9), riding horses together. 4. Collage of Mangos, Sweet potatoes, Broccoli 5. Queen Elizabeth 6. Three colored pencils: (Turquoise, purple and yellow)

ទីកន្លែង ៖ លូសៀ និង វីវី ចូលចិត្ត​នៅ​ជាមួយ​សត្វ​សេះ

ដំណើររឿង​ព្រះគម្ពីរ ៖ ដំណើររឿង​ដែល ហ្សាក់ ចូលចិត្ត​បំផុត​គឺ​ពេល​ព្រះយេស៊ូវ​យាង​ដើរ​នៅលើ​ទឹក

បន្លែ ឬ​ផ្លែឈើ ៖ ផ្លែ​ស្វាយ ( លូសៀ ) ដំបូង​ជ្វា ( វីវី ) ផ្កា​ខាត់ណា​បៃតង ( ហ្សាក់ )

ពណ៌ ៖ ពណ៌​ស្វាយ ( លូសៀ ) ពណ៌​ទួគី​ខៀវ​បៃតង ( វីវី ) និង​ពណ៌​លឿង ( ហ្សាក់ )

មុខវិជ្ជា​រៀន​នៅ​សាលា ៖ សិល្បៈ ( លូសៀ និង វីវី ) និង​ប្រវត្តិវិទ្យា ( ហ្សាក់ )

រូបភាព
Page from the January 2023 Friend Magazine. Following Jesus in England

រចនា​រូបភាព​ដោយ លូស៊ី សេមផល ឌៀឃីន