ឆ្នាំ ២០២៣
ការស្វែងរក​ទេពកោសល្យ​របស់​ខ្ញុំ
ខែ មករា ឆ្នាំ ២០២២


កុមារ និង​យុវវ័យ

ការស្វែងរក​ទេពកោសល្យ​របស់​ខ្ញុំ

រូបភាព
A young boy smiles as he looks up at a bird that is in a tree. He is holding a book about birds.

នៅពេល​ខ្ញុំ​ចាប់ផ្ដើម​ដាក់​គោលដៅ​សម្រាប់​កម្មវិធី​កុមារ និង​យុវវ័យ ម៉ាក់​របស់​ខ្ញុំ និង​ខ្ញុំ​បាន​និយាយ​អំពី​ទេពកោសល្យ​ថ្មី​ដែល​ខ្ញុំ​ចង់​រៀន ។ ខ្ញុំ​ចង់​រៀន​ច្រៀង រាំ និង​លេង​ព្យាណូ ។ ខ្ញុំ​ក៏ចង់​រៀន​អំពី​សត្វ ហើយ​ខ្ញុំ​ចង់​រៀន​ធ្វើ​ម្ហូប​ផងដែរ ។ ខ្ញុំ​ចង់​អាន​ព្រះគម្ពីរ​មរមន​ដែរ !

ម៉ាក់​របស់​ខ្ញុំ​បាន​បង្រៀន​អ្វីៗ​ជាច្រើន​ដើម្បី​អភិវឌ្ឍ​ទេពកោសល្យ​របស់​ខ្ញុំ ។ ពី​ដំបូង វា​ពិបាក ។ ប៉ុន្ដែ​ក្រោយមក ខ្ញុំ​បាន​ហាត់​រៀន​ម្ដងហើយ​ម្ដងទៀត ។ ឥឡូវ ខ្ញុំ​អាច​លេង​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » « Do, Re, Mi » និង​បទ « Mary Had a Little Lamb » នៅលើ​ព្យាណូ​បានហើយ ។ ខ្ញុំ​បាន​រៀន​ពី​របៀប​ដាំបាយ និង​ធ្វើ​ហតដក និង​ពី​របៀប​ដុត​នំ​ឃុកឃី ។ ខ្ញុំ​អាន​សៀវភៅ​ខ្លះ​អំពី​សត្វ ។ ឥឡូវ​នេះ ខ្ញុំ​ស្គាល់​ឈ្មោះ​បក្សី​ជាច្រើន ដូចជា​ពពួក​សត្វ​ចាប​ពូជ បាន់ធីងស៍, ហាន់នី គ្រីបភើរស៍ និង ម៉ក់ឃីង​បឺដ ។ ហើយ​ខ្ញុំ​អាច​អាន​ចប់​ព្រះគម្ពីរ​មរមន មុនពេល​ខ្ញុំ​ចូល​អាយុ​ប្រាំបួន​ឆ្នាំ ។ វា​អស្ចារ្យ​ដែល​ខ្ញុំ​អាច​បញ្ចប់​គម្ពីរ​ទាំងមូល​បន្ទាប់ពី​អាន​ពីរ​ឆ្នាំ​មក ។

ខ្ញុំ​សង្ឃឹម​ថា កុមារ​ថ្នាក់​អង្គការ​បឋមសិក្សា​ដទៃទៀត​នឹង​រៀន​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ទេពកោសល្យ​ដែល​ពួកគេ​មាន ។

រចនា​រូបភាព​ដោយ ខាយឡា ហ្គាសៀ