ឆ្នាំ ២០២៣
អំណោយ​ថ្វាយ​ព្រះយេស៊ូវ
ខែ មករា ឆ្នាំ ២០២២


ដំណើររឿង​ក្នុង​ព្រះគម្ពីរ

អំណោយ​ថ្វាយ​ព្រះយេស៊ូវ

រូបភាព
Mary, the mother of Jesus, holds the Savior of the World, Jesus Christ, in her arms on the night that he was born into the world. A star shines high up in the heavens and shepherds can be seen walking on a hillside behind them.

នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសូត​មក នោះ​មាន​ផ្កាយ​ថ្មី​មួយ​បាន​រះឡើង​នៅលើ​មេឃ ។ ពួកហោរា​បាន​ដឹង​ថា ផ្កាយ​នោះ​មាន​ន័យ​ថា ព្រះយេស៊ូវ​បាន​ប្រសូត​មក​ហើយ ។ ពួកគេ​បាន​ដើរតាម​ផ្កាយ​នោះ ។ ពួកគេ​បាន​ធ្វើ​ដំណើរ​អស់​ជាច្រើន​ថ្ងៃ ។

រូបភាព
Three wise men ride on camels as they head toward Bethlehem. The star of Bethlehem goes before them.
រូបភាព
A young Jesus Christ is presented with gifts by three Wise men.

នៅពេល​ពួកហោរា​បាន​រកឃើញ​ព្រះយេស៊ូវ នោះ​ពួកគេ​បាន​ថ្វាយ​អំណោយ​ទៅ​ទ្រង់ ។ ពួកគេ​បាន​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​ទ្រង់ ហើយ​បាន​ថ្វាយ​បង្គំ​ទ្រង់ ។ ពួកគេ​បាន​ដឹង​ថា ទ្រង់​គឺជា​ព្រះរាជបុត្រា​របស់​ព្រះ ។

រូបភាព
A brother and sister help shovel snow of a sidewalk and stairs in front of their grandparent's home.

ខ្ញុំ​ក៏​អាច​ថ្វាយ​អំណោយ​ដល់​ព្រះយេស៊ូវ​បាន​ផងដែរ ។ ខ្ញុំ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ទៅកាន់​ទ្រង់ នៅពេល​ខ្ញុំ​ធ្វើតាម​គំរូ​របស់​ទ្រង់ និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ទៅកាន់​មនុស្ស​ដទៃ ។

រចនា​រូបភាព​ដោយ អាព្រីល ស្តុត