២០១៨
ហេតុ​អ្វី​ព្រះ​បណ្តោយ​ឲ្យ​មាន​សង្គ្រាម ?
April 2018


ចំទៅ​នឹង​គោលដៅ

ហេតុ​អ្វី​ព្រះ​បណ្តោយ​ឲ្យ​មាន​សង្គ្រាម ?

រូបភាព
soldiers

រូបថត​មក​ពី Getty Images

សង្គ្រាម​គឺ​ជា​ផ្នែក​នៃ​រឿង​របស់​មនុស្ស​លោក​នៅ​លើ​ផែនដី​នេះ​ចាប់តាំង​ពី​ដើម​ដំបូង​ម៉្លេះ ។ ប៉ុន្តែ​ព្រះអម្ចាស់ ជា​ម្ចាស់​នៃ​មេត្រីភាព ពុំ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ផ្តើម​ធ្វើ​សង្គ្រាម​ជាមួយ​គ្នា​ឡើយ ។ ទ្រង់​ព្រះកន្សែង ពេល​មនុស្ស​ជ្រើសរើស​ពុំ​ស្រឡាញ់​គ្នា ហើយ « គ្មាន​សេចក្ដី​ស្រឡាញ់​ ហើយ … ស្អប់​ឈាម​ខ្លួន​ឯង​ទៅ​វិញ » ( ម៉ូសេ ៧:៣៣ ) ដោយ​ធ្វើ​ឲ្យ​ផែនដី​ពុករលួយ​ដោយសារ​អំពើហិង្សា ( សូមមើល លោកុប្បត្តិ ៦:១១–១៣ ) ។ អស់​អ្នក​ពួក​ទុច្ចរិត​ដែល​នាំ​សង្គ្រាម​មក​លើ​ផែនដី​នឹង​ត្រូវបានជំនុំជម្រះ​ចំពោះ​ទង្វើ​របស់​ពួកគេ ។

ព្រះអម្ចាស់​បាន​បញ្ជា​ដល់​រាស្ត្រ​ទ្រង់​ឲ្យ « លះបង់​សង្គ្រាម ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុខសាន្ត​វិញ » ( គ. និង ស. ៩៨:១៦ ) ។ ប៉ុន្តែ ពេល​ប្រជាជាតិ​លើក​អាវុធ​ឡើង​ប្រឆាំង​នឹង​គ្នា នោះ​ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ថា ជួនកាល​យើង​មានបុព្វហេតុត្រឹមត្រូវក្នុង​ការការពារ​គ្រួសារ ប្រជាជាតិ និង​សេរីភាព​យើង​ទាស់​នឹង​ការបំផ្លាញ ការផ្តាច់ការ និង​ការសង្កត់សង្កិន ( សូមមើល អាលម៉ា ៤៣:៤៧; អាលម៉ា ៤៦:១២–១៣; គ. និង ស. ១៣៤:១១ ) ។ ហើយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​បម្រើ​នៅក្នុង​កងទ័ព​នៃ​ប្រជាជាតិ​របស់​ពួកគេ​កំពុង​ធ្វើតាម​គោលការណ៍​នៃ « ការនៅ​ក្រោម​អំណាច​ស្ដេច ប្រធានាធិបតី អ្នកគ្រប់គ្រង និង​ចៅក្រម » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១២ ) ។