២០១៨
និមិត្តសញ្ញាបុណ្យ​រំលង ៦ យ៉ាង ដែល​អាច​ផ្លាស់ប្តូរ​របៀប​ដែល​អ្នក​យល់​អំពី​បុណ្យ​អ៊ីស្ទើរ
April 2018


និមិត្តសញ្ញាបុណ្យ​រំលង ៦ យ៉ាង ដែល​អាច​ផ្លាស់ប្តូរ​របៀប​ដែល​អ្នក​យល់​អំពី​បុណ្យ​អ៊ីស្ទើរ

ពេលយើង​ចងចាំ​អំពីនិមិត្ត​សញ្ញា​នៃ​បុណ្យ​រំលង នោះ​ការយល់​ដឹង និង​អំណរ​របស់​យើង​សម្រាប់​ភាពជាក់ស្តែងនៃ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​នឹង​មានកាន់តែ​ខ្លាំង​ឡើង ។

រូបភាព
table set with passover meal

ខ្ញុំ​ចូលចិត្ត​បុណ្យ​អ៊ីស្ទើរ ជា​បុណ្យ​រំឭក​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ដោះលែង​កូនចៅ​នៃ​ព្រះ​ឲ្យ​មាន​សេរីភាព​ពី​ការជាប់​ឃុំឃាំង​ក្នុង​សេចក្តីស្លាប់ និង​ស្ថាននរក ។

ប៉ុន្តែ ១៥០០ ឆ្នាំ​ពីមុន​ការមាន​ព្រះជន្មរស់​ឡើង​វិញ ថ្ងៃ​ដ៏បរិសុទ្ធ​ស្រដៀង​គ្នា​នោះ​បាន​រំឮក​ដល់​ព្រះយេហូវ៉ា​ចំពោះការដោះលែង​កូនចៅ​សាសន៍​អ៊ីស្រាអែល​ឲ្យ​មាន​សេរីភាព​ពី​សេវកភាព​របស់​ពួកគេ​ក្នុង​ស្រុកអេស៊ីព្ទ ។

បុណ្យ​អ៊ីស្ទើរ​រំឭក​ដល់​ពលិកម្មធួន​របស់​ព្រះអង្គសង្គ្រោះ ឯបុណ្យ​រំលង​គឺ​ជា​ប្រផ្នូល​នៃ​បុណ្យ​អ៊ីស្ទើរ ។ ទាំង​បុណ្យ​អ៊ីស្ទើរ និង​បុណ្យ​រំលង​អាច​ធ្វើ​ឲ្យ​ការយល់​ដឹង​របស់​យើង​អំពី​ការរមាន​ព្រះជន្មរស់​ឡើង​វិញ​​កាន់តែ​ជ្រាលជ្រៅ​ឡើង ។ ខាង​ក្រោម​នេះ​គឺ​ជា​ទំនាក់ទំនង​មួយ​ចំនួន​រវាង​បុណ្យ​រំលង និង​បុណ្យ​អ៊ីស្ទើរ ៖

បុណ្យ​រំលង

បុណ្យ​អ៊ីស្ទើរ

១. បុណ្យ​រំលង​ផ្តោត​ទៅលើកូនចៀម​ឈ្មោល​ឥតខ្ចោះមួយ ( សូមមើល និក្ខ​មនំ ១២:៥) ដោយ​មិន​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ ( សូមមើល និក្ខមនំ ១២:៤៦) ។

១. ព្រះយេស៊ូវ​គឺ​ជា​កូនចៀម​នៃ​ព្រះ ( សូមមើល យ៉ូហាន ១:២៩) គ្មាន​អំពើ​បាប​ដោយ​គ្មាន​បាក់ឆ្អឹង​ឡើយ ( សូមមើល យ៉ូហាន ១៩:៣៦) ។

២. នំបុ័ង​ឥត​តំបែរ គ្មាន​រលួយ ( សូមមើល Bible Dictionary «Leaven» ) យក​ទៅ​បរិភោគ​ជាមួយ​អាហារ​បុណ្យ​រំលង ( សូមមើល និក្ខមនំ ១២:៨, ១៥) ។

២. ព្រះយេស៊ូវ​ជា​នំបុ័ង​ជីវិត ជាអង្គ​ដែល​គ្មាន​ភាពពុំបរិសុទ្ធ ( សូមមើល យ៉ូហាន ៦:៣៥) ។

៣. បន្លែល្វីង​គឺ​ជា​និមិត្តសញ្ញា​នៃ​សេវកភាព​របស់​ពួកសាសន៍​អ៊ីស្រាអែល បរិភោគ​ជាមួយ​អាហារ​បុណ្យ​រំលង ( សូមមើល និក្ខមនំ ១២:៨) ។

៣. យើង​អាច​ចុះចូល​នឹង​សេវកភាព​នៃ​អំពើ​បាប ប៉ុន្តែ​ដោយសារ​ព្រះយេស៊ូវ​បាន​ផឹក​ពែង​ល្វីង ( សូមមើល គ. និង ស. ១៩:១៨) នោះ​យើង​អាច​យក​ឈ្នះ​បាន​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ( សូមមើល កូរិនថូស​ទី ១ ១៥:២២) ។

៤. អាហារ​បុណ្យ​រំលង​ត្រូវ​ទទួលទាន​ឲ្យ​រហ័ស ( សូមមើល និក្ខមនំ ១២:១១) ។

៤. ព្រះសព​របស់​ព្រះអង្គសង្គ្រោះ​ត្រូវបាន​រៀបចំ​ទុក​ដាក់​ភ្លាម​ក្នុង​ផ្នូរ ( សូមមើល យ៉ូហាន ១៩:៣១) ។

៥. អ្នក​ជឿ​ដែល​បាន​លាប​ឈាម​ចៀម​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​របស់​ខ្លួន​បាន​រួច​ពី​ការស្លាប់​ខាង​រូបកាយ ( សូមមើល និក្ខមនំ ១២:៧, ១៣) ។

៥. អ្នក​ជឿ​ដែលបាន​ទទួលទាន​និមិត្តសញ្ញា​នៃឈាម​របស់​កូនចៀម​រៀងរាល់​សប្តាហ៍​អំឡុង​ពេល​ពិធីសាក្រាម៉ង់ ហើយ « ចងចាំ​ទ្រង់​ជានិច្ច » (គ. និង ស. ២០:៧៧, ៧៩) អាច​ត្រូវបាន​សង្គ្រោះពី​ការស្លាប់​ទាំង​ខាង​វិញ្ញាណ និង​ខាង​រូបកាយ ( សូមមើល ម៉ូសាយ ៤:២) ។

៦. នៅ​ថ្ងៃ​បន្ទាប់​ពី​កូន​ច្បង​ត្រូវបាន​សម្លាប់ សេរីភាព​ត្រូវបាន​ប្រកាស​ប្រាប់​ដល់​ពួកអ៊ីស្រាអែល​ដែល​ជាប់ឃុំឃាំង ( សូមមើល និក្ខមនំ ១២:២៩–៣២) ។

៦. នៅ​ថ្ងៃ​បន្ទាប់​ពី​កូន​ច្បង​ត្រូវបាន​សម្លាប់ នោះព្រះយេស៊ូវ​បាន​ប្រកាសអំពី​សេរីភាព​ប្រាប់​ដល់​ពួកអ្នក​ជាប់ឃុំឃាំង​នៅ​ភព​វិញ្ញាណ ( សូមមើល គ. និង ស. ១៣៨:១៨, ៣១, ៤២) ។