២០១៨
​ដៃជំនួយ​របស់យុវមជ្ឈិមវ័យ​នៅលីវ
April 2018


​ដៃជំនួយ​របស់យុវមជ្ឈិមវ័យ​នៅលីវ

នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ ឆ្នាំ ២០១៧ ក្រុម​យុវមជ្ឈិមវ័យ​នៅ​ទីក្រុង​ភ្នំពេញ​ បាន​ជ្រើសរើស​ដើម្បី​ជួយ​លាបថ្នាំ និង​ធ្វើ​ការ​ងារ​សំណង់​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យជំងឺមហារីក​របស់​ស្ត្រី​នគរទេព​ថ្មី ដែល​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ ២០១៨ ខាង​មុខ ។

មាន​យុវវ័យ​ច្រើនជាង ២០០ នាក់ ស្ម័គ្រចិត្ត​ធ្វើ​ការ​បម្រើ​នេះ ហើយ​ពួកគេ​បាន​ធ្វើ​កិច្ចការ​បម្រើ​នេះ​ដោយ​ក្ដី​អំណរ និងភាព​សប្បាយរីករាយ ។

លោកជំទាវ​វេជ្ជ. អ៉ឹង កន្ថាផាវី ​រដ្ឋមន្ត្រី​ក្រសួងកិច្ចការ​នារី​ ព្រមជា​មួយ​នឹងស្ថាបនិក​​មន្ទីរពេទ្យមួយ​នេះ បាន​អញ្ជើញ​មក​ស្វាគមន៍ និង​ថ្លែង​អំណរគុណ​ដល់​ក្រុម​យុវវ័យ​ដែល​បាន​បរិច្ចាគ​ពេល​វេលា​របស់​ពួកគេ​មក​ធ្វើ​ការបម្រើ​នេះ ។ លោក​ជំទាវ​មាន​អារម្មណ៍​រំជួល​ចិត្ត ពេល​លោក​ជំទាវ​បាន​ពន្យល់​ថា « នៅពេល​អ្នកដទៃទៀត​មើល​ឃើញ​ពី​ការ​ស្ម័គ្រចិត្ត នោះ​ពួកគេ​មាន​សង្ឃឹម​សម្រាប់​ពេល​អនាគត ។​ ពួកគេ​ដឹង​ថា​ទោះ​ជា​មាន​ការ​លំបាក​ក្ដី ប៉ុន្តែ​ពួកគេ​នឹង​បាន​ល្អ​ប្រសើរ​ឡើង ។ »

អំណោយ​ដ៏​ល្អៗ​មួយចំនួន​ដែល​មាន​អនុភាព គឺ​មានដូចជា​អំណោយ​នៃ​ពេលវេលា ការ​បម្រើ ការធ្វើ​ការ​ងារលំបាកៗ​យ៉ាង​ល្អ ជា​ដើម ។ មនុស្ស​រាប់រយ​នាក់​បាន​ធ្វើ​ការ​ មនុស្ស​រាប់ពាន់​នាក់​បាន​ទទួល​ពរជ័យ ហើយ​ទី​ក្រុង​បាន​ផ្លាស់​ប្រែ​មុខ​មាត់​ថ្មី ។