២០១៨
ប្រសិនបើ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​បាត់បង់​សេចក្តីជំនឿ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​វា​បាន​មក​វិញ ?
April 2018


សំណួរ និង​ចម្លើយ

« ប្រសិនបើ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​បាត់បង់​សេចក្តីជំនឿ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​វា​បាន​មក​វិញ ? »

រូបភាព
girl sitting on top of a mountain

សូម​អាន​ព្រះគម្ពីរ

ប្រសិនបើ​ខ្ញុំ​មាន​គ្រា​លំបាក​ក្នុងការទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ចំពោះខ្ញុំវិញ ខ្ញុំ​អាន​ព្រះគម្ពីរ ហើយ​ស្វែយល់​សេចក្តីជំនឿ​ដែល​មនុស្ស​គ្រប់​គ្នា​មាន ។ វា​ផ្តល់​សេចក្តីជំនឿ​ដល់​ខ្ញុំ ។ ប្រហែល​ការអធិស្ឋាន​របស់​អ្នក​ខ្លីពេក ។ សូម​ព្យាយាម​អធិស្ឋាន​ឲ្យ​កាន់តែ​ស្មោះសរ​ឡើង ហើយ​ព្រះវរបិតាសួគ៌​នឹង​ជួយ​អ្នក​ឲ្យ​ទទួលបាន​សេចក្តីជំនឿ​របស់​អ្នក​វិញ ។

គ្រីស្ទ ប៊ី អាយុ ១៤ ឆ្នាំ អូរីហ្គិន ស.រ.អា.

ចិញ្ចឹម​បីបាច់​គ្រាប់ពូជ​នៃ​សេចក្តីជំនឿ

ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​អធិស្ឋាន​ទូល​ទៅ​ព្រះវរបិតា ហើយ​សូម​ឲ្យ​ទ្រង់​ជួយ​ខ្ញុំ​រក្សាដើម​នៃ​សេចក្តីជំនឿ​ដែល​ខ្ញុំ​បាន​ដាំ ។ ខ្ញុំ​ត្រូវ​ធ្វើ​កិច្ចការ​ចាំបាច់​នានា​ដើម្បី​ចិញ្ចឹម​បីបាច់​វា ដូច​ជា​អាន​ព្រះគម្ពីរ ស្វែងយល់​បទពិសោធន៍​នានា​ពី​ក្នុង​គម្ពីរ រាប់​ពរជ័យ​របស់​ខ្ញុំ ហើយ​សូម​ជំនួយ​ពី​គ្រួសារ​ខ្ញុំ ។ តាម​របៀប​នោះ សេចក្តីជំនឿ​របស់​ខ្ញុំ​អាច​ចាប់​ផ្តើម​រីកចម្រើន​ម្តង​ទៀត ។ វា​នឹង​ពុំ​កើត​ឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឡើយ — វា​ជា​ដំណើរការ​មួយ​ដែល​ត្រូវការ​ពេលវេលា ។ ខ្ញុំ​ត្រូវ​មាន​ភាពអត់​ធ្មត់ ហើយ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។

អ៊ីលីយ៉ាស់ ប៊ី អាយុ ១៨ ឆ្នាំ មិនដូស្សា អាហ្សង់ទីន

ស្វែងយល់​អំពី​វា​ជាមួយ​គ្នា

ពេល​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​បាត់បង់​សេចក្តីជំនឿ នោះ​ខ្ញុំ​និយាយ​ជាមួយ​ម្តាយ និង​ឪពុក​ខ្ញុំ ហើយ​យើង​ស្វែងយល់​អំពីរឿង​នានា​ជាមួយ​ពួក​គាត់ ។ ពេល​ខ្លះ​យើង​ច្រៀង​ចម្រៀង​លើក​ស្ទួយដួងចិត្ត បន្ទាប់​មក​យើង​អាច​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។

អែមម៉ាលី ស៊ី អាយុ ១៥ ឆ្នាំ ខាឡូរ៉ាដូ ស.រ.អា.

សូមសួរ​ឪពុកម្តាយ​របស់​អ្នក

ក្រៅពី​អធិស្ឋាន​ដោយ​ផ្ទាល់​ទៅ​កាន់​ព្រះវរបិតាសួគ៌​ហើយ យើង​អាច​សួរ​ឪពុក​ម្តាយ​យើង​អំពី​របៀប​ដែល​យើង​អាច​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ហើយ​ស្រង់យក​សេចក្តីជំនឿ​របស់​យើង​ម​កវិញ ។

អ៊ីលីយាស់ អេស អាយុ ១២ ឆ្នាំ ផាយសាន់ឌូ អ៊ុយរ៉ាហ្គាយ

អធិស្ឋាន ជួយ និង​អាន

ដោយសារ​ខ្ញុំ​ជា​មនុស្ស​ម្នាក់ដែល​ចុះ​អន់​ថយ​ក្នុង​សេចក្តីជំនឿ មាន​រឿង​បី​យ៉ាង​ដែល​ខ្ញុំ​បាន​ធ្វើ​ដើម្បី​ទទួល​បាន​វា​មក​វិញ ។ ទី​មួយ ខ្ញុំ​បាន​អធិស្ឋាន ។ អធិស្ឋាន​ទូល​សូម​កម្លាំង ហើយ​ដឹង​នូវ​អ្វី​ដែល​ខ្ញុំ​គួរតែ​ធ្វើដើម្បី​ដំណើរ​ការ​យ៉ាង​ល្អ ។ ទីពីរ ខ្ញុំ​ប្រាប់​មិត្តភក្តិ​ស្និទ្ធស្នាល​ខ្ញុំ​ ហើយ​ពួកគេ​បាន​ជួយ​ខ្ញុំ​យ៉ាង​ខ្លាំង​ពេល​ខ្ញុំ​ត្រូវការ ។ ទីបី​ខ្ញុំ​អាន​ព្រះគម្ពីរ ។ ខគម្ពីរ​ជា​ច្រើន​ទាក់ទង​នឹង​សេចក្តីជំនឿ​ ហើយ​វា​អាច​ជួយ​យើង​ទទួល​បាន​សេចក្តីជំនឿ​មក​វិញ ។

ចាក ជេ អាយុ ១៤ ឆ្នាំ ហ្លូរីណា ស.រ.អា.