ជំពូកទី ២១
ប្រជាជនរបស់លិមហៃត្រូវពួកលេមិនវាយធ្វើបាប ហើយយកជ័យជម្នះលើ — ពួកគេជួបនឹងអាំម៉ូន ហើយបានប្រែចិត្តជឿ — ពួកគេប្រាប់អាំម៉ូនអំពីផ្ទាំងម្ភៃបួនសន្លឹកនៃសាសន៍យ៉ារេឌ។ ប្រមាណជាឆ្នាំ ១២២–១២១ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា លិមហៃ និងប្រជាជនរបស់ទ្រង់ បានត្រឡប់ទៅឯទីក្រុងនីហ្វៃវិញ ហើយបានចាប់ផ្ដើមរស់នៅលើដែនដីដោយសេចក្ដីសុខសាន្តជាថ្មី។
២ហើយហេតុការណ៍បានកើតឡើងថា អស់រយៈពេលជាច្រើនថ្ងៃក្រោយមក ពួកលេមិនបានចាប់ផ្ដើមចាក់រុកឲ្យខឹងនឹងពួកនីហ្វៃទៀត ហើយពួកគេក៏ចាប់ផ្ដើមចូលមកក្នុងតំបន់ព្រំដែនជុំវិញ។
៣ឥឡូវនេះ ពួកគេពុំហ៊ានសម្លាប់គេទេ ព្រោះខ្លាចខុសនឹងពាក្យសច្ចា ដែលស្ដេចរបស់គេបានធ្វើជាមួយនឹងលិមហៃ តែពួកគេបានទះកកំផ្លៀង ហើយប្រើអំណាចទៅលើគេ ហើយបានចាប់ផ្ដើមដាក់ខបន្ទុកដ៏ធ្ងន់ៗទៅលើខ្នងគេ ហើយប្រើគេហាក់បីដូចជាសត្វលាដែលគ —
៤មែនហើយ ការណ៍អស់ទាំងនេះត្រូវបានធ្វើឡើងដើម្បីឲ្យព្រះបន្ទូលនៃព្រះអម្ចាស់បានបំពេញ។
៥ហើយឥឡូវនេះ ការវេទនានៃពួកសាសន៍នីហ្វៃមានទំហំធំដ៏អស្ចារ្យ ហើយគ្មានផ្លូវណា ដែលគេអាចដោះខ្លួនឲ្យរួចពីកណ្ដាប់ដៃនៃពួកនោះបានឡើយ ព្រោះពួកលេមិនបានហ៊ុមព័ទ្ធពួកគេគ្រប់ទិសទី។
៦ហើយហេតុការណ៍បានកើតឡើងថា ប្រជាជនបានចាប់ផ្ដើមរអ៊ូរទាំនឹងស្ដេច ដោយសារការវេទនារបស់ខ្លួន ហើយពួកគេបានចាប់ផ្ដើមចង់ចេញទៅច្បាំងនឹងពួកនោះ។ ហើយពួកគេបានធ្វើឲ្យស្ដេចមានព្រះទ័យកើតទុក្ខជាខ្លាំង ដោយសារការត្អូញត្អែររបស់គេ ហេតុដូច្នេះហើយ ទើបទ្រង់អនុញ្ញាតឲ្យគេធ្វើតាមចំណង់របស់គេចុះ។
៧ហើយពួកគេបានប្រមូលគ្នាទៀត ហើយបានពាក់អាវក្រោះ ហើយបានចេញទៅតតាំងនឹងពួកលេមិន ដើម្បីដេញពួកគេចេញពីដែនដីរបស់ខ្លួន។
៨ហើយហេតុការណ៍បានកើតឡើងថា ពួកលេមិនមានជ័យជម្នះលើពួកគេ ហើយបានដេញពួកគេឲ្យថយក្រោយ ហើយបានសម្លាប់ពួកគេអស់ជាច្រើននាក់។
៩ហើយឥឡូវនេះ មានការកាន់ទុក្ខ និងកការទួញសោកដ៏ខ្លាំងនៅក្នុងចំណោមប្រជាជនលិមហៃ ស្រីមេម៉ាយកាន់ទុក្ខឲ្យប្ដី កូនប្រុស និងកូនស្រីកាន់ទុក្ខឲ្យឪពុក ហើយបងប្អូនកាន់ទុក្ខឲ្យបងប្អូន។
១០ឥឡូវនេះ មានស្រីមេម៉ាយជាច្រើននៅលើដែនដី ហើយគេបានយំដ៏ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះការគំរាមដ៏ធំរបស់ពួកលេមិនបានធ្លាក់មកលើពួកគេ។
១១ហើយហេតុការណ៍បានកើតឡើងថា ការយំសោកដ៏មិនឈប់ឈររបស់ពួកគេ បានចាក់រុកប្រជាជនលិមហៃ ដែលនៅសល់ទាំងប៉ុន្មានឲ្យខឹងនឹងពួកលេមិន ហើយពួកគេបានចេញទៅច្បាំងជាថ្មីទៀត តែពួកគេត្រូវបានរុញច្រានឲ្យថយក្រោយវិញទៀត ដោយបានទទួលការខូចខាតជាដំណំ។
១២មែនហើយ ពួកគេបានទៅម្ដងទៀតជាលើកទីបី ហើយក៏ទទួលការខូចខាតដូចមុន ឯពួកអ្នកដែលពុំត្រូវគេសម្លាប់ចោល ក៏បានត្រឡប់មកទីក្រុងនីហ្វៃវិញ។
១៣ហើយពួកគេបានបន្ទាបខ្លួនស្មើនឹងធូលីដី ដាក់ខ្លួនក្រោមនឹមនៃសេវកភាព សុខចិត្តឲ្យគេវាយខ្លួន ហើយឲ្យគេដេញទៅមក ហើយឲ្យផ្ទុកតាមទំនើងចិត្តនៃពួកខ្មាំងសត្រូវរបស់គេ។
១៤ហើយគេបានបន្ទាបខ្លួនចុះដល់ជម្រៅនៃកភាពទន់ទាប ហើយគេបានអំពាវនាវជាខ្លាំងទៅរកព្រះ មែនហើយ គឺពេញមួយថ្ងៃ ពួកគេបានស្រែកអំពាវនាវទៅរកព្រះរបស់គេ សូមឲ្យទ្រង់ដោះពួកគេឲ្យផុតពីការវេទនារបស់គេ។
១៥ហើយឥឡូវនេះ ព្រះអម្ចាស់ទ្រង់កក្រឮសម្រែករបស់ពួកគេ ដោយសារតែអំពើទុច្ចរិតរបស់ពួកគេ ទោះជាយ៉ាងណាក្ដី គង់តែព្រះអម្ចាស់ទ្រង់បានឮសម្រែករបស់គេដែរ ហើយបានចាប់ផ្ដើមបន្ទន់ចិត្តពួកលេមិន ដើម្បីពួកគេបានចាប់ផ្ដើមសម្រាលបន្ទុកឲ្យគេ តែព្រះអម្ចាស់ទ្រង់មិនបានទតឃើញថាល្មមនឹងដោះពួកគេឲ្យផុតពីសេវកភាពនៅឡើយទេ។
១៦ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានចាប់ផ្ដើមចម្រើនឡើងបន្តិចម្ដងៗ នៅលើដែនដី ហើយបានចាប់ផ្ដើមផលិតធញ្ញជាតិជាច្រើនបរិបូរណ៍ និងហ្វូងចៀម និងហ្វូងគោ ដើម្បីកុំឲ្យពួកគេវេទនាដោយការអត់ឃ្លាន។
១៧ឥឡូវនេះ មានចំនួនស្ត្រីជាច្រើនលើសជាងពួកបុរស ហេតុដូច្នេះហើយ ស្ដេចលិមហៃបានបញ្ជាឲ្យបុរសម្នាក់ៗ ត្រូវកជួយទំនុកបម្រុងដល់ខស្ត្រីមេម៉ាយ និងកូនៗរបស់គេផង ដើម្បីកុំឲ្យគេត្រូវវិនាសដោយអត់ឃ្លាន ហើយគេធ្វើយ៉ាងនេះ ក៏ដោយសារតែពួកគេមួយចំនួនធំ ត្រូវគេសម្លាប់ចោល។
១៨ឥឡូវនេះ ប្រជាជនលិមហៃបានប្រមូលគ្នាមកជាធ្លុងមួយ ឲ្យមានគ្នាច្រើនដែលអាចរួបរួមបាន ហើយបានការពារធញ្ញជាតិរបស់គេ និងសត្វរបស់គេ។
១៩សូម្បីតែស្ដេចផ្ទាល់ ក៏ពុំហ៊ានចេញទៅខាងក្រៅកំផែងក្រុងដែរ លើកលែងតែទ្រង់មានពួកអ្នកយាមទៅជាមួយនឹងទ្រង់ដែរ ដោយខ្លាចក្រែងចៃដន្យណាមួយ ទ្រង់ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកលេមិន។
២០ហើយទ្រង់បានចាត់ឲ្យប្រជាជនទ្រង់យាមជុំវិញដែនដី ក្រែងចៃដន្យណាមួយ គេអាចចាប់បានពួកសង្ឃដែលបានរត់ចូលទៅក្នុងទីរហោស្ថាន ដែលបានលួចយកកពួកកូនក្រមុំរបស់ពួកលេមិន ហើយដែលបានបង្កឲ្យមានការបំផ្លិចបំផ្លាញដ៏ធំបែបនេះមកលើពួកគេ។
២១ព្រោះពួកគេចង់ចាប់ពួកនោះដើម្បីយកមកធ្វើទោស ព្រោះពួកគេបានចូលមកលើដែនដីនីហ្វៃក្នុងពេលយប់ ហើយបានលួចយកធញ្ញជាតិ និងវត្ថុមានតម្លៃរបស់គេជាច្រើន ហេតុដូច្នេះហើយ ពួកគេបានបង្កប់ខ្លួនចាំពួកនោះ។
២២ហើយហេតុការណ៍បានកើតឡើងថា ពុំមានការរំខានឆាឆៅគ្នារវាងពួកលេមិននឹងប្រជាជនរបស់លិមហៃទៀតឡើយ រហូតដល់ពេលដែលកអាំម៉ូន និងបងប្អូនរបស់លោកចូលមកលើដែនដី។
២៣ហើយនៅពេលស្ដេចចេញទៅខាងក្រៅទ្វារកំផែងក្រុង ជាមួយនឹងទាហានយាមរបស់ទ្រង់ ក៏បានឃើញអាំម៉ូន និងបងប្អូនរបស់លោក ហើយដោយសន្និដ្ឋានថា ពួកគេជាពួកសង្ឃរបស់ណូអេ ហេតុដូច្នេះហើយ ទើបទ្រង់បានចាត់ឲ្យគេចាប់ពួកគេ ហើយចងដាក់ក្នុងកគុក។ ហើយបើសិនជាពួកគេជាសង្ឃរបស់ណូអេមែននោះ ច្បាស់ជាទ្រង់បញ្ជាឲ្យយកគេទៅប្រហារទៅហើយ។
២៤ប៉ុន្តែពេលទ្រង់បានជ្រាបថា ពួកគេពុំមែនជាពួកសង្ឃទេ តែពួកគេជាបងប្អូនរបស់ទ្រង់ ហើយបានមកពីដែនដីសារ៉ាហិមឡា ទើបទ្រង់ពោរពេញទៅដោយក្ដីសោមនស្សជាអតិបរមា។
២៥ឥឡូវនេះ មុនពេលអាំម៉ូនមកដល់ ស្ដេចលិមហៃបានបញ្ជាឲ្យបុរសមួយកក្រុមតូចទៅខរកដែនដីសារ៉ាហិមឡា តែពួកគេរកពុំឃើញសោះ ហើយគេវង្វេងនៅក្នុងទីរហោស្ថាន។
២៦ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេបានជួបប្រទះឃើញដែនដីមួយ ដែលធ្លាប់មានមនុស្សអាស្រ័យនៅ មែនហើយ ជាដែនដីមួយដែលពេញដោយកឆ្អឹងក្រៀម មែនហើយ ជាដែនដីមួយ ដែលធ្លាប់មានមនុស្សអាស្រ័យនៅ ហើយត្រូវបានបំផ្លាញចោល ហើយពួកគេដោយបានគិតស្មានថា នោះជាដែនដីសារ៉ាហិមឡា ក៏បានត្រឡប់ទៅដែនដីនីហ្វៃវិញ បានមកដល់ក្នុងតំបន់ព្រំប្រទល់មិនយូរថ្ងៃប៉ុន្មាន មុនពេលអាំម៉ូនមកដល់។
២៧ហើយពួកគេបានយកបញ្ជីមួយមកជាមួយផង ដែលជាបញ្ជីរបស់ប្រជាជន ដែលពួកគេបានជួបប្រទះឃើញឆ្អឹងនោះ ហើយបញ្ជីនោះចារនៅលើផ្ទាំងដែកទាំងឡាយ។
២៨ហើយឥឡូវនេះ លិមហៃបានពោរពេញទៅដោយសេចក្ដីអំណរទៀត កាលបានដឹងពីមាត់របស់អាំម៉ូនមកថា ស្ដេចម៉ូសាយ បានអំណោយទានមួយមកពីព្រះ ដោយសារកអំណោយទាននោះ ទ្រង់អាចបកប្រែឆ្លាក់ត្រាបែបនេះបាន មែនហើយ ហើយអាំម៉ូនក៏អររីករាយផងដែរ។
២៩តែអាំម៉ូន និងបងប្អូនលោកពោរពេញដោយសេចក្ដីសោកសៅ ពីព្រោះបងប្អូនលោកជាច្រើនត្រូវគេសម្លាប់ចោល
៣០ហើយថែមទាំងព្រួយ ដោយសារស្ដេចណូអេ ព្រមទាំងពួកសង្ឃរបស់ទ្រង់ បានធ្វើឲ្យប្រជាជនប្រព្រឹត្តអំពើបាប និងអំពើទុច្ចរិតជាច្រើនទាស់នឹងព្រះ ហើយពួកគេក៏បានកាន់ទុក្ខ ដល់កសេចក្ដីស្លាប់របស់អ័ប៊ីណាដៃ ហើយដល់ខការចាកចេញទៅរបស់អាលម៉ា និងប្រជាជនដែលទៅជាមួយលោកផង ដែលបានសាងឡើងនូវសាសនាចក្រនៃព្រះមួយ តាមរយៈកម្លាំង និងព្រះចេស្ដានៃព្រះ និងសេចក្ដី ជំនឿជឿដល់ពាក្យទាំងឡាយដែលអ័ប៊ីណាដៃបាននិយាយ។
៣១មែនហើយ ពួកគេកាន់ទុក្ខដោយសារការចាកចេញទៅនៃពួកនោះ ព្រោះពួកគេពុំដឹងថា តើពួកនោះបានទៅទីណាទេ។ ឥឡូវនេះ ពួកគេច្បាស់ជាបានរួបរួមគ្នា ដោយរីករាយជាមួយនឹងអ្នកទាំងនោះ ព្រោះពួកគេផ្ទាល់ក៏បានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងព្រះ ដើម្បីបម្រើទ្រង់ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់។
៣២ហើយឥឡូវនេះ ចាប់តាំងពីអាំម៉ូនបានមកដល់ នោះស្ដេចលិមហៃក៏បានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងព្រះដែរ ព្រមទាំងប្រជាជនរបស់ទ្រង់ជាច្រើនផងដើម្បីបម្រើទ្រង់ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់។
៣៣ហើយហេតុការណ៍បានកើតឡើងថា ស្ដេចលិមហៃ និងប្រជាជនទ្រង់ជាច្រើន ចង់ទទួលបុណ្យជ្រមុជទឹក តែគ្មានអ្នកណាម្នាក់សោះនៅលើដែនដី ដែលមានកអំណាចពីព្រះឡើយ។ ហើយអាំម៉ូនមិនព្រមធ្វើការនេះ ដោយចាត់ថា រូបលោកជាអ្នកបម្រើម្នាក់មិនសក្ដិសម។
៣៤ហេតុដូច្នេះហើយ ពេលនោះពួកគេពុំបានរួបរួមគ្នាជាសាសនាចក្រមួយនៅឡើយទេ ដោយរង់ចាំព្រះវិញ្ញាណនៃព្រះអម្ចាស់។ ឥឡូវនេះ ពួកគេចង់ឲ្យបានដូចជាអាលម៉ា និងបងប្អូនលោក ដែលបានរត់ចូលទៅក្នុងទីរហោស្ថាន។
៣៥ពួកគេចង់ទទួលបុណ្យជ្រមុជទឹក ទុកជាសាក្សី ហើយជាទីបន្ទាល់ថា ពួកគេស្ម័គ្រចិត្តនឹងបម្រើព្រះឲ្យអស់ពីដួងចិត្តគេ ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេបានពន្យារពេលដែរ ហើយដំណើររឿងអំពីបុណ្យជ្រមុជទឹករបស់ពួកគេ នឹងមានកចែងនៅពេលក្រោយ។
៣៦ហើយឥឡូវនេះ ការសិក្សាទាំងស្រុងរបស់អាំម៉ូន និងរាស្ត្ររបស់លោក ព្រមទាំងស្ដេចលិមហៃ និងរាស្ត្ររបស់ទ្រង់ គឺដើម្បីដោះខ្លួនឲ្យរួចពីកណ្ដាប់ដៃនៃពួកលេមិន និងពីសេវកភាព៕