ជំនួយ​ការសិក្សា
២. ភ្នំ​ស៊ីណាយ (ហូរែប) និង​ទី​រហោស្ថាន​ស៊ីណាយ


២. ភ្នំ​ស៊ីណាយ (ហូរែប) និង​ទី​រហោស្ថាន​ស៊ីណាយ

ភ្នំ​ដ៏​សំខាន់​ទាំង​ឡាយ គឺជា​កំពូល​ភ្នំ​យេបិលមូសា (ភ្នំ​ម៉ូសេ)។ មាន​ទី​កន្លែង​ជា​ច្រើន​ដែល​អាច​ទៅ​ជា​ភ្នំ​ស៊ីណាយ។ កន្លែង​ដែល​គេឯង​ទទួល​ស្គាល់ គឺជា​ភ្នំ​យេបិលមូសា។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ ព្រះ​ទ្រង់​បាន​លេច​មក​ឯ​លោក​ម៉ូសេ ហើយ​បាន​ប្រទាន​ដល់​លោក​នូវ​ព្រះ​បញ្ញត្តិ ១០​ប្រការ (និក្ខ. ១៩–២០)។ លោក​ម៉ូសេ លោក​អើរ៉ុន ព្រម​ទាំង​កូន​ប្រុស​របស់​អើរ៉ុន​ពីរ​នាក់ និង​ពួក​ចាស់ទុំ ៧០ នាក់ បាន​ឃើញ ហើយ​បាន​ទូល​ជាមួយ​នឹង​ព្រះ (និក្ខ. ២៤:៩–១២)។ ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​លោក​ម៉ូសេ​នូវ​ការ​បង្គាប់​ទាំង​ឡាយ ដើម្បី​សង់​រោង​ឧបោសថ (និក្ខ. ២៥–២៨; ៣០–៣១)។ ពួក​សាសន៍​អ៊ីស្រាអែល​បាន​ថ្វាយ​បង្គំ​រូប​កូន​គោ​មាស ដែល​ពួក​គេ​បាន​បបួល​ឲ្យ​លោក​អើរ៉ុន​ធ្វើ (និក្ខ. ៣២:១–៨)។ លោក​អេលីយ៉ា​បាន​រត់​ភៀស​ខ្លួន​ទៅ​ដែនដី​នេះ ចេញ​ពី​ច្រក​ភ្នំ​យេសរាល ជាទី​កន្លែង​ដែល​ក្សត្រី​យេសិបិល​បាន​គង់នៅ (១ ពង្សាវ. ១៩:១–១៨)។ ទី​នេះ​ក៏​ជា​កន្លែង​ដែល​លោក​អេលីយ៉ា​បាន​ទូល​ជាមួយ​នឹង​ព្រះ (១ ពង្សាវ. ១៩:៨–១៩)។

រូបភាព
រូបថត ទី​២

២. ភ្នំ​ស៊ីណាយ (ហូរែប) និង​ទី​រហោស្ថាន​ស៊ីណាយ តាម​ព្រះ​បញ្ញត្តិ​នោះ​លោក​ម៉ូសេ​បាន​នាំ​ពួក​សាសន៍​អ៊ីស្រាអែល​មក​ភ្នំ​នេះ ដើម្បី​ទទួល​ក្រឹត្យ​វិន័យ​របស់​ព្រះ។ រូបថត​នេះ​បង្ហាញ​កន្លែង​បុរាណ​នៃ​ភ្នំ​ស៊ីណាយ។