ជំនួយ​ការសិក្សា
២១. ច្រក​ភ្នំ​យេសរាល


២១. ច្រក​ភ្នំ​យេសរាល

មើល​ទៅ​ខាង​លិច ពីលើ​កំពូល​ភ្នំ​តាបោរ ទៅ​ឯ​ច្រក​ភ្នំ​យេសរាល។ ទោះ​បី​ជា​គេ​តែងតែ​គិត​ថា​ច្រក​ភ្នំ​យេ​សា​រាល ជា​ច្រក​ភ្នំ​មួយ​ដ៏​ធំ​ក្ដី គង់តែ​តាម​ពិត ច្រក​ភ្នំ​នេះ​គឺជា​ច្រក​ភ្នំ​ជា​ច្រើន ដែល​ភ្ជាប់​វាលទំនាប​អាកូរ​នឹង​ច្រក​ភ្នំ​យ័រដាន់ នឹង​ភូមិភាគ​នៃ​សមុទ្រ​កាលីឡេ។ ជា​ឧទាហរណ៍ ច្រក​ភ្នំ​មេគីដោ គឺ​នៅ​ភាគ​ខាង​លិច​ច្រក​ភ្នំ​នេះ។ ច្រក​ភ្នំ​យេសរាល គឺជា​ផ្លូវ​ដ៏​ធំ​មួយ​ដែល​កាត់​ដែនដី​បរិសុទ្ធ នៅ​រវាង​សមុទ្រ​មេឌីទែរ៉ាណេ ទៅ​ខាង​លិច និង​ច្រក​ភ្នំ​យ័រដាន់​ទៅ​ខាង​កើត។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ ផ្លូវ​ថ្នល់​ធំ​ដែល​ភ្ជាប់​ស្រុក​អេស៊ីព្ទ​នឹង​មេសូប៉ូតាមា គឺ​កាត់​ច្រក​ភ្នំ​នេះ ហើយ​មាន​ចម្បាំង​ជា​ច្រើន​ដែល​បាន​ច្បាំង​នៅ​ទី​នេះ (ពួក​ចៅ. ១:២២–២៧; ៥:១៩; ២ ពង្សាវ. ២៣:២៩–៣០)។ ការ​តយុទ្ធ​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​ដែនដី​នេះ គឺ​ចាប់​ផ្ដើម​នឹង​ចម្បាំង​អើម៉ាគេដូន ដែល​នឹង​ច្បាំង​ក្រោយ​បន្តិច​ពី​ការ​យាង​មក​លើក​ទី​ពីរ​របស់​ព្រះ​អង្គ​សង្គ្រោះ ចម្បាំង​នេះ​បាន​ឈ្មោះ​មក​ពី ហារ ម៉ាគីដោ ឬ​ភ្នំ​ម៉ាគីដោ (អេសេ. ៣៨; យ៉ូអែល ៣:៩–១៤; សាការី ១៤:២–៥; វិវរ. ១៦:១៤–១៦)។

រូបភាព
រូបថត ទី​២១

២១. ច្រក​ភ្នំ​យេសរាល សាសន៍​ទាំង​អស់​នឹង​ជួបជុំ​គ្នា​នៅ​ទី​នេះ ក្នុង​ចម្បាំង​នៃ​អើម៉ាគេដូន (សូម​មើល​គម្ពីរ សាការី ១១–១៤; វិវរ. ១៦:១៤–២១)។