ជំនួយ​ការសិក្សា
១៤. សួនច្បារ​ផ្នូរ


១៤. សួនច្បារ​ផ្នូរ

នេះ​គឺជា​កន្លែង​បុរាណ​នៃ​ទី​បញ្ចុះ​ព្រះ​សព​ព្រះ​អង្គ​សង្គ្រោះ។ ពួក​ព្យាការី​ទំនើប​ជា​ច្រើន​មាន​អារម្មណ៍​ថា ព្រះ​សព​នៃ​ព្រះ​អង្គ​សង្គ្រោះ​ត្រូវ​បាន​បញ្ចុះ​នៅ​ក្នុង​សួនច្បារ​ផ្នូរ​នេះ។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ បន្ទាប់​ពី​ព្រះ​អង្គ​សង្គ្រោះ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង នោះ​ព្រះ​សព​របស់​ទ្រង់​ត្រូវ​បាន​បញ្ចុះ​ក្នុង​ផ្នូរ​ធ្វើ​ពី​ថ្ម (ម៉ាថាយ ២៧:៥៧–៦០)។ នៅ​ថ្ងៃ​ទី​បី មាន​ស្ត្រី​បួន​ប្រាំ​នាក់​បាន​ទៅ​ឯ​ផ្នូរ ហើយ​មិន​ឃើញ​ព្រះ​សព​ព្រះ​អង្គ​សង្គ្រោះ​នៅ​ទី​នោះ​ទេ (ម៉ាថាយ ២៨:១; យ៉ូហាន ២០:១–២)។ ពួក​សាវក​ពេត្រុស និង​យ៉ូហាន​បាន​ទៅ​ឯ​ផ្នូរ ហើយ​ក៏​មិន​ឃើញ​ព្រះ​សព​ព្រះ​អង្គ​សង្គ្រោះ​នៅ​ទី​នោះ​ដែរ (យ៉ូហាន ២០:២–៩)។ ព្រះ​អង្គ​សង្គ្រោះ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទ្រង់​បាន​លេច​មក​ឲ្យ​នាង​ម៉ារា​ពី​ស្រុក​ម៉ាក់ដាឡា​ឃើញ (យ៉ូហាន ២០:១១–១៨)។

រូបភាព
រូបថត ទី​១៤

១៤. សួនច្បារ​ផ្នូរ ពួក​ព្យាការី​ទំនើប​ជា​ច្រើន​មាន​អារម្មណ៍​ថា នៅ​ទី​នេះ​ហើយ​ដែល​គេ​បញ្ចុះ​ព្រះ​សព​ព្រះ​អង្គ​សង្គ្រោះ​នៅ​ក្នុង​រូង​ផ្នូរ​របស់​យ៉ូសែប​ពី​ស្រុក​អើរីម៉ាថេ បន្ទាប់​ពី​ការ​ឆ្កាង។