ជំនួយ​ការសិក្សា
២៧. ណាសារ៉ែត


២៧. ណាសារ៉ែត

រូប​នៃ​ទី​ក្រុង​ណាសារ៉ែត​ទំនើប​នេះ​មើល​ទៅ​ខាង​ត្បូង។ ណាសារ៉ែត​គឺជា​ភូមិ​តូច​មួយ នៅ​សម័យ​ព្រះ​គម្ពីរ​ប៊ីប។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ នីហ្វៃ​បាន​ឃើញ​ក្នុង​ការ​និមិត្ត​នូវ​ព្រះ​មាតា​របស់​ព្រះ​អង្គ​សង្គ្រោះ នៅ​ភូមិ​ណាសារ៉ែត (១ នីហ្វៃ ១១:១៣–២២)។ ទេវតា​កាព្រីយ៉ែល​បាន​ប្រាប់​នាង​ម៉ារា​ថា នាង​នឹង​បាន​បុត្រា​មួយ​ជា​ព្រះ​អង្គ​សង្គ្រោះ (លូកា ១:២៦–៣៥)។ កាព្រីយ៉ែល​បាន​ប្រាប់​ឲ្យ​យ៉ូសែប​យក​នាង​ម៉ារា​ធ្វើ​ជា​ប្រពន្ធ ហើយ​ឲ្យ​ដាក់​ឈ្មោះ​បុត្រ​នាង​ថា យេស៊ូវ (ម៉ាថាយ ១:១៨–២៥)។ ព្រះ​យេស៊ូវ​បាន​មាន​វ័យ​ធំ​នៅ​ភូមិ​ណាសារ៉ែត (ម៉ាថាយ ២:១៩–២៣; លូកា ២:៤–៤០; ៤:១៦)។ ទ្រង់​បាន​ផ្សាយដំណឹង​ល្អ ហើយ​បាន​ប្រាប់​គេ​ថា ទ្រង់ ជា​ព្រះ​មែស៊ី (លូកា ៤:១៦–២១), ប៉ុន្តែ​ប្រជាជន​នៅ​ភូមិ​ណាសារ៉ែត​បាន​បដិសេធ​ទ្រង់ (ម៉ាថាយ ១៣:៥៤–៥៨; លូកា ៤:២២–៣០)។

រូបភាព
រូបថត ទី​២៧

២៧. ណាសារ៉ែត ព្រះ​យេស៊ូវ​មាន​វ័យ​ធំ​នៅ​ភូមិ​នេះ។