ជំនួយ​ការសិក្សា
ផែនទី ទី​១១ ៖ ដែនដី​បរិសុទ្ធ​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី


ផែនទី ទី​១១

ដែនដី​បរិសុទ្ធ​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី

រូបភាព
ផែនទី​ព្រះ​គម្ពីរ​ប៊ីប ទី​១១

សំគាល់​នៃ​ផែនទី ទី​១១

ព្រំដែន​នយោបាយ

ស៊ីដូន

អាប៊ីលេន

សារិបតា

ភ្នំ​ល្បាណូន

ដាម៉ាស

លីតានី

ស៊ីរី

ភ្នំ​ហ៊ើម៉ូន

ផើផើរ

ទីរ៉ុស

ភីនីស៊ី

សេសារា ភីលីព

ច្រក​ភ្នំ​ហ៊ូឡេ

កាលីឡេ

ផ្ទលេមេ (អាកូរ)

ខូរ៉ាស៊ីន

បេតសៃដា

កាពើណិម

គីសុន

កាណា

ម៉ាក់ដាឡា

សមុទ្រ​កាលីឡេ (គេនេសារ៉ែត)

ភ្នំ​កើមែល

ណាសារ៉ែត

ទីបេរាស

ភ្នំ​តាបោរ

យើរមុក

ណាអ៊ីន

គេរ៉ាស៊ីន

សេសារា

ភ្នំ​គីលបោ

ដេកាប៉ូល

សាម៉ារី

សាលិម?

សាម៉ារី

អេណូន?

វាលទំនាប​សារ៉ុន

ស៊ូខារ

ភ្នំ​អេបាល

យ៉ាបុក

យ៉ុបប៉េ

ភ្នំ​កេរិស៊ីម

អើរីម៉ាថេ?

អាយ៉ាឡូន

បេត-អែល

ទន្លេ​យ័រដាន់

ពើរា

ភីឡាដិលភា

យេរីខូរ

សមុទ្រ​ធំ (សមុទ្រ​មេឌីទែរ៉ាណេ)

អាសូត

សូរេក

អេម៉ោស

បេថាបារ៉ា

យេរូសាឡិម

ភ្នំ​ដើម​អូលីវ

បេតផាសេ

បេថានី

វាលទំនាប​ម៉ូអាប់

ភ្នំ​នេបូរ

អាសកេឡូន

អេឡា

បេថ្លេហិម

យូដា

កាសា

ហេប្រុន

ម៉ាខារ

កេរ៉ា

អេដំម

សមុទ្រ​ស្លាប់

អើណូន

បេសោរ

បៀរ-សេបា

ទី​រហោស្ថាន​យូដា

ណាបាធា

សេរេត

គីឡូម៉ែត្រ

០ ២០ ៤០ ៦០

ក ខ គ ឃ

១ ២ ៣ ៤ ៥ ៦ ៧ ៨

●១

●១

●២

●២

●៣

●៤

●៥

●៦

●៧

●៨

●៩

●១០

●១១

●១២

●១៣

●១៤

●១៥

●១៦

●១៧

  1. ទីរ៉ុស និង​ស៊ីដូន ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រៀបធៀប​ក្រុង​ខូរ៉ាស៊ីន និង​ក្រុង​បេតសៃដា ទៅ​នឹង​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន (ម៉ាថាយ ១១:២០–២២)។ ទ្រង់​បាន​ប្រោស​កូន​ស្រី​របស់​ស្ត្រី​ពី​សាសន៍​ដទៃ​ម្នាក់ (ម៉ាថាយ ១៥:២១–២៨)។

  2. ភ្នំ​នៃ​ការ​ប្រែ​រូប ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រែ​រូប​នៅ​ចំពោះ​ពេត្រុស, យ៉ាកុប, និង យ៉ូហាន ហើយ​ពួក​គេ​បាន​ទទួល​កូន​សោ​ទាំង​ឡាយ​នៃ​នគរ (ម៉ាថាយ ១៧:១–១៣)។ (មនុស្ស​ខ្លះ​ជឿជាក់​ថា ភ្នំ​នៃ​ការ​ប្រែ​រូប គឺជា​ភ្នំ​ហ៊ើម៉ូន មនុស្ស​ខ្លះ​ទៀត​ជឿជាក់​ថា​ជា​ភ្នំ​តាបោរ​វិញ)។

  3. សេសារា ភីលីព ពេត្រុស​បាន​ធ្វើ​បន្ទាល់​ថា ព្រះ​យេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ ហើយ​ជា​កូន​សោ​ទាំង​ឡាយ​នៃ​នគរ​ដែល​បាន​សន្យា​ទុក (ម៉ាថាយ ១៦:១៣–២០)។ ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រាប់​ទុកជាមុន អំពី​ការ​សុគត និង​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់​ផ្ទាល់ (ម៉ាថាយ ១៦:២១–២៨)។

  4. ភូមិភាគ​កាលីឡេ ព្រះ​យេស៊ូវ​ទ្រង់​បាន​ចំណាយ​ព្រះ​ជន្មាយុ និង​ការងារ​បម្រើ​របស់​ទ្រង់​នៅ​ស្រុក​កាលីឡេ (ម៉ាថាយ ៤:២៣–២៥)។ នៅ​ទី​នេះ​ហើយ​ដែល​ទ្រង់​បាន​ប្រទាន​ការ​បង្រៀន​នៅ​លើ​ភ្នំ (ម៉ាថាយ ៥–៧); បាន​ប្រោស​មនុស្ស​ឃ្លង់ (ម៉ាថាយ ៨:១–៤); ហើយ​បាន រើស, តែងតាំង, និង​ចាត់​ពួក​សាវក ១២ នាក់​ឲ្យ​ទៅ​បង្រៀន​មាន​តែ​យូដាស-អ៊ីស្ការីយ៉ុត​ទេ​ដែល​មិនមែន​មក​ពី​ស្រុក​កាលីឡេ (ម៉ាកុស ៣:១៣–១៩)។ នៅ​ស្រុក​កាលីឡេ​នេះ​ហើយ​ដែល​ព្រះ​គ្រីស្ទ កាល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​ទ្រង់​បាន​លេច​មក​ឲ្យ​ពួក​សាវក​ឃើញ (ម៉ាថាយ ២៨:១៦–២០)។

  5. សមុទ្រ​កាលីឡេ ក្រោយ​មក​ហៅថា សមុទ្រ​ទីបេរាស ព្រះ​យេស៊ូវ​ទ្រង់​បាន​បង្រៀន​ចេញ​ពី​ទូក​របស់​ពេត្រុស (លូកា ៥:១–៣) ហើយ​បាន​ហៅ​ពេត្រុស អនទ្រេ យ៉ាកុប និង​យ៉ូហាន​ឲ្យ​ធ្វើ​ជា​ពួក​អ្នក​នេសាទ​មនុស្ស (ម៉ាថាយ ៤:១៨–២២; លូកា ៥:១–១១)។ ទ្រង់​ក៏​បាន​សម្ងប់​ព្យុះ (លូកា ៨:២២–២៥), បាន​បង្រៀន​នូវ​ពាក្យ​ប្រៀប​ប្រដូច​ចេញ​ពី​ទូក (ម៉ាថាយ ១៣), ហើយ​បាន​យាង​លើទឹក​សមុទ្រ (ម៉ាថាយ ១៤:២២–៣២), ហើយ​លេច​មក​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ឃើញ បន្ទាប់​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ (យ៉ូហាន ២១)។

  6. បេតសៃដា ពេត្រុស, អនទ្រេ, និង​ភីលីព​បាន​កើត​នៅ​ក្រុង​បេតសៃដា (យ៉ូហាន ១:៤៤)។ ព្រះ​យេស៊ូវ​ទ្រង់​បាន​ចេញ​ទៅ​ជាមួយ នឹង​ពួក​សាវក​ដោយ​ឡែក នៅ​ជិត​ក្រុង​បេតសៃដា។ ហ្វូង​មនុស្ស​បាន​ដើរ​តាម​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​អាហារ​ដល់​មនុស្ស ៥ ពាន់​នាក់ (លូកា ៩:១០–១៧; យ៉ូហាន ៦:១–១៤)។ នៅ​ទី​នេះ​ហើយ​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់ (ម៉ាកុស ៨:២២–២៦)។

  7. កាពើណិម នេះ​ជា​ស្រុក​របស់​ពេត្រុស (ម៉ាថាយ ៨:៥, ១៤)។ នៅ​កាពើណិម​នេះ​ហើយ​ដែល​ម៉ាថាយ​បាន​ហៅថា​ជា « ក្រុង​ផ្ទាល់ » របស់​ព្រះ​យេស៊ូវ នោះ​ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រោស​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង (ម៉ាថាយ ៩:១–៧; ម៉ាកុស ២:១–១២), បាន​ប្រោស​បាវ​បម្រើ​របស់​មេ​ទ័ព​ម្នាក់ បាន​ប្រោស​ម្ដាយ​ក្មេក​របស់​ពេត្រុស (ម៉ាថាយ ៨:៥–១៥), បាន​ហៅ​ម៉ាថាយ​ឲ្យ​ធ្វើ​ជា​សាវក​ម្នាក់ របស់​ទ្រង់ (ម៉ាថាយ ៩:៩), បាន​បើកភ្នែក​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ​បាន​បណ្ដេញ​អារក្ស​ចេញ (ម៉ាថាយ ៩:២៧–៣៣), បាន​ប្រោស​មនុស្ស​ម្នាក់ ដែល​មាន​ដៃ​ស្វិត​នៅ​ថ្ងៃ​ឈប់​សំរាក (ម៉ាថាយ ១២:៩–១៣), បាន​ប្រទាន​បទ​បង្រៀន​អំពី​នំប៉័ង​ជីវិត (យ៉ូហាន ៦:២២–៦៥), ហើយ​បាន​យល់​ព្រម​បង់​ពន្ធ ដោយ​ប្រាប់​ពេត្រុស​ឲ្យ​ទៅ​យក​ប្រាក់​ពី​មាត់​ត្រី (ម៉ាថាយ ១៧:២៤–២៧)។

  8. ម៉ាក់ដាឡា នេះ​ជា​ស្រុក​របស់​នាង​ម៉ារា​ពី​ស្រុក​ម៉ាក់ដាឡា (ម៉ាកុស ១៦:៩)។ ព្រះ​យេស៊ូវ​ទ្រង់​បាន​មក​ទី​នេះ ក្រោយ​ពី​បាន​ប្រទាន​អាហារ​ដល់​មនុស្ស ៤ ពាន់​នាក់ (ម៉ាថាយ ១៥:៣២–៣៩), ហើយ​ពួក​ផារីស៊ី និង​ពួក​សាឌូស៊ី​បាន​សូម​ឲ្យ​ទ្រង់​បង្ហាញ​ទី​សំគាល់​ពី​ស្ថាន​សួគ៌ (ម៉ាថាយ ១៦:១–៤)។

  9. កាណា ព្រះ​យេស៊ូវ​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ស្រា​ទំពាំងបាយជូរ (យ៉ូហាន ២:១–១១) ហើយ​បាន​ប្រោស​កូន​ប្រុស​របស់​នាម៉ឺន​ម្នាក់​នៅ​កាពើណិម (យ៉ូហាន ៤:៤៦–៥៤)។ កាណា​គឺជា​ស្រុក​របស់​ណាថាណែល (យ៉ូហាន ២១:២)។

  10. ណាសារ៉ែត ទេវតា​បាន​មក​ជួប ហើយ​ប្រាប់​នាង​ម៉ារា និង​យ៉ូសែប​នៅ​ភូមិ​ណាសារ៉ែត (ម៉ាថាយ ១:១៨–២៥; លូកា ១:២៦–៣៨; ២:៤–៥)។ កាល​បាន​វិល​មក​ពី​ស្រុក​អេស៊ីព្ទ​វិញ នោះ​ព្រះ​យេស៊ូវ​បាន​ចំណាយ​កុមារវ័យ និង​យុវវ័យ​នៅ​ទី​នេះ (ម៉ាថាយ ២:១៩–២៣; លូកា ២:៥១–៥២), បាន​ប្រកាស​ប្រាប់​ថា ទ្រង់​ជា​ព្រះ​មែស៊ី ហើយ​រាស្ត្រ​របស់​ទ្រង់​បាន​បដិសេធ​ថា​មិន​ស្គាល់​ទ្រង់ (លូកា ៤:១៤–៣២)។

  11. យេរីខូរ ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រទាន​ពន្លឺ​ដល់​មនុស្ស​ខ្វាក់ (លូកា ១៨:៣៥–៤៣)។ ទ្រង់​ក៏​បាន​សោយ​ជាមួយ​នឹង​សា​ខេ « ជា​មេ​លើ​ពួក​អ្នក​យក​ពន្ធ » (លូកា ១៩:១–១០)។

  12. បេថាបារ៉ា យ៉ូហាន-បាទីស្ទ​បាន​ធ្វើ​បន្ទាល់​ថា​លោក​គឺជា « សំឡេង​ដែល​បន្លឺ​ឡើង​នៅ​ទី​រហោស្ថាន » (យ៉ូហាន ១:១៩–២៨)។ យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ថ្វាយ​ព្រះ​យេស៊ូវ នៅ​ក្នុង​ទន្លេ​យ័រដាន់ ហើយ​បាន​ធ្វើ​បន្ទាល់​ថា ព្រះ​យេស៊ូវ​គឺជា​កូន​ចៀម​នៃ​ព្រះ (យ៉ូហាន ១:២៨–៣៤)។

  13. ទី​រហោស្ថាន​នៅ​យូដា យ៉ូហាន-បាទីស្ទ​បាន​ផ្សាយ​សាសនា​នៅ​ឯ​ទី​រហោស្ថាន​នេះ (ម៉ាថាយ ៣:១–៤) ជាទី​ដែល​ព្រះ​យេស៊ូវ​បាន​តម​អាហារ​អស់ ៤០ ថ្ងៃ ហើយ​ត្រូវ​បាន​ល្បួង (ម៉ាថាយ ៤:១–១១)។

  14. អេម៉ោស ព្រះ​គ្រីស្ទ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទ្រង់​បាន​យាង​តាម​ផ្លូវ​ទៅ​ភូមិ​អេម៉ោស ជាមួយ​នឹង​សិស្ស​របស់​ទ្រង់​ពីរ​នាក់ (លូកា ២៤:១៣–៣២)។

  15. បេតផាសេ ពួក​សិស្ស​ពីរ​នាក់​បាន​បញ្ជិះ​ព្រះ​យេស៊ូវ​លើ​កូន​លា ក្នុង​កាល​ទ្រង់​យាង​ចូល​ក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ (ម៉ាថាយ ២១:១–១១)។

  16. បេថានី នេះ​ហើយ​ជា​ស្រុក​របស់​នាង​ម៉ារា, នាង​ម៉ាថា និង​ឡាសារ (យ៉ូហាន ១១:១)។ នាង​ម៉ារា​បាន​ស្ដាប់​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ ហើយ​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ទៅ​នាង​ម៉ាថា​ឲ្យ​រើស « ចំណែក​យ៉ាង​ល្អ » (លូកា ១០:៣៨–៤២); ព្រះ​យេស៊ូវ​បាន ប្រោស​ឡាសារ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ (យ៉ូហាន ១១:១–៤៤) ហើយ​នាង​ម៉ារា​បាន​លាប​ព្រះ​បាទា​របស់​ព្រះ​យេស៊ូវ​នឹង​ប្រេង (ម៉ាថាយ ២៦:៦–១៣; យ៉ូហាន ១២:១–៨)។

  17. បេថ្លេហិម ព្រះ​យេស៊ូវ​បាន​ប្រសូត​មក ហើយ​បាន​ផ្ដេក​នៅ​លើ​ស្នូក (លូកា ២:១–៧) ពួក​ទេវតា​បាន​ទៅ​ប្រាប់​ពួក​អ្នក​គង្វាល​សត្វ ចៀម​អំពី​កំណើត​របស់​ព្រះ​យេស៊ូវ (លូកា ២:៨–២០) ពួក​អ្នក​ប្រាជ្ញ​ត្រូវ​បាន​នាំ​ផ្លូវ​ដោយ​ផ្កាយ​មួយ​ទៅ​រក​ព្រះ​យេស៊ូវ (ម៉ាថាយ ២:១–១២) ហើយ​ស្ដេច​ហេរ៉ូឌ​បាន​សម្លាប់​កូន​ក្មេង​ចោល (ម៉ាថាយ ២:១៦–១៨)។