ជំនួយ​ការសិក្សា
២៦. សេសារា ភីលីព


២៦. សេសារា ភីលីព

ជ្រោះ​នេះ​គឺ​នៅ​ឯ​ជើង​ភ្នំ​ហ៊ើម៉ូន។ វា​ជា​ក្បាលទឹក​នៃ​ទន្លេ​យ័រដាន់។ ស្ដេច​ហេរ៉ូឌ ភីលីព ដែល​គ្រប់​គ្រង​ទី​នោះ ទ្រង់​បាន​ស្ថាបនា​ទី​ក្រុង​មួយ ដើម្បី​តម្កើង​កិត្តិយស​ដល់​សេសារ (ជា​រាជាធិរាជ​របស់​ទ្រង់) និង​ដល់​រូបអង្គ​ទ្រង់ កាលពីដើម គេ​ហៅ​ទី​ក្រុង​នោះ​ថា ប៉ានាស ហើយ​ឥឡូវ​នេះ គេ​ហៅថា បានាស ឬ​សេសារា ភីលីព។

ព្រឹត្តិការណ៍​សំខាន់ ៖ ព្រះ​អង្គ​សង្គ្រោះ​ទ្រង់​បាន​ជួប​នឹង​ពួក​សិស្ស​របស់​ទ្រង់​នៅ​ក្រុង​សេសារា ភីលីព។ នៅ​ទី​នេះ​ហើយ​ដែល​ពេត្រុស​បាន​ប្រកាស​ថា​ព្រះ​អង្គ​សង្គ្រោះ​ជា « ព្រះ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់ »។ ខណៈ​នោះ ព្រះ​អង្គ​សង្គ្រោះ​បាន​សន្យា​ថា​នឹង ប្រទាន​ដល់​ពេត្រុស​នូវ « កូន​សោ​ទាំង​ឡាយ​នៃ​នគរ​ស្ថាន​សួគ៌ » (ម៉ាថាយ ១៦:១៣–២០)។

រូបភាព
រូបថត ទី​២៦

២៦. សេសារា ភីលីព ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​សន្យា​នឹង​ប្រទាន​ដល់​ពេត្រុស​នូវ​កូន​សោ​ទាំង​ឡាយ​នៃ​នគរ ប្រហែល​នៅ​ក្បែរ​កន្លែង​នេះ (សូម​មើល​គម្ពីរ​ម៉ាថាយ ១៦:១៩)។