ថ្នាក់​សិក្ខាសាលា
ជនគណនា ២១ ៖ មើល​ទៅ​ព្រះអង្គ​សង្គ្រោះ​ដោយ​សេចក្តីជំនឿ


« ជនគណនា ២១ ៖ មើល​ទៅ​ព្រះអង្គ​សង្គ្រោះ​ដោយ​សេចក្តីជំនឿ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ជនគណនា ២១ ៖ មើល​ទៅ​ព្រះអង្គ​សង្គ្រោះ​ដោយ​សេចក្តីជំនឿ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ជនគណនា ១១–១៤; ២០–២៤; ២៧ ៖ មេរៀន​ទី ៥៧

ជនគណនា ២១

មើល​ទៅ​ព្រះអង្គ​សង្គ្រោះ​ដោយ​សេចក្តីជំនឿ

The Old Testament prophet Moses pointing to a staff with a brass serpent attached to the top.  The painting illustrates the event wherein Moses promised the Israelites that they would be saved from the fiery serpents if they looked at the brass serpent.

កាល​កូនចៅ​អ៊ីស្រាអែល​ដើរ​កាត់​វាល​រហោស្ថាន ពួកគេ​បានត្អូញត្អែរ​ទាស់​នឹង​ព្រះអម្ចាស់ ។ ជាការឆ្លើយតប ទ្រង់​បាន​បញ្ជូន​ពស់ភ្លើង​ដ៏​កំណាច​ទៅក្នុង​ចំណោម​ពួកគេ ។ បន្ទាប់​មក ទ្រង់​បាន​បង្គាប់​ម៉ូសេ​ឲ្យ​ដាក់​រូប​ពស់លង្ហិន​មួយ​ភ្ជាប់​នៅលើ​បង្គោល ជា​និមិត្តរូប​នៃ​ព្រះអង្គសង្រ្គោះ ហើយ​បាន​សន្យា​ថា អ្នក​ណា​ដែល​មើល​រូប​ពស់លង្ហិន​លើ​បង្គោល​នោះ​នឹង​បាន​ជា​សះស្បើយ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​សេចក្ដី​ជំនឿ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​អាន ជនគណនា ២១:៧–៩ និង អាលម៉ា ៣៣:១៨–២១ ដោយ​រកមើល​អ្វី​ដែល​យើង​អាច​រៀន​ពី​ដំណើររឿង​នេះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ត្រៀមខ្លួន​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​នៅក្នុង​ថ្នាក់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ពស់​ចឹក

សូម​ពិចារណា​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការបង្ហាញ​រូបភាព​នៃ​សត្វពស់​មួយ​ក្បាល ។

  • តើ​អ្នក​គិតថា​វា​មាន​សភាព​យ៉ាង​ណា​ដែល​ត្រូវ​ពស់​ពិស​ចឹក​នោះ ?

    ជួយ​សិស្ស​ឲ្យ​យល់​ថា​កាល​ដែល​ពស់ពិស​ចឹក​អាច​បណ្តាល​ឲ្យ​ហើម ពងបែក ការឈឺចាប់​ធ្ងន់ធ្ងរ និង​ជំងឺ ។ ក្នុង​ករណី​ធ្ងន់ធ្ងរ វា​អាច​បណ្តាល​ឲ្យ​ស្លាប់ ។

  • តើ​មនុស្ស​មាន​ប្រតិកម្ម​ខុសៗគ្នា​អ្វីខ្លះ​បន្ទាប់ពី​ត្រូវ​បានចឹក ?

    ចម្លើយ​ដែល​អាច​មាន​មួយចំនួន​គឺ ៖ ភ័យ​ស្លន់ស្លោ ស្វែងរក​ការសងសឹក​ជាមួយ​ពស់ ហើយ​សម្លាប់​វា រង់ចាំ​មើល​ថា​តើ​រាងកាយ​របស់​ពួកគេ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការចឹក​នោះ ឬ​ទទួលបាន​ជំនួយ​ភ្លាមៗ ។

    នៅជិត​ពស់ សូម​សរសេរ​ថា អំពើបាប ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រៀបធៀប​ពី​របៀប​ដែល​អំពើបាប និង​លទ្ធផល​របស់​អំពើបាប​អាច​ដូចជា​ពស់​ចឹក ។

  • តើ​មាន​របៀប​ខុស​គ្នា​ណា​ខ្លះ​ដែល​មនុស្ស​អាច​មាន​ប្រតិកម្ម​បន្ទាប់ពី​ប្រព្រឹត្ត​អំពើបាប ?

ចម្លើយ​ដែល​អាច​មាន​ខ្លះៗ​គឺជា​ការវែកញែក​អំពី​សកម្មភាព​របស់​ពួកគេ រកមើល​អារម្មណ៍​ស្ពឹក លាក់​សកម្មភាព​របស់​ពួកគេ​ដោយសារតែ​ការខ្មាសអៀន ឬ​ភាព​អាម៉ាស រង់ចាំមើល​ថា​តើ​ពួកគេ​ប្រឈមមុខ​នឹង​លទ្ធផល​អ្វី​ខ្លះ​ទៀត ។

សូម​ចំណាយពេល​ជញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​ប្រតិកម្ម ។ តើ​អ្នក​មើលទៅ​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ជំនួយ​ដែរ​ឬ​ទេ ? ហេតុអ្វី​មើល ឬ​ហេតុអ្វី​មិន​មើល ? នៅពេល​អ្នកសិក្សា​មេរៀន​នេះ សូម​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​មើល​ទៅ​ព្រះអង្គសង្រ្គោះ​ដើម្បី​ទទួល​បាន​ជំនួយ​នៅក្នុង​ជីវិត ។ អ្នក​ក៏​អាច​ស្វែងរក​ជំនួយ​ទាក់ទង​នឹង​សំណួរ ឬ​កង្វល់​ទាំងឡាយ​ណា​ដែល​អ្នក​មាន​អំពី​ការមើល​ទៅ​ព្រះអង្គសង្គ្រោះ ។

ពស់​ភ្លើង

ដូច​ដែល​ពួកគេ​បានត្អូញត្អែរ​ជាច្រើន​ដង​កន្លង​មក កូនចៅ​អ៊ីស្រាអែល​បានត្អូញត្អែរ​ទាស់នឹង​ព្រះអម្ចាស់ ខណៈ​ដែល​ពួកគេ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីរហោស្ថាន ។ សូម​អាន​ខគម្ពីរ​ខាងក្រោម ហើយ​ឆ្លើយ​សំណួរ​ដែល​ភ្ជាប់មក​ជាមួយ​ខគម្ពីរ​ទាំងនេះ ។ វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​ដឹង​ថា ភ្លើង មានន័យ​ថា « ពុល » ( សូមមើល footnote 6a ) ។

សូម​ពិចារណា​បង្ហាញ ឬ​សរសេរ​ខគម្ពីរ និង​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ខគម្ពីរ​ជាមួយ​គ្នា​ជា​ក្រុម​តូចៗ ឬ​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ខគម្ពីរ​ដោយ​ខ្លួនឯង បន្ទាប់មក​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​ដៃគូ ឬ​ក្រុម​តូចៗ ដើម្បី​បញ្ជាក់​ចម្លើយ​របស់​ពួកគេ ។ បើ​មាន​ប្រយោជន៍ សូម​ពន្យល់​ថា ដោយសារ​កូនចៅ​អ៊ីស្រាអែល​មិន​ត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្រុក​អេដំម ប៉ុន្តែ​ត្រូវ​ធ្វើ​ដំណើរ​ជុំវិញ​នោះ ( សូមមើល ជនគណនា ២១:៤ ) ដែល​មាន​ន័យ​ថា ការធ្វើដំណើរ​របស់​ពួកគេ​នឹង​កាន់តែ​យូរ និង​កាន់តែ​ពិបាក ។

ជនគណនា ២១:៤–៥ ។ ហេតុអ្វី​បាន​ជា​កូនចៅ​អ៊ីស្រាអែល​និយាយ​ទាស់​នឹង​ព្រះ‌អម្ចាស់ និង​ម៉ូសេ ?

ជនគណនា ២១:៦ ។ ជា​ការឆ្លើយតប តើ​ព្រះអម្ចាស់​បាន​ចាត់​អ្វីមក ?

ជនគណនា ២១:៧–៩ ។ តើ​ព្រះអម្ចាស់​បានបង្គាប់​ម៉ូសេ និង​កូនចៅ​អ៊ីស្រាអែល​ឲ្យ​ធ្វើ​អ្វី​ដើម្បី​បាន​ជា​សះស្បើយ ?

នីហ្វៃទី១ ១៧:៤១; អាលម៉ា ៣៣:១៨–២១ ។ ហេតុអ្វី​បាន​ជា​កូនចៅ​អ៊ីស្រាអែល​ខ្លះ​មិន​មើល ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ខគម្ពីរ​ព្រះគម្ពីរ​មរមន​ជា​សេចក្តីយោង​បទគម្ពីរ​ទៅនឹង ជនគណនា ២១:៩ ឬ​គូសចំណាំ footnote 9a ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​ពី​ដំណើរ​រឿង​នេះ ?

  • តើ​ពេលខ្លះ​យើង​អាច​ស្រដៀង​ទៅនឹង​កូនចៅ​អ៊ីស្រាអែល​យ៉ាង​ដូចម្តេច ?

ជានិមិត្តរូប​តំណាង​ព្រះអង្គ​សង្គ្រោះ

ក្នុង​អំឡុងពេល​នៃ​ការងារបម្រើ​ក្នុង​ជីវិត​រមែងស្លាប់​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​យើង​ឲ្យ​យល់​អំពី​និមិត្តរូប​នៃ​ពស់លង្ហិន​នៅលើ​បង្គោល​ ។ សូម​អាន យ៉ូហាន ៣:១៤–១៦ ដោយ​រកមើល​ចម្លើយ ។ ( អ្នក​ប្រហែលជា​ចង់​គូសចំណាំ​បទគម្ពីរ​នេះ​ជា​សេចក្តីយោង​បទគម្ពីរ​ទៅនឹង ជនគណនា ២១:៧–៩ ) ។

បន្ទាប់ពី​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​ពិចារណា​បង្ហាញ​រូបភាព​ដូច​ខាងក្រោម​នេះ ។

Crucifiction and Brazen Serpent
  • តើ​យើង​រៀន​អ្វីខ្លះ​ចេញពី​ដំណើររឿង​ទាំងនេះ ។

សិស្ស​ចែកចាយ​គោលការណ៍​ស្រដៀង​នឹង​គោលការណ៍​ខាងក្រោម​នេះ ៖ នៅពេល​យើង​មើល​ទៅ​ព្រះអង្គសង្រ្គោះ​ដោយ​សេចក្តីជំនឿ ទ្រង់​នឹង​ប្រោស​យើង​ឲ្យ​ជា​ខាងវិញ្ញាណ ។ សូម​ពិចារណា​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្តារខៀន ។

ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​គោលការណ៍​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ដូច​ខាងក្រោម​នេះ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

Official portrait of President Russell M. Nelson taken January 2018

ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​មក​រក​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​អាច​ព្យាបាល បងប្អូនបាន ! ទ្រង់​នឹង​ព្យាបាល​បងប្អូន​ពី​អំពើ​បាប នៅ​ពេល​បងប្អូន​ប្រែចិត្ត ។ ទ្រង់​នឹង​ព្យាបាល​បងប្អូន​ពី​ភាពសោកសៅ និង​ការភ័យខ្លាច ។ ទ្រង់​នឹង​ព្យាបាល​បងប្អូន​ពី​របួស​នៃ​ពិភពលោក​នេះ ។ ( « ចម្លើយ​គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ១២៧ )

  • តើ​អ្នក​ចូលចិត្ត ឬ​រៀន​អ្វី​ចេញពី​សេចក្តីថ្លែងការណ៍​នេះ ?

  • តើ​ការជា​សះស្បើយ​ពី​ពិស ដូចជា​ការប្រោស​ឲ្យ​ជា​ដោយ​ព្រះអង្គសង្រ្គោះ​មកពី​លទ្ធផល​នៃ​អំពើបាប​ដោយ​របៀប​ណា ?

ចូរ​មើល​ទៅ​ព្រះអង្គ​សង្គ្រោះ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​មួយ​នាទី​ដើម្បី​មើល​រូបភាព​ព្រះអង្គសង្គ្រោះ​នៅលើ​ឈើឆ្កាង ហើយ​ជញ្ជឹងគិត​ពី​របៀប​ដែល​យើង​អាច​មើល​ទៅ​ទ្រង់​ដោយ​សេចក្ដី​ជំនឿ​នៅ​ថ្ងៃនេះ ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ដូច​តទៅ​នេះ​នៅក្នុង​ក្រុម​តូចៗ ។

  1. សូម​រាយ​បញ្ជី​តាមរបៀប​ជាច្រើន​ដែល​យើង​អាច​មើល​ទៅ​ព្រះអង្គសង្គ្រោះ​ដោយ​សេចក្តីជំនឿ​នៅ​ថ្ងៃ​នេះ ។

  2. សូម​ពិភាក្សា​អំពី​មូលហេតុ​ដែល​យើង​អាចពុះពារ​នឹង​កិច្ចការ​ទាំងនេះ ។ ( អ្នក​អាច​ពិភាក្សា​អំពី​មូលហេតុ​ដែល​យើង ដូចជា​កូនចៅ​អ៊ីស្រាអែល អាច​នឹងត្រូវបានល្បួង​ឲ្យ​ជឿ​តាម​របៀប​ទាំង​នេះ ឲ្យ​មើល​ទៅ​ព្រះអង្គសង្រ្គោះ​គឺ​ងាយស្រួល​ពេក ឬ​មិន​ជួយ​យើង​ដោយ​របៀប​ណា ) ។

  3. ក្រៅពី​ការពុះពារ​ណាមួយ សូម​ពិភាក្សា​ពី​មូលហេតុ​ដែល​វា​មាន​តម្លៃ​ឲ្យ​មើល​ទៅ​ព្រះអង្គសង្រ្គោះ ។ ( ការណ៍​នេះ​អាច​រួមបញ្ចូល​ការចែកចាយ​ឧទាហរណ៍​ក្នុង​ព្រះគម្ពីរ​អំពី​ការប្រោស​ឲ្យ​ជា​របស់​ព្រះអង្គសង្គ្រោះ អារម្មណ៍ ឬ​ទីបន្ទាល់​របស់អ្នក​អំពី​ការមើល​ទៅ​ព្រះអង្គសង្គ្រោះ ឬ​បទពិសោធន៍​ដែល​អ្នក​មាន នៅពេល​អ្នក​មើល​ទៅ​ព្រះអង្គ​សង្គ្រោះ​ដោយ​សេចក្តីជំនឿ និង​អ្វី​ដែល​បាន​កើត​ឡើង ) ។

ប្រសិនបើ​សិស្ស​ត្រូវការ​គំនិត​មួយចំនួន​អំពី​របៀប​ដែល​យើង​អាច​មើល​ទៅ​ព្រះអង្គ​សង្គ្រោះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​គំរូ​ពី​យុវជន​នៅក្នុង « Atonement: Not a One-Time Thing » ( ៣:០០ ) ។

3:1

សូម​ឲ្យ​សិស្ស​ចែកចាយ​ចំណុច​សំខាន់​មួយ​ចំនួន​នៃ​ការពិភាក្សា​របស់​ពួកគេ ។ ប្រសិនបើ​សិស្ស​មិន​ចែកចាយ​អារម្មណ៍ ទីបន្ទាល់ ឬ​បទពិសោធន៍​ដោយ​ឯកឯង​ទេ សូម​ពិចារណា​ផ្តល់​ការបំផុស​ដល់​ពួកគេ​ខាងក្រោម​នេះ ៖

ខ្ញុំ​ជឿ​ថា​វា​មាន​តម្លៃ​ក្នុងការ​មើល​ទៅ​ព្រះអង្គសង្រ្គោះ​ដោយ​សេចក្តីជំនឿ ដោយសារ  ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា

សកម្មភាព​ខាងលើ​គឺជា​ឧទាហរណ៍​នៃ​ការជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ការជួយ​សិស្ស​ធ្វើ​ការណ៍​នេះ​អាច​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។

( សម្រាប់​ការបំពាក់បំប៉ន​បន្ថែម សូមមើល ៖ « ថ្លែង​ទីបន្ទាល់​ជារឿយៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ » នៅក្នុង ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ) ។

នៅពេល​សិស្ស​ចែកចាយ សូម​ធានា​ឲ្យ​បាន​ថា វា​ច្បាស់​ណាស់​ថា ព្រះអង្គសង្គ្រោះ​នឹង​ជួយ ហើយ​ប្រោស​យើង​ឲ្យ​ជា​តាម​របៀប និង​ពេលវេលា​ដែល​ល្អ​បំផុត​សម្រាប់​យើង ។

អ្វី​ដែល​អ្នក​ជឿ

សូម​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​សរសេរ​របៀប​មួយ​ដែល​អ្នកជឿ​ថា ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​មើល​ទៅ​ទ្រង់ ឬ​បន្ត​មើល​ទៅ​ទ្រង់​នៅក្នុង​ជីវិត​របស់​អ្នក ។ អ្នក​ក៏​អាច​សរសេរ​ពី​មូលហេតុ​ដែល​វា​ពិបាក ប៉ុន្តែ​នៅតែ​មាន​តម្លៃ ។