« ចោទិយកថា ១១–១៤; ២១ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ចោទិយកថា ១១–១៤; ២១ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ជនគណនា ១១–១៤; ២០–២៤; ២៧
ជនគណនា ១១–១៤; ២០–២៤; ២៧
ទិដ្ឋភាពទូទៅ
បន្ទាប់ពីម៉ូសេបានចាត់អ្នកសង្កេតមើល ១២ នាក់ឲ្យនាំយករបាយការណ៍អំពីស្រុកកាណានមកវិញ មានតែពីរនាក់ប៉ុណ្ណោះ គឺកាលែប និងយ៉ូស្វេ មានជំនឿថាព្រះអម្ចាស់អាចជួយពួកគេដណ្តើមយកបានដោយជោគជ័យដូចទ្រង់បានសន្យា ។ ជាការឆ្លើយតប ព្រះអម្ចាស់បានប្រកាសថា កូនចៅអ៊ីស្រាអែលនឹងវង្វេងនៅក្នុងទីរហោស្ថានរហូតដល់មនុស្សពេញវ័យបានស្លាប់ លើកលែងតែពួកលបសង្កេតពីរនាក់នោះ ។ កាលប្រជាជនបន្តដើរវង្វេងតាមទីរហោស្ថាន ហើយត្អូញត្អែរទាស់នឹងព្រះអម្ចាស់ នោះទ្រង់ក៏ចាត់ពស់ពិសមក ។ ប្រសិនបើអ្នកដែលត្រូវពស់ចឹកគ្រាន់តែមើលទៅពស់លង្ហិននៅលើបង្គោលជានិមិត្តរូបនៃព្រះអង្គសង្គ្រោះ នោះពួកគេនឹងបានជាសះស្បើយ ។
ថ្លែងទីបន្ទាល់ជារឿយៗ ហើយអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។ នៅពេលសិស្សចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងថ្លែងទីបន្ទាល់អំពីសេចក្តីពិតនៃអ្វីដែលពួកគេកំពុងថ្លែង ទាំងចូលទៅក្នុងគំនិត និងចិត្តរបស់ពួកគេផ្ទាល់ ព្រមទាំងទៅកាន់អ្នកដទៃផងដែរ ។ ដើម្បីរៀនបន្ថែមទៀតអំពីអានុភាពនៃការចែកចាយទីបន្ទាល់ សូមមើល « ព្រះអង្គសង្គ្រោះបានថ្លែងទីបន្ទាល់ទៅកាន់អស់អ្នកដែលទ្រង់បានបង្រៀន » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ១៨ ) ។ ឧទាហរណ៍មួយអំពីរបៀបធ្វើកិច្ចការនេះមាននៅក្នុងមេរៀនទី ៥៧ ៖ « ជនគណនា ២១ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ជនគណនា ១១–១៤
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សយល់ដឹងពីរបៀបមើលការប្រឈមរបស់ពួកគេជាមួយនឹងសេចក្ដីជំនឿដ៏អស្ចារ្យលើព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យគិតអំពីឧបសគ្គ ឬការប្រឈមដែលពួកគេកំពុងជួបប្រទះបច្ចុប្បន្ន ។ ពួកគេអាចពិចារណាពីរបៀបដែលពួកគេកំពុងប្រឈមនឹងវាដោយការភ័យខ្លាច ឬដោយសេចក្ដីជំនឿលើព្រះអម្ចាស់ ។
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាសសម្រាប់សិស្សម្នាក់ៗ
ជនគណនា ២១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សមើលទៅព្រះយេស៊ូវគ្រីស្ទដោយសេចក្ដីជំនឿ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យអាន ជនគណនា ២១:៧–៩ និង អាលម៉ា ៣៣:១៨–២១ ដោយរកមើលអ្វីដែលយើងអាចរៀនពីដំណើររឿងនេះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ សូមលើកទឹកចិត្តពួកគេឲ្យត្រៀមខ្លួនចែកចាយអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់ ។
-
រូបភាពត្រូវបង្ហាញ ៖ រូបភាពនៃពស់ពិស ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាង ម៉ូសេ និងពស់លង្ហិន
-
វីដេអូ ៖ « Atonement: Not a One-Time Thing » ( ៣:០០ )