ថ្នាក់​សិក្ខាសាលា
ជនគណនា ១១–១៤ ៖ ការរើសយក​សេចក្ដីជំនឿ​លើ​ភាពភ័យខ្លាច


« ជនគណនា ១១–១៤ ៖ ការរើសយក​សេចក្ដីជំនឿ​លើ​ភាពភ័យខ្លាច » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ជនគណនា ១១–១៤ ៖ ការរើសយក​សេចក្ដីជំនឿ​លើ​ភាពភ័យខ្លាច » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ជនគណនា ១១–១៤; ២០–២៤; ២៧ ៖ មេរៀន​ទី ៥៦

ជនគណនា ១១–១៤

ការរើសយក​សេចក្ដីជំនឿ​លើ​ភាពភ័យខ្លាច

The spies have returned from exploring Canaan and are giving their report to Moses. They showed him beautiful fruit. The land is rich with milk and honey. The people are strong and their cities are large and walled. Three spies are standing next to Moses and one is kneeling on the ground next to a lot of fruit. Most of the spies discouraged the people from going into Canaan except for Joshua and Caleb who had faith that they could conquer the Canaanites.

ពេលខ្លះ វា​អាច​មាន​ការលំបាក​ដើម្បី​ដើរ​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ​ជំនួស​ឲ្យ​ភាពភ័យខ្លាច ។ កូនចៅ​អ៊ីស្រាអែល​បាន​ជួប​នឹង​ការ​ប្រឈម​នោះ ។ បន្ទាប់ពី​ពួកគេ​បាន​ធ្វើដំណើរ​នៅក្នុង​ទីរហោស្ថាន ព្រះអម្ចាស់​បានដឹកនាំ​សាសន៏​អ៊ីស្រាអែល​ទៅកាន់​ព្រំប្រទល់​នៃ​ដែនដី​សន្យា ។ ព្រះអម្ចាស់​បាន​ណែនាំ​ម៉ូសេ​ឲ្យ​ចាត់​បុរស ១២ នាក់​ចូលទៅ​ក្នុង​ដែនដី​នោះ ហើយ​ឲ្យ​ពួកគេ​ត្រឡប់​មក​វិញ​រាយការណ៍​អំពី​ដែនដី និង​ប្រជាជន​នៅ​ទីនោះ ។ បុរស​ទាំង ១២ នាក់​នោះ​ភាគច្រើន​មាន​ការភ័យខ្លាច​អំពី​លទ្ធភាព​នៃ​ការដណ្តើម​យក​ដែនដីសន្យា ប៉ុន្តែ​កាលែប និង​យ៉ូស្វេ​មាន​សេចក្ដី​ជំនឿ​ថា​ព្រះអម្ចាស់​នឹង​ជួយ​ពួកគេ ។ មេរៀន​នេះ​អាចជួយ​សិស្ស​មើល​ការ​ប្រឈម​របស់​ពួកគេ​ដោយ​សេចក្ដី​ជំនឿ​ដ៏​ធំធេង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ឧបសគ្គ ឬ​ការប្រឈម​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ​បច្ចុប្បន្ន ។ ពួកគេ​អាច​ពិចារណា​ពី​របៀប​ដែល​ពួកគេ​កំពុង​ប្រឈម​នឹង​វា​ដោយ​ការភ័យខ្លាច ឬ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការ​មើល​ការប្រឈម​ដោយ​សេចក្ដីជំនឿ

សូម​ពិចារណា​សរសេរ​ចំណងជើង​ពីរ​នៅ​ផ្នែក​សងខាង​នៃ​ក្ដារខៀន ៖ សេចក្ដី​ជំនឿ និង ភាព​ភ័យខ្លាច ។ សូម​ដាក់​បង្ហាញ​បទពិសោធន៍​ខាងក្រោម ឬ​ឧទាហរណ៍​ពាក់ព័ន្ធ​ផ្សេងទៀត​ម្តងមួយៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត ប្រសិនបើ​ពួកគេ​មើល​ឧទាហរណ៍​នីមួយៗ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ដោយ​ភាពភ័យខ្លាច ។

ការប្រឡង​ដ៏​ធំ ឬ​គម្រោង​នៅ​សាលា

ការប្រែចិត្ត

អនាគត

ការចែកចាយ​ដំណឹងល្អ

  • តើ​យើង​អាច​ដឹង​ដោយ​របៀប​ណា​ថា​យើង​កំពុង​មើល​ស្ថានភាព​មួយ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ដោយ​ភាពភ័យខ្លាច ?

  • តើ​វា​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​បើ​យើង​មើល​ស្ថានការណ៍​មួយ​ដោយ​សេចក្ដី​ជំនឿ ឬ​ភាព​ភ័យ​ខ្លាច​នោះ ?

  • ហេតុអ្វី​បាន​ជា​ពេល​ខ្លះ​វា​ពិបាក​ក្នុង​ការមើលឃើញ​ស្ថានភាព​បែប​នេះ​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូមបន្ត​ពិចារណា​ពី​សំណួរ​ទាំងនេះ ពេល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ ។ សូម​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ការ​រៀន​សូត្រ​របស់​អ្នក នៅពេល​អ្នក​គិត​អំពី​របៀប​មើល​បញ្ហា​ប្រឈម​របស់​អ្នក​ដោយ​សេចក្ដី​ជំនឿ​ដ៏​ធំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

របាយការណ៍​របស់​អ្នក​ស៊ើបការណ៍​ស្រុក​កាណាន

បន្ទាប់ពី​កូនចៅ​អ៊ីស្រាអែល​បានធ្វើដំណើរ​នៅក្នុង​ទីរហោស្ថាន ព្រះអម្ចាស់​បាននាំ​ពួកគេ​ទៅ​ព្រំប្រទល់​នៃ​ដែនដី​សន្យា ។ វាគឺជា​ដែនដី​ស្រុក​កាណាន ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​ពួកគេ​ថា ពួកគេ​នឹង​ត្រូវ​ដណ្តើម​យក​ទឹកដី​នេះ ។ ព្រះអម្ចាស់​បាន​ណែនាំ​ម៉ូសេ​ឲ្យ​ជ្រើសរើស​សមាជិក​ម្នាក់​ពី​អំបូរ​នីមួយៗ​ក្នុង​ចំណោម​អំបូរ​ទាំង​ដប់ពីរ ។ បុរស​ទាំងនេះ​ត្រូវ​បាន​បញ្ជា​ឲ្យ​ចុះ​ពិនិត្យ​ដែនដី​នេះ ហើយ​ត្រឡប់​មក​រាយការណ៍​វិញ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ក្រោយពី​ស៊ើប​អង្កេត​ដែនដី​នេះ​អស់ ៤០ ថ្ងៃ​មក បុរស​ទាំង​១២​នាក់​ក៏​ត្រឡប់​មក​វិញ​ជាមួយ​នឹង​របាយការណ៍​របស់​ខ្លួន រួម​ទាំង​ផ្លែឈើ​ពី​ដែនដី​នេះ ( សូមមើល ជនគណនា ១៣:១–២៥ ) ។

សូម​ពិចារណា​បែង​ចែក​សិស្ស​ជា​បី​ក្រុម ។ អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​អាន​ដំណើររឿង​មួយ​ដូចខាងក្រោម ។ សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​តំណាង​ឲ្យ​មនុស្ស​ដែល​ពួកគេ​បាន​អាន ។ ពួកគេ​អាច​រៀបចំ​ចម្លើយ​ចំពោះ​សំណួរ​បន្ទាប់ ។ បន្ទាប់មក​ក្រុមនីមួយៗ​អាច​ចែកចាយ​ចម្លើយ​របស់​ពួកគេ ឬ​អ្នក​អាច​ឲ្យ​សិស្ស​ម្នាក់ ឬ​ពីរនាក់​ឡើង​មក​ខាងមុខ​ក្ដារខៀន ហើយ​ប្រើ​សំណួរ​ដើម្បី​សម្ភាសន៍​ក្រុម​នីមួយៗ ។

១. ជនគណនា ១៣:២៦–២៩, ៣១–៣៣ ៖ របាយការណ៍​របស់​អ្នក​ស៊ើបការណ៍​ទាំង ១០ នាក់​អំពី​ដែនដី និង​ប្រជាជន

  • តើ​អ្នក​នឹង​ពណ៌នា​អំពី​ស្រុក​កាណាន និង​ប្រជាជន​ដែល​អ្នក​បាន​ឃើញ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា នៅពេល​អ្នក​បាន​ឃើញ​ប្រជាជន​នោះ ? ហេតុអ្វី ?

២. ជនគណនា ១៤:១–៤ ៖ ការឆ្លើយតប​របស់​សាសន៏​អ៊ីស្រាអែល​ចំពោះ​របាយការណ៍​របស់​អ្នកស៊ើបអង្កេត​ទាំង ១០ នាក់

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា នៅពេល​អ្នក​បាន​ស្ដាប់​របាយការណ៍​របស់​អ្នកស៊ើបការណ៍​ទាំង ១០​នាក់ ? ហេតុអ្វី ?

  • តើ​អ្នក​បាន​ផ្ដល់​យោបល់​ដល់​ប្រជាជន​ឲ្យ​ធ្វើ​អ្វី ជាជាង​ធ្វើតាម​ម៉ូសេ​ដើម្បី​ទៅកាន់​ដែនដី​សន្យា​នោះ ? ហេតុអ្វី ?

៣. ជនគណនា ១៣:៣០; ១៤:៦–៩ ៖ របាយការណ៍​របស់​យ៉ូស្វេ និង​កាលែប​អំពី​ដែនដី និង​ប្រជាជន

  • តើ​អ្នក​នឹង​ពណ៌នា​អំពី​ស្រុក​កាណាន និង​ប្រជាជន​ដែល​អ្នក​បាន​ឃើញ​យ៉ាង​ដូចម្ដេច ?

  • អ្នកស៊ើបការណ៍​ផ្សេង​ទៀត​បាន​យល់​ថា អ៊ីស្រាអែល​មិន​អាច​យក​ឈ្នះ​លើ​ប្រជាជន​នៅក្នុង​ស្រុក​កាណាន​បាន​ឡើយ ។ ហេតុអ្វី​បានជា​អ្នកជឿជាក់​​ថា អ៊ីស្រាអែល​អាច​យក​ឈ្នះ​បាន ?

បន្ទាប់ពី​ក្រុមនីមួយៗ​បានឆ្លើយ​សំណួរ​របស់​ពួកគេ​រួចហើយ សូម​ថ្លែង​អំណរគុណ​ចំពោះ​ការចូលរួម​របស់​ពួកគេ ។

សូម​ពិនិត្យ​មើល ជនគណនា ១៣:៣០; ១៤:៨–៩ ឡើងវិញ​ដោយ​រកមើល​ពាក្យ និង​ឃ្លា​ដែល​បង្ហាញ​ពី​សេចក្ដី​ជំនឿ​របស់​កាលែប និង​យ៉ូស្វេ​​លើ​ព្រះអម្ចាស់ ។

  • តើ​អ្នក​បាន​រៀន​មេរៀន​អ្វី​ខ្លះ​មក​ពី​បទពិសោធន៍​របស់​កាលែប និង​យ៉ូស្វេ ?

    ក្នុង​ចំណោម​ចម្លើយ​ផ្សេងៗ​ដែល​សិស្ស​អាច​នឹង​ផ្តល់ សូម​ជួយ​ពួកគេ​រក​ឃើញ​ការពិត​ថា ការទុកចិត្ត​លើ​ព្រះអម្ចាស់​អាច​ជួយ​យើង​ឲ្យ​មើលឃើញ​បញ្ហា​ប្រឈម​របស់​យើង​ដោយ​សេចក្ដី​ជំនឿ​ជាជាង​ភាពភ័យខ្លាច ។

  • តើ​អ្នក​គិត​ថា​ការធ្វើ​ដោយ​សេចក្តីជំនឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មានន័យ​ដូចម្ដេច នៅពេល​យើង​ជួប​នឹង​បញ្ហាប្រឈម ?

សេចក្ដីជំនឿ និង​ភាពភ័យខ្លាច

អែលឌើរ ខេវិន អ័រ ដាន់ខិន នៃ​ពួក​ចិតសិប​នាក់​បាន​ពន្យល់​អំពី​រឿងមួយ​ដែល​យើង​អាចរៀន​ពី​បទពិសោធន៍​របស់​កូនចៅ​អ៊ីស្រាអែល​នៅក្នុង ជនគណនា ១៣–១៤ ៖

Official Portrait of Elder Kevin R. Duncan.  Photographed in March 2017.

ដូចជា​កូនចៅ​អ៊ីស្រាអែល​ដែរ យើង​ជួប​នឹង​បញ្ហា​ប្រឈម​យ៉ាងខ្លាំង ។ … វា​មិន​ខុស​ទេ​សម្រាប់​យើង​ក្នុងការ​ដឹង​ពី​ឧបសគ្គ​ទាំងនោះ ។ ប៉ុន្តែ​វា​សំខាន់​ដែល​យើង​ត្រូវ​ប្រឈមមុខ​នឹង​ឧបសគ្គ​ដោយជំនឿ ។ …

… ការប្រឈម​នីមួយៗ និង​ឧបសគ្គ​នីមួយៗ​ដែល​យើង​ប្រឈម គឺជា​ឱកាស​ជ្រើសរើស ដូចជា​យ៉ូស្វេ និង​កាលែប​ដែរ ដើម្បី​ពឹងផ្អែក​លើ​ព្រះអម្ចាស់ ។ « កុំ​ឲ្យ​តែ​បះបោរ … កុំ​ឲ្យ​ខ្លាច​គេ​ឡើយ » ( ជនគណនា ១៤:៩ ) គឺជា​ដំបូន្មាន​ដ៏​ល្អ​សម្រាប់​កូនចៅ​អ៊ីស្រាអែល និង​វា​នៅតែ​ជា​ដំបូន្មាន​ដ៏​ល្អ​សម្រាប់​យើង​ម្នាក់ៗ​នៅ​សព្វថ្ងៃ​នេះ ។ ( « Rebel Not, Neither Fear » Liahona ខែឧសភា ឆ្នាំ២០២២ ទំព័រ ៤៧ )

  • តើ​កូនចៅ​អ៊ីស្រាអែល​ធ្លាប់​មាន​បទពិសោធន៍​អ្វីខ្លះ​ជាមួយ​ព្រះអម្ចាស់ ? តើ​ការចងចាំ​បទពិសោធន៍​ទាំងនេះ​បានបង្កើន​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • អ្នក​គិត​ថា ហេតុអ្វី​មនុស្ស​មួយ​ចំនួន​ភ្លេច​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រះអម្ចាស់ នៅពេល​ប្រឈមមុខ​នឹង​ឧបសគ្គ ?

ទោះ​ជា​មាន​អព្ភូតហេតុ​ជាច្រើន​ដែល​ព្រះអម្ចាស់​បានប្រទាន​ឲ្យ និង​ទីបន្ទាល់​របស់​កាលែប និង​យ៉ូស្វេ​ក្តី ក៏​សាសន៏​អ៊ីស្រាអែល​នៅតែ​បន្ត​រអ៊ូរទាំ​ដែរ ។ ជា​លទ្ធផល ព្រះអម្ចាស់​បានប្រកាស​ថា ដោយសារ​ការរអ៊ូរទាំ និង​ការសង្ស័យ​របស់​ពួកគេ នោះ​សាសន៏​អ៊ីស្រាអែល​ពេញវ័យ​ភាគច្រើន​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅក្នុង​ដែនដី​សន្យា​ឡើយ ( សូមមើល ជនគណនា ១៤:២៦–៣៩ ) ។

សូម​អាន ជនគណនា ១៤:២៤, ៣០ ដោយ​រកមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​កាលែប និង​យ៉ូស្វេ ដោយសារ​ពួកគេ​ដាក់​សេចក្តីជំនឿ​ទៅ​លើ​ទ្រង់ ។

ដើម្បី​ជួយ​សិស្ស​ប្រឈមមុខ​នឹង​ឧបសគ្គ​របស់​ពួកគេ​ដោយ​សេចក្តីជំនឿ សូម​ពិចារណា​បង្ហាញ​តារាង​ខាងក្រោម​នេះ​នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចម្លង​តារាង​នេះ​ដាក់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

ឧបសគ្គ ៖

សេចក្តីថ្លែងការណ៍​ដែល​ផ្អែក​លើ​ការភ័យខ្លាច

សេចក្តីថ្លែងការណ៍​ដែល​ផ្អែក​លើ​សេចក្តីជំនឿ

សេចក្តីថ្លែងការណ៍​ដែល​ផ្អែក​លើ​ការភ័យខ្លាច

សេចក្តីថ្លែងការណ៍​ដែល​ផ្អែក​លើ​សេចក្តីជំនឿ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ឧបសគ្គ​នៅ​សម័យ​ទំនើប​មួយចំនួន​ដែល​ពួកគេ​អាច​ប្រឈមមុខ និង​របៀប​ដែល​ពួកគេ​អាច​ឆ្លើយតប​ដោយ​ការភ័យខ្លាច ឬ​សេចក្ដីជំនឿ ។

អ្នក​អាច​ផ្តល់​ឧទាហរណ៍​ដូចជា ៖

ឧសគ្គ ៖ ការនិយាយ​នៅ​ទី​សាធារណៈ

សេចក្តីថ្លែងការណ៍​ដែល​ផ្អែក​លើ​ការភ័យខ្លាច ៖ « ខ្ញុំ​មិន​អាច​និយាយ​នៅ​ចំពោះ​មុខ​អ្នកដទៃ​បាន​ទេ ពីព្រោះ​ខ្ញុំ​តែងតែ​និយាយ​ត្រឡប់ត្រឡិន​ពាក្យ​របស់​ខ្ញុំ​ដោយ​ភ័យខ្លាច » ។

សេចក្តីថ្លែងការណ៍​ដែល​ផ្អែក​លើ​សេចក្តីជំនឿ ៖ « ការនិយាយ​នៅ​ទីសារធារណៈ​គឺ​ពិបាក​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ព្រះអម្ចាស់​អាច​ប្រទាន​សេចក្តី​ក្លាហាន​ដល់​ខ្ញុំ ហើយ​ពង្រឹង​ខ្ញុំ​ឲ្យ​និយាយ​នៅ​ទីសារធារណៈ​បាន » ។

សិស្ស​អាច​ប្រើ​ស្ថានភាព​ទាំងនេះ​នៅ​ដើម​នៃ​មេរៀន​នេះ ។

សម្រាប់​សកម្មភាព​ខាងក្រោម សូម​ពិចារណា​ចែក​ក្រដាស​សម្រាប់​សិស្ស ។

សូម​ពិចារណា​ពី​ឧបសគ្គ​ដែល​អ្នក​ប្រឈមមុខ ឬ​អាច​ប្រឈមមុខ​ក្នុង​ជីវិត​របស់​អ្នក ។ សូម​សរសេរ​ឧបសគ្គ​នៅក្នុង​តារាង​របស់​អ្នក រួម​ជាមួយនឹង​សេចក្តីថ្លែងការណ៍​ដែល​ផ្អែក​លើ​ការភ័យខ្លាច ដែល​អ្នក​អាច​គិត ឬ​ជឿលើ​ឧបសគ្គ​នោះ ។

សូម​ជញ្ជឹងគិត​ពី​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​អ្នក​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ពី បទគម្ពីរ ប្រសាសន៍​របស់​ព្យាការី និង​បទពិសោធន៍​ខាងវិញ្ញាណ​របស់​អ្នក​ផ្ទាល់ ។ សូម​គិត​អំពី​របៀប​ដែល​ចំណេះដឹង​នេះ​អាច​ជួយ​អ្នក​ប្រឈមមុខ​នឹង​ឧបសគ្គ​ទាំងឡាយ​ដោយ​មាន​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់ ។ បន្ទាប់មក​សូម​សរសេរ​សេចក្តីថ្លែងការណ៍​ដែល​ផ្អែក​លើ​សេចក្តីជំនឿ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ អ្នក​ក៏​ប្រហែលជា​ចង់​សរសេរ​សេចក្តីថ្លែងការណ៍​ដែល​ផ្អែក​លើ​សេចក្តីជំនឿ​នៅលើ​ក្រដាស​មួយ​សន្លឹក ដែល​អ្នក​អាច​យក​ទៅ​ផ្ទះ ហើយ​ដាក់​វា​នៅកន្លែង​ណាមួយ​ដែល​អ្នក​នឹង​មើលឃើញ​ជា​ញឹកញាប់ ឬ​ថតរូប​សេចក្តីថ្លែងការណ៍​នោះ​ដាក់​នៅលើ​ទូរសព្ទដៃ​របស់​អ្នក ។ អ្នក​អាច​ដាក់​រូបភាព​នេះ​ជា​ផ្ទាំង​រូបភាព​នៅលើ​ទូរសព្ទដៃ​របស់​អ្នក​ផងដែរ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរបីនាក់​ដែល​ស្ម័គ្រចិត្ត​ដើម្បី​ចែកចាយ​គំនិត និង​អារម្មណ៍​របស់ពួកគេ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​អាច​ចែកចាយ​ពី​របៀប​ដែល​ព្រះអម្ចាស់​ជួយ​ពួកគេ​ប្រឈមមុខ​នឹង​ឧបសគ្គ​នានា​ដោយ​សេចក្ដីជំនឿ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​យើង នៅពេល​យើង​ប្រឈមមុខ​នឹង​ឧបសគ្គ​របស់​យើង​ដោយ​ស្មោះត្រង់ ។