« ចោទិយកថា ១១–១៤; ២១ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ចោទិយកថា ១១–១៤; ២១ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤
ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤
ទិដ្ឋភាពទូទៅ
ក្រោយពីបម្រើជាព្យាការីរបស់ព្រះអស់រយៈពេល ៤០ ឆ្នាំ ម៉ូសេបានណែនាំសាសន៏អ៊ីស្រាអែលឲ្យបោះជំរំនៅព្រំប្រទល់នៃដែនដីសន្យា ។ មិនយូរប៉ុន្មាន យ៉ូស្វេនឹងដឹកនាំពួកគេឆ្លងកាត់ព្រំប្រទល់នោះ ( សូមមើល ចោទិយកថា ៣១:២៣ ) ។ គម្ពីរចោទិយកថាមាននូវដំបូន្មានចុងក្រោយរបស់ម៉ូសេទៅកាន់ប្រជាជន រួមមានដំបូន្មានអំពីព្រះដ៏ពេញដោយក្ដីស្រឡាញ់ ការចងចាំទ្រង់ និងការមើលថែជនក្រីក្រ ។
បង្រៀនចេញពីព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីថ្ងៃចុងក្រោយ ។ នៅពេលការបង្រៀនផ្អែកលើព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីថ្ងៃចុងក្រោយ សិស្សទំនងជាមានអារម្មណ៍ថាព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលពួកគេកំពុងរៀន ។ សម្រាប់ព័ត៌មានបន្ថែមទៀតអំពីរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើកិច្ចការនេះ សូមមើល « ព្រះអម្ចាស់បានបង្រៀនចេញពីព្រះគម្ពីរ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ២១ ) ។ ឧទាហរណ៍មួយអំពីរបៀបធ្វើកិច្ចការនេះអាចមាននៅក្នុងមេរៀនទី ៦០ ៖ « ចោទិយកថា ១៥ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ចោទិយកថា ៦:១–៦
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សយល់ដឹងពីរបៀបដែលពួកគេអាចបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យសុំឪពុក ឬម្ដាយ អាណាព្យាបាល ឬថ្នាក់ដឹកនាំសាសនាចក្រចែកចាយនូវកាយវិការដែលពួកគេពេញចិត្តដើម្បីបង្ហាញថាពួកគេស្រឡាញ់មនុស្សម្នាក់ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការប្រាប់សិស្សថា មេរៀននេះនឹងផ្តោតលើរបៀបដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ ។
-
រូបភាពដែលត្រូវបង្ហាញ ៖ ម៉ូសេកំពុងឈរនៅលើភ្នំមើលទៅដែនដីសន្យា
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្ដីថ្លែការណ៍មកពីប្រធាន ជែហ្វ្រី អ័រ ហូឡិន សេចក្ដីណែនាំសម្រាប់ធ្វើសកម្មភាពជាក្រុម និងសំណួរសម្រាប់ក្រុមធ្វើការពិភាក្សា
-
វីដេអូ ៖ « If We Love Him » ( ៣:៥៧ ), « ថ្ងៃស្អែកព្រះយេហូវ៉ាទ្រង់នឹងធ្វើការអស្ចារ្យនៅក្នុងពួកឯង » ( ១៩:២៤ ) ចាប់ពីនាទី ១២:៥៣ ដល់ ១៣:៤៨
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាសដែលមានកន្លែងទូទៅសរសេរនៅលើវាសម្រាប់សិស្សជាក្រុមតូចៗ
ចោទិយកថា ៦:៦–២៥; ៧:១–២៦; ៨:១–២០
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សបង្កើនសេចក្ដីប្រាថ្នារបស់ពួកគេក្នុងការចងចាំអ្វីដែលព្រះបានធ្វើចំពោះពួកគេ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យគិតពីរឿងប្រាំយ៉ាងដែលពួកគេទទួលអារម្មណ៍ថា ព្រះអម្ចាស់បានធ្វើចំពោះពួកគេកាលពីសប្ដាហ៍មុន ។ សូមអញ្ជើញពួកគេឲ្យជញ្ជឹងគិតអំពីរបៀបដែលការកត់សម្គាល់ពីអ្វីដែលព្រះអម្ចាស់កំពុងធ្វើចំពោះពួកគេអាចប្រទានពរដល់ជីវិតរបស់ពួកគេ ។
-
រូបភាពដែលត្រូវបង្ហាញ ៖ រូបភាពផ្ទុយគ្នានៃអ្វីដែលកំពុងដំណើរការល្អ និងអ្វីដែលមិនល្អ
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្ដីថ្លែងការណ៍មកពីអែលឌើរ ឌែល ជី រិនឡាន់
-
វីដេអូ ៖ « O Remember, Remember » ( ១:២៨ )
ចោទិយកថា ១៥
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍ថាមានតម្រូវការដ៏ធំមួយដើម្បីធ្វើតាមព្រះបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះក្នុងការចែកចាយអ្វីដែលទ្រង់បានប្រទានដល់ពួកគេ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យច្រៀងទំនុកចម្រៀងនៃទំនុកតម្កើងព្រះបទ« ព្រោះខ្ញុំត្រូវបានផ្ដល់ពរច្រើន » ( ទំនុកតម្កើង ល.រ. ១៣៤ ) ឬ ម៉ាថាយ ២៥:៣១–៤០ ។ សិស្សអាចទូលសូមព្រះវរបិតាសួគ៌ឲ្យជួយពួកគេឃើញពីរបៀបដែលពួកគេអាចចែកចាយជាមួយអ្នកដទៃនូវអ្វីដែលទ្រង់បានប្រទានដល់ពួកគេ ។
-
រូបភាពដែលត្រូវបង្ហាញ ៖ រូបភាពព្រះយេស៊ូវគ្រីស្ទ
-
មេរៀនដោយប្រើវត្ថុ ៖ ចានគោមមួយពេញដោយវត្ថុដូចជាគ្រាប់ធញ្ញជាតិស្ងួត សណ្ដែក ឬស្ករគ្រាប់តូចៗ
-
វីដេអូ ៖ « The Coat » ( ២:០៧ )