« ចោទិយកថា ៦:១–៦ ៖ ស្រឡាញ់ព្រះអស់ពីដួងចិត្តរបស់អ្នក » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ចោទិយកថា ៦:១–៦ ៖ ស្រឡាញ់ព្រះអស់ពីដួងចិត្តរបស់អ្នក » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤ ៖ មេរៀនទី ៥៨
ចោទិយកថា ៦:១–៦
ស្រឡាញ់ព្រះអស់ពីដួងចិត្តរបស់អ្នក
បន្ទាប់ពីបានដឹកនាំសាសន៏អ៊ីស្រាអែលអស់រយៈពេល ៤០ ឆ្នាំនៅក្នុងទីរហោស្ថាន ម៉ូសេបានចែកចាយដំបូន្មានចុងក្រោយរបស់លោកជាមួយពួកគេ មុនពេលព្រះអម្ចាស់បង្គាប់យ៉ូស្វេឲ្យដឹកនាំពួកគេទៅកាន់ដែនដីសន្យា ។ ផ្នែកមួយនៃសារលិខិតជាព្យាការីរបស់ម៉ូសេគឺ « ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត » ( ចោទិយកថា ៦:៥ ) ។ មេរៀននេះមានគោលបំណងដើម្បីជួយសិស្សឲ្យយល់ដឹងពីរបៀបដែលពួកគេអាចបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យសុំឪពុក ឬម្ដាយ អាណាព្យាបាល ឬថ្នាក់ដឹកនាំសាសនាចក្រចែកចាយនូវកាយវិការដែលពួកគេពេញចិត្តដើម្បីបង្ហាញថាពួកគេស្រឡាញ់មនុស្សម្នាក់ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការប្រាប់សិស្សថា មេរៀននេះនឹងផ្តោតលើរបៀបដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការបង្ហាញសេចក្តីស្រឡាញ់
សូមពិចារណាប្រើសកម្មភាពខាងក្រោមនេះដើម្បីជួយសិស្សរិះគិតពីរបៀបផ្សេងៗដែលពួកគេអាចបង្ហាញសេចក្ដីស្រឡាញ់ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរឈ្មោះសមាជិកគ្រួសារដែលអ្នកស្រឡាញ់ ។
-
ក្នុងរយៈពេល ៦០ វិនាទី សូមរាយបញ្ជីក្រោមឈ្មោះរបស់សមាជិកគ្រួសារនូវរបៀបពិសេសៗជាច្រើនដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់អ្នកចំពោះពួកគេតាមដែលអ្នកអាចធ្វើបាន ។
សុំឲ្យអ្នកស្ម័គ្រចិត្ដពីរបីនាក់ចែកចាយឈ្មោះដែលពួកគេបានសរសេរ និងគំនិតមួយចំនួនដែលពួកគេមានសម្រាប់ការបង្ហាញសេចក្ដីស្រឡាញ់ ។
នៅពេលសិស្សចែកចាយរួចហើយ សូមអញ្ជើញពួកគេឲ្យអាន ចោទិយកថា ៦:៥ និងចែកចាយអ្វីដែលពួកគេរៀន ។ ( សិស្សអាចចែកចាយតាមពាក្យពេចន៍របស់ពួកគេផ្ទាល់ ដូចជា ៖ ព្រះបានបញ្ជាយើងឲ្យស្រឡាញ់ទ្រង់អស់ពីដួងចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំងរបស់យើង ) ។ អ្នកអាចស្នើឲ្យសិស្សភ្ជាប់ ឬយោងខគម្ពីរនេះទៅសេចក្តីយោងបទគម្ពីរនៅក្នុងខគម្ពីរនេះទៅកាន់វគ្គចំណេះចំណានខាងគោលលទ្ធិ ម៉ាថាយ ២២:៣៦–៣៩ ដែលព្រះយេស៊ូវគ្រីស្ទ បានបញ្ជាក់ពីសារៈសំខាន់ ។
សូមពិចារណាសរសេរ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅចំកណ្ដាលក្ដារខៀន ។ សូមឲ្យពេលសិស្សពីរនាទីដើម្បីឡើងមកកាន់ក្ដារខៀន ហើយរាយបញ្ជីពីរបៀបផ្សេងៗដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអង្គទាំងទ្វេ ។
បន្ទាប់មកលើកទឹកចិត្តសិស្សឲ្យចែកចាយថាតើគំនិតរបស់មិត្តរួមថ្នាក់ណាម្នាក់ដែលលេចធ្លោចំពោះពួកគេ ហើយហេតុអ្វីបានជាគំនិតនោះលេចធ្លោ ។
សូមជញ្ជឹងគិតពីសំណួរខាងក្រោមនេះ ។
-
តើអារម្មណ៍ពិតរបស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានអ្វីខ្លះ ? ហេតុអ្វីអ្នកមានអារម្មណ៍បែបនេះ ?
-
តើមានរបៀបណាខ្លះដែលអ្នកបង្ហាញព្រះអង្គទាំងទ្វេពីអារម្មណ៍របស់អ្នក ?
នៅពេលអ្នកសិក្សាគម្ពីរចោទិយកថានៅសប្តាហ៍នេះ សូមយកចិត្តទុកដាក់ចំពោះចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ ឥទ្ធិពលរបស់ទ្រង់អាចធ្វើឲ្យសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅ ហើយបង្រៀនអ្នកពីរបៀបដែលអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់នោះចំពោះទ្រង់ទាំងទ្វេ ។
ព្រះស្រឡាញ់យើងអស់ពីព្រះទ័យរបស់ទ្រង់
ដើម្បីជួយសិស្សរៀនពីគំរូរបស់ព្រះ អាចអញ្ជើញពួកគេឲ្យភ្ជាប់ ឬសេចក្តីយោងបទគម្ពីរ ចោទិយកថា ៦:៥ ទៅ យ៉ូហាន ទី១ ៤:១៩ ។ បន្ទាប់ពីបានអានខទី ១៩ ហើយ អ្នកអាចសុំសិស្សឲ្យចែកចាយពីរបៀបដែលព្រះបានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សគ្រប់រូប ឬសម្រាប់ពួកគេផ្ទាល់ ។
សេចក្តីថ្លែងការណ៍ខាងក្រោមនេះអាចជួយសិស្សគិតពិចារណាពីគំរូដ៏ល្អឥតខ្ចោះរបស់ព្រះក្នុងការស្រឡាញ់យើងអស់ពីព្រះទ័យរបស់ទ្រង់ ។ សូមពិចារណាបង្ហាញសេចក្តីថ្លែងការណ៍នេះ ហើយអញ្ជើញសិស្សម្នាក់ឲ្យអានវាឲ្យឮៗ ។ បន្ទាប់មកបន្តបង្ហាញសេចក្តីថ្លែងការណ៍នេះ ខណៈសិស្សពិភាក្សាអំពីចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនេះ ។
ប្រធាន ជេហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានជួយយើងឲ្យយល់ពីបុគ្គលិកលក្ខណៈពិតប្រាកដរបស់ព្រះកាន់តែច្បាស់ ។
បទបញ្ញត្តិ ដ៏ធំបំផុតដំបូងគេនៃអស់ទាំងភាពអស់កល្បជានិច្ច គឺត្រូវស្រឡាញ់ព្រះឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង របស់យើង —នោះជាបទបញ្ញត្តិដ៏ធំបំផុតដំបូងគេ ។ ប៉ុន្តែ សេចក្ដីពិត ដ៏ធំបំផុតដំបូងគេនៃអស់ទាំងភាពអស់កល្បជានិច្ចនោះគឺថា ព្រះស្រឡាញ់ យើង ដោយអស់ពីព្រះទ័យ ព្រះកាយ ព្រះបញ្ញាញាណ និងព្រះចេស្ដា របស់ទ្រង់ ។ សេចក្ដីស្រឡាញ់នោះ គឺជាគោលការណ៍គ្រឹះនៃភាពអស់កល្បជានិច្ច ហើយវាគួរតែជាគោលការណ៍គ្រឹះនៃជីវិតប្រចាំថ្ងៃរបស់យើង ។ ប្រាកដណាស់ វាមានតែតាមរយៈការអះអាងដែលដុតឆេះនៅក្នុងព្រលឹងរបស់យើងប៉ុណ្ណោះ ទើបយើងអាចមានទំនុកចិត្តបន្ដព្យាយាមកែលម្អ ហើយបន្ដស្វែងរកការអភ័យទោសចំពោះអំពើបាបរបស់យើង ហើយបន្ដលាតសន្ធឹងព្រះគុណនោះទៅដល់អ្នកជិតខាងយើង ។ ( « Tomorrow the Lord Will Do Wonders among You » Liahona ខែឧសភា ឆ្នាំ២០១៦ ទំព័រ ១២៧ )
-
តើអ្នករៀនអ្វីខ្លះពីសេចក្តីថ្លែងការណ៍របស់ប្រធានហូឡិន ដែលអាចជំរុញចិត្តយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ ?
-
តើមានជំហានអ្វីខ្លះដែលមនុស្សម្នាក់អាចឈានទៅរកការស្រឡាញ់ព្រះ « អស់ពីកម្លាំង [ របស់ពួកគេ ] » ប្រសិនបើពួកគេមិនមានអារម្មណ៍រឹងមាំគ្រប់គ្រាន់ដើម្បីធ្វើវានៅឡើយទេ ?
ការគោរពប្រតិបត្តិគឺជាការបង្ហាញពីសេចក្តីស្រឡាញ់
ដើម្បីផ្តល់ឲ្យសិស្សនូវបរិបទសង្ខេបនៃគម្ពីរចោទិយកថា សូមពិចារណាបង្ហាញរូបភាពរបស់ម៉ូសេតាំងពីដើមមេរៀន នៅពេលអ្នកសង្ខេប ឬអញ្ជើញសិស្សឲ្យអានឲ្យឮៗនូវកថាខណ្ឌខាងក្រោម ។
ក្រោយពីបម្រើជាព្យាការីរបស់ព្រះអស់រយៈពេល ៤០ ឆ្នាំ ម៉ូសេបានណែនាំសាសន៏អ៊ីស្រាអែលឲ្យបោះជំរំនៅព្រំប្រទល់នៃដែនដីសន្យា ។ មិនយូរប៉ុន្មាន យ៉ូស្វេនឹងដឹកនាំពួកគេឆ្លងកាត់ព្រំប្រទល់នោះ ( សូមមើល ចោទិយកថា ៣១:២៣ ) ។ ម៉ូសេអាចមើលឃើញដែនដីសន្យាពីលើកំពូលភ្នំ មុនពេលព្រះអម្ចាស់ប្រែរូបលោក ឬបាននាំម៉ូសេទៅកាន់ទ្រង់ទាំងម៉ូសេនៅមានជីវិត ( សូមមើល ចោទិយកថា ៣៤:១–៦; អាលម៉ា ៤៥:១៨–១៩ ) ។ គម្ពីរចោទិយកថាមានដំបូន្មានចុងក្រោយរបស់ម៉ូសេចំពោះប្រជាជននេះ រួមទាំងដំបូន្មានដែលបំផុសគំនិតអំពីការស្រឡាញ់ព្រះ និងការគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ។
សូមអានវគ្គបទគម្ពីរខាងក្រោម ដោយរកមើលភាពស្រដៀងគ្នារវាងអ្វីដែលម៉ូសេបានបង្រៀនប្រជាជនរបស់លោក និងអ្វីដែលព្រះយេស៊ូវបានបង្រៀនពួកសិស្សរបស់ទ្រង់អំពីរបៀបបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ ។
ចោទិយកថា ៦:១–៦; ៣០:១៦
យ៉ូហាន ១៤:១៥, ២១–២៤
-
តើអ្នកបានរៀនអ្វីខ្លះអំពីការបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ ?
ប្រសិនបើសិស្សម្នាក់បានសរសេរ « ការរក្សាបទបញ្ញត្តិ » រួចហើយនៅលើក្ដារខៀនពីមុន ជារបៀបមួយដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ សូមពិចារណាលើកចំណុចនេះឡើង ។ ប្រសិនបើពួកគេមិនបានលើកឡើងទេ សូមពិចារណាបន្ថែមចំណុចនេះនៅលើក្ដារខៀន ។
-
អ្នកគិតថា ហេតុអ្វីការរក្សាបទបញ្ញត្តិគឺជារបៀបដ៏មានន័យដើម្បីបង្ហាញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទថា យើងស្រឡាញ់ទ្រង់ទាំងទ្វេ ?
ការស្រឡាញ់ព្រះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង
វាអាចមានអត្ថប្រយោជន៍សម្រាប់សិស្សដើម្បីពិភាក្សាអំពីរបៀបជាក់ស្តែងដែលពួកគេអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះក្នុងជីវិតរបស់ពួកគេ ។
របៀបមួយដើម្បីធ្វើកិច្ចការនេះគឺត្រូវបង្ហាញវីដេអូ « If We Love Him » ( ៣:៥៧ ) ( ChurchofJesusChrist.org ) ។ សូមអញ្ជើញសិស្សឲ្យយកចិត្តទុកដាក់ទាំងលើទំនុកច្រៀងនៃបទចម្រៀងនេះ និងអ្វីដែលពួកគេមើលឃើញយុវវ័យក្នុងវីដេអូនេះធ្វើដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀនអំពីរបៀបដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ ។
ជម្រើសមួយទៀតអាចជាការផ្តល់ឲ្យសិស្សក្រុមតូចៗនូវក្រដាសមួយសន្លឹកដោយមានការកំណត់ទូទៅដូចខាងក្រោមសរសេរនៅលើសន្លឹកក្រដាសនោះ ។
សូមដាក់បង្ហាញសេចក្តីណែនាំ និងសំណួរដូចខាងក្រោមនេះសម្រាប់ក្រុមដើម្បីបំពេញ និងពិភាក្សា ។ ( អាស្រ័យទៅលើពេលវេលាដែលមាន ក្រុមទាំងឡាយអាចផ្លាស់ប្តូរក្រដាសជាមួយក្រុមផ្សេងទៀត ហើយធ្វើសកម្មភាពម្តងទៀតជាច្រើនដង ) ។
សូមការកំណត់ទូទៅមួយក្នុងចំណោមការកំណត់ទូទៅទាំងនេះ ៖ នៅកន្លែងធ្វើការ នៅថ្នាក់សិក្ខាសាលា នៅព្រះវិហារ នៅផ្ទះ នៅការហាត់សម នៅជាមួយមិត្តភក្តិ និងនៅក្នុងការជួបជុំក្នុងសង្គម ។ តើអ្នកនឹងឆ្លើយសំណួរខាងក្រោមនេះដោយរបៀបណា ចេញពីបទពិសោធន៍របស់អ្នកជាមួយនឹងការកំណត់នេះនៅក្នុងគំនិត ?
-
ក្នុងបរិយាកាសនេះ តើអ្នកបានឃើញនរណាម្នាក់បង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះដោយរបៀបណា ?
-
តើមានរបៀបសមស្របណាខ្លះដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះក្នុងបរិយាកាសនេះ ?
-
តើមានអ្វីដែលអាចធ្វើឲ្យការបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះពិបាកក្នុងកាលៈទេសៈនេះដែរឬទេ ? បើអ៊ីចឹង តើយើងអាចយកឈ្នះវាដោយរបៀបណា ?
សេចក្ដីបញ្ចប់
ដើម្បីបញ្ចប់ អ្នកអាចចង់បង្ហាញសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
បន្ថែមពីលើទីបន្ទាល់របស់អ្នក អ្នកក៏អាចចង់ចែកចាយសេចក្តីថ្លែងការណ៍ខាងក្រោម ហើយអញ្ជើញសិស្សឲ្យបង្ហាញពីអារម្មណ៍របស់ពួកគេចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេផងដែរ ។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើតាមចំណាប់អារម្មណ៍ដែលពួកគេអាចទទួលបានពីព្រះវិញ្ញាណអំឡុងពេលមេរៀននេះ ។
អែលឌើរ ខេ. ប្រែត ណាតត្រេស នៃពួកចិតសិបនាក់បានសួរសំណួរសំខាន់ៗមួយចំនួនសម្រាប់យើងដើម្បីពិចារណាផ្ទាល់ខ្លួន ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌យើងតែងតែចងចាំយើងជានិច្ច ហើយថាទ្រង់ស្រឡាញ់យើងយ៉ាងឥតខ្ចោះ ។ សំណួររបស់ខ្ញុំគឺ ៖ តើយើងចងចាំទ្រង់ដែរឬទេ ? ហើយតើយើងស្រឡាញ់ទ្រង់ដែរឬទេ ? ( « តើខ្ញុំពិតជាទទួលបានការអភ័យទោសមែនឬ ? » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៦៨–៦៩ )