ថ្នាក់​សិក្ខាសាលា
ម៉ូសេ ៧:១–២១ ៖ « ព្រះអម្ចាស់ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា​ស៊ីយ៉ូន »


« ម៉ូសេ ៧:១–២១ ៖ ‹ ព្រះអម្ចាស់ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា​ស៊ីយ៉ូន › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« ម៉ូសេ ៧:១–២១ ៖ « ព្រះអម្ចាស់ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា​ស៊ីយ៉ូន › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ម៉ូសេ ៧ ៖ មេរៀន​ទី ១៦

ម៉ូសេ ៧:១–២១

« ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា​ស៊ីយ៉ូន »

A painting by Del Parson showing Enoch surrounded by the people of his city on a large cloud being raised into the air.

ព្រះ​បាន​ហៅ​ហេណុក​ឲ្យ​ធ្វើ​ជា​ព្យាការី ដើម្បី​ផ្សព្វផ្សាយ​សារលិខិត​នៃ​ដំណឹងល្អ ។ ប្រជា​រាស្ត្រ​ដែល​ជ្រើសរើស​ដើរ​តាម​ហេណុក​បាន​ប្រមូល​ផ្តុំ​គ្នា ហើយ​ព្រះអម្ចាស់​បាន​ការពារ​ពួកគេ​ពី​អំពើ​ទុច្ចរិត​នៅ​ជុំវិញ​ពួកគេ ។ នៅ​ទី​បំផុត ពួកគេ​បាន​បង្កើត​ជា​ទីក្រុង​ដ៏​ពោរពេញ​ដោយ​អំណរ និង​បរិសុទ្ធ​មួយ ដែល​ព្រះអម្ចាស់​ហៅ​ថា « ស៊ីយ៉ូន » ( ម៉ូសេ ៧:១៨ ) ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​អភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ដែល​ហេណុក និង​រាស្ត្រ​របស់​ទ្រង់​មាន ។

ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អតីតកាល​របស់​ពួកគេ និង​ឥទ្ធិពល​ដែល​សកម្មភាព​របស់​ពួកគេ​អាច​មាន​លើ​មនុស្ស​ផ្សេងទៀត ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

កម្លាំង​តាមរយៈ​ឫស​ដែល​ទាក់ទង​គ្នា​ទៅវិញ​ទៅមក

សូម​គិត​អំពី​វិធី​មួយ​ដើម្បី​ចាប់ផ្តើម​មេរៀន ដោយ​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​កម្លាំង​ដែល​អាច​បាន​មក​ពី​ការរួម​សាមគ្គី​ជាមួយ​នឹង​អ្នក​ដទៃ ។ ខាងក្រោម​នេះ​គឺជា​របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​ការណ៍​នេះ​បាន ។

  • តើ​អ្នក​គិត​ថា ប្រភេទ​ដើមឈើ​ដែល​ខ្ពស់​ជាង​គេ​បំផុត​អាច​លូតលាស់​បាន​កម្ពស់​ប៉ុន្មាន ?

ដើមឈើ​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក គឺ​ដើមរេដវូដ ។ វា​អាច​លូត​បាន​ដល់​កម្ពស់​ជាង ៣០០ ហ្វីត ( ៩២ ម៉ែត្រ ) ។

CSM young woman awed by God's creations
  • ដើម្បី​ទ្រទ្រង់​ដើម​ដ៏​ខ្ពស់​បែបនេះ តើ​អ្នក​គិត​ថា​ឫស​ដើម​រេដវូដ​មួយ​ដើម​មាន​លក្ខណៈ​ដូចម្ដេច ?

គួរ​ឲ្យ​ភ្ញាក់ផ្អើល ឫស​ដើម​រេដវូដ​មាន​ជម្រៅ​ត្រឹមតែ ៣–៦ ហ្វីត ( ១–២ ម ) ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា​ក៏ដោយ ឫស​ទាំងនេះ​បាន​លាតសន្ធឹង​ជាច្រើន​រយ​ហ្វីត ( ជាង ១០០ ម ) ហើយ​បាន​ប្រទាក់​ជាប់​នឹង​ឫស​នៃ​ដើមឈើ​ផ្សេងៗទៀត ។ ការចាក់​ឬស​ភ្ជាប់​គ្នា​នេះ​ហើយ​ធ្វើ​ឲ្យ​ដើម​រេដវូដ ឈរ​យ៉ាង​រឹងមាំ​រយៈពេល​រាប់រយ​ឆ្នាំ​តទល់​នឹង​ខ្យល់ និង​ទឹកជំនន់ ( សូម​មើល រីឆាត អេក វីងគ្លីល « Web of Friendship » New Era ខែ សីហា ឆ្នាំ ២០០៣ ទំព័រ ១០–១១ ) ។

Illustration of redwood tree roots below ground.
  • តើ​អ្នក​គិត​ថា យើង​អាច​រៀនសូត្រ​អ្វីខ្លះ​ពី​ដើម​រេដវូដ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​គ្រួសារ សាលារៀន និង​វួដ ឬ​សាខា​ទាំងឡាយ​របស់​យើង ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ស្វែងរក​កម្លាំង​នៅក្នុង​អ្នកដទៃ​ជុំវិញ​យើង ក៏​ដូចជា​នៅក្នុង​ទ្រង់​ផងដែរ​នោះ ?

    ដើម្បី​ជួយ​សិស្ស​វាយតម្លៃ​ថា​តើ​ពួកគេ​មាន​ទំនាក់ទំនង​ល្អ​យ៉ាងណា​ទៅ​នឹង​មនុស្ស​ជុំវិញ​ខ្លួន សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ៖

  • តើ​អ្នកដទៃ​ជួយ និង​គាំទ្រ​អ្នក​យ៉ាង​ដូចម្ដេច ជាពិសេស​នៅក្នុង​ការខិតខំ​របស់​អ្នក​ដើម្បី​ចូល​មក​ជិត​ព្រះអង្គ​សង្គ្រោះ ? ( ការណ៍នេះ​អាច​នឹង​មាន​នៅក្នុង​គ្រួសារ វួដ ឬ​សាខា​របស់​អ្នក ក្រុម​មិត្តភក្តិ សហគមន៍ ជាដើម ) ។

  • តើ​អ្នក​ព្យាយាម​គាំទ្រ​អ្នក​ដទៃ និង​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

នៅពេល​សិស្ស​សិក្សា​មេរៀន​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ឆាប់​ដឹង​អំពី​ចំណាប់​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បង្រៀន​ពួកគេ​ពី​របៀប​ដែល​ពួកគេ​អាច​បង្កើន​កម្លាំង​ដែល​ពួកគេ​ទទួល​អារម្មណ៍​ពី​ព្រះ និង​ពី​មនុស្ស​ជុំវិញ​ពួកគេ ។

កម្លាំង​នៅ​ស៊ីយ៉ូន

នៅក្នុង​ការនិមិត្ត​មួយ ព្រះអម្ចាស់​បាន​ហៅ​ព្យាការី​ហេណុក ដើម្បី​ផ្សាយ​អំពី​ការប្រែចិត្ត និង​ពិធីបុណ្យ​ជ្រមុជទឹក​ទៅកាន់​ទីក្រុង​មួយ​ចំនួន ។ ប្រជារាស្រ្ត​ដែល​ដើរ​តាម​ហេណុក​បាន​មក​ជួប​ជុំ​គ្នា ។

សូម​អាន ម៉ូសេ ៧:១៣, ១៦–១៧ ដោយ​ស្វែងរក​ភាពផ្ទុយគ្នា​រវាង​រាស្ត្រ​ដែល​កំពុង​ព្យាយាម​ធ្វើតាម​ព្រះអម្ចាស់ និង​រាស្ត្រ​ដែល​បាន​ប្រឆាំង​នឹង​ពួកគេ ។

  • តើ​អ្នក​ស្ងើច​សរសើរ​អ្វីខ្លះ​អំពី​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ប្រជារាស្ត្រ​ដែល​ព្យាយាម​ដើរ​តាម​ទ្រង់ ?

ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជារាស្ដ្រ​របស់​ព្រះអម្ចាស់​ខុសប្លែក​ពីគេ​នោះ សូម​អាន ម៉ូសេ ៧:១៨–២១ ។ ( វា​អាច​មាន​ប្រយោជន៍​ក្នុង​ការចង្អុល​បង្ហាញ​ថា ការ ត្រូវ​បណ្តាសា សំដៅ​ដល់​ការ​ត្រូវ​បាន​បង្ខាំង​នូវ​ពរជ័យ​ដោយសារតែ​ភាពទុច្ចរិត ។ ដូចគ្នា​នេះ​ផងដែរ សូមមើល « បណ្តាសា បណ្តាសា​ទាំងឡាយ » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ) ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ម៉ូសេ ៧:១៨ គឺជា​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ឲ្យ​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​អ្វី​ដែល​ពួកគេ​បាន​សិក្សា ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ​នូវ​តំណាង​ដ៏​សាមញ្ញ​នៃ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី ខទី ១៨ ។ បន្ទាប់មក សិស្ស​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​គូរ និង​មូលហេតុ​ដែល​ពួកគេ​គូរ​វា​ជាមួយ​ដៃគូ ក្រុម​តូចៗ ឬ​ថ្នាក់​រៀន​ទាំងមូល ។

  • តើ​អ្នក​រៀនសូត្រ​បាន​អ្វី​ខ្លះ​អំពី​រាស្ដ្រ​របស់​ព្រះអម្ចាស់​ពី ខទី ១៨ ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី « មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ » ?

សូម​ជួយ​សិស្ស​ឲ្យ​ស្វែងរក​សេចក្ដីពិត​មួយ​ដែល​ស្រដៀង​នឹង​ការណ៍​ដែល រាស្ដ្រ​របស់​ព្រះអម្ចាស់​ខិតខំ​ដើម្បី​រួបរួម​សាមគ្គី រស់នៅ​ដោយ​សុចរិត និង​មើល​ថែ​ជនក្រីក្រ​ក្នុង​ចំណោម​ពួកគេ ។ អ្នក​អាច​ចង្អុល​បង្ហាញ​ថា ទាំងនេះ​ក៏​ជា​ចរិក​លក្ខណៈ​របស់​ព្រះអង្គសង្គ្រោះ​ផងដែរ ។ ការក្លាយ​ជា​រាស្ដ្រ​របស់​ព្រះអម្ចាស់ សំដៅ​ដល់​ការប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។

ការប្រែក្លាយ​ជា​រាស្ដ្រ​របស់​ព្រះអម្ចាស់

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​របៀប​រួបរួម​សាមគ្គី រស់នៅ​ដោយ​សុចរិត និង​យកចិត្ត​ទុកដាក់​លើ​មនុស្ស​ដែល​ត្រូវការ​ជំនួយ សូម​ពិចារណា​ស្នើ​ឲ្យ​សិស្ស​ធ្វើការ​លើ​សំណៅ​មេរៀន​ខាងក្រោម​ជា​ក្រុម​តូចៗ ។ ពួកគេ​អាច​ខិតខំ​ជួយ និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​សកម្មភាព​នេះ​ទាំងមូល ។ អ្នក​អាច​ប្រើ​សំណៅ​មេរៀន​នេះ​បាន​តាម​វិធី​ពីរ​យ៉ាង​ដូច​ខាងក្រោម ៖

  • អញ្ជើញ​សិស្ស​ឲ្យ​បែងចែក​សំណៅ​មេរៀន​ជា​ផ្នែកៗ​ក្នុង​ក្រុម​របស់​ពួកគេ ហើយ​សិក្សា​ផ្នែក​របស់​ពួកគេ​ដោយ​ខ្លួនឯង ។ បន្ទាប់ពី​បញ្ចប់​ផ្នែក​របស់​ពួកគេ​រួច​ហើយ សិស្ស​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

  • បិទ​សំណៅ​មេរៀន​គ្រប់​ផ្នែក​ទាំងអស់នៅលើ​ជញ្ជាំង ហើយ​អញ្ជើញ​ក្រុម​តូចៗ​ឲ្យ​ដើរ​ជុំវិញ​បន្ទប់ ហើយ​បំពេញ​ផ្នែក​នីមួយៗ​ជាមួយ​គ្នា ។

អញ្ជើញ​សិស្ស​ជាច្រើន​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​សិក្សា​ដែល​មាន​អត្ថន័យ​សម្រាប់​ពួកគេ ។ អ្នក​ក៏​អាច​សួរ​ផងដែរ​ថា​តើ​ការធ្វើការ​ជា​ក្រុម​បាន​បង្កើន​ការយល់ដឹង​របស់​សិស្ស​យ៉ាងដូចម្ដេច ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ជា​គំរូ​អំពី​ចរិក​លក្ខណៈ​នៃ​ស៊ីយ៉ូន​នៅ​ក្នុង​អំឡុង​ពេល​ព្រះជន្ម​របស់​ទ្រង់​ដោយ​របៀប​ណា ?

ដើម្បី​បង្ហាញ​ឧទាហរណ៍​អំពី​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៃ​ស៊ីយ៉ូន អ្នក​អាច​ចែកចាយ​វីដេអូ « Charity: An Example of the Believers » ( ៤:៥០ ) ដែល​មាន​នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ពី​របៀប​ដែល​យុវនារី​ទាំងនេះ​បាន​ធ្វើ​ជា​គំរូ​ពី​ស៊ីយ៉ូន ។

4:50

ដាក់​ផែនការ

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ចំណាប់​អារម្មណ៍​ដែល​ពួកគេ​អាច​មាន ក្នុង​អំឡុង​ពេល​សិក្សា​មេរៀន​នេះ ហើយ​កត់ត្រា​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ៖

  • តើ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៃ​ស៊ីយ៉ូន​មួយ​ណា​ដែល​អ្នក​ទទួល​អារម្មណ៍​ថា​អ្នក​អាច​កែលម្អ ក្នុង​ជីវិត​របស់​អ្នក ? ( ការណ៍​នេះ​អាច​នៅ​ផ្ទះ នៅ​សាសនាចក្រ ឬ​ជាមួយ​អ្នកដទៃ ) ។

  • តើ​មាន​អ្វីខ្លះ​ដែល​អ្នក​នឹង​ចាប់ផ្តើម​ធ្វើ​ក្នុង​សប្តាហ៍​នេះ ដើម្បី​ពង្រឹង​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នោះ ? ( ការណ៍​នេះ​អាច​ជា​ផ្នែក​មួយ​នៃ​គោលដៅ​របស់​អ្នក សម្រាប់​កម្មវិធី​កុមារ និង​យុវជន ) ។

ទន្ទេញ

អ្នក​អាច​នឹង​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ក្នុង​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ សម្រាប់ « ម៉ូសេ ៧:១៨ » គឺ « ព្រះអម្ចាស់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា​ស៊ីយ៉ូន ពីព្រោះ​ពួកគេ​មាន​ចិត្ត​តែមួយ និង​គំនិត​តែមួយ » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ មាន​នៅក្នុង​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។