« ម៉ូសេ ៧ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« ម៉ូសេ ៧ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ម៉ូសេ ៧
ម៉ូសេ ៧
ទិដ្ឋភាពទូទៅ
ព្រះអម្ចាស់បានហៅប្រជាជនរបស់ទ្រង់ថាស៊ីយ៉ូន ដោយសារពួកគេបានរួបរួមគ្នា រស់នៅដោយសុចរិត និងមើលថែជនក្រីក្រ ។ ទ្រង់បានបង្ហាញហេណុកថា ស៊ីយ៉ូននឹងត្រូវបានយកឡើងទៅស្ថានសួគ៌ ប៉ុន្តែទ្រង់បានយំសោកអាណិតមនុស្សដែលនៅលើផែនដីដោយសារអំពើទុច្ចរិតរបស់ពួកគេ ។ ប្រជាជនទាំងនេះនៅទីបំផុតនឹងប្រឈមមុខនឹងទឹកជំនន់ ។ ព្រះអម្ចាស់ក៏បានបង្ហាញដល់ហេណុកអំពីការពលិកម្មរបស់ព្រះអង្គសង្គ្រោះផងដែរ ។ ព្រះអម្ចាស់បានសន្យាថា នៅគ្រាអវសាន ទ្រង់នឹងប្រមូលផ្ដុំ និងការពារប្រជាជនដែលនឹងដើរតាមទ្រង់ ។
ជួយសិស្សឲ្យស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតពួកគេ ។ ការជួយសិស្សឲ្យស្គាល់នូវអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់ពួកគេ អាចជួយពួកគេអនុវត្តសេចក្តីជំនឿលើទ្រង់បាន ។ ឧទាហរណ៍មួយនៃរបៀបធ្វើបែបនេះ គឺនៅក្នុងមេរៀនទី ១៨ ៖ « ម៉ូសេ ៧:៥៣–៦៩ » ។ ដើម្បីស្វែងយល់បន្ថែម សូមមើល « ជួយសិស្សឲ្យស្គាល់ក្តីស្រឡាញ់ ព្រះចេស្តា និងក្តីមេត្តារបស់ព្រះអម្ចាស់ក្នុងជីវិតពួកគេ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ ២០២២ ] ទំព័រ ៨ ) ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ម៉ូសេ ៧:១–២១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សអភិវឌ្ឍគុណលក្ខណៈដូចជាព្រះគ្រីស្ទ ដែលពួកហេណុក និងប្រជាជនរបស់ទ្រង់មាន ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីអតីតកាលរបស់ពួកគេ និងឥទ្ធិពលដែលសកម្មភាពរបស់ពួកគេអាចមានលើមនុស្សផ្សេងទៀត ។
-
រូបភាព ៖ ដើមឈើក្រហម ឫសនៃដើមឈើក្រហម
-
សំណៅមេរៀន ៖ « A Zion People »
-
វីដេអូ ៖ « Charity: An Example of the Believers » ( ៤:៥០ )
ម៉ូសេ ៧:២២–៤៧
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សយល់ពីសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់របស់ព្រះចំពោះបុត្រាបុត្រីទាំងអស់របស់ទ្រង់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីបទពិសោធន៍ និងបទគម្ពីរដែលជួយពួកគេឲ្យដឹងថា ព្រះវរបិតាសួគ៌មានលក្ខណៈដូចម្ដេច ។ ពួកគេក៏អាចសួរឪពុកម្តាយ ឬថ្នាក់ដឹកនាំ ឬមិត្តដែលគួរឲ្យទុកចិត្តឲ្យចែកចាយបទពិសោធន៍ ឬព្រះគម្ពីរជាមួយពួកគេផងដែរ ។ សូមអញ្ជើញសិស្សឲ្យមករៀនដោយត្រៀមខ្លួនរួចជាស្រេចដើម្បីចែកចាយ ។
-
វីដេអូ ៖ « The Grandeur of God » ( ១៥:២៨ ) ពីនាទីទី ៦:៣៥ ដល់ ៩:៥២
ម៉ូសេ ៧:៥៣–៦៩
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យទទួលស្គាល់ និងដឹងគុណចំពោះអ្វីដែលព្រះអម្ចាស់បានធ្វើ ដើម្បីជួយពួកគេឲ្យយកឈ្នះលើការសាកល្បងទាំងឡាយនៅក្នុងជំនាន់យើង ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយត្រៀមខ្លួនរួចជាស្រេចដើម្បីចែកចាយវគ្គបទគម្ពីរមួយពីព្រះគម្ពីរមរមន ដែលបានជួយពួកគេនៅពេលពួកគេបានប្រឈមមុខនឹងការសាកល្បង ។
-
រូបភាព ៖ ព្យុះ ការនិមិត្តដំបូង យ៉ូហាន បាទីស្ទ ប្រគល់បព្វជិតភាពអើរ៉ុនដល់យ៉ូសែប ស្ម៊ីធ ពេត្រុស យ៉ាកុប និង យ៉ូហាន ប្រគល់បព្វជិតភាពម៉ិលគីស្សាដែក ដល់យ៉ូសែប ស្ម៊ីធ គោលលទ្ធិ និងសេចក្តីសញ្ញា ថ្នាក់ដឹកនាំសាសនាចក្រនៅសន្និសីទទូទៅ យ៉ូសែប ស្ម៊ីធ កំពុងទទួលផ្ទាំងមាស អង្គប្រជុំនៅក្នុងព្រះវិហារ