ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ ៖ ទិដ្ឋភាពទូទៅ


« លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥

លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥

ទិដ្ឋភាព​ទូទៅ

នៅក្នុង​ជីវិត​មុន​ផែនដី សាតាំង​បាន​ព្យាយាម​បំផ្លាញ​សិទ្ធិ​ជ្រើសរើស​របស់​យើង ហើយ​ព្រះវរបិតាសួគ៌​បាន​ជ្រើសរើស​ព្រះ​យេស៊ូវ​គ្រីស្ទ​ឲ្យ​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។ ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា គឺជា​ជំហាន​ចាំបាច់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ដើម្បី​ប្រោសលោះ​យើង​ពី​ឥទ្ធិពល​នៃ​ការធ្លាក់ រួមទាំង​ការស្លាប់​ខាង​វិញ្ញាណ និង​ខាង​រូបកាយ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា រៀន​គោលលទ្ធិ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​សម្រាប់​ខ្លួនឯង ។ មាន​អំណាច​ក្នុង​ការសិក្សា ការជញ្ជឹងគិត និង​ការស្វែងយល់​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ សម្រាប់​ខ្លួន​អ្នក ក្នុង​ការរៀបចំ​ខ្លួន​បង្រៀន​សិស្ស​របស់​អ្នក ។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការណ៍​នេះ សូម​មើល​ផ្នែក « ព្រះអង្គ​សង្គ្រោះ​បាន​រៀន​គោលលទ្ធិ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្រ្កោះ ទំព័រ ២០–២១ ) ។ ការសួរ​សំណួរ​ដែល​មាន​ចម្លើយ​លើស​ពី​បាទ​ឬ​ចាស​ក្នុង​ថ្នាក់​អាច​ជួយ​សិស្ស​ឲ្យ​ជញ្ជឹងគិត បញ្ចេញមតិ និង​ស្វែងយល់​ឲ្យបាន​កាន់តែ​ច្បាស់​អំពី​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​ខ្លួន​ពួកគេ​ផ្ទាល់ ។ ឧទាហរណ៍​មួយ​នៃ​របៀប​ធ្វើ​បែបនេះ អាច​រក​បាន​នៅក្នុង​មេរៀន​ទី ១០ ៖ « លោកុប្បត្តិ ៤:១–៤ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ម៉ូសេ ៤:១–៤

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​បំណង​ធ្វើតាម​គំរូ​នៃ​ការគោរពប្រតិបត្តិ​តាម​ព្រះវរបិតាសួគ៌​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​មនុស្ស​ដែល​ពួកគេ​ស្គាល់ ដែល​គំរូ​របស់​ពួកគាត់​បំផុស​គំនិត​ដល់​ពួកគេ​ឲ្យ​កាន់​តែ​គោរព​តាម​ព្រះវរបិតាសួគ៌ ។ សូម​ស្នើ​ពួកគេ​មក​រៀន​ដោយ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ ។

  • វីដេអូ ៖ « ចូរ​អ្នក​ងើប​មុខ​ឡើង ហើយ​អរ​រីករាយ​ចុះ » ( ៩:៥១ សូម​មើល​ពី​នាទី​ទី ៥:៤៨ ដល់​ ៦:២៧ និង​ពី​នាទី​ទី ៦:៥៣ ដល់​ ៧:៤៨ )

ម៉ូសេ ៤:៥–៣២; ៥:១–១៥ ផ្នែក​ទី ១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​ឥទ្ធិពល​នៃ​ការធ្លាក់​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ និង​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។

  • ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ទន្ទេញ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ នីហ្វៃទី២ ២:២៥ ហើយ​ឲ្យ​សួរ​ឪពុកម្តាយ ឬ​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ​ពី​អត្ថន័យ​របស់​វា​ចំពោះ​ពួកគេ ។

  • រូបភាព ៖ លោក​អ័ដាម និង​នាង​អេវ៉ា ( អ្នក​ក៏​អាច​ជ្រើសរើស​បង្ហាញ​ផងដែរ​នូវ​រូបភាព​ផ្សេងៗ​ដែល​តំណាង​ឲ្យ​ការខិតខំ ការសាកល្បង ទុក្ខសោក និង​ការស្លាប់ )

  • វីដេអូ ៖ « Adam and Eve » ( ១:៥៣ )

  • សម្ភារ​សម្រាប់​សិស្ស ៖ ក្រដាស​សម្រាប់​សិស្ស​ម្នាក់ៗ

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ការណែនាំ​សម្រាប់​ការបង្កើត​ខិតប័ណ្ណ

ម៉ូសេ ៤:៥–៣២; ៥:១–១៥ ផ្នែក​ទី ២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​អំណរ​នៃ​ការប្រោសលោះ​ពី​ការធ្លាក់ តាមរយៈ​ដង្វាយធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ឥទ្ធិពល​នៃ​ធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​ជុំវិញ​ខ្លួន​ពួកគេ ។ ទាំងនេះ​អាច​រួមបញ្ចូល​ការកើត ការស្លាប់ រូបកាយ អំពើបាប ភាពអត់ឃ្លាន ជំងឺ ។ល។ សូម​ស្នើ​ឲ្យ​សិស្ស​ជញ្ជឹងគិត​ពី​របៀប​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ជួយ ជាមួយ​នឹង​ឥទ្ធិពល​នីមួយៗ​ដែល​ពួកគេ​កត់​សម្គាល់​ឃើញ ។

  • រូបភាព ៖ នរណា​ម្នាក់​ធ្លាក់​ពី​យន្តហោះ លោក​អ័ដាម និង​នាង​អេវ៉ា​ធ្វើ​ការបូជា​កូន​សត្វ​ច្បង​នៃ​ហ្វូង​ចៀម​របស់​ពួកលោក

  • សម្ភារ​សម្រាប់​សិស្ស ៖ ខិត្តប័ណ្ណ​ដែល​សិស្ស​បានចាប់ផ្តើម​បង្កើត​នៅក្នុង​មេរៀន​មុន

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ការណែនាំ​សម្រាប់​ការបង្កើត​ខិតប័ណ្ណ

  • សំណៅ​មេរៀន ៖ « ដង្វាយធួន​របស់ព្រះ​យេស៊ូវ​គ្រីស្ទ​បានប្រោសលោះ​ខ្ញុំពី … »