« លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥
លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥
ទិដ្ឋភាពទូទៅ
នៅក្រោមការដឹកនាំរបស់ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទបានបង្កបង្កើតផែនដីនេះ ។ នៅថ្ងៃទីប្រាំមួយនៃការបង្កបង្កើត លោកអ័ដាម និង នាងអេវ៉ាត្រូវបានបង្កើតតាមរូបរាងរបស់ព្រះ ។ ព្រះអម្ចាស់បានឲ្យលោកអ័ដាម និងនាងអេវ៉ារៀបអាពាហ៍ពិពាហ៍ជាមួយគ្នា និងបានត្រាស់បង្គាប់ពួកលោកឲ្យបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដី ។
បង្កើតបរិយាកាស និងឱកាសសម្រាប់សិស្សដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេ ។ តន្ត្រីបំផុសគំនិតអាចអញ្ជើញយាងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ និងបង្កើតអារម្មណ៍នៃគារវភាពនៅក្នុងថ្នាក់ ។ ដើម្បីស្វែងយល់បន្ថែម សូមមើល « បង្កើតបរិយាកាស និងឱកាសសម្រាប់សិស្ស ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេ » នៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ។ ឧទាហរណ៍មួយនៃរបៀបធ្វើបែបនេះ អាចរកបាននៅក្នុងមេរៀនទី ៧ ៖ « លោកុប្បត្តិ ១:១–២៥ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
លោកុប្បត្តិ ១:១–២៥
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍ស្រឡាញ់ និងដឹងគុណចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេសិក្សាអំពីការបង្កបង្កើតផែនដី ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីភាពស្រស់ស្អាតនៃផែនដី និងការបង្កបង្កើតទាំងអស់របស់ព្រះ ។ សូមអញ្ជើញពួកគេឲ្យយករូបភាព ឬរៀបចំខ្លួននិយាយអំពីអ្វីមួយនៅក្នុងពិភពលោកនេះ ដែលធ្វើឲ្យពួកគេរីករាយ ។
-
រូបភាព ៖ អគារដ៏ស្រស់ស្អាតដែលពេញនិយមនៅក្នុងតំបន់របស់អ្នក ទេសភាពដ៏ស្រស់ស្អាតនៅជិតតំបន់របស់អ្នក
-
មាតិកាដែលត្រូវបង្ហាញ ៖ តារាងតំណាងឲ្យប្រាំមួយថ្ងៃដំបូងនៃការបង្កបង្កើត ខគម្ពីរសម្រាប់សិស្សសិក្សាដែលមានរាយក្រោមចំណងជើង « តួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងនាមជាអង្គបង្កបង្កើត » ជម្រើសសម្រាប់សិស្សដែលមានរាយក្រោមចំណងជើង « ថ្លែងអំណរគុណចំពោះអង្គបង្កបង្កើត »
-
វីដេអូ ៖ « We Lived with God » ( ៤:០០ )
លោកុប្បត្តិ ១:២៦–២៧
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សយល់អំពីសារៈសំខាន់នៃអត្តសញ្ញាណ និងសក្តានុពលរបស់ពួកគេ ក្នុងនាមជាបុត្រាបុត្រីនៃព្រះមាតាបិតាសួគ៌ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យទន្ទេញ ឬមើលឡើងវិញនូវឃ្លាដំបូងនៃបាវចនាយុវនារី និងបព្វជិតភាពអើរ៉ុន ហើយគិតពិចារណាពីសារៈសំខាន់នៃសេចក្តីថ្លែងការណ៍នីមួយៗ ៖
-
« ខ្ញុំគឺជាបុត្រីសំណព្វរបស់ព្រះបិតាមាតាសួគ៌ដែលមាននិស្ស័យនៃព្រះ និងជោគវាសនាដ៏អស់កល្បជានិច្ច » ។
-
« ខ្ញុំជាបុត្រាសំណព្វរបស់ព្រះ ហើយទ្រង់មានការងារឲ្យខ្ញុំធ្វើ » ។
-
-
មាតិកាដែលត្រូវបង្ហាញ ៖ បន្ទាត់ពេលវេលាចាប់តាំងពីដើមមេរៀន
-
វីដេអូ ៖ « Choices for Eternity » ( ៣១:២៤ សូមមើលពីនាទីទី ១៣:២១ ដល់ ១៣:៥២ ) « Running Toward the Light » ( ១៧:៣៤ សូមមើលពីនាទីទី ១១:០០ ដល់ទី ១៥:១៨ )
-
សំណៅមេរៀន ៖ « ខ្ញុំជាកូនរបស់ព្រះ »
លោកុប្បត្ដិ ១:២៨–៣១; ២:១–២៥
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់អំពីតួនាទីស្នូលនៃអាពាហ៍ពិពាហ៍ និងគ្រួសារនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសិក្សា « គ្រួសារ ៖ សេចក្ដីប្រកាសដល់ពិភពលោក » ដោយរកមើលការបង្រៀនដែលពិពណ៌នាអំពីមូលហេតុដែលគ្រួសារគឺជាស្នូលនៃផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ប្រយោគមិនពេញលេញនៅដើមមេរៀន សេចក្តីថ្លែងការណ៍ចេញពី « គ្រួសារ ៖ សេចក្ដីប្រកាសដល់ពិភពលោក » ការណែនាំ សេចក្តីថ្លែងការណ៍ និងបទគម្ពីរសម្រាប់សកម្មភាពសិក្សា ក្រោមចំណងជើង « ការបង្រៀនចេញពីព្រះគម្ពីរ » ការណែនាំសម្រាប់សិស្សដើម្បីបង្កើតបានជាចម្លើយមួយនៅចុងបញ្ចប់នៃមេរៀន