ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ១:២៦–២៧ ៖ « ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ »


« លោកុប្បត្តិ ១:២៦–២៧ ៖ ‹ ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« លោកុប្បត្តិ ១:២៦–២៧ ៖ ‹ ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ ៖ មេរៀន​ទី ៨

លោកុប្បត្តិ ១:២៦–២៧

« ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ »

ព្រះយេស៊ូវ​ពាល់​កូន​ក្មេង​តូចៗ

ក្នុង​អំឡុង​ពេល​នៃ​ការបង្ក​បង្កើត​ទី​ប្រាំមួយ ព្រះ​បាន​បង្កើត​បុរស និង​ស្រ្តី ។ មនុស្ស​គ្រប់​រូប​នៅ​លើ​ផែនដី គឺជា​បុត្រា ឬ​បុត្រី​ជា​ទី​ស្រឡាញ់​របស់​ព្រះ​មាតាបិតាសួគ៌ ហើយ​មាន​និស្ស័យ និង​ជោគវាសនា​ដ៏​ទេវភាព​មួយ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​យល់​អំពី​សារៈសំខាន់​នៃ​អត្តសញ្ញាណ និង​សក្តានុពល​របស់​ពួកគេ ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះ​មាតាបិតាសួគ៌ ។

ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ទន្ទេញ ឬ​មើល​ឡើងវិញ​នូវ​ឃ្លា​ដំបូង​នៃ​បាវចនា​យុវនារី និង​បព្វជិតភាព​អើរ៉ុន ហើយ​គិត​ពិចារណា​ពី​សារៈសំខាន់​នៃ​សេចក្តី​ថ្លែងការណ៍​នីមួយៗ ៖

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

អត្តសញ្ញាណ និង​ស្លាក​សម្គាល់

សូម​ពិចារណា​គូរ​បន្ទាត់​ពេលវេលា​មួយ​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​បន្ទាត់​ពេលវេលា​ផ្ទាល់ខ្លួន​របស់​ពួកគេ នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​របស់​ពួកគេ ។ តារាង​ពេលវេលា​គំរូ​មួយ​ត្រូវបាន​ផ្តល់ឲ្យ​ដូច​ខាង​ក្រោម ៖

សូម​គូរ​បន្ទាត់​ផ្តេក​តំណាង​ឲ្យ​ជីវិត​របស់​អ្នក ហើយ​ដាក់​ស្លាក​សម្គាល់​វា​ជាមួយ​នឹង​អត្តសញ្ញាណ ឬ​ងារ​ផ្សេងៗ​ដែល​អ្នក​ធ្លាប់​មាន​កាលពី​អតីតកាល កំពុង​មាន​នៅ​បច្ចុប្បន្នកាល ឬ​រំពឹង​ថា​នឹង​មាន​នា​អនាគតកាល ។ ការណ៍​នេះ​អាច​រួមមាន​ទាំង « មិត្ត », « សិស្ស » ឬ​មុខ​ដំណែង​កាងារ ឬ​ការហៅ​ដែល​អ្នក​ធ្លាប់​មាន ។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​មួយ ៖

  • តើ​អត្តសញ្ញាណ ឬ​ងារ​មួយ​ចំនួន​ដែល​អ្នក​បាន​ជ្រើសរើស​ដើម្បី​ដាក់​នៅ​លើ​បន្ទាត់​ពេលវេលា​របស់​អ្នក​មាន​អ្វីខ្លះ ? ហេតុអ្វី ?

  • តើ​អត្តសញ្ញាណ ឬ​ងារ​ទាំងនេះ​អាច​ជះ​ឥទ្ធិពល​លើ​ជម្រើស​ដែល​អ្នក​ធ្វើ​តាម​វិធី​ណា​ខ្លះ ?

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ថា​តើ​របៀប​ដែល​យើង​ដាក់​ស្លាក​សម្គាល់​ខ្លួនឯង​អាច​ជះឥទ្ធិពល​លើ​យើង​យ៉ាង​ដូចម្ដេច ។

31:24
ប្រធាន រ័សុល អិម ណិលសុន⁠

ស្លាកទាំងឡាយ​អាច​មាន​ភាពរីករាយ ហើយ​ប្រាប់​ពី​ការគាំទ្រ​របស់​ក្មួយៗ​ចំពោះ​រឿង​វិជ្ជមាន​ជាច្រើន ។ ស្លាក​ជាច្រើន​នឹង​ផ្លាស់ប្ដូរ​សម្រាប់​ក្មួយៗ កាល​ពេលវេលា​កន្លងទៅ ។ ហើយ​ពុំ​មែន​ស្លាក​ទាំងអស់​សុទ្ធ​តែ​មាន​តម្លៃ​ស្មើគ្នា​នោះ​ទេ ។ ប៉ុន្តែ​បើ​មាន​ស្លាក​ណាមួយ​ជំនួស​ឲ្យ​អត្តសញ្ញាណ​ដ៏​សំខាន់​បំផុត​របស់​ក្មួយៗ នោះ​លទ្ធផល​អាច​ជា​គ្រោះថ្នាក់​ខាង​វិញ្ញាណ ។ ( « Choices for Eternity » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

  • តើ​អ្នក​គិត​ថា ស្លាកសម្គាល់​មួយ​ចំនួន​អាច​ស្ទះ​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ?

បុត្រាបុត្រី​ខាង​វិញ្ញាណ​នៃ​ព្រះមាតាបិតាសួគ៌

សូម​អាន លោកុប្បត្តិ ១:២៦–២៧ និង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ពី « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ដោយ​រកមើល​ការយល់ឃើញ​អំពី​អត្តសញ្ញាណ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​អ្នក ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ លោកុប្បត្តិ ១:២៦–២៧ គឺជា​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ឲ្យ​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

មនុស្ស​ទាំងអស់—ទាំងប្រុស​ទាំងស្រី—ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ជា​បុត្រា និង​បុត្រី​ខាងវិញ្ញាណ​របស់​ព្រះមាតាបិតាសួគ៌ ដូច្នេះហើយ​មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃ​ព្រះ ។ ភេទ​ប្រុស​ស្រី គឺជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង​គោលបំណង​របស់​បុគ្គលម្នាក់ៗ​នៅ​ជីវិត​មុន​ផែនដី ជីវិត​រមែង​ស្លាប់ និង​នៅ​អស់កល្ប​ជានិច្ច ។ ( « The Family: A Proclamation to the World » នៅលើ​គេហទំព័រ ChurchofJesusChrist.org )

  • តើ​អ្នក​ទទួលបាន​ការយល់ដឹង​អ្វីខ្លះ​អំពី​អត្តសញ្ញាណ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​អ្នក ?

    សេចក្តីពិត​មួយ​ដែល​សិស្ស​អាច​រកឃើញ​នោះ គឺថា យើង​ជា​បុត្រាបុត្រី​របស់​ព្រះមាតាបិតាសួគ៌ ដែល​បង្កើត​ឡើង​តាម​រូបភាព​របស់​ទ្រង់​ទាំងទ្វេ ។ ប្រសិនបើ​ពួកគេ​មិន​ទាន់​បាន​ធ្វើ​ដូច្នេះ​ទេ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ពាក្យ​ថា « បុត្រ​នៃ​ព្រះ » នៅ​លើ​បន្ទាត់​ពេលវេលា​របស់​ពួកគេ ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាម​រូបភាព​របស់​ព្រះ ?

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បាន​ចែកចាយ​ការយល់ដឹង​ខាងក្រោម​អំពី​ការណ៍​ត្រូវ​បាន​បង្កើត​ឡើង​តាម​រូបភាព​របស់​ព្រះ ។

ប្រធាន ថូម៉ាស អេស ម៉នសុន

ព្រះវរបិតា​យើង​មាន​ព្រះកាណ៌ ដើម្បី​ស្តាប់​ការអធិស្ឋាន​របស់​យើង ។ ទ្រង់​មាន​ព្រះនេត្រ ដើម្បី​ទត​មើល​សកម្មភាព​ទាំងឡាយ​របស់​យើង ។ ទ្រង់​មាន​ព្រះឱស្ឋ ដើម្បី​មាន​ព្រះបន្ទូល​មក​កាន់​យើង ។ ទ្រង់​មាន​ព្រះទ័យ ដើម្បី​ផ្ដល់​សេចក្ដី​អាណិត​អាសូរ និង​ក្ដី​ស្រឡាញ់ ។ ទ្រង់​គឺ​មាន​ពិត ។ ទ្រង់​គឺ​មាន​ព្រះជន្ម​រស់​នៅ ។ យើង​គឺជា​បុតាបុត្រី​របស់​ទ្រង់ ដែល​បាន​បង្កើត​ឡើង​តាម​រូបអង្គ​ទ្រង់ ។ យើង​មាន​រូប​ដូច​អង្គ​ទ្រង់ ហើយ​ទ្រង់​មាន​រូប​ដូច​យើង ។ ( « I Know That My Redeemer Lives » Ensign ខែ មេសា ឆ្នាំ ១៩៩០ ទំព័រ ៦ )

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​នឹង​មាន​សារៈសំខាន់​ក្នុង​ការដាក់​អត្តសញ្ញាណ​របស់​អ្នក​ក្នុង​នាម​ជា​បុត្រ​របស់​ព្រះ លើស​ពី​អត្តសញ្ញាណ​ផ្សេងទៀត​ដែល​អ្នក​មាន ?

    សូម​ទុក​ពេល​ដើម្បី​ឲ្យ​សិស្ស​សញ្ជឹង​គិត​ថាតើ​អត្តសញ្ញាណ​របស់​ពួកគេ​ក្នុង​នាម​ជា​បុត្រ​របស់​ព្រះ​មាន​សារៈសំខាន់​សម្រាប់​ពួកគេ​យ៉ាងណា​នា​ពេល​បច្ចុប្បន្ន ។ ការធ្វើ​ដូច្នេះ​អាច​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ឬ​ជួយ​រៀបចំ​ត្រៀម​គំនិត និង​ដួងចិត្ត​របស់​សិស្ស ដើម្បី​ទទួល​ការបង្រៀន ។

  • តើ​ឧបសគ្គ​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការជឿ ឬ​ចងចាំ​អត្តសញ្ញាណ​របស់​អ្នក​ជា​បុត្រ​របស់​ព្រះ ដែល​បាន​បង្កើត​ឡើង​តាម​រូបភាព​របស់​ទ្រង់ ?

សូម​ពិចារណា​សរសេរ​ចម្លើយ​របស់​សិស្ស​ចំពោះ​សំណួរ​មុន​នៅលើ​ក្ដារខៀន ។ ចម្លើយ​ដែល​អាច​មាន អាច​ជា​មនុស្ស​មួយ​ចំនួន​អាច​មិន​យល់​ថា ហេតុអ្វី​បាន​ជា​ការក្លាយ​ជា​បុត្រ​របស់​ព្រះ​មាន​សារៈសំខាន់ ថា​ពួកគេ​ជួប​ការលំបាក​ក្នុង​ការទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ឬថា​ពួកគេ​ទទួល​ការរំខាន​ពី​អ្នកកំណត់​អត្តសញ្ញាណ​ដែល​មិន​សូវ​សំខាន់ ។ ប្រសិនបើ​សិស្ស​មាន​សំណួរ​អំពី​ភេទ​ប្រុស ភេទ​ស្រី សូម​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ នៅពេល​អ្នក​បង្រៀន​គោលលទ្ធិ​របស់​ទ្រង់ ក្នុង​របៀប​មួយ​ដែល​នាំមក​នូវ​ការយល់ដឹង ក្តីសង្ឃឹម និង​ការ​ព្យាបាល ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ ហើយ​នឹង​ជួយ​សិស្ស​ដោះស្រាយ​សំណួរ​របស់​ពួកគេ នៅពេល​ពួកគេ​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

សម្រាប់​គំនិត​អំពី​របៀប​ជួយ​សិស្ស​ដែល​មាន​សំណួរ​អំពី​ភេទ​ប្រុស ភេទ​ស្រី សូម​មើល សកម្មភាព​រៀនសូត្រ​បន្ថែម ។

ពាក្យពេចន៍​នៃ​បទគម្ពីរ និង​របស់​ព្យាការី

សូម​ផ្តល់សំណៅ​មេរៀន​ដែល​មាន​ចំណងជើង​ថា « ខ្ញុំ​ជា​កូន​របស់​ព្រះ » ដល់​សិស្ស ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ការបំផុស​គំនិត​ពី​ព្រះ នៅពេល​ពួកគេ​សិក្សា ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពី​សារៈសំខាន់​នៃ​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ពួកគេ ។ បន្ថែម​ពី​លើ​សំណៅ​មេរៀន​នោះ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​មើល​ឡើងវិញ​នូវ​ការបង្រៀន​ដែល​មាន​នៅក្នុង​បាវចនា យុវនារី និង​បព្វជិតភាព​អើរ៉ុន ។ សិស្ស​អាច​ធ្វើ​បែប​នេះ​រៀងៗ​ខ្លួន ឬ​ជា​ក្រុម​តូចៗ ។

សំណៅ​មេរៀន

នៅពេល​សិស្ស​បាន​សិក្សា​រួចរាល់​ហើយ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​ថ្នាក់​ទាំងមូល ឬ​ជា​ក្រុម​តូចៗ ។ អ្នក​ក៏​អាច​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • ពី​ធនធាន​ដែល​អ្នក​បាន​សិក្សា តើ​អ្នក​បាន​យល់​ឃើញ​ថា អ្វីខ្លះ​មាន​ន័យ​សម្រាប់​អ្នក ?

  • តើ​ការស្គាល់​អត្តសញ្ញាណ​របស់​អ្នក​ក្នុង​នាម​ជា​បុត្រ​របស់​ព្រះ​អាច​ជះ​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​យល់​ឃើញ​អំពី​ខ្លួន​អ្នក និង​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ?

  • តើ​ចំណេះដឹង​អំពី​អត្តសញ្ញាណ និង​សក្ដានុពល​ដ៏​ទេវភាព​របស់​អ្នក​បាន​ជះ​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

ប្រសិនបើ​សិស្ស​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការមើល​ឃើញ​ឧទាហរណ៍​អំពី​របៀប​ដែល​ការស្គាល់​អត្តសញ្ញាណ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ពួកគេ​អាច​ជះឥទ្ធិពល​លើ​ពួកគេ សូម​ពិចារណា​មើល​វីដេអូ « Running Toward the Light » ( ១៧:៣៤ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ១១:០០ ដល់​ ១៥:១៩ ។ នៅក្នុង​វីដេអូ​នេះ អែលឌើរ ពេត្រុស អិម ចនសុន នៃ​ពួក​ចិតសិប​នាក់ បាន​ចែកចាយ​បទពិសោធន៍​របស់​លោក​អំពី​ការដឹង​ថា លោក​ជា​បុត្រា​របស់​ព្រះ និង​ឥទ្ធិពល​ដែល​ចំណេះដឹង​នេះ​មាន​មក​លើ​ជីវិត​របស់​លោក ។ ក្រោយ​ពី​មើល​វីដេអូ​នេះ​រួច អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍​ពី​សារលិខិត​របស់​អែលឌើរ ចនសុន ។

17:34

សូម​គិតពិចារណា​ពី​អត្តសញ្ញាណ​របស់​អ្នក

សូម​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស ដើម្បី​គិតពិចារណា​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​អត្តសញ្ញាណ និង​សក្តានុពល​របស់​ពួកគេ ក្នុង​នាម​ជា​បុត្រី និង​បុត្រា​របស់​ព្រះ​មាតាបិតាសួគ៌ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​នូវ​ចំណាប់អារម្មណ៍ ឬ​ការយល់ដឹង​ដែល​ពួកគេ​បាន​ទទួល ដែល​ពួកគេ​ចង់​ចងចាំ ។ សូម​ពិចារណា​បញ្ចប់​មេរៀន​ដោយ​ច្រៀង​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » រួមគ្នា រួច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ការធ្វើ​ជា​បុត្រ​របស់​ព្រះ ។

ទន្ទេញ

អ្នក​អាច​នឹង​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ក្នុង​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ លោកុប្បត្តិ ១:២៦–២៧ គឺ « ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។