ថ្នាក់​សិក្ខាសាលា
រ៉ូម ៧–១២


រ៉ូម ៧–១២

« មាន​ព្រះ​ដ៏​ប្រោស​ឲ្យ​រួច … នឹង​បង្វែរ​សេចក្តី​ទមិល​ល្មើស »

រូបភាព
យុវជន​ម្នាក់​នៅក្នុង​ផ្ទះ​របស់​គាត់ ។ គាត់​កំពុង​អាន និង​សិក្សា​ព្រះគម្ពីរ ។ រូប​នេះ​នៅ​ប្រទេស​ហ្វីជី ។

ពេល​ខ្លះ​ក្នុង​ដំណើរ​ជីវិត​របស់​យើង យើង​អាច​នឹង​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ឬ​តាន​តឹង​ពេល​យើង​ប្រាសចាក​ពី​បុគ្គល​ដែល​យើង​គួរតែ​ប្រែក្លាយ​ជា ។ ដោយ​មាន​អារម្មណ៍​ស្មុគស្មាញ​ស្រដៀង​គ្នា​នេះ សាវក​ប៉ុល​បាន​ពោល​ថា « វេទនា​ណាស់​ខ្ញុំ ! » ( រ៉ូម ៧:២៤ ) ។ ទោះបីជា​មាន​ភាពទន់ខ្សោយ​ដែល​យើង​ដកពិសោធន៍​នៅក្នុង​ជីវិត​រមែងស្លាប់​ក៏ដោយ ក៏​យើង​អាច​ដកពិសោធន៍​នូវ​ក្តី​សង្ឃឹម និង​សេចក្ដី​សុខសាន្ត​បាន​ដែរ នៅពេល​យើង​ដាក់​សេចក្តី​ទុកចិត្ត​របស់យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​នឹង​ជួយ​អ្នក​ឲ្យ​អនុវត្ត​សេចក្តីជំនឿ​កាន់តែ​ខ្លាំង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​អ្នក ។ 

ការដោះស្រាយ​ភាពទន់​ខ្សោយ​នៃ​ជីវិត​រមែងស្លាប់

ទ្រី គឺជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ គាត់​ចង់​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែ​មាន​អារម្មណ៍​ថា​ភាគ​ច្រើន​គាត់​ធ្វើ​មិនបាន​ល្អ​ដូច​ដែល​គាត់​គួរ​ធ្វើនោះ​ទេ ។ ជារឿយៗ គាត់​មាន​អារម្មណ៍​ថា​មាន​កំហុស​ដោយសារតែ​ភាពទន់ខ្សោយ​របស់គាត់ និង​បារម្ភ​ថា​គាត់​ប្រហែល​ជា​មិនល្អ​គ្រប់គ្រាន់ ។

សូម​គិត​អំពី​របៀប​ដែល​ពេលខ្លះ​អ្នក​អាច​មាន​អារម្មណ៍​ស្រដៀង​នឹង ទ្រី ។

  • តើ​អារម្មណ៍​ទាំងនេះ​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ក៏​ដូចជា​ជាមួយ​មនុស្ស​ផ្សេងទៀត​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ និង​ភាពមិន​ល្អ​ឥតខ្ចោះ​របស់​អ្នក ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ព្រះអម្ចាស់​យល់ពី​ភាពទន់ខ្សោយ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ។ យើង​ទាំងអស់​គ្នា​ស្ទាក់ស្ទើរ​ពេលខ្លះ ។ ប៉ុន្តែ​ទ្រង់​ក៏ស្គាល់​សក្ដានុពល​ដ៏​អស្ចារ្យ​របស់​យើង​ផងដែរ » ( « Christ Is Risen; Faith in Him Will Move Mountain » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០២ ) ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ចងចាំ​ពី​អ្វី​ដែល​ប្រធាន ណិលសុន បាន​បង្រៀន ហើយ​រកមើល​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក​បាន នៅពេល​អ្នក​ស្គាល់​ភាពទន់ខ្សោយ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ សូម​សញ្ជឹងគិត​ពី​របៀប​ដែល​សេចក្តីពិត​ទាំងនេះ​អាច​បង្កើន​សេចក្តី​ជំនឿ​របស់​អ្នក​ថា ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​អ្នកបាន ។

សាវក​ប៉ុល​ក៏​បាន​ដកពិសោធន៍​នូវ​អារម្មណ៍​ទន់ខ្សោយ និង​ពុះពារ​រវាង « សាច់ឈាម » ( រ៉ូម ៧:១៨ ) ឬ ចំណង់​ខាង​រូបកាយ និង « តាម​ប៉ែក​ខាង​ក្នុង » ( ខទី ២២ ) ឬ​ខាង​វិញ្ញាណ ។

សូមអាន រ៉ូម ៧:១៤, ១៨–១៩, ២៤–២៥ និង​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ សម្រាប់​ខគម្ពីរ​ទាំងនេះ​ដែល​មាន​នៅក្នុង ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ នៅក្នុង​ឧបសម្ព័ន្ធ​ព្រះគម្ពីរ​ប៊ីប ។ សូម​រកមើល​ពាក្យ និង​ឃ្លា​ដែល​ពិពណ៌នា​អំពី​គំនិត និង​អារម្មណ៍​របស់​ប៉ុល ។ សូម​ពិចារណា​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។ សូម​កំណត់ចំណាំ​ថា នៅ​ក្នុង ខទី ២៤ « សេចក្ដី​ស្លាប់​នេះ » សំដៅ​ទៅ​លើ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ឬ​ការ​ញែក​ចេញ​ពី​ព្រះ​ដែល​កើតឡើង​ដោយសារ​អំពើ​បាប ។

  • តើ​គំនិត និង​អារម្មណ៍​របស់​ប៉ុល​ស្រដៀង​នឹង​អ្វី​ដែល​អ្នក​ធ្លាប់​មាន​យ៉ាង​ណា ?

  • តើ​ប៉ុល​បាន​បង្រៀន​សេចក្ដី​ពិត​អ្វីខ្លះ ?

សេចក្តីពិត​មួយ​ដែល​អ្នក​ប្រហែលជា​បាន​រកឃើញ​ពី​ខគម្ពីរ​ទាំងនេះ​គឺថា ព្រះយេស៊ូវ​គ្រីស្ទ​អាច​រំដោះ​យើង​ពី​ការជាប់​ឃុំឃាំង​នៃ​អំពើបាប​បាន ។ អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដីពិត​នេះ​នៅជិត រ៉ូម ៧:២៤–២៥ ។

  • ដូច​អ្វី​ដែល​បានកើតឡើង​ចំពោះ​ប៉ុល ហេតុអ្វី​បាន​ជា​ការចងចាំ​សេចក្ដីពិត​នេះ នៅពេល​ដែល​អ្នក​កំពុង​ពុះពារ​នឹង​ភាពទន់ខ្សោយ​របស់អ្នក អាច​ជួយអ្នកឲ្យ​មាន​អារម្មណ៍​សង្ឃឹម​កាន់តែ​ខ្លាំង ?

ព្រះគម្ពីរ​មរមន​គឺជា​ឧបករណ៍​ដ៏​មាន​អានុភាព​ដែល​យើង​អាច​ប្រើ​ដើម្បី​ពង្រឹង​ការយល់ដឹង​របស់យើង​អំពី​សេចក្តី​ពិត​ដែល​បានបង្រៀន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ( សូមមើល នីហ្វៃ ទី​១ ១៣:៤០; នីហ្វៃ ទី២ ៣:១២ ) ។

ឧទាហរណ៍​នៅក្នុង នីហ្វៃ ទី២ ២៤ នីហ្វៃ បាន​ចែកចាយ​ការបង្រៀន​នានា​ដែល​ស្រដៀងគ្នា​ទៅនឹង​ការបង្រៀន​ដែល​អ្នក​ទើបតែ​បាន​សិក្សា​ពី​ប៉ុល​នៅក្នុង រ៉ូម ៧ ។ សូម​ជ្រាប​ថា លេខយោង​នៅក្នុង រ៉ូម ៧ មាន​នូវ​សេចក្តី​យោង​ឆ្លង​ទៅនឹង នីហ្វៃ ទី២ ៤ ។ ការប្រើ​លេខយោង​អាច​វិធី​ដ៏​មាន​សារៈប្រយោជន៍​ដើម្បី​ស្វែងរក​វគ្គបទគម្ពីរ​មរមន​ដែល​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​កំពុង​សិក្សា​នៅក្នុង​ព្រះ​គម្ពីរ​ប៊ីប ។

សូមអាន នីហ្វៃ ទី២ ៤:១៧–២០, ២៦–៣២ ដោយ​រកមើល​ពី​របៀប​ដែល​នីហ្វៃ​បាន​បង្ហាញ​ពី​អារម្មណ៍​ស្រដៀង​ទៅនឹង​អារម្មណ៍​របស់​ប៉ុល ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើពាក្យ ឬ​ឃ្លាណា​មួយ​របស់​នីហ្វៃ​មាន​អត្ថន័យ​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

  • តើ​ការបង្រៀន​របស់​នីហ្វៃ​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ នៅពេល​អ្នក​កំពុង​ពុះពារ​នឹង​ភាពទន់ខ្សោយ ឬ​ការសង្ស័យ​លើ​ខ្លួនឯង​ដោយ​របៀបណា ?

ការប្រើ​ប្រាស់​ព្រះគម្ពីរ​មរមន​ដើម្បី​យល់​កាន់តែប្រសើរ​ពី​សេចក្ដីពិត

ដូច​ដែល នីហ្វៃ ទី២ ៤ បាន​ពង្រឹង​ការ​សិក្សា​របស់​អ្នក​អំពី​ការ​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង រ៉ូម ៧ នោះ​វគ្គ​បទគម្ពីរ​នៃ​ព្រះគម្ពីរ​មរមន​ជា​ច្រើន​ទៀត​ក៏​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់ និង​កោត​សរសើរ​ដល់​ការបង្រៀន​របស់​ប៉ុល​ផងដែរ ។

សូម​អនុវត្ត​ការប្រើ​ព្រះគម្ពីរ​មរមន ដើម្បី​បង្កើន​ការយល់ដឹង​របស់​អ្នក​អំពី​ការបង្រៀន​របស់​ប៉ុល ដោយ​ជ្រើសរើស​វគ្គ​បទគម្ពីរ​ពីរ ឬ​ច្រើន​ដូច​ខាងក្រោម​ចេញពី​រ៉ូម​យក​មក​អាន ។ បន្ទាប់មក សូម​ប្រៀបធៀប​វា​ជាមួយនឹង​វគ្គបទគម្ពីរ​នៃ​ព្រះគម្ពីរ​មរមន​ដែល​ទាក់ទងគ្នា ( ឬ​ស្វែងរក​វគ្គបទគម្ពីរ​នៃ​ព្រះគម្ពីរ​មរមន​ដែល​ទាក់ទង​គ្នា​របស់​អ្នក​ដោយប្រើប្រាស់ Topical Guideសេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ) ។ សូម​រកមើល​ពី​របៀប​ដែល​វគ្គបទគម្ពីរ​នៃ​ព្រះគម្ពីរ​មរមន​បញ្ជាក់ ឬ​បំភ្លឺ​សេចក្ដីពិត​នានា​ដែល​បាន​បង្រៀន​នៅក្នុង​រ៉ូម ។

រ៉ូម

ព្រះគម្ពីរ​មរមន

រ៉ូម

រ៉ូម ៨:៥–៧

ព្រះគម្ពីរ​មរមន

នីហ្វៃ ទី២ ៩:៣៩; ម៉ូសាយ ៣:១៩

រ៉ូម

រ៉ូម ៨:២៨

ព្រះគម្ពីរ​មរមន

អាលម៉ា ៣៦:៣

រ៉ូម

រ៉ូម ១១:២៦

ព្រះគម្ពីរ​មរមន

នីហ្វៃ ទី២ ២:៩–២១

រ៉ូម

រ៉ូម ១២:១

ព្រះគម្ពីរ​មរមន

អោមណៃ ១:២៦

រ៉ូម

រ៉ូម ១២:២

ព្រះគម្ពីរ​មរមន

អាលម៉ា ៥:៥៧

រ៉ូម

រ៉ូម ១២:២១

ព្រះគម្ពីរ​មរមន

អាលម៉ា ៣៧:៣៣–៣៥

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​វគ្គ​បទគម្ពីរ​នៃ​ព្រះគម្ពីរ​មរមន​ពង្រឹង​ការយល់ដឹង​របស់​អ្នក​អំពី​ការបង្រៀន​របស់​ប៉ុល​នៅក្នុង​គម្ពីរ​រ៉ូម​ដោយ​របៀបណា ?

សូម​សញ្ជឹង​គិត​ពី​បទពិសោធន៍​របស់​អ្នក ដែល​បាន​ឃើញ​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​អាច​ជួយ​អ្នក​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក​បាន ។ សូម​ព្យាយាម​ប្រើ​ព្រះគម្ពីរមរមន​ដើម្បី​ជួយ​អ្នក នៅពេល​អ្នក​បន្ត​ការសិក្សា​របស់​អ្នក​អំពី​ព្រះ​គម្ពីរ​សញ្ញាថ្មី ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ខ្ញុំ​ឲ្យ​យកឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​ខ្ញុំ​ក្នុង​ជីវិត​រមែង​ស្លាប់​ដោយ​របៀបណា ?

កាល​កំពុង​បម្រើ​ក្នុង​គណៈប្រធាន​ទី​មួយ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

មនុស្ស​ជាច្រើន​បាក់ទឹកចិត្ត​ពីព្រោះ​ពួកគេ​បន្ត​ទទួល​ភាពបរាជ័យ ។ ពួកគេ​ដឹង​ដោយ​ខ្លួនឯងថា « ឯ​វិញ្ញាណ ក៏​ប្រុង​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ » [ ម៉ាថាយ ២៦:៤១ ] ។ ពួកគេ​ថ្លែងឡើង​ជាមួយ​នីហ្វៃ​ថា « ឯ​ព្រលឹង​ខ្ញុំ​ព្រួយ​ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​ទាំងឡាយ​របស់​ខ្ញុំ » [ នីហ្វៃ ទី២ ៤:១៧ ] ។ …

ពេល​ខ្ញុំ​គិត​ពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ពីមុន​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ ខ្ញុំ​ចង់​បន្លឺ​សំឡេង ហើយ​ស្រែក​សរសើរ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត និង​បុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ !

ទ្វារ​ស្ថានសួគ៌​បាន​បើក​ហើយ !

បង្អួច​ស្ថានសួគ៌​បាន​បើក​ចំហ​ហើយ !

ថ្ងៃនេះ និង​ដរាប​តទៅ​ព្រះគុណ​នៃ​ព្រះ​មាន​សម្រាប់​អ្នក​ដែល​មាន​ចិត្តសង្រេង និង​មាន​វិញ្ញាណ​ទន់ទាប [ សូមមើល នីហ្វៃ ទី៣ ៩:១៩–២០ ] ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​រៀបចំ​ផ្លូវ​ឲ្យ​យើង​បាន​យល់​អ្វី ដែល​យើង​មិន​អាច​យល់​បាន​ក្នុង​គំនិត​ធម្មតា [ សូមមើល កូរិនថូស ទី១ ២:៩ ] ។

( ឌៀថើរ អេហ្វ អុជដូហ្វ « The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១០ )

តើ​យើង​ជា​គ្រីស្ទាន​ឬ​ទេ បើ​យើង​ប្រើ​សៀវភៅ​ផ្សេង​ទៀត​ក្រៅ​ពី​ព្រះគម្ពីរ​ប៊ីប​នោះ ?

នៅក្នុងវីដេអូ « Are We Christians? » ( ចាប់ពី​នាទី​ទី ០:០០ ដល់ ២:១៥ ) អែលឌើរ ហ្គែរី ចេ ខូលមែន ពេល​កំពុង​បម្រើ​ជា​សមាជិក​នៃ​ពួកចិតសិប​នាក់ បាន​ពិពណ៌នា​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​ជួយ​លោក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សេចក្ដីពិត និង​បញ្ជាក់​អំពី​សាសនា​គ្រិស្ត​របស់​លោក ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

តើ​ព្រះគម្ពីរប៊ីប និង​ព្រះគម្ពីរ​មរមន​ធ្វើការ​ជាមួយគ្នា ហើយ​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង​ដោយ​របៀបណា ?

ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–ឆ្នាំ ១៩៧៣ ) បាន​ពន្យល់ ៖

រូបភាព
រូបថត​ពាក់​កណ្ដាល​ខ្លួន​ត្រឹម​ក្បាល និង​ស្មា​របស់​ប្រធាន​អិល.ឌី.អេស ហារ៉ូល ប៊ី លី ។

ព្រះវរបិតាសួគ៌​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង ដែល​តែងតែ​ខ្វល់ខ្វាយ​អំពី​សុខុមាលភាព​ខាងវិញ្ញាណ​នៃ​បុត្រាបុត្រី​របស់ទ្រង់ បានប្រទាន​ដល់យើង​នូវ​ព្រះ​គម្ពីរ​មួយ​ធ្វើ​ជា​ដៃគូ ដែលត្រូវ​បាន​ស្គាល់​ថា​ជា​ព្រះគម្ពីរ​មរមន ដើម្បី​ជា​ការ​ការពារ​ចំពោះ​សេចក្តីពិត​នានា​នៃ​ព្រះគម្ពីរ​ប៊ីប​ដែល​បានសរសេរ និង​និយាយ​ដោយ​ពួក​ព្យាការី ដូច​ព្រះអម្ចាស់​បាន​បង្គាប់ ។ …

… តាមរយៈ​សាក្សី​ទីពីរ​នេះ យើង​អាច​ដឹង​កាន់តែ​ច្បាស់​នូវ​អត្ថន័យ​នៃ​ការបង្រៀន​របស់ពួកព្យាការី​ពីបុរាណ និង​ការពិត​ពី​លោកចៅហ្វាយ និង​ពួកសិស្ស​របស់​ទ្រង់​នៅពេល​ដែល​ពួកគេ​អនុវត្ត និង​បង្រៀន​នៅក្នុង​ចំណោម​មនុស្ស​ទាំងឡាយ ។ ការណ៍នេះ​គប្បី​បំផុស​គំនិត​ដល់​អស់​អ្នក​ដែលជា​អ្នក​ស្វែងរក​សេចក្ដីពិត​ដ៏​ស្មោះត្រង់ ដើម្បី​ដាក់​ព្រះគម្ពីរ​ដ៏​ពិសិដ្ឋ​ទាំងពីរ​នេះ​រួមគ្នា ហើយ​សិក្សា​ព្រះគម្ពីរ​ទាំងពីរ​នេះ​ជា​ព្រះគម្ពីរ​តែមួយ ដោយ​យល់​ពី​ទំនាក់ទំនង​ដ៏​ពិតរបស់វា ។

( ហារ៉ូល ប៊ី លី Ye Are the Light of the World [ ឆ្នាំ ១៩៧៤ ] ទំព័រ ៨៩, ៩១ )

ហេតុ​អ្វី​បាន​ជា​ប៉ុល​និយាយ​ថា យើង​ត្រូវ​តែ​ទទួល​ថ្លែង​ប្រាប់​ព្រះ​នាម​របស់​ព្រះ​យេស៊ូវ​ដើម្បី​បាន​សង្គ្រោះ ?

រ៉ូម ១០:១–១៣ ត្រូវ​បាន​ដក​ស្រង់​ជា​ញឹក​ញាប់​ដើម្បី​ការពារ​គោល​ជំហរ​ដែល​យើង​គ្រាន់​តែ​ត្រូវ​ការ​ទទួល​ថ្លែង​ប្រាប់​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ដើម្បី​បាន​សង្គ្រោះ ។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​យ៉ាង​ជាក់លាក់​ប្រឆាំង​នឹង​គោលលទ្ធិ​នេះ នៅពេល​ទ្រង់​មាន​ព្រះបន្ទូល « មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះអម្ចាស់ៗ​អើយ ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ទេ​តើ » ( ម៉ាថាយ ៧:២១ ) ។

លើសពីនេះ ប៉ុល​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ពីមុន​នៅក្នុង​សំបុត្រ​របស់​លោក​ទៅកាន់​សាសន៍​រ៉ូម ( សូមមើល រ៉ូម ៦:១–៦ ) ហើយ​ក៏​បាន​បង្រៀន​ពី​សារៈសំខាន់​នៃ​អំពើ​ល្អ និង​ចិត្ត​ដែល​បាន​ផ្លាស់ប្តូរ​ផងដែរ ( សូមមើល រ៉ូម ២:១, ៣, ៦–១៣, ២៥–២៩ ) ។

ដូចគ្នា​នេះផង​ដែរពាក្យ « ទទួល​ថ្លែង​ប្រាប់ » នៅក្នុង រ៉ូម ១០:៩ អាច​ត្រូវ​បាន​បកប្រែ​ជា « សេចក្ដីសញ្ញា » ហើយឃ្លា « អំពាវនាវ​ដល់ » នៅក្នុង រ៉ូម ១០:១៣ អាចត្រូវ​បាន​បកប្រែជា « ទទួល​លើកដាក់​លើ​ខ្លួន​នូវ​ព្រះនាម » ( សូមមើល ចេមស៍ ស្ត្រង The New Strong’s Exhaustive Concordance of the Bible ដែល​មាន​នៅក្នុង http://lexiconcordance.com/greek/3670.html; http://lexiconcordance.com/greek/1941.html ) ។ ពាក្យ​ទាំងនេះ​អាច​សំដៅលើ​ការចូលទៅ​ក្នុង​សេចក្តីសញ្ញា ហើយ​ទទួល​យក​ព្រះនាម​នៃ​ព្រះគ្រីស្ទ​មកដាក់​លើខ្លួន​យើង ដែល​ដូចគ្នា​នឹង​ការបង្រៀន​ផ្សេងទៀត​របស់ប៉ុល​ផងដែរ ( សូមមើល កាឡាទី ៣:២៧; រ៉ូម ៦:១៤–២២ ) ក៏​ដូច​ជា​វគ្គបទ​គម្ពីរ​នៃ​ព្រះគម្ពីរ​មរមន​ដែល​ទាក់ទង​ដូចជា ម៉ូសាយ ៥:១–៩ ជាដើម ។