ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១៧


ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិទី ១៧

យល់ និង​ពន្យល់

រូបភាព
យុវជន​អាន​ព្រះគម្ពីរ

គោលបំណង​មួយនៃ​ចំណេះ​ចំណាន​ខាង​គោល​លទ្ធិ គឺដើម្បី​ជួយអ្នក​ឲ្យ​យល់ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ដែល​មាននៅ​ក្នុងវគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​អាច​ពន្យល់វាជា​ពាក្យ​សម្ដីផ្ទាល់​របស់អ្នក ។ មេរៀននេះ​នឹងផ្តល់​ឱកាស​ឲ្យ​អ្នក​ពង្រីក​ការយល់​ដឹង​របស់​អ្នក និង​ពន្យល់​ពីសេចក្ដី​ពិត​អំពី​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិមួយ ឬច្រើន​ចេញពី​ព្រះគម្ពីរ​សញ្ញាថ្មី ។

ការស្វែងយល់​ពី​ព្រះគម្ពីរ

  • តើ​អ្នក​ធ្លាប់​អាន​ខគម្ពីរ—ប្រហែល​ជា​ច្រើន​ដង—ហើយ​បាន​ឃើញ​ថា អ្នក​យល់​ច្រឡំ​អំពី​អត្ថន័យ​របស់​វា​ដែរ​ឬ​ទេ ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា​វា​កើតឡើង​ញឹកញាប់​ប៉ុនណា នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ ?

  • តើ​អ្នក​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​មាន​រឿង​នេះ​កើត​ឡើង​ចំពោះ​អ្នក ?

ព្រះអង្គ​សង្គ្រោះ​សព្វ​ព្រះទ័យ​ចង់​ឲ្យ​យើង​យល់​ពី​ព្រះបន្ទូល​ទ្រង់ ហើយ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការណ៍​នេះ​តម្រូវ​ឲ្យ​យើង​មាន​ការខិតខំ​ប្រឹង​ប្រែង ។ នៅក្នុងមេរៀននេះ អ្នកនឹងមាន​ឱកាសរៀន​ជំនាញ​សិក្សា​ព្រះគម្ពីរ ដែលអាច​ជួយអ្នកឲ្យ​យល់ពី​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិផ្សេងៗ ។

ជំនាញ​សិក្សា​ព្រះគម្ពីរ

សូមពិនិត្យមើលដោយ​សង្ខេបនូវវគ្គ​បទគម្ពីរ​ចំណេះ​ចំណានខាង​គោលលទ្ធិ និង​ឃ្លាបទគម្ពីរ​គន្លឹះ​ខាងក្រោម​នេះ​នីមួយៗ ។

វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ឃ្លា​បទគម្ពីរ​គន្លឹះ

វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

អេភេសូរ ១:១០

ឃ្លា​បទគម្ពីរ​គន្លឹះ

« សម្រាប់​ការកាន់កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេលពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ » ។

វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

អេភេសូរ ២:១៩–២០

ឃ្លា​បទគម្ពីរ​គន្លឹះ

សាសនាចក្រ​ត្រូវបាន « ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួកសាវក និង​ពួកហោរា ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក » ។

វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ថែស្សាឡូនីច ទី២ ២:១–៣

ឃ្លា​បទគម្ពីរ​គន្លឹះ

« ថ្ងៃ​នៃ​ព្រះអម្ចាស់ … មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្ដី​ក្បត់​សាសនា​មក​ជា​មុន​សិន » ។

វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ធីម៉ូថេ ទី២ ៣:១៥–១៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« បទគម្ពីរ​ទាំង​ប៉ុន្មាន … អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ » ។

សូម​ជ្រើសរើស​វគ្គ​បទគម្ពីរណាមួយ​ដែលអ្នក​ចង់យល់​កាន់តែ​ច្បាស់ ។ បន្ទាប់មក សូម​ជ្រើសរើស​ជំនាញ​សិក្សា​ព្រះគម្ពីរ​មួយ ឬ​ច្រើន​ពីខាងក្រោម​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​វគ្គ​បទគម្ពីរ​នោះ ។ សូមត្រៀមខ្លួន​ដើម្បីពន្យល់​បទគម្ពីរ​របស់​អ្នកដល់​អ្នកដទៃ ។

ប្រសិនបើ​ពេលវេលា​អនុញ្ញាត សូម​សាកល្បង​ប្រើ​ជំនាញ​ផ្សេង​មួយ​ទៀត​លើវគ្គ​បទគម្ពីរ​ផ្សេងទៀត ។

សូម​បំពេញ​សកម្មភាព ក ខ ឬ គ ។

សកម្មភាព ក ៖ សេចក្តីយោង​បទគម្ពីរ

សូម​ប្រើប្រាស់ធនធាន​ដែលមាន​ដើម្បី​ស្វែងរក​វគ្គបទគម្ពីរ​ផ្សេងទៀត ដែលអាច​ជួយបង្កើន​ការយល់ដឹងរបស់អ្នក​អំពីវគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ ។ ធនធានទាំងនេះ​អាចរួម​មាន លេខយោង​ព្រះគម្ពីរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ Topical Guide ។ សូម​គូសចំណាំ​វគ្គ​បទគម្ពីរ​ទាំងឡាយចេញពី​ធនធាន​ទាំងនេះ ហើយកត់ត្រា​នៅក្នុងសៀវភៅ​កំណត់ហេតុ​ការសិក្សា ឬកម្មវិធី​បណ្ណាល័យ​ដំណឹងល្អ អំពីរបៀប​ដែលវា​ជួយបង្កើន​ការយល់ដឹង​របស់អ្នក​អំពីវគ្គ​បទគម្ពីរ​ចំណេះចំណានខាង​គោលលទ្ធិ​ដែលអ្នកបាន​ជ្រើសរើស ។

សកម្មភាព ខ ៖ ការឲ្យ​និយមន័យ​ពាក្យ និង​ឃ្លា

សូម​ស្វែងរកពាក្យ​នៅក្នុងវគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ដែលអ្នក​មិនយល់ ។ សូម​ស្វែងរក​និយមន័យនៃពាក្យ ឬ​ឃ្លាទាំងនោះ​នៅក្នុងធនធាន​ដែល​មាន ដូចជា សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ Bible Dictionary ឬវចនានុក្រម​ទូទៅ ។ សូម​កត់ត្រានៅក្នុង​សៀវភៅកំណត់ហេតុ​ការសិក្សា រឹមព្រះគម្ពីរ ឬកម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​នូវ​និយមន័យ​ដែលអ្នកបាន​រកឃើញ រួមជាមួយ​នឹង​ការយល់ដឹង​ថ្មីៗ​ណាមួយ​ផងដែរ ។

សកម្មភាព គ ៖ ការយល់​អំពី​បរិបទ និង​មាតិកា

សូម​បំពេញ​សកម្មភាព​មួយ ឬ​ច្រើនខាងក្រោមនេះ ដែលនឹង​ជួយដល់វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​របស់អ្នក ៖

  • សូម​អាន​សំបុត្រ​ដែល​វគ្គ​បទគម្ពីរ​នេះ​ដកស្រង់​ចេញមក នៅ​ក្នុង​ប្រធានបទ « សំបុត្រ​របស់​ប៉ុល » នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយBible Dictionary ។

  • តើ​ចំណងជើង​ជំពូក ឬ​ខគម្ពីរ​ជុំវិញ​ខគម្ពីរ​នេះ​បង្កើន​ការយល់ដឹង​របស់អ្នក​អំពី​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ​ដោយ​របៀបណា ?

  • តើអ្នកនិពន្ធដ៏​បំផុសគំនិត​កំពុង​ថ្លែង​ទៅកាន់​អ្នកណា ហើយ​ហេតុអ្វី ?

  • តើ​អ្វី​ជា​សារៈសំខាន់​នៃ​វគ្គ​បទគម្ពីរ​នេះ ?

សូម​កត់ត្រាអ្វី​ដែល​អ្នកយល់​ពីវគ្គ​បទគម្ពីរ​នេះ ដោយសារ​អ្វីដែលអ្នក​បាន​សញ្ជឹង​គិត ។

១. សូម​ធ្វើ​សកម្មភាព​ដូច​ខាងក្រោម​នេះ ៖

សូម​ពន្យល់ពី​របៀបដែល​ជំនាញសិក្សា​ព្រះគម្ពីរ​ដែល​អ្នក​បានប្រើ បានជួយ​បង្កើន​ការយល់ដឹង​របស់អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ និងគោលលទ្ធិ​ដែលបាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ ។ សូម​ពិចារណា​ចែកចាយ​វគ្គបទគម្ពីរ​របស់​អ្នក​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ ។