ថ្នាក់​សិក្ខាសាលា
រ៉ូម ២–៣


រ៉ូម ២–៣

ការរាប់​ជាសុចរិត​តាមរយៈ​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
រូបថត​អេក្រង់​ពី​វីដេអូ ComeUntoChrist.org ឆ្នាំ ២០១៩ ។

ប៉ុល​ស្រឡាញ់​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម ហើយ​ចង់​ជួយ​ពួកគេ​ឲ្យ​រួបរួម​គ្នា​តាមរយៈ​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ទាំងអ្នកប្រែចិត្តជឿជាសាសន៍យូដា និង​សាសន៍​ដទៃ​ត្រូវការជំនួយឲ្យ​យល់​ពី​ការពឹងផ្អែក​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​របៀប​ទទួល​យក​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ មេរៀននេះ​អាចជួយ​អ្នកឲ្យ​យល់​កាន់តែ​ច្បាស់​ពី​តម្រូវការ​ដែល​យើង​ទាំងអស់គ្នា​មាន ដើម្បី​ទទួល​បាន​ការលើកលែងទោស​ពី​អំពើបាប​របស់​យើង ឬបាន​រាប់​ជា សុចរិត​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ ។

យើង​ទាំងអស់​គ្នា​ត្រូវការ​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ពិចារណា​គូរ​រូបភាព​នៃព្រឹត្តិការណ៍​ខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ៖

សូម​ស្រមៃថា អ្នក​កំពុង​នៅ​លើ​ផ្លូវ​ទៅកាន់​ទិសដៅ​ដែល​គួរ​ឲ្យ​ចង់ទៅ​យ៉ាង​ខ្លាំង ។ ទោះជា​យ៉ាងណាក៏ដោយ នៅពេលអ្នកធ្វើ​ដំណើរ​តាម​ផ្លូវ អ្នកឃើញរបាំង ឬជញ្ជាំងបិទផ្លូវ ។ របាំង​នោះ​រារាំង​ការបន្ដ​ទៅមុខ​ទៀត ហើយមិនអាចឆ្លងកាត់​ដោយខ្លួនឯង​បានទេ ។

សូម​ដាក់ស្លាកទិសដៅ​នោះ​ថា វត្តមាន​របស់ព្រះ ។

  • ហេតុ​អ្វី​បាន​ជា​ការ​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះ​ជា​អ្វី​ដែល​អ្នក​ប្រាថ្នា​ចង់បាន ?

សមាជិក​សាសនាចក្រ​នៅ​ជំនាន់​របស់​ប៉ុល​មក​ពី​វប្បធម៌ និង​សាវតារ​ខុសៗ​គ្នា ។ ទោះជាយ៉ាងណាក៏ដោយ រឿង​មួយ​ដែល​ពួកគេ​ទាំងអស់គ្នា​មាន​ដូចគ្នា​នោះ​គឺ​ថា​ពួកគេ​បាន​ធ្វើអំពើ​បាប ដូច្នេះ​ហើយ​មិន​ស័ក្តិសម​ក្នុង​ការចូលទៅក្នុង​វត្តមាន​របស់ព្រះ​នោះ​ទេ ។ នៅពេល​អ្នក​សិក្សា រ៉ូម ២–៣ សូម​ព្យាយាម​យល់​ពី​អ្វី​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះរាជ​បុត្រាដ៏​ស្ងួនភ្ញា​របស់​ទ្រង់​បាន​ធ្វើ ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​អាច​យកឈ្នះ​លើ​ឧបសគ្គ​ដែល​រារាំង​ពួកគេ​មិន​ឲ្យ​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះ​វិញ​បាន ។

ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​ការបង្រៀន​របស់​ប៉ុល​ទៅកាន់​សាសន៍​រ៉ូម និយមន័យ​ខាងក្រោម​អាច​មាន​ប្រយោជន៍ ៖

  • ការរាប់​ជា​សុចរិត រាប់​ជា​សុចរិត បាន​រាប់​ជា​សុចរិត ៖ « ដើម្បី​ឲ្យ​បាន​លើក​លែង​ពីការ​ដាក់​ទោស​ចំពោះ​អំពើ​បាប ហើយ​រាប់​ថា​ឥត​មាន​ទោស ។ មនុស្ស​ម្នាក់ៗ​ត្រូវ​បាន​រាប់​ជា​សុចរិត ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ​អង្គ​សង្គ្រោះ តាមរយៈ​សេចក្ដី​ជំនឿ​ជឿ​ដល់​ទ្រង់ ។ សេចក្ដី​ជំនឿ​នេះ​គឺ​បាន​បង្ហាញ​ដោយសារ​ការប្រែចិត្ត និង​ការគោរព​តាម​ក្រឹត្យវិន័យ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ ។ ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាច​នាំ​ឲ្យ​មនុស្ស​លោក​ប្រែចិត្ត ហើយ​បាន​រាប់​ជា​សុចរិត ឬ​លើកលែង​ពី​ការដាក់ទោស​ដែល​គេ​នឹង​ត្រូវ​ទទួល » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ការរាប់​ជា​សុចរិត រាប់​ជា​សុចរិត » scriptures.ChurchofJesusChrist.org ) ។

  • សេចក្តី​ជំនឿ ៖ សេចក្ដី​ទុក​ចិត្ត និង​ទី​ទុកចិត្ត​ដល់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​នាំ​ជន​ណាម្នាក់​ឲ្យ​គោរព​តាម​ទ្រង់ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្តី​ជំនឿ » មាន​នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • ក្រឹត្យវិន័យ ៖ ពាក្យ​នេះ​សំដៅ​ទៅ​លើ​ក្រឹត្យវិន័យរបស់​ម៉ូសេ និង​សកម្មភាព​ខាងក្រៅ​ដែល​ទាក់ទង​នឹង​វា ឬ « កិច្ចការ​ទាំងឡាយ » ( សូមមើល « ថ្ងៃទី ៧–១៣ ខែ សីហា ។ រ៉ូម ១–៦ ៖ ‹ ព្រះចេស្តា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ › » នៅ​ក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មីឆ្នាំ ២០២៣ សូមមើល​ផងដែរ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ក្រឹត្យវិន័យលោកម៉ូសេ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • ព្រះគុណ ៖ ពរជ័យ សេចក្ដី​មេត្តាករុណា ជំនួយ និង​កម្លាំង​ដែលមាន​សម្រាប់​យើង ដោយសារ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះគុណ » ) ។

សូមអាន រ៉ូម ៣:១០–១២, ២០–២៣ ហើយ​រក​មើល​ពី​របៀប​ដែល​ប៉ុល​ពិពណ៌នា​អំពី​របាំង​រវាង​យើង និងព្រះ ។

  • តើ​ឃ្លា​អ្វី​ខ្លះ​មកពី​ការ​បង្រៀន​របស់​ប៉ុល ដែល​ជួយ​យើង​ឲ្យ​យល់​ថា​អ្វី​ជា​របាំង ?

សូម​សរសេរ​ឃ្លា​ទាំងនេះ​នៅ​លើ​របាំងនៅក្នុង​គំនូរ​របស់​អ្នក ។ សូម​អាន​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​នេះ​ដោយ​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយ ហើយ​ស្វែងរក​ការយល់ដឹង​បន្ថែម​អំពី​អ្វី​ដែល​របាំង​តំណាង​ឲ្យ ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

ដោយសារ​តែ​យើង​ទាំងអស់​គ្នា « បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អ​នៃ​ព្រះ » [រ៉ូម ៣:២៣ ] ហើយ​ដោយសារ​តែ « គ្មាន​របស់​អ្វី​ដែល​មិន​ស្អាត​អាច​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ » បាន [ នីហ្វៃ ទី១ ១៥:៣៤ ] ទើប​យើង​គ្រប់​គ្នា​ពុំ​ស័ក្ដិសម​នឹង​ត្រឡប់​ទៅ​កាន់​វត្តមាន​នៃ​ព្រះ​វិញ​បាន​ឡើយ ។

ទោះ​ជា​យើង​បម្រើ​ព្រះដោយអស់ពីព្រលឹង​របស់​យើង​ក្ដី ក៏វា​ពុំ​គ្រប់គ្រាន់ដែរ ដ្បិត​យើង​នៅតែ​ជា « បាវ​ឥត​ប្រយោជន៍ » ដដែល [ ម៉ូសាយ ២:២១ ] ។ យើង​ពុំ​អាច​រកវិធី​របស់យើង​ត្រឡប់ទៅ​ស្ថានសួគ៌ទេ ព្រោះ​តម្រូវការ​នៃ​យុត្តិធម៌​ឈរ​ជា​របាំង ដែល​យើង​គ្មាន​អំណាច​ដើម្បី​យក​ឈ្នះដោយ​ខ្លួន​ឯងឡើយ ។

( ឌៀថើរ អេស្វ អុជដូហ្វ « The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨ )

សូម​គិតអំពីផ្នែកដែលអ្នកខ្វះខាត ឬអំពើបាប​ដែល​អ្នក​កំពុងព្យាយាមយកឈ្នះ ។

សូមអាន រ៉ូម ៣:២៤–២៨ ( សូម​កត់ចំណាំ​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​នៅក្នុង ខទី ២៤ footnote a ) ហើយរកមើលអ្វី​ដែល​ប៉ុល​បាន​បង្រៀនអំពី​វិធីតែមួយគត់​ដែលយើង​អាច​ត្រូវ​បាន​រាប់ជាសុចរិត ឬអត់ទោស​ពី​អំពើបាប​របស់​យើង​បាន ។

សេចក្តីពិតមួយ​ដែលអ្នកអាច​រៀនមកពីខគម្ពីរ​ទាំងនេះ​គឺថា តាមរយៈ​ការទទួលយក​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ស្មោះត្រង់ នោះ​មនុស្សជាតិ​ទាំងអស់​អាចត្រូវបាន​រាប់ជា​សុចរិត​តាមរយៈ​ព្រះគុណ​របស់ទ្រង់ ។

  • តើ​អ្នក​មាន​គំនិត​អ្វី​ខ្លះ ឬ​មាន​អារម្មណ៍​យ៉ាងណា​ដែរ ពេល​អ្នក​សញ្ជឹង​គិត​អំពី​សេចក្ដីពិត​នេះ ?

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវក​ដប់ពីរនាក់​បាន​បង្រៀន​ពី​របៀបដែលដង្វាយធួននៃ​ព្រះយេស៊ូវ​គ្រីស្ទ​អាចផ្លាស់ប្តូរ​របៀបដែលយើងមើល​ទៅអំពើបាប និង​ភាពមិនល្អ​ឥតខ្ចោះ​របស់យើង ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ព្រះអង្គ​សង្គ្រោះ​ផ្លាស់ប្ដូរ​ទាំងស្រុង នូវ​របៀប​ដែល​យើង​អាច​មើល​ទៅ​ការរំលង និង​ភាពមិន​ឥតខ្ចោះ​របស់​យើង ។ ជំនួស​ឲ្យ​ការបន្ដ​នៅក្នុង​សភាព​នេះ និង​គ្មាន​អារម្មណ៍​ថា​បាន​ប្រោសលោះ ឬ​អស់​សង្ឃឹម នោះ​យើង​អាច​រៀន​ពី​វា ហើយ​មាន​ក្ដីសង្ឃឹម​បាន ។ អំណោយទាន​នៃ​ការប្រែចិត្ត​ដែល​សម្អាត​អំពើបាប​នេះ អនុញ្ញាត​ឲ្យ​យើង​ទម្លាក់​អំពើបាប​របស់​យើង​ចោល ហើយ​កើត​ជាថ្មី ។

ដោយសារតែ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​កំហុស​របស់​យើង​មិន​កំណត់​ពី​យើង​ឡើយ ។ កំហុស​នោះ​អាច​បន្សុទ្ធ​យើង​វិញ ។

( ឌៀថើរ អេហ្វ អុជដូហ្វ « God among Us » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨–៩ )

  • តើ​ទស្សនៈ​របស់​អ្នកស្ដីពី​កំហុស និង​ភាព​មិន​ល្អ​ឥតខ្ចោះ​របស់​អ្នក​ផ្ទាល់​មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច​ដែរ បើ​ប្រៀបធៀប​នឹង​អ្វី​ដែល​អែលឌើរ អុជដូហ្វ បាន​ពិពណ៌នា ?

សូម​បន្ថែម​លើ​គំនូរ​របស់​អ្នក​ដោយ​បង្ហាញ​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​ជួយយើង​ឲ្យ​យក​ឈ្នះ​លើ​របាំង ឬ​ឧបសគ្គ​នេះ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ការ​យល់​ដឹង​ថា យើង​ទាំងអស់​គ្នា​ធ្វើ​អំពើ​បាប ហើយ​ខ្វះ​សេចក្ដី​សង្គ្រោះ​អាច​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើអ្នកមានការយល់ដឹង មាន​អារម្មណ៍ ឬមាន​ចំណាប់អារម្មណ៍អ្វីខ្លះ ដោយសារ​អ្វី​ដែល​អ្នក​បានរៀន​នៅក្នុង​មេរៀន​នេះ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើខ្ញុំអាចយល់កាន់តែច្បាស់អំពីការរាប់ជា សុចរិត​ដោយរបៀបណា ?

អែលឌើរ ឌីថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​អត្ថន័យនៃ​ពាក្យ ការ​រាប់​ជា​សុចរិត ដូច​ខាង​ក្រោម​នេះ ៖

រូបភាព
រូបថត​ពាក់​កណ្ដាល​ខ្លួន​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០២០ ។

ដោយ​សារ​តែ « តម្លៃ​ជា​និរន្ដរ​នៃ​ពលិកម្ម​ធួន​ដ៏​មហិមា​របស់ទ្រង់ » នោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ធ្វើ​ឲ្យ​ស្កប់ស្កល់ ឬ « ឆ្លើយតប​នឹង​ចម្លើយ​ចុង​បំផុត​នៃ​ច្បាប់ » ជំនួស​យើង​បាន ។ ការលើកលែង​ទោស​កើត​ឡើង​ដោយសារ​ព្រះ​គុណ​របស់​ទ្រង់​ដែល​បាន​បំពេញ​តាម​តម្រូវការ​នៃ​សេចក្ដី​យុត្តិធម៌​តាមរយៈ​ការ​រង​ទុក្ខ​របស់​ទ្រង់​ផ្ទាល់ ។ … ទ្រង់​បាន​ដក​យក​ការ​ដាក់ទោស​របស់យើង ដោយ​ពុំ​ដក​ច្បាប់​ចេញ​នោះទេ ។ យើង​ត្រូវ​បាន​អត់ទោស ហើយ​បាន​ដាក់​នៅក្នុង​ស្ថានភាព​នៃ​សេចក្ដីសុចរិត​ជាមួយ​ទ្រង់ ។ យើង​ប្រែក្លាយ​ដូចជា​ទ្រង់ ដោយ​គ្មាន​អំពើ​បាប ។ យើង​ត្រូវ​បាន​គាំទ្រ និងបាន​ការពារ​ដោយ​ច្បាប់ ដោយ​សេចក្ដីយុត្តិធម៌ ។ និយាយ​ឲ្យ​ខ្លី​ទៅ យើង​ត្រូវ បានរាប់​ជា​សុចរិត ។

ហេតុដូច្នេះ​ហើយ យើង​អាច​នឹង​និយាយដោយ​សមរម្យ​ថា​មនុស្ស​ដែល​ត្រូវ​បានរាប់​ជា​សុចរិត​គឺជា​មនុស្ស​ដែល​ទទួល​បាន​ការអភ័យទោស គ្មានអំពើបាប ឬ​គ្មានកំហុស ។

( ឌី ថត គ្រីស្តូហ្វឺសិន « Justification and Sanctification » Ensign ខែ មិថុនា ឆ្នាំ ២០០១ ទំព័រ ២០ )

ហេតុអ្វីបានជាពិភពលោក​នេះ​ត្រូវការ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូមមើល​វីដេអូ « Why We Need a Savior » ( ២:១៥ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

តើអំពើបាប​បានជ្រៀតជ្រែក​ផែនការរបស់​ព្រះវរបិតា​សួគ៌ដែរ​ឬ​ទេ ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

ព្រះវរបិតា​សួគ៌​របស់​យើង​បាន​ជ្រាបដឹង តាំងពី​មុន​ពេល​ដែល​យើង​មក​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ម៉្លេះ ថា​កម្លាំង​នៃ​ភាព​អវិជ្ជមាន​នឹង​ល្បួង​យើង ឲ្យ​រសាត់​អណ្តែត​ចេញ​ពី​ផ្លូវ​របស់​យើង « ពីព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អនៃ​ព្រះ » [ រ៉ូម ៣:២៣ ] ។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​បាន​រៀប​ចំ​ផ្លូវ​មួយ​សម្រាប់​យើង​ធ្វើ​ការ​កែប្រែ ។ តាម​រយៈ​ដំណើរការ​ដ៏​មាន​ក្តី​មេត្តា​ករុណា​នៃ​ការ​ប្រែចិត្ត​ដ៏ពិត និង​ដង្វាយ​ធួន​របស់​ព្រះ​យេស៊ូវគ្រីស្ទ នោះ​អំពើ​បាប​របស់​យើង​អាច​ត្រូវ​បាន​អភ័យ​ទោស​ឲ្យ ហើយ​យើង​នឹង « មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ » [ យ៉ូហាន ៣:១៦ ] ។

( ឌៀថើរ អេហ្វ អុជដូហ្វ « A Matter of a Few Degrees » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៦០ )

តើ​ប៉ុល​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​លោក​មាន​ប្រសាសន៍​ថា « សាសន៍​ដទៃ … គេ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ពី​បវេណី » ? ( រ៉ូម ២:១៤ )

« ប៉ុល​បាន​ទទួល​ស្គាល់​ថា​សាសន៍​ដទៃ​មួយ​ចំនួន​បាន​រស់នៅ​ដោយអព្ភន្ដរញ្ញាណ​ប្រកប​ដោយ​សីលធម៌ ។ … សាសន៍​ដទៃ​ទាំងនេះ​បាន​ដើរ​តាម​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដែល​ជា ‹ ឥទ្ធិពល​ចំពោះ​អំពើល្អ​នៅក្នុង​ជីវិត​នៃ​មនុស្ស​ទាំងអស់ ( យ៉ូហាន ១:៩; គ&ស ៨៤:៤៦–៤៧ ) › [ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ពន្លឺ, ពន្លឺ​នៃ​ព្រះ​គ្រីស្ទ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ] ។ ទោះ​ជា​ពួកគេ​មិន​មាន​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ក៏​ដោយ ក៏​ប៉ុល​បាន​និយាយ​ថា ពួកគេ​មាន ‹ របៀប​ក្រឹត្យវិន័យ​បាន​កត់​ទុក​ក្នុង​ចិត្ត​គេ​ហើយ › ដែរ ( រ៉ូម ២:១៥ ) » ( « រ៉ូម ១–៣ » នៅក្នុង សៀវភៅសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​សិស្ស [ ឆ្នាំ ២០១៨ ] ទំព័រ ៣៣៧ ) ។