ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១៨


ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១៨

អនុវត្ត​តាម​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

រូបភាព
បងប្អូន​បង្កើត​កំពុងសិក្សា​នៅ​ប្រទេស​ប៉េរូ

គោលបំណង​មួយ​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​គឺ ដើម្បី​ជួយអ្នក​ឲ្យ​រៀន​ពី​របៀប​អនុវត្ត​នៅក្នុង​ជីវិត​ជាក់ស្ដែង​ទៅ​តាម​គោលលទ្ធិ ដែលបាន​បង្រៀន​នៅក្នុង​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ មេរៀន​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​អ្នក​រៀន​អនុវត្ត​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​មួយ​ចំនួន​ទៅក្នុង​ជីវិតរបស់​អ្នក ។

វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ

រូបភាព
កីឡាករ​បាល់ទាត់ពើង​ទ្រូង​ត្រេះបាល់ ។

សូម​ស្រមៃមើល​អត្តពលិក​ដ៏ល្អ​បំផុត​របស់​ពិភពលោក​ចំនួន ១៥០ នាក់ដែល​កំពុងព្យាយាម​ធ្វើជា​អ្នកចាំទី​នៅក្នុង​ក្រុមបាល់ទាត់​ដ៏​ឆ្នើមមួយ ។ តើអ្នកអាចស្រមៃមើលថាតើវាពិបាកប៉ុនណាសម្រាប់គ្រូបង្វឹក​ក្នុងការជ្រើសរើសអត្តពលិកម្នាក់ ?

  • តើអ្នកគិតថាគ្រូបង្វឹកអាចប្រើលក្ខណៈវិនិច្ឆ័យអ្វីខ្លះ ដើម្បីរក​ឲ្យឃើញ​ថា អ្នកណា​ដែល​ត្រូវ​ជ្រើសរើស ?

ព្រះគម្ពីរ​សញ្ញា​ថ្មីមាន​ខគម្ពីរ​ជិត ៨,០០០ ខគម្ពីរ ។ មានតែ ៥៣ ខគម្ពីរ​ទាំងនេះប៉ុណ្ណោះ ( ប្រហែល ១ ក្នុងចំណោម ១៥០ ខគម្ពីរ ) ដែល​ត្រូវបាន​រួមបញ្ចូល​នៅក្នុង​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃព្រះគម្ពីរសញ្ញាថ្មី​ចំនួន ២៤ នេះ ។ សូម​ស្រមៃ​អំពី​បញ្ហា​ប្រឈម​នៃ​ការ​ជ្រើសរើស​វគ្គ​បទគម្ពីរ​ណា​មួយ​ចេញពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទាំងមូល​ដែល​គួរ​ត្រូវ​បាន​សិក្សា​ជា​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

  • ប្រសិនបើ​អ្នក​ត្រូវ​បាន​សុំ​ឲ្យ​ជួយ​ជ្រើសរើស​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ តើ​លក្ខខណ្ឌ​អ្វីខ្លះ​ដែល​អ្នក​នឹង​ប្រើ​ដើម្បី​សម្រេច​ចិត្ត​យក​វគ្គបទគម្ពីរ​ណា​មួយ​ដែល​អ្នក​បាន​ជ្រើសរើស ?

សូម​ជ្រើសរើសវគ្គបទគម្ពីរ​ចំណេះចំណានខាង​គោលលទ្ធិ​ខាងក្រោមចំនួនពីរ ដែលអ្នក​ប្រហែលជា​មិនធ្លាប់ស្គាល់ ។ សូមអានវគ្គ​បទគម្ពីរ​ទាំងមូលនៅក្នុង​ព្រះ​គម្ពីរ​របស់​អ្នក ហើយកំណត់ហេតុផល​ដែលអ្នកគិតថា​វគ្គ​បទគម្ពីរ​ទាំងនោះ​អាចជ្រើសរើសជាវគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​សម្រាប់យុវវ័យជុំវិញ​ពិភពលោក​ដើម្បី​ផ្តោតលើ ។

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ៖ កូរិនថូស ទី១–វិវរណៈ

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពីរ​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

កូរិនថូស ទី១ ៦:១៩–២០

ឃ្លា​បទគម្ពីរ​គន្លឹះ

« រូបកាយ​អ្នករាល់គ្នា​ជា​វិហារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ » ។

សេចក្តីយោង​បទគម្ពីរ

កូរិនថូស ទី១ ១១:១១

ឃ្លា​បទគម្ពីរ​គន្លឹះ

« ក្នុង​ព្រះអម្ចាស់ នោះ​បុរស​មិនមែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិនមែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

កូរិនថូស ទី១ ១៥:២០–២២

ឃ្លា​បទគម្ពីរ​គន្លឹះ

« ព្រោះ​ដូចជា​គ្រប់​មនុស្ស​ទាំងអស់​បាន​ត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

កូរិនថូស ទី១ ១៥:៤០–៤២

ឃ្លា​បទគម្ពីរ​គន្លឹះ

នៅក្នុង​ដំណើរ​រស់​ឡើងវិញ មាន​នគរ​នៃ​សិរីល្អ​ចំនួន​បី ។

សេចក្តីយោង​បទគម្ពីរ

អេភេសូរ ១:១០

ឃ្លា​បទគម្ពីរ​គន្លឹះ

« សម្រាប់​ការកាន់កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេលពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ » ។

សេចក្តីយោង​បទគម្ពីរ

អេភេសូរ ២:១៩–២០

ឃ្លា​បទគម្ពីរ​គន្លឹះ

សាសនាចក្រ​ត្រូវបាន « ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួកសាវក និង​ពួកហោរា ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក » ។

សេចក្តីយោង​បទគម្ពីរ

ថែស្សាឡូនីច ទី២ ២:១–៣

ឃ្លា​បទគម្ពីរ​គន្លឹះ

« ថ្ងៃ​នៃ​ព្រះអម្ចាស់ … មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្ដី​ក្បត់​សាសនា​មក​ជា​មុន​សិន » ។

សេចក្តីយោង​បទគម្ពីរ

ធីម៉ូថេ ទី២ ៣:១៥–១៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« បទគម្ពីរ​ទាំង​ប៉ុន្មាន … អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ » ។

សេចក្តីយោង​បទគម្ពីរ

ហេព្រើរ ១២:៩

ឃ្លា​បទគម្ពីរ​គន្លឹះ

ព្រះវរបិតា​សួគ៌​គឺជា « ព្រះវរបិតា​ខាង​វិញ្ញាណ » ។

សេចក្តីយោង​បទគម្ពីរ

យ៉ាកុប ១:៥–៦

ឃ្លា​បទគម្ពីរ​គន្លឹះ

« តែ​បើ​អ្នករាល់គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា​មាន​តែ​សូម​ដល់​ព្រះ » ។

សេចក្តីយោង​បទគម្ពីរ

យ៉ាកុប ២:១៧–១៨

ឃ្លា​បទគម្ពីរ​គន្លឹះ

« សេចក្ដី​ជំនឿ បើ​គ្មាន​ការប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់ » ។

សេចក្តីយោង​បទគម្ពីរ

ពេត្រុស ទី១ ៤:៦

ឃ្លា​បទគម្ពីរ​គន្លឹះ

« ដំណឹងល្អ [ ត្រូវ​បាន ] ផ្សាយ​ទៅ​មនុស្ស​ដែល​ស្លាប់​ហើយ » ។

សេចក្តីយោង​បទគម្ពីរ

វិវរណៈ ២០:១២

ឃ្លា​បទគម្ពីរ​គន្លឹះ

« រួច​មនុស្ស​ស្លាប់​ទាំងអស់​ត្រូវ​ជំនុំ​ជម្រះ … តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន » ។

ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះ

ហេតុផល​មួយ​ដែល​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ត្រូវ​បាន​ជ្រើសរើស​គឺ​ដោយសារ​ពួកគេ​មាន​សេចក្ដីពិត​នានាដែល​អាច​ពង្រឹង​ទំនាក់ទំនង​របស់អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ណា​ដែល​បាន​ជួយ​អ្នក​ឲ្យ​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ? តើ​វា​ជួយ​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​សេចក្ដីពិត​នានាអ្វី​ខ្លះ​ដែល​អ្នក​រៀន​អំពី​ពួកទ្រង់ចេញ​ពី​វគ្គបទគម្ពីរ​នេះ ?

ការអនុវត្ត​តាម​វគ្គ​បទគម្ពីរ

គោលបំណងមួយក្នុងចំណោមគោលបំណងនៃចំណេះចំណាន​ខាង​គោល​លទ្ធិ​គឺ​ដើម្បី​ជួយ​អ្នកឲ្យ​អនុវត្ត​សេចក្តីពិត​នានា​ដែលមាន​នៅក្នុងវគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិទៅនឹងស្ថានភាព​ដែល​អ្នកជួបប្រទះនៅក្នុងជីវិត​របស់អ្នកឥឡូវនេះ និងទៅ​អនាគត ។ ឧទាហរណ៍ គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង ពេត្រុស ទី១ ៤:៦ ថា​ដំណឹងល្អ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​មរណជន​នៅក្នុង​ពិភពវិញ្ញាណ​អាច​ជួយ​សម្រាលទុក្ខ​មិត្តម្នាក់​ដែល​បាន​បាត់បង់​មនុស្ស​ជា​ទីស្រឡាញ់ ឬ​អាច​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ​សម្រាប់​បុព្វការីជន​របស់អ្នក ។

ការអនុវត្ត​នា​ពេល​បច្ចុប្បន្ន

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្វី​ទៅ​ជា​ស្ថានភាព​ពិត​ដែល​យុវវ័យ​ប្រឈម​មុខ​នៅ​សព្វ​ថ្ងៃ​នេះ ដែល​អាច​ត្រូវ​បាន​ដោះស្រាយ​ដោយ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ដែល​មាន​រាយ​ក្នុង​តារាង​នេះ ? អ្នកអាចសរសេរអំពីកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក កាលៈទេសៈ​នៃនរណាម្នាក់ដែលអ្នកស្គាល់ ឬកាលៈទេសៈទូទៅ​នៃយុវវ័យ ។

  • តើ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយណា​ដែល​ត្រូវ​បំផុត​ចំពោះ​ស្ថានភាព​ដែលអ្នក​បាន​សរសេរ​នេះ ? តើ​សេចក្ដីពិតនានា​ក្នុង​វគ្គ​បទគម្ពីរ​នោះ​ត្រូវ​ចំពោះ​ស្ថានភាព​នោះ​យ៉ាង​ដូចម្ដេច ?

ការអនុវត្ត​នា​ពេល​អនាគត

៣. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ស្ថានភាព​អ្វី​ខ្លះ​ដែល​អ្នក​អាច​ជួប​ប្រទះ​នៅ​ពេល​អ្នក​មាន​វ័យ​ចំណាស់ ដែល​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​អាច​ជួយ​អ្នក ឬ​ដឹកនាំ​អ្នក ?

  • តើ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ណា​ដែល​ត្រូវ​ល្អ​បំផុត​ចំពោះ​ស្ថានភាព​នោះ ? តើ​សេចក្ដីពិតនានា​ក្នុង​វគ្គ​បទគម្ពីរ​នោះ​ត្រូវ​ចំពោះ​ស្ថានភាព​នោះ​យ៉ាង​ដូចម្ដេច ?