ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ៤:១–១១ ផ្នែកទី ១


ម៉ាថាយ ៤:១–១១ ផ្នែកទី ១

ព្រះយេស៊ូវគ្រីស្ទបានទប់ទល់នឹងការល្បួងរបស់សាតាំង

រូបភាព
Christ standing on a rocky ledge as He rebukes Satan who appears below Him. The painting depicts the event wherein Satan tried to tempt Christ after Christ’s forty day fast in the wilderness. Christ is commanding Satan to depart from His presence.

បន្ទាប់ពីព្រះអង្គសង្គ្រោះបានទទួលបុណ្យជ្រមុជទឹកហើយ ទ្រង់បានយាងចូលទៅក្នុងទីរហោស្ថានដើម្បីគង់នៅជាមួយព្រះ ( សូមមើល ការបកប្រែដោយយ៉ូសែប ស៊្មីធ ម៉ាថាយ ៤:១ [ នៅក្នុង ម៉ាថាយ ៤:១ ] ) ។ សាតាំងបានល្បួងទ្រង់ ប៉ុន្តែទ្រង់បានទប់ទល់នឹងការល្បួងទាំងឡាយ ។ នៅក្នុងមេរៀននេះ អ្នកអាចរកឃើញគោលការណ៍នានា ដើម្បីជួយអ្នកឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះ ក្នុងការទប់ទល់នឹងការល្បួងរបស់សាតាំង ។

យើងទាំងអស់គ្នាប្រឈមមុខនឹងការល្បួង

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅលើក្រដាសដាច់ដោយឡែកមួយសន្លឹក សូមគូររូបឈើមួយ ដែលតំណាងឲ្យបុគ្គលម្នាក់ដែលមានអាយុតំណាលនឹងអ្នក ។ នៅជាប់នឹងគំនូរនោះ សូមសរសេរការល្បួងពីរ ឬបីដែលបុគ្គលនេះអាចនឹងប្រឈមមុខ ។

  • ហេតុអ្វីបានជាបុគ្គលនេះអាចចុះចាញ់ការល្បួងទាំងនេះ ?

  • តើជីវិតរបស់ពួកគេនឹងបានប្រសើរឡើងយ៉ាងណាទៅ ប្រសិនបើពួកគេអាចទប់ទល់នឹងការល្បួងទាំងនេះបាននោះ ?

  • តើអ្នកបានទទួលពរអ្វីខ្លះ នៅពេលអ្នកបានទប់ទល់នឹងការល្បួង ?

ពេលអ្នកសិក្សានៅថ្ងៃនេះ សូមគិតអំពីការល្បួងទាំងឡាយ ដែលអ្នកប្រឈមមុខ ។ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកស្វែងរកអ្វីដែលអ្នកអាចរៀនពីគំរូរបស់ព្រះអង្គសង្គ្រោះ អំពីរបៀបទប់ទល់នឹងការល្បួងទាំងនេះ និងការល្បួងនាពេលអនាគត ។

ព្រះយេស៊ូវគ្រីស្ទបានប្រឈមមុខនឹងការល្បួង ហើយបានទប់ទល់នឹងការល្បួងទាំងនោះ

ព្រះគម្ពីរបង្រៀនថា ព្រះអង្គសង្គ្រោះបានឆ្លងកាត់ការល្បួងគ្រប់ប្រភេទ « ប៉ុន្តែមិនបានរវីរវល់ដល់សេចក្ដីទាំងនោះឡើយ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២០:២២ ; សូមមើលផងដែរ ម៉ូសាយ ១៥:៥ ; អាលម៉ា ៧:១១ ) ។

បទពិសោធន៍មួយបានកើតឡើងបន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ទ្រង់ នៅពេលដែលទ្រង់បានចូលទៅក្នុងទីរហោស្ថានដើម្បីគង់នៅជាមួយព្រះ ( សូមមើលការបកប្រែដោយយ៉ូសែប ស៊្មីធ ម៉ាថាយ ៤:១ [ នៅក្នុង ម៉ាថាយ ៤:១ ] ) ។ បន្ទាប់ពីព្រះយេស៊ូវបានទូលជាមួយព្រះអស់រយៈពេល ៤០ ថ្ងៃ សាតាំងបានមកល្បួងទ្រង់ ( សូមមើលការបកប្រែដោយយ៉ូសែប ស៊្មីធ ម៉ាថាយ ៤:២ [ នៅក្នុង ម៉ាថាយ ៤:២ ] ) ។ តាមរយៈការសិក្សាពីព្រឹត្តិការណ៍នេះនៅក្នុងព្រះជន្មរបស់ព្រះអង្គសង្រ្គោះ យើងអាចរៀនពីគំរូរបស់ទ្រង់ ដើម្បីទប់ទល់នឹងការល្បួងទាំងឡាយ ដែលយើងប្រឈមមុខ ។

សម្រាប់ដំណើររឿងនេះ ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ផ្តល់នូវការផ្លាស់ប្តូរ និងការបំភ្លឺដែលអាចជួយយើងឲ្យយល់ពីបទគម្ពីរនេះកាន់តែច្បាស់ ។ ( អ្នកប្រហែលជាចង់រំឭកព័ត៌មានស្តីពីការបកប្រែដោយយ៉ូសែប ស៊្មីធ ឡើងវិញនៅក្នុងមេរៀន « ការសិក្សាព្រះគម្ពីរ » ) ។

នៅពេលអ្នកប្រើការបកប្រែដោយយ៉ូសែប ស៊្មីធ ក្នុងសកម្មភាពខាងក្រោម សូមកត់សម្គាល់ថា តើការប្រើវាបង្កើនការយល់ដឹងរបស់អ្នកអំពីបទគម្ពីរដោយរបៀបណា ។ សូមយកចិត្តទុកដាក់លើចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ហើយកត់ចំណាំការបំផុសគំនិតដែលអ្នកទទួលបាននោះទុក ។

សូមអាន ម៉ាថាយ ៤:១–១១ ដោយយកចិត្តទុកដាក់ រួមទាំងការផ្លាស់ប្តូរដែលមាននៅក្នុងការបកប្រែដោយយ៉ូសែប ស៊្មីធ ផងដែរ ។ សូមកំណត់ពីរបៀបដើម្បីបំពេញប្រយោគនេះ ៖ __________________ អាចជួយយើងឲ្យទប់ទល់នឹងការល្បួងបាន ។

អ្នកអាចប្រើតារាងខាងក្រោមដើម្បីជួយដល់អ្នក ។

អ្វីដែលសាតាំងបានល្បួងឲ្យព្រះយេស៊ូវធ្វើ

របៀបដែលព្រះយេស៊ូវមានបន្ទូលតបនឹងការល្បួងនោះ

ម៉ាថាយ ៤:១–៤

ម៉ាថាយ ៤:៥–៧

ម៉ាថាយ ៤:៨–១១

១ . សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមពិចារណាបន្ថែមការបំផុសគំនិត ឬចំណាប់អារម្មណ៍ណាមួយ ដែលអ្នកទទួលបានពីព្រះវិញ្ញាណបរិសុទ្ធ ។

  • តើគោលការណ៍អ្វីខ្លះ ដែលអ្នកបានរកឃើញចេញពីគំរូរបស់ព្រះអង្គសង្គ្រោះ ?

  • តើគោលការណ៍ទាំងនេះអាចជួយអ្នកឲ្យទទួលបានព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយអ្នក និងមនុស្សដទៃឲ្យទប់ទល់នឹងការល្បួងបានយ៉ាងដូចម្តេច ?

  • តើការប្រើការបកប្រែដោយយ៉ូសែប ស៊្មីធ នៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក អាចធ្វើឲ្យការសិក្សារបស់អ្នកកាន់តែប្រសើរឡើង និងជួយឲ្យអ្នកស្គាល់ព្រះអង្គសង្រ្គោះបានកាន់តែច្បាស់យ៉ាងដូចម្តេច ?

សូមមើលទៅគំនូរដែលអ្នកបានគូរនៅដើមមេរៀននេះម្ដងទៀត ហើយរំឭកគោលការណ៍ដែលអ្នកបានរកឃើញ ចេញពីគំរូរបស់ព្រះអង្គសង្គ្រោះនៅក្នុង ម៉ាថាយ ៤:១–១១

២ .

  • តើគោលការណ៍មួយណា ដែលអ្នកគិតថាមានគុណប្រយោជន៍បំផុតសម្រាប់បុគ្គលដែលអ្នកបានគូរនោះ ? ហេតុអ្វីទៅ ?

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលអ្នកអាចចែករំលែកជាមួយនឹងបុគ្គលនេះបាន ? តើការណ៍នេះនឹងជួយពួកគេយ៉ាងដូចម្តេច ?

ព្រះអង្គសង្គ្រោះអាចជួយយើងក្នុងការល្បួងទាំងឡាយរបស់យើងបាន

សូមគិតអំពីការល្បួងទាំងឡាយដែលអ្នកប្រឈមមុខ ។ ពេលខ្លះយើងអាចមានអារម្មណ៍ថាមានកំហុស ឬអំពើបាប ដោយសារយើងមានអារម្មណ៍ថាត្រូវបានល្បួង ។ ទោះយ៉ាងណាក៏ដោយ វាសំខាន់ណាស់ដែលត្រូវទទួលស្គាល់ថា ការល្បួងតែម្យ៉ាងមិនមែនជាអំពើបាបនោះទេ—ប៉ុន្តែការធ្វើតាមការល្បួងនោះទើបជាអំពើបាប ។ ដោយសារព្រះអង្គសង្គ្រោះផ្ទាល់ក៏ត្រូវបានល្បួងផងដែរ ហើយទ្រង់នៅតែគ្មានអំពើបាបដដែល នោះយើងដឹងថា ទ្រង់អាចជួយ ( ទ្រទ្រង់ ជួយ ឬគាំទ្រ ) យើង ពេលយើងជួបនឹងការល្បួងរបស់យើង ( សូមមើល ហេព្រើរ ២:១៨ ; ៤:១៥–១៦ ) ។អែលឌើរ អូលីសេស សូរ៉េស នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានរំឭកយើង ៖

រូបភាព
Elder Ulisses Soares, Quorum of the Twelve Apostles official portrait.

សម្រាប់ជនទាំងឡាយណា ក្នុងហេតុផលអ្វីក៏ដោយ ដែលបានធ្លាក់ក្នុងការល្បួង ហើយកំពុងតែធ្វើសកម្មភាពទុច្ចរិត ខ្ញុំសូមបញ្ជាក់ដល់អ្នកថា អ្នកអាចត្រឡប់មកវិញបាន ថាក្នុងព្រះគ្រីស្ទ យើងមានក្តីសង្ឃឹម ។

( អូលីសេស សូរ៉េស « Seek Christ in Every Thought » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៤ )

៣ .

  • តើអ្វីទៅជាគោលគំនិតដែលមានគុណប្រយោជន៍បំផុត ដែលអ្នកបានរៀនអំពីព្រះអង្គសង្គ្រោះនៅក្នុងមេរៀននេះ ? ហេតុអ្វីបានជាវាមានគុណប្រយោជន៍សម្រាប់អ្នក ?

  • ដោយមិនរៀបរាប់អំពីការល្បួងជាក់លាក់ណាមួយរបស់អ្នក តើមានអ្វីដែលអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដើម្បីពឹងផ្អែកលើព្រះអង្គសង្គ្រោះឲ្យកាន់តែពេញលេញ ដើម្បីជួយអ្នកឲ្យទប់ទល់នឹងការល្បួងបាន ?

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

ការបកប្រែដោយយ៉ូសែប ស៊្មីធ ម៉ាថាយ ៤:១–២, ៥–៦, ៨–៩, ១១ ។ តើយ៉ូសែប ស៊្មីធ បានធ្វើការកែសម្រួលអ្វីខ្លះដល់ ម៉ាថាយ ៤:១–១១ នៅក្នុងការបកប្រែដ៏បំផុសគំនិតរបស់លោក ?

[ អក្សរទ្រេតបង្ហាញពីការកែសម្រួលដ៏បំផុសគំនិត ដែលយ៉ូសែប ស្ម៊ីធ បានធ្វើ ] ។

គ្រានោះ ព្រះយេស៊ូវត្រូវបាននាំទៅដោយ ព្រះវិញ្ញាណទៅឯទីរហោស្ថានដើម្បី ទៅជួបព្រះ

ក្រោយពីតមអាហារសែសិបថ្ងៃសែសិបយប់មក និងបានមានបន្ទូលជាមួយព្រះ ព្រះអង្គក៏ឃ្លាន ហើយត្រូវបានទុកចោលដើម្បីឲ្យអារក្សល្បួង ។

គ្រានោះ ព្រះយេស៊ូវត្រូវបាននាំ ឡើងទៅឯក្រុងបរិសុទ្ធ ហើយ ព្រះវិញ្ញាណ បានដាក់ទ្រង់លើកំពូលព្រះវិហារ បរិសុទ្ធ

គ្រានោះ អារក្សបានមករកទ្រង់ ហើយទូលថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរទម្លាក់ខ្លួនទៅក្រោមចុះ ដ្បិតមានសេចក្ដីចែងទុកមកថា ទ្រង់នឹងបង្គាប់ពួកទេវតានៃទ្រង់ពីដំណើរអ្នក ហើយពួកទេវតានឹងទ្រអ្នកដោយដៃ ក្រែងលោជើងអ្នកទង្គិចនឹងថ្ម ។

ហើយ មួយទៀត ព្រះយេស៊ូវទ្រង់បានគង់នៅក្នុងព្រះវិញ្ញាណ ហើយព្រះវិញ្ញាណបាននាំ ទ្រង់ឡើងទៅលើកំពូលភ្នំយ៉ាងខ្ពស់ ហើយបានបង្ហាញអស់ទាំងនគរក្នុងលោកិយ និងសិរីល្អរបស់នគរទាំងនោះថ្វាយទ្រង់ទត ។

ហើយ អារក្សបានមករកទ្រង់ទៀត ហើយទូលថា គ្រប់របស់ទាំងនេះ ខ្ញុំនឹង ឲ្យដល់ អ្នក បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ។

១១ ហើយឥឡូវនេះ ព្រះយេស៊ូវបានដឹងថា យ៉ូហានត្រូវគេដាក់គុក នោះទ្រង់ក៏ចាត់ឲ្យពួកទេវតាទៅ ហើយមើលចុះ ពួកទេវតាក៏មក ហើយធ្វើការងារបម្រើ គាត់

ហេតុអ្វីបានជាការប្រយ័ត្នក្នុងការគិតរបស់ខ្ញុំ មានសារៈសំខាន់ក្នុងការទប់ទល់នឹងការល្បួង ?

អែលឌើរ អូលីសេស សូរ៉េស នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិពណ៌នាពីវិធីមួយ ដែលយើងអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដើម្បីទប់ទល់នឹងការល្បួង ។ សូមមើល « Seek Christ in Every Thought » ពីលេខកូដម៉ោង ១០:៥៦ ដល់ ១២:៣៧ ( មាននៅលើគេហទំព័រ ChurchofJesusChrist.org ) ឬអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ។

រូបភាព
Elder Ulisses Soares, Quorum of the Twelve Apostles official portrait.

ខណៈកំពុងរៀបចំខ្លួនដើម្បីសម្រេចបេសកកម្មដ៏ទេវភាពរបស់ទ្រង់នៅលើផែនដី នោះព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ បានធ្វើជាគំរូដ៏ខ្ជាប់ខ្ជួនពីការតស៊ូដ៏រឹងមាំ ចំពោះអ្វីៗដែលអាចរារាំងយើងពីការសម្រេចគោលបំណងដ៏អស់កល្បជានិច្ចរបស់យើង ។ បន្ទាប់ពីការវាយប្រហារមិនបានសម្រេចជាច្រើនដងមកពីសំណាក់ខ្មាំងសត្រូវ ដែលបានល្បួងឲ្យបង្វែរទ្រង់ចេញពីបេសកកម្មរបស់ទ្រង់ នោះព្រះអង្គសង្គ្រោះបានបណ្ដេញអារក្សចេញយ៉ាងដាច់អហង្ការ ដោយមានបន្ទូលថា « នែ សាតាំង ចូរឯងថយចេញពីអញទៅ ។ … ដូច្នេះ អារក្សក៏ថយចេញពីទ្រង់ទៅ រួចមានពួកទេវតាមកបម្រើទ្រង់ » ។

បងប្អូនប្រុសស្រី តើបងប្អូនអាចនឹកស្រមៃថាអ្វីនឹងកើតឡើងបានទេ បើសិនជាយើងត្រូវទាញយកកម្លាំង និងភាពក្លាហានមកពីព្រះអង្គសង្គ្រោះ ហើយនិយាយពាក្យថា « ទេ » និង « ចូរឯងថយចេញ » ចំពោះគំនិតមិនស្មោះត្រង់ តាំងពីវាចាប់ផ្តើមគិតឡើងនៅក្នុងចិត្តរបស់បងប្អូនពីដំបូងនោះ ? តើមានអ្វីនឹងកើតឡើងចំពោះបំណងប្រាថ្នានៃដួងចិត្តរបស់យើង ? តើលទ្ធផលដែលយើងទទួលបានធ្វើឲ្យយើងនៅជិតព្រះអង្គសង្រ្គោះ និងអនុញ្ញាតឲ្យឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធបន្តមាននៅក្នុងជីវិតរបស់យើងយ៉ាងដូចម្តេច ? ខ្ញុំដឹងថា តាមរយៈការធ្វើតាមគំរូរបស់ព្រះយេស៊ូវ នោះយើងត្រូវចៀសវាងពីរឿងអកុសល និងឥរិយាបថដែលមិនគួរឲ្យចង់បានដែលអាចធ្វើឲ្យមានបញ្ហាក្នុងគ្រួសារ និងការមិនចុះសម្រុងគ្នា អារម្មណ៍ និងទំនោរចិត្តអវិជ្ជមាន ការប្រព្រឹត្តដោយអយុត្តិធម៌ និងការរំលោភបំពាន ជាទាសករដោយការញៀនដ៏អាក្រក់ និងអ្វីៗផ្សេងទៀតដែលទាស់នឹងបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។

( អូលីសេស សូរ៉េស « Seek Christ in Every Thought » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៤–៨៥ )

ហេតុអ្វីខ្ញុំចង់ទប់ទល់នឹងការល្បួង ?

សូមមើលវីដេអូ « Stay within the Lines » ( ៥:១០ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីមើលចម្លើយមួយចំនួនចំពោះសំណួរនេះ ។

តើបទគម្ពីរអាចជួយខ្ញុំឲ្យយកឈ្នះលើការល្បួងទាំងឡាយបានយ៉ាងដូចម្តេច ?

អែលឌើរ ខេលី អរ ចនសុន នៃពួកចិតសិបនាក់បានពន្យល់ ៖

តាមរយៈការរៀបចំខ្លួន ព្រះអង្គសង្គ្រោះបានចម្រើននៅក្នុងព្រះចេស្ដា ហើយមានលទ្ធភាពដើម្បីតតាំងនឹងរាល់ការល្បួងរបស់សាតាំង ។ ពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយរៀបចំខ្លួនតាមរយៈការសិក្សាបន្ទូលនៃព្រះ ហើយពង្រឹងសេចក្ដីជំនឿរបស់យើង នោះយើងក៏អាចទាញយកព្រះចេស្ដារបស់ព្រះដើម្បីតតាំងនឹងការល្បួងនានាបានដែរ ។

( ខេលី អរ ចនសុន « Enduring Power » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១៣ )