ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ យ៉ូហាន ៣:៥


ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ យ៉ូហាន ៣:៥

កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ ដើម្បី​អាច​នឹង​ចូល​ទៅក្នុង​នគរ​ព្រះ​បាន

រូបភាព
ក្មេងស្រី​កំពុង​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក

នៅក្នុង​មេរៀន​មុន អ្នក​បាន​សិក្សា​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់ នីកូដេម អំពី​ការកើត​ជាថ្មី​ខាង​វិញ្ញាណ តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ។ នៅក្នុង​មេរៀន​នេះ អ្នក​អាច​រៀន​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ដោយ​ប្រើ​គោលលទ្ធិ​ដែល​ថា យើង​ត្រូវតែ​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ ដើម្បី​អាច​នឹង​ចូល​ទៅក្នុង​នគរ​ព្រះ​បាន ។

ទន្ទេញ និង​ពន្យល់

សូម​ស្រមៃ​ថា អ្នក​ត្រូវបាន​ស្នើសុំ​ឲ្យ​បង្រៀន​ថ្នាក់​អង្គការ​បឋម​សិក្សា អំពី​សេចក្តីពិត​ដែល​បាន​បង្រៀន​នៅក្នុង យ៉ូហាន ៣:៥ នេះ ៖ យើង​ត្រូវតែ​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ ដើម្បី​អាច​នឹង​ចូល​ទៅក្នុង​នគរ​ព្រះ​បាន

១. សូម​សរសេរ​ចម្លើយ​របស់អ្នក​ចំពោះ​សំណួរ​ដែល​លោត​មក​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

  • តើ​អ្នក​នឹង​ពន្យល់​ដល់​ថ្នាក់​អង្គការ​បឋម​សិក្សា​យ៉ាង​ដូចម្ដេច អំពី​អត្ថន័យ​នៃ​គោលលទ្ធិ​នេះ ? សូម​រួមបញ្ចូល​គំនិត​នានា​អំពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ដំណើរការ​នេះ ដូច​ដែល​បាន​បង្រៀន​នៅក្នុង អាលម៉ា ៧:១៤ ។

លំហាត់​ខាងក្រោម​នេះ​អាច​ជួយ​អ្នកឲ្យ​ចងចាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ទន្ទេញចាំ​ឃ្លា​ខគម្ពីរ​សំខាន់ៗ​របស់វា ។ អ្នក​អាច​បំពេញ​សកម្មភាព​ស្រដៀងគ្នា​នេះ នៅក្នុង​កម្មវិធី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ប្រសិនបើ​អ្នក​មាន​សិទ្ធិ​ចូល​ប្រើ​វា ។ ដោយ​ប្រើ​ខ្មៅដៃ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក « យ៉ូហាន ៣:៥ ៖ បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ » ។ សូម​ថា​ឃ្លា​នេះ​ឡើងវិញ​ឲ្យឮៗ ឬ​ទន្ទេញ​ក្នុង​ចិត្ត​ពីរបី​ដង ។ សូម​ជ្រើសរើស​បី ឬ​បួន​ពាក្យ​ទុក ហើយ​លុបចោល​ទាំងអស់ លើកលែង​តែ​អក្សរ​ទីមួយ​នៃ​ពាក្យ​ទាំងនេះ​ប៉ុណ្ណោះ ។ សូម​ថា​ឃ្លា​នេះ​ឡើងវិញ​ពីរបី​ដង ។ សូម​ធ្វើ​លំហាត់​នេះ​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត រហូត​នៅសល់​តែ​អក្សរ​ដំបូង​នៃ​ពាក្យ​នីមួយៗ ដូច​ដែល​បាន​បង្ហាញ​នៅ​ទីនេះ ៖ « យ____ ៣:_ ប_ ម__ ប__ ក_ អ__ ទ_ ហ___ អ__ ព__ ន__ គ__ អ_ ណ__ អ__ ន_ ច__ ទ___ក​__ ន_ ព__ប_ទ__ » ។ សូម​ថា​ឃ្លា​នេះ​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​ប្រើ​អក្សរ​ទី​មួយ ហើយ​បន្ទាប់​មក​ព្យាយាម​សូត្រ​វា​ដោយ​មិន​មើល ។

រៀនអនុវត្ត​

សូម​ស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់​ឈ្មោះ មេហ្គិន ដែល​ជា​សមាជិក​នៃ​សាសនាចក្រ ប៉ុន្តែ​ម្តាយ​របស់​នាង​មិន​មែន​ជា​សមាជិក​ទេ ។ ម្តាយ​របស់នាង​ជឿលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះគម្ពីរ​ប៊ីប ប៉ុន្តែ​មិនមែន​ជា​សមាជិក​ព្រះវិហារ​ជាក់លាក់​ណាមួយ​ឡើយ ។ មេហ្គិន សួរ​អ្នក​ថា « តើ​ម្ដាយខ្ញុំ​មិន​អាចទៅ​ស្ថានសួគ៌​ដោយ​មិន​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ទេ​ឬ ប្រសិនបើ​គាត់​រស់នៅ​ដោយ​សុចរិត​នោះ ? »

  • តើ​មាន​ហេតុផល​អ្វីខ្លះ​ដែល មេហ្គិន អាច​នឹង​សួរសំណួរ​នេះ ?

  • ហេតុអ្វី​ចាំបាច់​យល់ពី​ហេតុផល​របស់នាង​ក្នុង​ការសួរ​សំណួរ​នេះ មុនពេល​ព្យាយាម​ជួយ​នាង​ឲ្យ​ស្វែងរក​ចម្លើយ ?

ដើម្បី​ជួយ មេហ្គិន ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់នាង​អំពី​សារៈសំខាន់​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក អ្នក​អាច​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​អាន កថាខណ្ឌ​ទី ៥–៧ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​ពិចារណា​គូស​បន្ទាត់​ពី​ក្រោម​ពាក្យ ឬ​ឃ្លា​ដែល​មាន​ប្រយោជន៍​ដើម្បី​អនុវត្ត​នៅក្នុង​សាច់រឿង​នេះ ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះ​ដែល​អ្នក​បាន​គូស​បន្ទាត់​ពីក្រោម ? តើ​អ្នក​អាច​អនុវត្ត​ពាក្យ ឬ​ឃ្លា​ទាំងនោះ​នៅក្នុង​សាច់រឿង​នេះ​បាន​ដោយ​របៀបណា ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

សូម​អាន កថាខណ្ឌ​ទី ៨–១០ នៅក្នុង​ផ្នែក​ដដែល​នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូស​បន្ទាត់​ពី​ក្រោម​ពាក្យ ឬ​ឃ្លា​ដែល​មាន​ប្រយោជន៍​ដើម្បី​អនុវត្ត​នៅក្នុង​សាច់រឿង​នេះ ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះ​ដែល​អ្នក​បាន​គូស​បន្ទាត់​ពីក្រោម ? តើ​អ្នក​អាច​អនុវត្ត​ពាក្យ ឬ​ឃ្លា​ទាំងនោះ​នៅក្នុង​សាច់រឿង​នេះ​បាន​ដោយ​របៀបណា ?

ការស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព

សូម​អាន កថាខណ្ឌ​ទី ១១–១២ នៅក្នុង​ផ្នែក​ដដែល​នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូស​បន្ទាត់​ពី​ក្រោម​ពាក្យ ឬ​ឃ្លា​ដែល​មាន​ប្រយោជន៍​ដើម្បី​អនុវត្ត​នៅក្នុង​សាច់រឿង​នេះ ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះ​ដែល​អ្នក​បាន​គូស​បន្ទាត់​ពីក្រោម ? តើ​អ្នក​អាច​អនុវត្ត​ពាក្យ ឬ​ឃ្លា​ទាំងនោះ​នៅក្នុង​សាច់រឿង​នេះ​បាន​ដោយ​របៀបណា ?

២. ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នកបាន​រៀនពី​ការសិក្សា​របស់​អ្នក​នៅក្នុង យ៉ូហាន ៣:៥ សូម​ពន្យល់ពី​របៀប​ដែល​អ្នក​អាច​ជួយ មេហ្គិន ឲ្យ​អនុវត្តតាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ដើម្បី​ឆ្លើយ​នឹង​សំណួរ​របស់នាង ។