ថ្នាក់​សិក្ខាសាលា
យ៉ូហាន ២


យ៉ូហាន ២

ព្រះយេស៊ូវបានប្រែទឹកទៅជាស្រាទំពាំងបាយជូរ

រូបភាព
Jesus talking to Mary at a wedding feast.

ព្រះយេស៊ូវបានប្រែទឹកទៅជាស្រាទំពាំងបាយជូរក្នុងពិធីមង្គលការមួយ នៅក្នុងអព្ភូតហេតុដែលបានកត់ត្រាទុកជាលើកដំបូង ដែលទ្រង់បានធ្វើក្នុងអំឡុងការងារបម្រើនៅលើផែនដីរបស់ទ្រង់ ។ មេរៀននេះមានគោលបំណងជួយអ្នក ឲ្យបង្កើនសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកសិក្សាអព្ភូតហេតុនេះ ហើយរកឃើញសេចក្តីពិតអំពីព្រះចេស្ដា និងបុគ្គលិកលក្ខណៈរបស់ព្រះអង្គសង្គ្រោះ ។

តើអ្នកទុកចិត្តលើនរណា ?

  • តើវាអាចទៅរួចដែរឬទេ ដែលយើងទុកចិត្តនរណាម្នាក់ខ្លាំង រហូតដល់តាំងចិត្តធ្វើអ្វីៗ ដែលពួកគេអាចស្នើសុំឲ្យអ្នកធ្វើនោះ ?

  • តើអ្នកត្រូវដឹងអ្វីខ្លះ អំពីបុគ្គលដែលមានឆន្ទៈធ្វើការតាំងចិត្តបែបនោះ ?

សូមសញ្ជឹងគិតមួយភ្លែត ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកស្គាល់ព្រះអង្គសង្គ្រោះបានល្មមគ្រប់គ្រាន់ ដើម្បីនឹងទុកចិត្តលើទ្រង់ ចំពោះអ្វីក៏ដោយដែលទ្រង់សុំពីអ្នក ។ នៅពេលអ្នកសិក្សា យ៉ូហាន ២ សូមរកមើលភស្ដុតាងនៃព្រះចេស្ដា និងបុគ្គលិកលក្ខណៈរបស់ទ្រង់ ដែលអាចបង្កើនការជឿទុកចិត្តរបស់អ្នកទៅលើទ្រង់ និងឆន្ទៈរបស់អ្នកដើម្បីធ្វើតាមអ្វីដែលទ្រង់សុំពីអ្នកនោះ ។

អព្ភូតហេតុដែលបានកត់ត្រាជាលើកដំបូងអំពីការងារបម្រើរបស់ព្រះយេស៊ូវ

អព្ភូតហេតុដែលបានកត់ត្រាទុកជាលើកដំបូង អំឡុងការងារបម្រើនៅលើផែនដីរបស់ព្រះអង្គសង្គ្រោះមាននៅក្នុង យ៉ូហាន ២ ។ មុនពេលអ្នកសិក្សាពីដំណើររឿងនេះ វាអាចមានគុណប្រយោជន៍ដើម្បីដឹងថា ស្រាច្រើនតែមានគុណភាពកាន់តែប្រសើរឡើង នៅពេលទុកវាឲ្យបានយូរ ហើយការអស់ស្រានឹងនាំឲ្យមានការអាម៉ាស់ដល់ម្ចាស់ពិធីមង្គលការ ។

សូមពិចារណាមើលវីដេអូ « Jesus Turns Water into Wine » ( ២:២៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org មុនពេលអានដំណើររឿងនេះនៅក្នុងព្រះគម្ពីរ ។

សូមអាន យ៉ូហាន ២:១–១១ យឺតៗ និងប្រកបដោយការរិះគិត ហើយពិចារណាគូសចំណាំអ្វីដែលអ្នកចាប់អារម្មណ៍ ។ នៅពេលអ្នកសិក្សា អ្នកអាចពិចារណាពីចម្លើយចំពោះសំណួរដូចតទៅនេះ ៖ តើអ្នកគិតថា ម៉ារាដឹងអ្វីខ្លះអំពីបុត្ររបស់នាង ? តើអ្នកគិតថា អ្នកបម្រើបានដឹងអ្វីខ្លះអំពីព្រះយេស៊ូវ ?

សម្រាប់សំណួរខាងក្រោមនេះ សូមឆ្លើយសំណួរ និង ក៏បាន ឬជាមួយនឹង ក៏បាន ។

ក. តើសេចក្ដីពិតអ្វីខ្លះ ដែលអ្នកបានរៀនអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ និងអំពីបុគ្គលិកលក្ខណៈរបស់ទ្រង់ ?ខ. តើអ្នកអាចគិតពីកាលៈទេសៈ ដែលការដឹងពីសេចក្ដីពិតទាំងនេះអាចជួយនរណាម្នាក់នៅសព្វថ្ងៃនេះបានដែរឬទេ ?គ. តើវាបានផ្ដល់ពរជ័យដល់ជីវិតរបស់អ្នកយ៉ាងដូចម្តេច ពេលដឹងពីសេចក្តីពិតទាំងនេះអំពីព្រះយេស៊ូវគ្រីស្ទ ?

« ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ »

ដូចក្នុងករណីជាច្រើននៅក្នុងព្រះគម្ពីរសញ្ញាថ្មី នោះការបកប្រែដោយ យ៉ូសែប ស៊្មីធ នៃ យ៉ូហាន ២:៤ ជួយយើងឲ្យមានការយល់ដឹងបន្ថែមអំពីព្រះអង្គសង្គ្រោះ ។ គម្ពីរចែងថា « មាតាអើយ តើការនោះអំពល់អ្វីដល់យើង ពេលវេលាខ្ញុំមិនទាន់មកដល់នៅឡើយ » ( នៅក្នុង យ៉ូហាន ២:៤ ) ។

  • តើការណ៍នេះបង្រៀនអ្នកអ្វីខ្លះ អំពីទំនាក់ទំនងរបស់ព្រះអង្គសង្គ្រោះជាមួយនឹងមាតារបស់ទ្រង់ ?

សូមពិចារណាគូសចំណាំអ្វី ដែលម៉ារាបាននិយាយទៅកាន់អ្នកបម្រើ ដូចបានកត់ត្រានៅក្នុង ខទី ៥

  • តើការណែនាំរបស់ម៉ារាទៅពួកអ្នកបម្រើបង្រៀនយើងអ្វីខ្លះ អំពីសេចក្តីជំនឿរបស់នាងលើព្រះយេស៊ូវ ?

អែលឌើរ អិល វិតនី ក្លេតុន នៃពួកចិតសិបនាក់បានពន្យល់រឿងខ្លះ ដែលម៉ារាបានដឹងអំពីព្រះយេស៊ូវ ដែលបានពង្រឹងសេចក្តីជំនឿរបស់នាងលើទ្រង់ ។អ្នកគួរតែមើលវីដេអូ « Whatsoever He Saith unto You, Do It » ( ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ) ចាប់ពីលេខកូដម៉ោង ១:៤០ ដល់ ២:២៩ ឬអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ។

ជម្រើស ៖ ចង់រៀនបន្ថែមទៀតទេ ?

តើការផឹកស្រាខុសនឹងបទបញ្ញត្តិនៅសម័យព្រះគម្ពីរប៊ីបដែរឬទេ ?

មានសេចក្ដីយោងជាច្រើននៅក្នុងព្រះគម្ពីរប៊ីប ដែលយោងទៅអំពើអាក្រក់នៃភាពប្រមឹក និងគ្រឿងស្រវឹងខ្លាំង ( ឧទាហរណ៍ សូមមើល សុភាសិត ២៣:២០–២១ ; អេសាយ ៥:១១–១២ ; អេភេសូរ ៥:១៨ ) ។ ខគម្ពីរទាំងនេះមិនបានហាមប្រាមជាក់លាក់អំពីការប្រើគ្រឿងស្រវឹងទេ ប៉ុន្តែវាថ្កោលទោសលើការបណ្តែតបណ្តាយហួសប្រមាណ និងភាពប្រមឹក ។ នៅជំនាន់របស់យើង ព្រះអម្ចាស់បានបើកសម្ដែងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ដែលហាមឃាត់នូវការទទួលទានភេសជ្ជៈដែលមានជាតិអាល់កុល [ សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:៤–៧ ] ។ យើងគួរចៀសវាងធ្វើការវិនិច្ឆ័យមនុស្សនៅសម័យកាន់កាប់ត្រួតត្រាមុនៗ ដោយបទបញ្ញត្តិដែលព្រះអម្ចាស់បានប្រទានដល់យើងនៅសម័យយើងសព្វថ្ងៃនេះ ។

( សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់សិស្ស [ ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ ChurchofJesusChrist.org )

ហេតុអ្វីព្រះយេស៊ូវហៅម្ដាយរបស់ទ្រង់ថា « មាតាអើយ » ?

អែលឌើរ ជេមស៍ អ៊ី ថាលម៉េហ្គ ( ឆ្នាំ ១៨៦២–១៩៣៣ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

រូបភាព
Portrait of James E. Talmage.

ពាក្យ « មាតា » ជានាមដែលបានលើកឡើង ដោយកូនប្រុសទៅកាន់ម្ដាយខ្លួន កាលអ្នកស្ដាប់ទៅដូចមិនទំនង ប៉ុន្តែធាតុពិតពាក្យនេះប្រើក្នុងន័យបង្ហាញការគោរព ។ … នៅទិដ្ឋភាពចុងបញ្ចប់ដ៏គួរឲ្យភ័យខ្លាចនៃបទពិសោធន៍នៃជីវិតរមែងស្លាប់របស់ទ្រង់ កាលព្រះគ្រីស្ទត្រូវបានគេឆ្គាងនៅលើឈើឆ្កាង ដោយរងការឈឺចាប់ដ៏ខ្លោចផ្សា នោះទ្រង់បានមើលទៅមាតាទ្រង់ ម៉ារា ដែលកំពុងទួញយំ ហើយបានបង្គាប់ឲ្យសាវកសំណព្វ យ៉ូហានឲ្យមើលថែគាត់ ដោយមានបន្ទូល ៖ « មាតាអើយ នុ៎ះន៏ កូនរបស់មាតា » ។ [ យ៉ូហាន ១៩:២៦ ] ។ តើអាចគិតឃើញដែរទេថា នៅក្នុងគ្រាដ៏អស្ចារ្យនេះ កង្វល់របស់ព្រះអម្ចាស់យើងចំពោះមាតា ពេលសេចក្ដីស្លាប់ហៀបនឹងមកបំបែកទ្រង់ចេញពីមាតាទ្រង់ គឺគ្មានអាម្មណ៍អ្វីក្រៅពីការគោរព ភាពទន់ភ្លន់ និងសេចក្ដីស្រឡាញ់នោះ ?

( ជេមស៍ អ៊ី ថាលម៉េហ្គ Jesus the Christ[ ឆ្នាំ ១៩១៦ ] ទំព័រ ១៤៤–៤៥ ) ។

យ៉ូហាន ២:៦ ។

តើ ២ ឬ ៣ អម្រែកគឺជាអ្វី ?

២ ឬ ៣ អម្រែកទឹកមានចំណុះប្រហែលប្រាំបួនហ្គាឡុងអាមេរិក ( ៣៤ លីត្រ ) ដូច្នេះពាងទាំង ៦ អាចដាក់ទឹកបានចន្លោះពី ១០០ ទៅ ១៦០ ហ្គាឡុង ( ប្រហែល ៣៨០ និង ៦០០ លីត្រ ) ។

យ៉ូហាន ២:៥ ។

ហេតុអ្វីវាសំខាន់ដើម្បីធ្វើ « ការអ្វីដែល [ ព្រះមានបន្ទូល ] ឲ្យធ្វើ នោះត្រូវធ្វើចុះ » ?

អែលឌើរ អិល វីតនី ក្លេតុន នៃពួកចិតសិបនាក់បានបង្រៀន ៖

រូបភាព
Official Portrait of Elder L. Whitney Clayton. Photographed March 2017.

ពេលយើងសម្រេចចិត្តធ្វើអ្វីដែល « [ ព្រះ ] ប្រាប់ឲ្យយើងធ្វើ » នោះយើងតាំងចិត្តដោយស្មោះសរ ដើម្បីធ្វើឲ្យឥរិយាបថរបស់យើងរាល់ថ្ងៃស្របតាមព្រះទ័យរបស់ព្រះ ។ ទង្វើនៃសេចក្ដីជំនឿដ៏សាមញ្ញាបែបនេះ ដូចជាការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ការតមអាហារជាទៀងទាត់ និងការអធិស្ឋានដោយចិត្តស្មោះសរ ធ្វើឲ្យសមត្ថភាពយើងខាងវិញ្ញាណកាន់តែស៊ីជម្រៅ ដើម្បីបំពេញតាមតម្រូវការនៃជីវិតរមែងស្លាប់ ។ ពេលខ្លះ ទម្លាប់នៃជំនឿដ៏សាមញ្ញដឹកនាំទៅរកលទ្ធផលដ៏អស្ចារ្យ ។ វាប្រែសេចក្ដីជំនឿយើងពីគ្រាប់ពូជមួយទៅជាអំណាចដ៏មានថាមពលសម្រាប់សេចក្ដីល្អនៅក្នុងជីវិតយើង ។ …

… ពេលយើងទុកចិត្ត ហើយដើរតាមទ្រង់ នោះជីវិតយើងនឹងផ្លាស់ប្តូរ ដូចជាទឹកដែលបានប្រែទៅជាស្រាដូច្នោះដែរ ។ យើងក្លាយជាមនុស្សដ៏ប្រពៃលើសពីសមត្ថភាព ដែលយើងអាចធ្វើបានទៅទៀត ។ សូមទុកចិត្តលើព្រះអម្ចាស់ និង « ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ » ។

( អិល វីតនី ក្លេតុន « Whatsoever He Saith unto You, Do It » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩៧–៩៩ )