ថ្នាក់​សិក្ខាសាលា
យ៉ូហាន ៤ ផ្នែកទី ២


យ៉ូហាន ៤ ផ្នែកទី ២

ទឹករស់

រូបភាព
“He Comes Again to Rule and Reign” by Mary R. Sauer.

ព្រះយេស៊ូវបានបង្រៀនស្ត្រីសាសន៍សាម៉ារីនៅឯមាត់អណ្តូងទឹក អំពីទឹករស់ដែលទ្រង់បានប្រទាន ។ មេរៀននេះមានគោលបំណងដើម្បីជួយអ្នកឲ្យយល់បន្ថែមទៀតអំពីទឹករស់ ដែលព្រះអង្គសង្រ្គោះបានប្រទាន ៖ តើវាជាអ្វី ហេតុអ្វីអ្នកត្រូវការវា ហើយតើអ្នកអាចទទួលបានវាដោយរបៀបណា ។

ផ្លូវទៅកាន់សុភមង្គល និងភាពពេញលេញ

អែលឌើរ លូរែន អ៊ី ខូប៊្រីតហ្គ នៃក្រុមចិតសិបនាក់ បានបង្រៀន ៖

រូបភាព
Official Portrait of Elder Lawrence E. Corbridge. Photographed March 2017.

មានផ្លូវតែមួយគត់ដែលនាំទៅរកសុភមង្គល និងភាពពេញលេញ ។ [ ព្រះយេស៊ូវគ្រីស្ទ ] គឺជាផ្លូវ ។ គ្រប់ផ្លូវផ្សេងៗ រាល់ផ្លូវណាមួយផ្សេង មិនថាផ្លូវណាទេ គឺជាភាពល្ងីល្ងើ ។

ទ្រង់ប្រទាននូវអណ្តូងទឹករស់ ។ យើងអាចផឹកហើយមិនចេះស្រេកទឹកទៀត ឬក៏យើងល្ងង់មិនផឹកហើយបន្ដនៅតែស្រេកទឹកទៀត ។

( ឡរិន អ៊ី ខ័រប្រ៊ិច « The Way,” EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៣៤ )

  • តើពេលខ្លះមនុស្សងាកទៅរកអ្វី ដើម្បីមានសុភមង្គល និងភាពពេញលេញ ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ស្រេកឃ្លានខាងវិញ្ញាណ ឬមិនស្កប់ចិត្ត ?

  • ហេតុអ្វីបានជាអ្នកគិតថា ពេលខ្លះមនុស្សងាកទៅរកអ្វីដែលមិននាំមកនូវការស្កប់ចិត្តយូរអង្វែង ?

  • តើព្រះយេស៊ូវគ្រីស្ទប្រទានអ្វីខ្លះ ដែលនាំមកនូវសុភមង្គល និងភាពពេញលេញដ៏យូរអង្វែង ?

សូមគិតអំពីរបៀបដែលសំណួរទាំងនេះទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ តើមានអ្វីដែលអ្នកងាកទៅរក ដើម្បីទទួលបានសុភមង្គល និងភាពពេញលេញ តែតាមពិតទៅ វាមិនបានបំពេញតាមបំណងប្រាថ្នាទាំងនោះទេ ? តើអ្នកធ្លាប់មានបទពិសោធន៍អ្វីខ្លះ នៅពេលដែលអ្នកមានអារម្មណ៍ថាមានសេចក្ដីសុខសាន្ដ និងសុភមង្គលយូរអង្វែងដែលអាចកើតមានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ?

ទឹករស់

រូបភាព
Jesus Christ depicted teaching a Samaritan woman at a well. Christ is portrayed sitting on the edge of the well. The woman is seated on the ground before Him.

សូមរំឭកដល់ការសិក្សា យ៉ូហាន ៤ របស់អ្នកនៅក្នុងមេរៀនមុន ដែលព្រះយេស៊ូវបានបង្រៀនស្ត្រីសាសន៍សាម៉ារីអំពីទឹករស់ដែលជា « ជានិមិត្តរូបមួយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្ដីបង្រៀនរបស់ទ្រង់ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ទឹករស់ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org) ។

សូមស្រមៃថា អ្នកត្រូវបានស្នើសុំឲ្យរៀបចំសុន្ទរកថាសម្រាប់ការប្រជុំសាក្រាម៉ង់អំពីទឹករស់ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទាន ។ ជាផ្នែកមួយនៃសុន្ទរកថារបស់អ្នក អ្នកត្រូវបានស្នើសុំឲ្យកំណត់ថា (១) តើទឹករស់គឺជាអ្វី (២) ហេតុអ្វីយើងត្រូវការវា និង (៣) របៀបដែលយើងអាចទទួលវាពីព្រះអង្គសង្គ្រោះ ។ ដោយប្រើបទគម្ពីរ សេចក្តីថ្លែងការណ៍ និងសំណួរខាងក្រោមនេះ ព្រមទាំងជំនួយបន្ថែម ដែលអ្នកអាចរកបានដោយខ្លួនឯង សូមរៀបចំគំនិត និងត្រៀមសុន្ទរកថារបស់អ្នក ។

ទឹករស់

សូមអានវគ្គបទគម្ពីរ និងសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដោយរកមើលការយល់ដឹងអំពីទឹករស់ដែលព្រះយេស៊ូវគ្រីស្ទបានប្រទាន ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

រូបភាព
Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

« ទឹករស់ដែលបានយោងទៅនៅក្នុង [ យ៉ូហាន ៤:១០ ] គឺជាការតំណាងឲ្យព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ ហើយដោយសារទឹកចាំបាច់សម្រាប់ទ្រទ្រង់ជីវិតឲ្យរស់នៅបាន នោះព្រះអង្គសង្គ្រោះ និងគោលលទ្ធិ គោលការណ៍ ព្រមទាំងពិធីបរិសុទ្ធទាំងឡាយរបស់ទ្រង់គឺចាំបាច់សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ។ អ្នក និងខ្ញុំត្រូវការទឹករស់របស់ទ្រង់រាល់ថ្ងៃ និងក្នុងការផ្គត់ផ្គង់គ្រប់គ្រាន់ដើម្បីទ្រទ្រង់ការលូតលាស់ និងការអភិវឌ្ឍខាងវិញ្ញាណរបស់យើង ។ព្រះគម្ពីរមាននូវព្រះបន្ទូលរបស់ព្រះគ្រីស្ទ ហើយជាអាងនៃទឹករស់ដែលយើងមានសិទ្ធិប្រើបាន ហើយដែលយើងអាចផឹកបានយ៉ាងច្រើន និងយូរអង្វែង ។ អ្នក និងខ្ញុំត្រូវតែមើលទៅ ហើយមកឯព្រះគ្រីស្ទ ដែលជា « ប្រភពនៃទឹករស់ » ( នីហ្វៃទី១ ១១:២៥ ; ប្រៀបធៀបនឹង អេធើរ ៨:២៦ ; ១២:២៨ ) តាមរយៈការអាន ( សូមមើល ម៉ូសាយ ១:៥ ) ការសិក្សា [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២៦:១ ] ការស្រាវជ្រាវ ( សូមមើល យ៉ូហាន ៥:៣៩ ; អាលម៉ា ១៧:២ ) និងការទទួលទាន ( សូមមើល នីហ្វៃទី២ ៣២:៣ ) ព្រះបន្ទូលនៃព្រះគ្រីស្ទដែលមាននៅក្នុងព្រះគម្ពីរដ៏បរិសុទ្ធ ។ តាមរយៈការធ្វើដូច្នេះ យើងអាចទទួលបានទាំងការណែនាំ និងការការពារខាងវិញ្ញាណអំឡុងដំណើរជីវិតរមែងស្លាប់របស់យើង ។

( ដេវីឌ អេ បែដណា « A Reservoir of Living Water » [ ការប្រជុំធម្មនិដ្ឋានប្រព័ន្ធអប់រំសាសនាចក្រសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ] ទំព័រ ១ នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ ១៩១៧–២០០៨ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

រូបភាព
Last official portrait of Elder Joseph B. Wirthlin of the Quorum of the Twelve Apostles, 2004. Died December 1, 2008.

មានមនុស្សជាច្រើនអង្គុយនៅតុពិធីជប់លៀងនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ហើយគ្រាន់តែបរិភោគច្បិចៗនៅឯពិធីបុណ្យដែលគេដាក់នៅមុខពួកគេប៉ុណ្ណោះ ។ ពួកគេដើរតាមចលនា—ដោយប្រហែលជាចូលរួមការប្រជុំរបស់ពួកគេ ក្រឡេកមើលបទគម្ពីរ ហើយធ្វើការអធិស្ឋានដដែលៗ—ប៉ុន្តែដួងចិត្តរបស់ពួកគេនៅឆ្ងាយ ។ ប្រសិនបើពួកគេស្មោះត្រង់ នោះពួកគេនឹងសារភាពថា ពួកគេចាប់អារម្មណ៍លើពាក្យចចាមអារ៉ាមក្នុងភូមិថ្មីៗបំផុត និន្នាការទីផ្សារភាគហ៊ុន និងកម្មវិធីទូរទស្សន៍ដែលពួកគេចូលចិត្ត ជាងលើភាពអស្ចារ្យ និងការងារបម្រើដ៏ផ្អែមល្ហែមនៃព្រះវិញ្ញាណបរិសុទ្ធ ។តើអ្នកចង់ទទួលទានទឹករស់នេះ ហើយស្គាល់អណ្តូងដ៏ទេវភាពដែលកំពុងផុសឡើងនៅក្នុងខ្លួនអ្នក ដែលនាំទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ចដែរឬទេ ?ដូច្នេះ ចូរកុំខ្លាចឡើយ ។ សូមជឿឲ្យអស់ពីដួងចិត្តរបស់អ្នក ។ សូមអភិវឌ្ឍនូវសេចក្ដីជំនឿមួយដ៏រឹងមាំលើព្រះរាជបុត្រានៃព្រះ ។ ចូរឲ្យដួងចិត្តរបស់យើងពោរពេញដោយការអធិស្ឋានដ៏ស្មោះត្រង់ ។ សូមបំពេញគំនិតរបស់អ្នកដោយចំណេះដឹងអំពីទ្រង់ ។ សូមបោះបង់ចោលនូវភាពទន់ខ្សោយរបស់អ្នក ។ សូមដើរនៅក្នុងបរិសុទ្ធភាព និងភាពសុខដុមជាមួយនឹងព្រះបញ្ញត្តិទាំងឡាយ ។

( យ៉ូសែប ប៊ី វ៉ឺតលីន « The Abundant Life » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ១០០ )

ដោយផ្អែកលើអ្វីដែលអ្នកបានរៀនពីការសិក្សាធនធានទាំងនេះ ឬពីធនធានអ្នកដទៃទៀត សូមចាប់ផ្តើមបង្កើតគ្រោងសម្រាប់សុន្ទរកថារបស់អ្នក ។ សូមប្រាកដថា គម្រោងសុន្ទរកថារបស់អ្នកឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ ។ សូមគិតផងដែរអំពីរបៀបដែលអ្នកអាចថ្លែងពីអារម្មណ៍របស់អ្នក អំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងសុន្ទរកថារបស់អ្នក ។ សូមពិចារណាចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដែលអ្នកធ្លាប់មានក្នុងការទទួលទានទឹករស់របស់ព្រះអង្គសង្គ្រោះ និងរបៀបដែលបទពិសោធន៍ទាំងនោះមានឥទ្ធិពលលើអ្នក ។

  • តើទឹករស់ដែលបានប្រទានដោយព្រះយេស៊ូវគ្រីស្ទគឺជាអ្វី ?

  • ហេតុអ្វីយើងត្រូវការទឹករស់របស់ព្រះអង្គសង្គ្រោះ ?

  • តើយើងអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានទឹករស់ពីព្រះអង្គសង្គ្រោះ ?

  • តើការដឹងថា ព្រះអង្គសង្គ្រោះចង់ឲ្យមនុស្សគ្រប់គ្នាទទួលទានទឹករស់របស់ទ្រង់ មានឥទ្ធិពលយ៉ាងណាទៅលើអារម្មណ៍របស់អ្នកចំពោះទ្រង់ ?

១ . សូមសរសេរគ្រោងសម្រាប់សុន្ទរកថារបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ គម្រោងសុន្ទរកថារបស់អ្នកនឹងត្រូវបញ្ជូនទៅគ្រូបង្រៀនរបស់អ្នក ។

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើទឹករស់ដែលព្រះយេស៊ូវគ្រីស្ទប្រទានឲ្យទាក់ទងនឹងសាក្រាម៉ង់យ៉ាងដូចម្តេច ?

ពេលបម្រើជាទីប្រឹក្សាទីពីរក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅ ស៊ីស្ទើរ ឆារិល អេ អេសព្លិន បានបង្រៀន ៖

រូបភាព
Final official portrait of Cheryl A. Esplin, second counselor in the Primary general presidency, 2011. Released as second counselor and sustained as first counselor at the April 2015 general conference. Released at the April 2016 general conference.

ព្រលឹងវិញ្ញាណរបស់យើងដែលមានរបួស អាចត្រូវបានជា ហើយបំពេញជាថ្មី មិនគ្រាន់តែដោយសារនំប៉័ង និងទឹក ដែលរំឭកយើងអំពីពលិកម្មនៃព្រះកាយ និងលោហិតរបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែដោយសារជានិមិត្តរូបរំឭកយើងផងថា ទ្រង់តែងតែជា « នំប៉័ងជីវិត » [ យ៉ូហាន ៦:៤៨ ] និងជា « ទឹករស់ » [ យ៉ូហាន ៤:១០ ] របស់យើងជានិច្ច ។

បន្ទាប់ពីការបម្រើសាក្រាម៉ង់ដល់ពួកសាសន៍នីហ្វៃ ព្រះយេស៊ូវ មានបន្ទូលថា ៖

« អ្នកណាទទួលទាននំប៉័ងនេះ គឺទទួលទានរូបកាយយើងទៅក្នុងព្រលឹងអ្នកនោះ ហើយអ្នកណាផឹកស្រាទំពាំងបាយជូរនេះ គឺផឹកលោហិតយើងទៅក្នុងព្រលឹងអ្នកនោះ ហើយព្រលឹងអ្នកនោះនឹងពុំចេះស្រេកឃ្លានឡើយ តែបានឆ្អែតជានិច្ច ។

« ឥឡូវនេះ កាលបណ្ដាជនគ្រប់គ្នាបានបរិភោគ នឹងផឹករួចហើយ មើលចុះ ពួកគេបានពោរពេញទៅដោយព្រះវិញ្ញាណ » [ នីហ្វៃទី៣ ២០:៨–៩ ] ។

តាមបន្ទូលទាំងនេះ ព្រះគ្រីស្ទបង្រៀនយើងថា ព្រះវិញ្ញាណព្យាបាល ហើយបំពេញព្រលឹងរបស់យើង ។ ពរជ័យដែលបានសន្យានៃពិធីសាក្រាម៉ង់គឺថា យើងនឹង « តែងតែមានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយ [ យើង ] ជានិច្ច » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ ] ។

( ឆារិល អេ អេសព្លិន « The Sacrament—a Renewal for the Soul » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៣ )

តើទឹករស់របស់ព្រះអង្គសង្គ្រោះអាចជួយខ្ញុំឲ្យយកឈ្នះលើឥទ្ធិពលអាក្រក់របស់ពិភពលោកនេះយ៉ាងដូចម្តេច ?

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២៧–២០០៧) នៃគណៈប្រធានទីមួយបានបង្រៀន ៖

រូបភាព
Last official portrait of President James E. Faust, Second Counselor in the First Presidency, 2001. Died 10 August 2007.

ភាគច្រើននៃការបំពុលខាងវិញ្ញាណដែលចូលមកក្នុងជីវិតរបស់យើង កើតឡើងតាមរយៈអ៊ីនធឺណិត ហ្គេមកំព្យូទ័រ កម្មវិធីទូរទស្សន៍ និងភាពយន្តដែលមានការចាប់អារម្មណ៍ខ្ពស់ ឬបង្ហាញជាលក្ខណៈក្រាហ្វិកនូវគុណលក្ខណៈមូលដ្ឋានរបស់មនុស្សជាតិ ។ ដោយសារយើងរស់នៅក្នុងបរិយាកាសបែបនេះ នោះយើងត្រូវបង្កើនកម្លាំងខាងវិញ្ញាណ ។

អេណុស និយាយពីការស្រេកឃ្លាននៃព្រលឹងរបស់លោក ហើយអំពាវនាវអស់ពេញមួយថ្ងៃ ហើយដល់ពេលយប់ក្នុងការទូលអង្វរសម្រាប់ព្រលឹងរបស់លោក [ សូមមើល អេណុស ១:៤ ] ។ លោកចង់បានអាហារបំប៉នខាងវិញ្ញាណ ដែលធ្វើឲ្យបាត់ស្រេកចំពោះសេចក្តីពិតខាងវិញ្ញាណ ។ ដូចដែលព្រះអង្គសង្គ្រោះនៃពិភពលោកបានមានបន្ទូលទៅកាន់ស្ត្រីនៅមាត់អណ្តូងទឹកនៅស្រុកសាម៉ារីថា « អ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច » [ យ៉ូហាន ៤:១៤ ] ។

( ជែមស៍ អ៊ី ហ្វោស្ត « Spiritual Nutrients » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៥៥ )