ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ យ៉ូហាន ៣:១៦


ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ យ៉ូហាន ៣:១៦

ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​អធិស្ឋាន​នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី

នៅក្នុង​មេរៀន​មុន អ្នក​បាន​រៀន​អំពី​សេចក្តី​ស្រឡាញ់​ដ៏ជ្រាលជ្រៅ ដែល​ព្រះវរបិតាសួគ៌​បាន​បង្ហាញ​ដល់​យើង តាមរយៈ​ការបញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​មក​ធ្វើជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះ​ប្រោសលោះ​របស់​យើង ។ មេរៀន​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​អ្នក​បង្កើន​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​របស់​អ្នក ដោយ​ការទន្ទេញ​ឲ្យចាំ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ ការពន្យល់ពី​គោលលទ្ធិ និង​ការអនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ពិត ។

ទន្ទេញ និង​ពន្យល់

ខាងក្រោម​នេះ​គឺជា​កំណែ​ច្របល់​នៃ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ យ៉ូហាន ៣:១៦ ។ សូម​រៀប​ពាក្យ​កំណែ​ច្របល់​នេះ​តាម​លំដាប់​លំដោយ​វិញ ដោយ​ការសរសេរ​សេចក្ដីយោង​បទគម្ពីរ​ត្រឹមត្រូវ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

ព្រះ រាជបុត្រា ប្រទាន ទ្រង់ ស្រឡាញ់ តែ ១ ដល់ ម៉្លេះ ១៦ ដ្បិត ទ្រង់ យ៉ូហាន មនុស្សលោក បានជា ទ្រង់ ៣

បន្ទាប់ពី​អ្នក​បាន​រៀប​កំណែ​ច្របល់​តាម​លំដាប់​លំដោយ​រួចហើយ សូម​ចំណាយ​ពេល​បន្តិច ដើម្បី​ទន្ទេញចាំ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។

សូម​សន្មត​ថា អ្នក​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ម្នាក់ ។ អ្នក​ត្រូវបាន​អញ្ជើញ​ឲ្យចូល​ក្នុង​ផ្ទះ​មួយ​ដោយ​ប្តីប្រពន្ធ​ដ៏រួសរាយ​រាក់ទាក់​មួយ​គូ ដែល​មិន​ធ្លាប់ឮ​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពីមុន​មក​ឡើយ ។ ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​មេរៀន​មុន​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ តាមរយៈ​ការបញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់ តើ​អ្នក​នឹង​ចែករំលែក​អ្វី​ជាមួយ​ប្ដីប្រពន្ធ​នេះ ?

សូម​ដើរតួ​សម្ដែង​សាច់រឿង​ខាងក្រោម​ជាមួយ​មជ្ឈិមវ័យ​ម្នាក់ ឬ​ឆ្លើយតប​នឹង​សាច់រឿង​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

រៀន​អនុវត្ត

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​រំឭក​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ឡើងវិញ ជាមួយ​នឹង​សកម្មភាព​ខាងក្រោម ។

សូម​បំពេញ​ចន្លោះ​ទទេ​សម្រាប់​ឃ្លា​ខាងក្រោម​នីមួយៗ ។

  • ធ្វើ​សកម្មភាព​ដោយ​សេ____ ។

  • ពិនិត្យ​មើល​គោលគំនិត និង​សំ________ដោយ​ទ________​ដ៏​________មួយ ។

  • ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែ_______​ដ៏_______ ។

សូម​ពិចារណា​ពី​សាច់រឿង​ខាងក្រោម ។

បន្ទាប់ពី​មកផ្ទះ​យឺត​ពីរ​លើក​ជាប់ៗគ្នា នោះ​សារ៉ាយ​មាន​ការសន្ទនា​ដ៏តានតឹង​មួយ ជាមួយ​ឪពុក​ម្តាយ​របស់​នាង ។ នាង​ដឹង​ថា វា​ពិបាក​សម្រាប់​ឪពុក​ម្តាយ​របស់​នាង​ក្នុង​ការទុកចិត្ត​នាង ។ នាង​ក៏ដឹង​ដែរ​ថា នាង​បាន​ធ្វើការ​ជ្រើសរើស​មួយ​ចំនួន​ដែល បើ​ឪពុក​ម្តាយ​របស់​នាង​ដឹង​នោះ នឹង​ធ្វើឲ្យ​ឪពុក​ម្តាយ​របស់​នាង​លែង​ទុកចិត្ត​នាង​កាន់តែ​ខ្លាំង​ឡើង ។ សារ៉ាយ​មាន​អារម្មណ៍​ថា​មាន​កំហុស ប៉ុន្តែ​វាហាក់​ដូចជា​ងាយស្រួល​ក្នុង​ការមិន​អើពើ​នឹង​បញ្ហា​ទាំងនេះ ។ លើសពី​នេះ​ទៀត នាង​កាន់តែ​ពិបាក​ធ្វើ​កិច្ចការ និង​មាន​អារម្មណ៍​ខាង​វិញ្ញាណ ដែល​ធ្វើឲ្យ​នាង​គិត​ថា អាច​ថា​ព្រះវរបិតាសួគ៌​មិន​ពិត ឬ​អាច​ថា​ទ្រង់​បាន​ឃ្លាត​ឆ្ងាយពី​នាង ដោយសារតែ​ជម្រើស​របស់​នាង ។ មកដល់​ត្រង់​ចំណុច​នេះ សារ៉ាយ​មិន​ដឹង​ថា​ត្រូវ​ធ្វើអ្វី ឬ​ងាក​ទៅ​ណា​នោះទេ » ។

  • តើ​អ្វីដែល​បណ្តាលឲ្យ​បញ្ហានេះ​ក្លាយជា​ស្ថានភាព​ពិបាក​សម្រាប់​សារ៉ាយ ?

  • ប្រសិនបើ​អ្នក​ស្ថិតក្នុង​ស្ថានភាព​របស់​សារ៉ាយ តើ​អ្នក​នឹង​មាន​សំណួរ ឬ​កង្វល់​អ្វី​ខ្លាំង​ជាងគេ​បំផុត ?

សូម​ពិចារណា​ពី​របៀប​ដែល​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ អាច​ជួយ​សារ៉ាយ​ឲ្យ​ឆ្លើយតប​នឹង​ស្ថានភាព​របស់​នាង ។ បើចាំបាច់ សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​ពិនិត្យ​មើល កថាខណ្ឌ​ទី ៥–១២ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ដើម្បី​រៀន​បន្ថែម​អំពី​គោលការណ៍​ទាំងនេះ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​សារ៉ាយ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​នៅក្នុង​ស្ថានភាព​នេះ ?

  • តើ​អ្នក​នឹង​និយាយ​អ្វីខ្លះ ដើម្បី​ជួយ​ដល់​នាង ប្រសិនបើ​នាង​មាន​អារម្មណ៍​ថា ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ពិបាក​ខ្លាំងពេក​នោះ ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច

សារ៉ាយ​មាន​អារម្មណ៍​ថា ទំនាក់ទំនង​របស់​នាង​ជាមួយ​ឪពុក​ម្តាយ​នាង និង​ជាមួយ​ព្រះ​ដូចជា​កំពុង​រងទុក្ខ ដោយសារតែ​ជម្រើស​ដែល​នាង​បាន​ជ្រើសរើស ។ ការបើក​ចំហ​ជាមួយ​ឪពុក​ម្តាយ​របស់​នាង និង​ព្រះ​ទំនង​ជា​នឹង​ធ្វើឲ្យ​អ្វីៗ​កាន់តែ​ពិបាក​ឡើង ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ទស្សនវិស័យ​របស់​សារ៉ាយ​មិន​ត្រឹមត្រូវ ឬ​មិន​ពេញលេញ​តាម​របៀប​ណា ?

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ ឬ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ដែល​នឹង​មាន​ប្រយោជន៍​សម្រាប់​សារ៉ាយដែល​ត្រូវ​ចងចាំ​នោះ ?

  • ប្រសិនបើ​អ្នក​ជា​ម្ដាយ ឬ​ឪពុក​របស់​សារ៉ាយ តើ​អ្នក​គិត​ថា អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​នាង ? តើ​អ្នក​ចង់ឲ្យ​កូនស្រី​ដែល​កំពុង​ពិបាក​ចិត្ត​របស់​អ្នក យល់​យ៉ាងណា​អំពី​អារម្មណ៍​របស់​អ្នក ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព

សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​ស្វែងរក​វគ្គបទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​ពីថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​អាច​មាន​គុណ​ប្រយោជន៍​ដល់​សារ៉ាយ ។ ប្រសិនបើ​ចាំបាច់ សូម​ពិចារណា​ប្រើ​ធនធាន​ដូចជា សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយGospel Topics ដើម្បី​ជួយ​ដល់​អ្នក ( សូមមើល ChurchofJesusChrist.org) ។ វា​ក៏អាច​មាន​អត្ថ​ប្រយោជន៍​ផងដែរ ដើម្បី​ប្រើ​បទគម្ពីរ​មួយ​ចំនួន​ដែល​អ្នក​បាន​សិក្សា​នៅក្នុង​មេរៀន​មុនដូចជា យ៉ូហាន ៣:១៤–១៧គោលលទ្ធិ និង សេចក្តី​សញ្ញា ១៨:១០–១១ ។

៣. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ចេញពី​ការសិក្សា​របស់​អ្នក​ដែល​នឹង​ជួយ​ដល់​សារ៉ាយ​នោះ ?

  • ចេញពី​ការសិក្សា​របស់​អ្នក តើ​ឃ្លា​ជាក់លាក់​អ្វី យ៉ាង​ហោច​ណាស់​ពីរ ដែល​នឹង​មាន​អត្ថប្រយោជន៍​ដល់​សារ៉ាយ ? ហេតុអ្វី​ទៅ ?