ថ្នាក់​សិក្ខាសាលា
យ៉ូហាន ៤ ផ្នែកទី ១


យ៉ូហាន ៤ ផ្នែកទី ១

ស្ត្រីនៅមាត់អណ្តូងទឹក

រូបភាព
Jesus sitting at the well with a Samaritan woman. John 4:13-14. A wellspring is a continually flowing well. We can only realize it’s saving benefits if we come and drink deeply of its waters. The living water that Jesus spoke of is available to all if we will but drink

នៅតាមផ្លូវដែលទ្រង់យាងទៅស្រុកកាលីឡេ ព្រះយេស៊ូវបានបង្រៀនស្ដ្រីសាសន៍សាម៉ារីម្នាក់នៅមាត់អណ្ដូងទឹកមួយអំពី « ទឹករស់ » ដែលទ្រង់ប្រទាន ។ នាងបានដឹងដោយខ្លួនឯងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យស្គាល់ពីតម្រូវការរបស់អ្នកដើម្បីមានព្រះអង្គសង្គ្រោះ និងទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះអ្នក ។

ការរៀនសូត្រអំពីព្រះយេស៊ូវគ្រីស្ទ

នៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នក អ្នកប្រហែលជាបានដឹងហើយថា ជារឿយៗព្រះអង្គសង្រ្គោះបានបង្រៀនសេចក្ដីពិតខាងវិញ្ញាណ ដោយប្រើបទពិសោធន៍ និងវត្ថុដែលមនុស្សធ្លាប់ស្គាល់ ។ សូមពិនិត្យមើលរូបភាពខាងក្រោម ហើយពិចារណាអំពីសេចក្ដីពិតខាងវិញ្ញាណ ដែលយើងអាចរៀនសូត្រអំពីព្រះអង្គសង្គ្រោះ តាមរយៈការប្រៀបធៀបទឹកទៅនឹងទ្រង់ ។

រូបភាព
Jesus kneels beside Martha who is grieving. Outtakes include Jesus standing with a crowd standing behind him, and just photos of Martha.
រូបភាព
8 of 9 Glass being filled with water
  • តើអ្នកគិតថា ទឹកអាចទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ហើយទឹកបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?

សូមសញ្ជឹងគិតពីសំណួរខាងក្រោមនេះ ដើម្បីពិចារណាពីតម្រូវការរបស់អ្នកដើម្បីមានព្រះយេស៊ូវគ្រីស្ទ ។

  • តើអ្នកមានអារម្មណ៍ថាត្រូវការព្រះយេស៊ូវគ្រីស្ទខ្លាំងដូចជាអ្នកត្រូវការទឹកក្នុងជីវិតអ្នក ឬត្រូវការព្រះយេស៊ូវគ្រីស្ទខ្លាំងជាងត្រូវការទឹក ? ហេតុអ្វីត្រូវការ ឬហេតុអ្វីមិនត្រូវការ ?

នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាពីដំណើររឿងមួយ ដែលព្រះអង្គសង្គ្រោះបានជួយស្ត្រីម្នាក់ឲ្យយល់ថា តម្រូវការខាងវិញ្ញាណរបស់នាងដើម្បីមានព្រះអង្គសង្គ្រោះ គឺធំជាងតម្រូវការខាងរាងកាយរបស់នាងដើម្បីមានទឹក ដែលនាងបានមកយកទៅទៀត ។ នៅពេលអ្នកសិក្សា សូមយកចិត្តទុកដាក់លើការបំផុសគំនិតពីព្រះវិញ្ញាណ ដែលជួយអ្នកឲ្យស្គាល់ពីតម្រូវការរបស់អ្នកដើម្បីមានព្រះអង្គសង្គ្រោះ និងព្រះហឫទ័យរបស់ទ្រង់ ដែលចង់ឲ្យអ្នកទទួលបានពរជ័យ ដែលមានតែព្រះអង្គប៉ុណ្ណោះដែលអាចប្រទានឲ្យបាន ។

ស្ត្រីនៅមាត់អណ្ដូងទឹក

ពេលកំពុងធ្វើដំណើរពីស្រុកយូដាទៅស្រុកកាលីឡេ ព្រះយេស៊ូវបានឆ្លងកាត់ស្រុកសាម៉ារី ( សូមមើល យ៉ូហាន ៤:៣–៤ ) ។ ប្រសិនបើអ្នកមានសិទ្ធិចូលប្រើការបោះពុម្ពផ្សាយព្រះគម្ពីរប៊ីបស្ដេចជេមស៍របស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ នោះវាអាចមានគុណប្រយោជន៍ដើម្បីរកមើលទីតាំងទាំងនេះដោយប្រើផែនទី ទី១ « ផែនទីខាងភូមិសាស្ត្ររូបនិយមអំពីដែនដីបរិសុទ្ធ » នៅក្នុងផ្នែកផែនទីអំពីព្រះគម្ពីរប៊ីប នៅក្នុងព្រះគម្ពីររបស់អ្នក ។

នៅជំនាន់របស់ព្រះអង្គសង្រ្គោះ ពួកសាសន៍យូដាដែលធ្វើដំណើររវាងស្រុកយូដា និងស្រុកកាលីឡេច្រើនតែធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីចៀសវាងឆ្លងកាត់ស្រុកសាម៉ារី ដោយសារតែការស្អប់ដែលកើតមានរវាងពួកសាសន៍យូដា និងពួកសាសន៍សាម៉ារី ។ ព្រះយេស៊ូវទំនងជានឿយហត់ និងស្រេកទឹកពេលទ្រង់ធ្វើដំណើរ កាលទ្រង់គង់នៅអណ្តូងមួយនៅពេលថ្ងៃក្តៅ ( សូមមើល យ៉ូហាន ៤:៦ ) ។ នៅពេលដែលទ្រង់គង់នៅទីនោះ មានស្ត្រីសាសន៍សាម៉ារីម្នាក់ក៏បានមកដងទឹកដែរ ។

សូមសិក្សាការបង្រៀនរបស់ព្រះយេស៊ូវទៅកាន់ស្ត្រីសាសន៍សាម៉ារីនៅក្នុង យ៉ូហាន ៤:៥–១៤ ដោយរកមើលអ្វីដែលអ្នកបានរៀនអំពីព្រះអង្គសង្គ្រោះ ។ អ្នកក៏អាចចង់មើលវីដេអូ « Jesus Teaches a Samaritan Woman » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដលេខ ០:០០ រហូតដល់លេខកូដម៉ោង ២:០១ អំឡុងពេលផ្ទៀងតាមនៅក្នុងព្រះគម្ពីររបស់អ្នកផងដែរ ។

រូបភាព
8 of 9 Glass being filled with water
  • តើអ្នកនឹងពិពណ៌នាពីរបៀបដែលស្ត្រីរូបនោះបានប្រព្រឹត្តចំពោះព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះយ៉ាងដូចម្ដេច ? តើអ្នកគិតថា ហេតុអ្វីបានជានាងប្រព្រឹត្តតាមរបៀបនេះទៅវិញ ?

  • តើអ្នកគិតថា ព្រះយេស៊ូវកំពុងតែបង្រៀនអ្វី នៅពេលដែលទ្រង់មានបន្ទូលថា ទ្រង់អាចប្រទានទឹករស់ដល់ស្ត្រីរូបនេះ ?

សូមអាន យ៉ូហាន ៤:១៥–២៦ ដោយស្វែងរកសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាដែលព្រះយេស៊ូវបានបង្ហាញចំពោះស្ត្រីរូបនេះ នៅពេលដែលការប្រាស្រ័យទាក់ទងរបស់ទ្រង់ និងនាងបានបន្ត ។ សូមគិតអំពីរបៀបដែលការបង្រៀនរបស់ព្រះអង្គសង្គ្រោះទាក់ទងនឹងអ្នក ។ អ្នកក៏អាចចង់មើលវីដេអូ « Jesus Teaches a Samaritan Woman » ពីលេខកូដម៉ោង ២:០២ ដល់ ៤:១១ ផងដែរ អំឡុងពេលផ្ទៀងតាមនៅក្នុងព្រះគម្ពីររបស់អ្នក ។

រូបភាព
8 of 9 Glass being filled with water
  • តើអ្នកគិតថា ព្រះអង្គសង្គ្រោះបានជួយស្ត្រីនោះឲ្យដឹងថា នាងត្រូវការទឹករស់ដែលទ្រង់បានប្រទានឲ្យនោះដោយរបៀបណា ?

  • តើអ្នកអាចរៀនអ្វីខ្លះ មកពីព្រះទ័យរបស់ព្រះអង្គសង្គ្រោះដែលចង់ជួយដល់ស្ត្រីម្នាក់នេះ ទោះបីនាងមានភាពមិនល្អឥតខ្ចោះក៏ដោយ ?

  • តើដំណើររឿងនេះជួយយើងឲ្យយល់ពីទឹកព្រះទ័យរបស់ព្រះអង្គសង្គ្រោះចំពោះយើងម្នាក់ៗយ៉ាងដូចម្តេច—ទោះបីជាយើងផ្ទាល់មិនល្អឥតខ្ចោះក្ដី ?

សូមអាន យ៉ូហាន ៤:២៨–៣០ ដោយស្វែងរករបៀបដែលស្ត្រីសាសន៍សាម៉ារីបានឆ្លើយតប បន្ទាប់ពីព្រះយេស៊ូវបានមានបន្ទូលទៅនាងថា ទ្រង់ជាព្រះមែស៊ី ។សូមប្រៀបធៀបអ្វីដែលអ្នកទើបតែបានអាន ជាមួយនឹងរបៀបដែលស្ត្រីរូបនេះបានឆ្លើយតបដំបូងចំពោះព្រះយេស៊ូវ នៅពេលទ្រង់ និងនាងបានចាប់ផ្តើមការសន្ទនានោះ ។

  • តើអ្នកគិតយ៉ាងណា អំពីការប្រាស្រ័យទាក់ទងរបស់នាងជាមួយព្រះយេស៊ូវ ដែលបានបណ្តាលឲ្យនាងផ្លាស់ប្តូរ ?

  • តើព្រះយេស៊ូវគ្រីស្ទបានផ្លាស់ប្តូរ ឬមានឥទ្ធិពលលើរបៀបដែលអ្នកគិតយ៉ាងដូចម្តេច ?

  • តើអ្នកអាចជ្រើសយកជម្រើសអ្វីខ្លះនៅថ្ងៃនេះ ដើម្បីជួយអ្នកឲ្យខិតចូលទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ?

អែលឌើរ រ៉ូប៊ើត ស៊ី ហ្គេ នៃគណៈប្រធានពួកចិតសិបនាក់ បានចែករំលែកពីសេចក្ដីពិតមួយចំនួនដែលយើងអាចរៀនពីដំណើររឿងនេះបាន ។ អ្នកអាចចង់មើលវីដេអូ « Taking upon Ourselves the Name of Jesus Christ » ពីលេខកូដម៉ោង ៧:៤១ ដល់ ៩:២៣ ។ វីដេអូនេះអាចរកឃើញនៅលើគេហទំព័រ ChurchofJesusChrist.org ។

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

យ៉ូហាន ៤:៤

។; ហេតុអ្វីវាសំខាន់ដែលព្រះយេស៊ូវត្រូវធ្វើដំណើរឆ្លងកាត់ស្រុកសាម៉ារី ?

រូបភាព
Map 11 - The Holy Land in New Testament Times

ជាទូទៅ ពួកសាសន៍យូដាធ្វើដំណើរវាងស្រុកសាម៉ារី ជាជាងធ្វើដំណើរឆ្លងកាត់ស្រុកនោះ ដោយសារភាពជាសត្រូវដែលមានរវាងសាសន៍យូដា និងសាសន៍សាម៉ារី ។ ភាពស្អប់ខ្ពើមដ៏ខ្លាំងបានកើតឡើងរវាងពួកសាសន៍យូដា និងសាសន៍សាម៉ារី « ពីព្រោះពួកសាសន៍សាម៉ារីបានក្បត់សាសនាពីសាសនារបស់ពួកសាសន៍អ៊ីស្រាអែល » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សាម៉ារី » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ទោះយ៉ាងណា យ៉ូហានបានកត់សម្គាល់ថា ព្រះយេស៊ូវគ្រីស្ទ « ត្រូវតែយាងកាត់ស្រុកសាម៉ារី » ( យ៉ូហាន ៤:៤ ) ដោយគូសបញ្ជាក់យ៉ាងច្បាស់ពីព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះចំពោះកិច្ចការ ដែលទ្រង់នឹងធ្វើនៅទីនោះ ។

យ៉ូហាន ៤:២៤

។; តើព្រះទ្រង់ជាវិញ្ញាណឬ ?

មនុស្សមួយចំនួនអាចនឹងភាន់ច្រឡំដោយសេចក្ដីថ្លែងរបស់ព្រះយេស៊ូវនៅក្នុង យ៉ូហាន ៤:២៤ ថាព្រះគឺជាវិញ្ញាណ ។ ការបកប្រែដោយ យ៉ូសែប ស៊្មីធ នៃខគម្ពីរនេះផ្តល់នូវការបញ្ជាក់ដ៏សំខាន់មួយ ៖ « ចំពោះ [ អ្នកជឿពិត ] ព្រះបានសន្យាថានឹងប្រទានព្រះវិញ្ញាណរបស់ទ្រង់ » ( ការបកប្រែដោយ យ៉ូសែប ស៊្មីធ យ៉ូហាន ៤:២៦ [ នៅក្នុង យ៉ូហាន ៤:២៤ ] ) ។ វិវរណៈសម័យទំនើបក៏បង្រៀនផងដែរថា ព្រះមានព្រះកាយជាសាច់ និងឆ្អឹង ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២២–២៣ ; សូមមើលផងដែរ លោកុប្បត្តិ ៥:១–៣ ; ហេព្រើរ ១:១–៣) ។

តើការប្រាស្រ័យទាក់ទងរបស់នាងជាមួយនឹងព្រះយេស៊ូវគ្រីស្ទមានឥទ្ធិពលយ៉ាងណា ទៅលើស្ត្រីនៅឯអណ្តូងនោះ ?

ប្រធាន បូនី អេច ខ័រឌុន ប្រធានយុវនារីទូទៅបានបង្រៀន ៖

រូបភាព
Former Official Portrait of Sister Bonnie H. Cordon, Photographed October 2016. Replaced October 2018.

ព្រះគ្រីស្ទមានព្រះទ័យអាណិតអាសូរចំពោះ [ ស្ត្រីនៅមាត់អណ្តូង ] និងសេចក្តីត្រូវការរបស់នាង ។ ទ្រង់បានជួបស្រ្តីដែលនាងបានចាប់ផ្ដើមដោយការនិយាយអំពីអ្វីមួយដែលស្រដៀងគ្នានឹងទឹក ។ ប្រសិនបើទ្រង់ឈប់ជជែកត្រង់នោះ វានឹងជាការជួបដ៏វិជ្ជមានមួយ ។ ប៉ុន្ដែវានឹងមិនមានលទ្ធផលឲ្យនាងទៅក្រុងដើម្បីប្រកាសថា « ចូរមកមើល … តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី ? » [ យ៉ូហាន ៤:២៩ ] ។ តាមរយៈការសន្ទនានោះ នាងបានស្គាល់ព្រះយេស៊ូវគ្រីស្ទបន្ដិចម្ដងៗ ហើយមិនថាអតីតកាលនាងយ៉ាងណាទេ នាងបានក្លាយជាឧបករណ៍នៃពន្លឺ ដែលបញ្ចាំងផ្លូវឲ្យមនុស្សដទៃមើលឃើញផ្លូវ ។

( បូនី អេច ខ័រឌុន « That They May See » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៧៩ )