ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២:១១–២៣


ម៉ាថាយ ២:១១–២៣

« ព្រះ‌ទ្រង់ពន្យល់សប្តិប្រាប់ »

រូបភាព
Joseph leading a donkey by a rope, Mary is walking along the side of the donkey holding a young Jesus on their way to Egypt. Outtakes include Mary walking with Jesus ahead of Joseph as well as Mary walking behind

បន្ទាប់ពីពួកហោរាបានថ្វាយអំណោយរបស់ពួកគេដល់ព្រះឱរសជាព្រះគ្រីស្ទរួចហើយ នោះព្រះអម្ចាស់ពន្យល់សប្តិប្រាប់ពួកគេកុំឲ្យវិលត្រឡប់ទៅឯស្ដេចហេរ៉ូឌវិញឡើយ ។ មានទេវតាមួយអង្គបានយាងមកជួប យ៉ូសែប ក្នុងសុបិន ហើយមានបន្ទូលទៅលោកឲ្យនាំគ្រួសាររបស់លោកទៅស្រុកអេស៊ីព្ទ ។ ការពន្យល់សប្ដិទាំងនេះបានជួយសង្គ្រោះព្រះរាជកុមារយេស៊ូវពីការបញ្ជារបស់ ហេរ៉ូឌ ឲ្យសម្លាប់ក្មេងទាំងអស់ដែលមានអាយុពីរឆ្នាំចុះក្រោម នៅតំបន់ជុំវិញភូមិបេថ្លេហិម ។ បន្ទាប់ពីការសុគតរបស់ហេរ៉ូឌ នោះព្រះអម្ចាស់បានបង្គាប់ឲ្យ យ៉ូសែប ត្រឡប់ទៅអ៊ីស្រាអែលវិញ ។ ដូចដែលព្រះអម្ចាស់បានប្រទានវិវរណៈដល់ពួកហោរា យ៉ូសែប និងម៉ារាដែរ នោះទ្រង់ក៏មានព្រះទ័យចង់ប្រទានវិវរណៈដល់អ្នកផងដែរ ។ នៅក្នុងមេរៀននេះ អ្នកនឹងស្គាល់ពីវិធីមួយចំនួន ដែលព្រះអម្ចាស់អាចមានព្រះបន្ទូលជាមួយអ្នក ។ អ្នកក៏នឹងត្រូវបានអញ្ជើញឲ្យរកមើលទំនាក់ទំនងនេះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកផងដែរ ។

ព្រះអម្ចាស់ពន្យល់សប្ដិប្រាប់ពួកហោរា និងយ៉ូសែប

សូមគិតពីរបៀបដែលព្រះវរបិតាសួគ៌បានមានព្រះបន្ទូលជាមួយអ្នកនៅក្នុងជីវិតរបស់អ្នក ហើយឆ្លើយសំណួរខាងក្រោមនេះ ។

  • តើអ្នកគិតថា អ្នកដឹងច្បាស់ប៉ុណ្ណាដែរ នៅពេលព្រះវរបិតាសួគ៌កំពុងមានព្រះបន្ទូលមកកាន់អ្នកនោះ ?

  • តើព្រះបានប្រទានវិវរណៈ ឬការណែនាំដល់អ្នកតាមរបៀបណាខ្លះ ?

  • តើអ្នកមានអារម្មណ៍ថា ផ្នែកណានៃជីវិតរបស់អ្នកដែលត្រូវការការណែនាំ និងការដឹកនាំពីព្រះវរបិតាសួគ៌ខ្លាំងបំផុត ?

នៅពេលអ្នកសិក្សា ម៉ាថាយ ២ អ្នកនឹងមានឱកាសរៀនអំពីការទទួលបានការណែនាំ និងការដឹកនាំពីព្រះវរបិតាសួគ៌ ។

នៅពេលព្រះអង្គសង្គ្រោះបានប្រសូត នោះមេដឹកនាំនៅស្រុកយូដាគឺត្រូវបានគេស្គាល់ថាជា ហេរ៉ូឌដ៏ខ្លាំងពូកែ ។ ទ្រង់ជាមនុស្សអាក្រក់ ។ នៅពេលដែលទ្រង់បានជួបជាមួយពួកហោរា នោះទ្រង់បានបង្គាប់ឲ្យពួកគេត្រឡប់មកវិញ ហើយប្រាប់ទ្រង់ពីអ្វីដែលពួកគេបានរកឃើញអំពីព្រះឱរសព្រះគ្រីស្ទនោះ ( សូមមើល ម៉ាថាយ ២:៨ ) ។ ដោយសារតែអំពើអាក្រក់របស់ ហេរ៉ូឌ នោះព្រះបានពន្យល់សប្តិប្រាប់ពួកហោរា ហើយបានចាត់ទេវតាឲ្យពន្យល់សប្តិប្រាប់យ៉ូសែបនៅក្នុងសុបិន ។

នៅពេលអ្នកសិក្សាព្រះគម្ពីរ នោះវាមានសារៈសំខាន់ដើម្បីកំណត់ពីគោលការណ៍ ។ គោលការណ៍គឺជាសេចក្តីពិតដ៏ស្ថិតស្ថេរ ដែលអាចផ្ដល់ទស្សនវិស័យដល់អ្នក និងជួយអ្នកក្នុងការសម្រេចចិត្តបាន ។ ជាញឹកញាប់ យើងអាចស្គាល់គោលការណ៍បាន តាមរយៈការឆ្លើយសំណួរដូចខាងក្រោម ៖

  • តើអ្នកគិតថា អ្វីទៅដែលជាសីលធម៌ ឬចំណុចសំខាន់នៃដំណើររឿងនេះ ?

  • ហេតុអ្វីបានជាអ្នកគិតថា អ្នកនិពន្ធបញ្ចូលព្រឹត្តិការណ៍ ឬវគ្គបទគម្ពីរទាំងនេះនៅក្នុងកំណត់ត្រារបស់ពួកគេ ?

  • តើអ្នកនិពន្ធចង់ឲ្យយើងរៀនមេរៀនអ្វីខ្លះ ?

សូមជ្រើសរើសសំណួរមួយក្នុងចំណោមសំណួរខាងលើនេះ ហើយឆ្លើយនឹងសំណួរនោះ នៅពេលអ្នកសញ្ជឹងគិតពី ម៉ាថាយ ២:១១–១៦

១ .

  • តើគោលការណ៍ដែលអ្នកបានរកឃើញជួយអ្នកឲ្យធ្វើការសម្រេចចិត្តក្នុងជីវិតរបស់អ្នកយ៉ាងដូចម្តេច ?

ព្រះអម្ចាស់នឹងព្រមានប្រាប់យើង

តាមរយៈ ម៉ាថាយ ២:១១–១៦ អ្នកប្រហែលជាបានរកឃើញគោលការណ៍អំពីការទទួលបានការព្រមានមកពីព្រះអម្ចាស់ ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់ការសន្យាអំពីការព្រមានតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។

រូបភាព
Final official portrait of Elder Boyd K. Packer, President of the Quorum of the Twelve Apostles, 2000. Passed away 3 July 2015.

ជីវិតនេះមិនរំពឹងថា អ្នកមិនដែលធ្វើខុសនោះទេ ប៉ុន្តែអ្នកនឹងមិនធ្វើកំហុសធំៗដោយគ្មានការព្រមានប្រាប់ជាមុន តាមរយៈការបំផុសគំនិតនៃព្រះវិញ្ញាណនោះឡើយ ។ ការសន្យានេះអនុវត្តចំពោះសមាជិកសាសនាចក្រគ្រប់រូប ។

( ប៊យដ៍ ឃេ ផាកកឺ « Counsel to Youth » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១៨ )

សូមគិតអំពីសំណួរខាងក្រោមនេះ ៖

  • តើព្រះវរបិតាសួគ៌មានព្រះរាជបំណងចង់ព្រមានប្រាប់យើងតាមរយៈព្រះវិញ្ញាណអំពីលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់ទ្រង់អ្វីខ្លះ ?

  • តើការស្វែងរក និងការឆ្លើយតបចំពោះការបំផុសគំនិត និងការព្រមានពីព្រះវិញ្ញាណអាចជួយអ្នកឥឡូវនេះ និងទៅអនាគតយ៉ាងដូចម្តេច ?

យ៉ូសែប ម៉ារា និងព្រះយេស៊ូវត្រឡប់មកពីស្រុកអេស៊ីព្ទ

នៅក្នុង ម៉ាថាយ ២:១៩–២៣ យើងអានថា នៅពេលស្ដេចហេរ៉ូឌបានសុគត នោះព្រះអម្ចាស់បានប្រទានសារលិខិតមួយទៀតទៅកាន់យ៉ូសែប នៅពេលដែលលោក ម៉ារា និងព្រះយេស៊ូវគង់នៅស្រុកអេស៊ីព្ទ ។ តាមរយៈការមានព្រះបន្ទូលជាមួយ យ៉ូសែប យើងរៀនថា ប្រសិនបើយើងមានឆន្ទៈស្តាប់ និងគោរពតាម នោះយើងអាចទទួលបានវិវរណៈ និងការណែនាំ

សូមអាន ម៉ាថាយ ២:១៩–២៣ ដោយស្វែងរកព័ត៌មានលម្អិតដែលបង្រៀនពីគោលការណ៍នេះ ។

នៅក្នុង ម៉ាថាយ ២ ព្រះបានមានព្រះបន្ទូលជាមួយពួកហោរា និងយ៉ូសែប តាមរយៈក្តីសុបិន និងតាមរយៈការយាងមកនៃពួកទេវតាទាំងពួង ។ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌មានព្រះបន្ទូលជាមួយបុត្រាបុត្រីរបស់ទ្រង់តាមរបៀបជាច្រើនទៀត រួមទាំងតាមរយៈការបំផុសគំនិត និងវិវរណៈមកពីព្រះវិញ្ញាណបរិសុទ្ធផងដែរ ។ នៅពេលអ្នកសិក្សាដំណឹងល្អទាំងនៅផ្ទះ និងនៅក្នុងថ្នាក់សិក្ខាសាលា សូមយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកកំពុងរៀនចេញពីបទគម្ពីរ ក៏ដូចជាអ្វីដែលព្រះវរបិតាសួគ៌កំពុងបង្រៀនអ្នកតាមរយៈព្រះវិញ្ញាណបរិសុទ្ធផងដែរ ។ ការសិក្សាដំណឹងល្អរបស់អ្នកអាចត្រូវបានពង្រឹង និងកាន់តែមានលក្ខណៈផ្ទាល់ខ្លួនបន្ថែមទៀត កាលណាអ្នកស្តាប់តាមអ្វីដែលព្រះកំពុងបង្រៀនអ្នកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។

សូមឆ្លើយសំណួរខាងក្រោមនេះយ៉ាងហោចណាស់ពីរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

២ .

  • តើព្រះអម្ចាស់មានព្រះបន្ទូលជាមួយអ្នកតាមរបៀបណាខ្លះ ?

  • តើបទពិសោធន៍អ្វីខ្លះដែលអ្នកទទួលបាន នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានមានព្រះបន្ទូលជាមួយអ្នក ឬបានណែនាំអ្នកនោះ ? តើបទពិសោធន៍ទាំងនេះជះឥទ្ធិពលលើជីវិតអ្នកយ៉ាងដូចម្តេចខ្លះ ?

  • ប្រសិនបើអ្នកអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះមានបន្ទូលមកកាន់អ្នក តាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅពេលអ្នកសិក្សានោះ តើវានឹងមានឥទ្ធិពលលើបទពិសោធន៍របស់អ្នកនៅថ្នាក់សិក្ខាសាលារបស់អ្នកយ៉ាងដូចម្តេច ?

  • តើអ្នកមានអារម្មណ៍ថា អ្នកអាចធ្វើអ្វីខ្លះដើម្បីទទួលបានការដឹកនាំ និងវិវរណៈបន្ថែមទៀតពីព្រះវិញ្ញាណបរិសុទ្ធដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចង់ប្រទានដល់អ្នក ?

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើព្រះវិញ្ញាណបរិសុទ្ធអាចជួយខ្ញុំតាមរបៀបណា ?

ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានបង្រៀន ៖

រូបភាព
Official Portrait of President Henry B. Eyring taken March 2018.

ភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យចាប់ចិត្តនឹងអ្វីដែលល្អៗ ហើយមិនសូវងាកទៅរកការល្បួងឡើយ ។ ការណ៍នោះតែម្យ៉ាងគួរល្មមគ្រប់គ្រាន់ធ្វើឲ្យយើងតាំងចិត្ត ដើម្បីមានគុណសម្បត្តិស័ក្ដិសមឲ្យព្រះវិញ្ញាណគង់ជាមួយនឹងយើងជាដរាប ។

( ហិនរី ប៊ី អាវរិង « The Holy Ghost as Your Companion» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៤ )

អែលឌើរ រ៉ូណល អេ រ៉ាសបាន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

រូបភាព
Official Portrait (as of June 2016) of Elder Ronald A. Rasband of the Quorum of the Twelve Apostles.

ព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ជ្រាបដឹងថា នៅក្នុងជីវិតរមែងស្លាប់នេះ យើងនឹងជួបឧបសគ្គ សេចក្តីវេទនា និងភាពជ្រួលច្របល់ ទ្រង់ជ្រាបដឹងថា យើងនឹងប្រឈមមុខនឹងចម្ងល់ជាច្រើន ការខកចិត្ត ការល្បួង និងភាពទន់ខ្សោយ ។ ដើម្បីផ្តល់ភាពរឹងមាំក្នុងជីវិតរមែងស្លាប់នេះដល់យើង និងផ្តល់ការណែនាំមកពីព្រះ នោះទ្រង់បានប្រទានព្រះវិញ្ញាណដ៏បរិសុទ្ធ ឬហៅម្យ៉ាងទៀតថាព្រះវិញ្ញាណបរិសុទ្ធ ។

( រ៉ូណល អេ រ៉ាសបាន « Let the Holy Spirit Guide » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩៣ )

តើខ្ញុំអាចដឹងដោយរបៀបណា នៅពេលដែលព្រះអម្ចាស់កំពុងមានបន្ទូលមកកាន់ខ្ញុំនោះ ?

ដើម្បីស្តាប់ឧទាហរណ៍អំពីរបៀបដែលបុគ្គលផ្សេងៗទទួលវិវរណៈនោះ សូមមើលវីដេអូ « Receiving Revelation » ( ៤:១៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

ប្រសិនបើអ្នកចង់រៀនបន្ថែមទៀតអំពីរបៀប ដែលព្រះវិញ្ញាណបរិសុទ្ធអាចមានបន្ទូលមកកាន់អ្នក សូមពិចារណាអានអត្ថបទ « Eight Ways God Can Speak to You » ដោយប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ ( New Era ខែ កញ្ញា ឆ្នាំ ២០០៤ ទំព័រ ៤–៨ ) ។

ហេតុអ្វីបានជាហេរ៉ូឌបានសម្លាប់កុមារស្លូតត្រង់ ?

ស្តេចហេរ៉ូឌមាន « សេចក្តីវិតក្កព្រួយ » ដោយសារដំណឹងថា « ស្តេចសាសន៍យូដា » បានប្រសូត ( ម៉ាថាយ ២:២–៣ ) ទើបទ្រង់ចង់សម្លាប់ព្រះយេស៊ូវដើម្បីរក្សាបល្ល័ង្ករបស់ព្រះអង្គ ។ ដោយដឹងថាព្រះយេស៊ូវបានប្រសូតនៅភូមិបេថ្លេហិមប្រហែលជាពីរឆ្នាំមុន នោះហេរ៉ូឌ បានបង្គាប់ឲ្យសម្លាប់កុមារទាំងអស់នៅទីនោះដែលមានអាយុក្រោមពីរឆ្នាំ ( សូមមើល ម៉ាថាយ ២:៤, ៧, ១២–១៦ ) ។ ហេរ៉ូឌល្បីខាងគ្មានមេត្ដាធម៌ចំពោះការសង្ស័យ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ សូម្បីតែមហេសី និងព្រះរាជបុត្រាទាំងបីព្រះអង្គរបស់ទ្រង់ក៏ត្រូវប្រហារជីវិតដែរ ( សូមមើល Bible Dictionary « Herod » ) ។