ថ្នាក់​សិក្ខាសាលា
លូកា ២:១–៣៩; ម៉ាថាយ ២:១–១២


លូកា ២:១–៣៩; ម៉ាថាយ ២:១–១២

សាក្សីនៃព្រះអង្គសង្គ្រោះ

រូបភាព
Witnesses to the Savior’s birth

ពួកអ្នកគង្វាល ពួកហោរា លោកស៊ីម្មាន និងហោរាស្រីអាណ គឺជាសាក្សីដំបូងនៃព្រះអង្គសង្គ្រោះ ។ នៅពេលអ្នករៀនអំពីបទពិសោធន៍របស់ពួកលោក នោះអ្នកអាចមានបំណងប្រាថ្នាដើម្បីស្វែងរក និងរីកចម្រើន ហើយរីករាយនៅក្នុងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទដែរ ។

ព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ

សូមគិតអំពីសំណួរខាងក្រោមនេះ ៖

  • តើទីបន្ទាល់គឺជាអ្វី ?

  • តើអ្នកអាចធ្វើអ្វីខ្លះដើម្បីទទួលបាន និងពង្រឹងទីបន្ទាល់ ?

  • ដោយដឹងថា នៅពេលខ្លះមនុស្សផ្សេងទៀតអាចជួយអ្នកឲ្យរីកចម្រើនទីបន្ទាល់បាន ហេតុអ្វីបានជាឪពុកម្តាយ បងប្អូន ឬមិត្តភក្តិរបស់អ្នកមិនអាចផ្តល់ទីបន្ទាល់ឲ្យអ្នកបាន ?

ទីបន្ទាល់កើតមាន នៅពេលព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់ពីសេចក្តីពិតទៅដល់អ្នកដែលស្វែងរកដោយស្មោះត្រង់ ។ សូមកុំបាក់ទឹកចិត្ត ប្រសិនបើការទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកត្រូវការពេលវេលាយូរនោះ ។ នៅពេលអ្នកបន្តស្វែងរកទីបន្ទាល់ដោយចិត្តស្មោះត្រង់ នោះព្រះអម្ចាស់នឹងឆ្លើយតបអ្នកតាមពេលវេលា និងតាមរបៀបរបស់ទ្រង់ ។

សូមអាន យ៉ូហាន ១៥:២៦ និងសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ដោយរកមើលអ្វីដែលសេចក្ដីទាំងនេះបង្រៀនពីទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
Official portrait of President Russell M. Nelson taken January 2018

សេចក្ដីពិតដ៏សំខាន់បំផុតដែលព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើជាសាក្សីដល់អ្នកគឺថា ព្រះយេស៊ូវ គឺជា ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។

( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ )

សូមពិចារណាពីសំណួរខាងក្រោមនេះ ហើយពិចារណាកត់ត្រាគំនិតរបស់អ្នកទុកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • ហេតុអ្វីបានជាអ្នកគិតថា នេះគឺជាសេចក្ដីពិតដ៏សំខាន់បំផុតដែលព្រះវិញ្ញាណនឹងធ្វើទីបន្ទាល់ដល់អ្នក ?

  • តើអ្នកអាចពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះបានយ៉ាងដូចម្តេច ?

នៅក្នុងមេរៀននេះ អ្នកនឹងរៀនអំពីសាក្សីទាំងឡាយនៃការប្រសូតរបស់ព្រះអង្គសង្គ្រោះ ។ នៅពេលអ្នកសិក្សាដំណើររឿងរបស់ពួកលោក សូមរកមើលរបៀបដែលសាក្សីទាំងនេះបានស្គាល់ព្រះអង្គសង្គ្រោះ និងអ្វីដែលពួកលោកបានធ្វើ ជាមួយទីបន្ទាល់ដែលពួកលោកបានទទួល ។ សូមចាំសេចក្ដីពិតនេះក្នុងចិត្ត នៅពេលអ្នកសិក្សា ៖ ទីបន្ទាល់ផ្ទាល់របស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទកើតឡើងតាមរយៈសាក្សីនៃព្រះវិញ្ញាណបរិសុទ្ធ ។

ស៊ីម្មាន និងអាណ

ប្រាំបីថ្ងៃបន្ទាប់ពីការប្រសូតរបស់ព្រះយេស៊ូវ នោះម៉ារា និងយ៉ូសែប បានយកព្រះឱរសព្រះយេស៊ូវទៅព្រះវិហារស្របតាមច្បាប់យូដា ( សូមមើល និក្ខមនំ ១៣:២ ) ។ ស៊ីម្មាន និងអាណ ដែលនៅឯព្រះវិហារ បានទទួលស្គាល់ព្រះឱរសព្រះយេស៊ូវនោះថាជាព្រះអង្គសង្គ្រោះរបស់ពួកគេ ។

សូមអាន លូកា ២:២៥–៣៣, ៣៦–៣៨ ដោយរកមើលភស្ដុតាងនៃព្រះវិញ្ញាណបរិសុទ្ធ ដែលបានជួយស៊ីម្មាន និងអាណ ឲ្យទទួលបានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ ឃ្លា « រង់ចាំសេចក្តីដោះទុក្ខរបស់សាសន៍អ៊ីស្រាអែល » នៅក្នុងខទី ២៥ សំដៅទៅលើការរង់ចាំព្រះមែស៊ីយាងមក ។

១ .

  • តើព្រះវិញ្ញាណបរិសុទ្ធបានជួយ ស៊ីម្មាន ឲ្យទទួលបានទីបន្ទាល់អំពីព្រះគ្រីស្ទយ៉ាងដូចម្តេច ?

  • តើ អាណ បានធ្វើអ្វីខ្លះដែលបានជួយនាងឲ្យទទួលបានទីបន្ទាល់អំពីព្រះអម្ចាស់ ?

  • តើអ្នកអាចរៀនអ្វីខ្លះពី ស៊ីម្មាន និងអាណ ដែលអាចជួយអ្នកឲ្យស្វែងរក រីកចម្រើន និងអររីករាយនៅក្នុងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ?

ក្រៅពី ស៊ីម្មាន និងអាណ វាហាក់ដូចជាពួកអ្នកគង្វាល និងពួកហោរាក៏ទទួលបានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទផងដែរ ។ យើងអាចរៀនពីគំរូរបស់ពួកលោកថា តើការទទួលបានទីបន្ទាល់អំពីព្រះអង្គសង្គ្រោះអាចមានឥទ្ធិពលមកលើយើងយ៉ាងដូចម្ដេចខ្លះ ។ ប្រសិនបើអ្នកចង់រៀនបន្ថែមទៀតអំពីការចែកចាយទីបន្ទាល់របស់អ្នក សូមសិក្សាពីពួកអ្នកគង្វាលនៅក្នុងសកម្មភាព ក ។ ប្រសិនបើអ្នកចង់កែលម្អការថ្វាយបង្គំរបស់អ្នក ហើយពិចារណាអំពីអំណោយទានដែលអ្នកអាចថ្វាយដល់ព្រះអម្ចាស់ សូមសិក្សាពីពួកហោរា នៅក្នុងសកម្មភាព ខ ។

សកម្មភាព ក ៖ ពួកអ្នកគង្វាល (

លូកា ២:១៥–២០

)—ការចែកចាយទីបន្ទាល់របស់អ្នក

នៅយប់នៃការប្រសូតរបស់ព្រះអង្គសង្គ្រោះនៅភូមិបេថ្លេហិម ពួកអ្នកគង្វាលកំពុងមើលហ្វូងចៀមរបស់ពួកគេនៅតាមវាលជុំវិញភូមិ ។ មានទេវតាមួយអង្គបានបង្ហាញកាយដល់ពួកគេ ហើយប្រកាសពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទដោយនាំយក « ដំណឹងល្អពីសេចក្តីអំណរយ៉ាងអស្ចារ្យ » សម្រាប់មនុស្ស « រាល់គ្នា » ( លូកា ២:១០ ) ។

សូមអាន លូកា ២:១៥–២០ ដោយរកមើលរបៀបដែលពួកអ្នកគង្វាលបានឆ្លើយតបនឹងសារលិខិតរបស់ទេវតា ។ អ្នកក៏អាចមើលវីដេអូ « Shepherds Learn of the Birth of Christ » ( ២:៥០ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ផងដែរ ។

សូមឆ្លើយយ៉ាងហោចណាស់ពីរសំណួរក្នុងចំណោមសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

២ . ប្រសិនបើអ្នករើសយកជម្រើសនេះ

  • តើអ្នកគិតថា ហេតុអ្វីបានជាពួកអ្នកគង្វាលចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះអម្ចាស់ជាមួយអ្នកដទៃ ?

  • ចេញពីដំណើររឿងនេះ តើអ្នកអាចរៀនបានអ្វីខ្លះ អំពីអ្វីដែលនឹងកើតឡើង នៅពេលអ្នកទទួលទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ?

  • តើនៅពេលណាដែលអ្នកមានបំណងប្រាថ្នាចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ជាមួយអ្នកដទៃ ? សូមចែករំលែកបទពិសោធន៍ដែលអ្នកមានជាមួយការចែកចាយទីបន្ទាល់របស់អ្នក ។

សកម្មភាព ខ ៖ ពួកហោរា (

ម៉ាថាយ ២:១–១២

)—ការកែលម្អការថ្វាយបង្គំរបស់អ្នក

ពួកហោរាបានស្វែងរកព្រះអង្គសង្គ្រោះតាំងពីទ្រង់ប្រសូត រហូតដល់ទ្រង់បានចម្រើនព្រះជន្មធំជាព្រះរាជកុមារ ( សូមមើល ម៉ាថាយ ២:១–២ ) ។

សូមអាន ម៉ាថាយ ២:៩–១១ ដោយរកមើលអ្វីដែលពួកហោរាបានធ្វើ នៅពេលពួកលោកបានរកឃើញព្រះអង្គសង្គ្រោះ ។ អ្នកក៏អាចមើលវីដេអូ « The Wise Men Seek Jesus » ពីលេខកូដម៉ោង ២:៥៨ ដល់ ៤:៣៧ ផងដែរ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

សូមឆ្លើយយ៉ាងហោចណាស់ពីរសំណួរក្នុងចំណោមសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

២ . ប្រសិនបើអ្នករើសយកជម្រើសនេះ

  • តើអ្នកអាចរៀនអ្វីខ្លះមកពីគំរូរបស់ពួកហោរា ?

  • តើទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទមានឥទ្ធិពលលើបំណងប្រាថ្នារបស់អ្នកដើម្បីថ្វាយបង្គំទ្រង់យ៉ាងដូចម្តេច ?

  • ពួកហោរាបានថ្វាយអំណោយ ដើម្បីថ្វាយបង្គំព្រះឱរសព្រះយេស៊ូវ ។ តើមានវិធីណាខ្លះដែលអ្នកអាចថ្វាយបង្គំព្រះអង្គសង្គ្រោះបាន ?

ទីបន្ទាល់របស់អ្នកផ្ទាល់

សូមសញ្ជឹងគិតពីចំណាប់អារម្មណ៍ និងអារម្មណ៍ដែលអ្នកបានទទួលពីព្រះវិញ្ញាណបរិសុទ្ធក្នុងអំឡុងមេរៀននេះ ។ នៅពេលអ្នកបន្តសិក្សាអំពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ដូចដែលបានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាថ្មី សូមយកចិត្តទុកដាក់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទចំពោះអ្នក ។

សូមចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ឬអ្វីដែលអ្នកដឹងអំពីទ្រង់ ។ អ្នកអាចចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះអម្ចាស់តាមរបៀបជាច្រើន ។ ឧទាហរណ៍ អ្នកអាចចុះផ្សាយទីបន្ទាល់របស់អ្នក និងរូបភាពរបស់ព្រះអង្គសង្គ្រោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចែកចាយទីបន្ទាល់របស់អ្នកនៅក្នុងការប្រជុំថ្លែងទីបន្ទាល់ ឬសរសេរទីបន្ទាល់របស់អ្នកនៅក្នុងព្រះគម្ពីរមរមន ហើយជូនព្រះគម្ពីរមរមននោះទៅឲ្យមិត្តភក្តិ ឬសមាជិកគ្រួសារម្នាក់ ។

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើទីបន្ទាល់គឺជាអ្វី ?

ទីបន្ទាល់គឺជាសាក្សីខាងវិញ្ញាណ ដែលបានប្រទានឲ្យដោយព្រះវិញ្ញាណបរិសុទ្ធ ។ មូលដ្ឋានគ្រឹះនៃទីបន្ទាល់គឺជាចំណេះដឹងដែលថា ព្រះវរបិតាសួគ៌មានព្រះជន្មរស់ ហើយទ្រង់ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ ថាព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ថាទ្រង់គឺជាព្រះរាជបុត្រារបស់ព្រះ ហើយថាទ្រង់បានធ្វើដង្វាយធួនដ៏និរន្តរ ថាយ៉ូសែប ស៊្មីធគឺជាព្យាការីរបស់ព្រះ ដែលត្រូវបានហៅឲ្យស្ដារដំណឹងល្អឡើងវិញ ថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាសាសនាចក្រដ៏ពិតរបស់ព្រះអង្គសង្គ្រោះនៅលើផែនដីនេះ ហើយថាយើងត្រូវបានដឹកនាំដោយព្យាការីដែលកំពុងរស់នៅសព្វថ្ងៃនេះ ។ ដោយមានមូលដ្ឋានគ្រឹះនេះ នោះទីបន្ទាល់មួយរីកចម្រើនឡើងដើម្បីរួមបញ្ចូលគោលការណ៍ទាំងអស់នៃដំណឹងល្អ ។

( Gospel Topics « Testimony » នៅលើគេហទំព័រ topics.ChurchofJesusChrist.org )

តើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទមានឥទ្ធិពលលើយើងយ៉ាងដូចម្ដេច ?

ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានពន្យល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ៖

រូបភាព
Official Portrait of President Henry B. Eyring taken March 2018.

គឺព្រះវិញ្ញាណបរិសុទ្ធដែលថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រាបង្កើតរបស់ព្រះវរបិតាសួគ៌ ដែលស្រឡាញ់យើង និងសព្វព្រះទ័យឲ្យយើងមានជីវិតដ៏នៅអស់កល្បជានិច្ចជាមួយទ្រង់ជាមហាគ្រួសារ ។ ទោះជាទីបន្ទាល់នោះទើបចាប់ផ្ដើមដុះក្ដី ក៏យើងនឹងមានបំណងចង់បម្រើទ្រង់ ហើយកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ដែរ ។ នៅពេលយើងបន្តធ្វើដូច្នោះ យើងនឹងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដើម្បីប្រទានកម្លាំងដល់យើងក្នុងការងារបម្រើរបស់យើង ។ នៅពេលយើងឃើញព្រះហស្ដរបស់ព្រះកាន់តែច្បាស់ ហើយវាច្បាស់ខ្លាំងនៅពេលនោះរហូតដល់យើងមិនអាចត្រឹមតែចងចាំដល់ទ្រង់ទេ គឺយើងថែមទាំងស្រឡាញ់ទ្រង់ ហើយចង់ក្លាយដូចជាទ្រង់ តាមរយៈអំណាចនៃដង្វាយធួន ។

( ហិនរី ប៊ី អាវរិង « O Remember, Remember » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៦៨–៦៩ )

តើអ្នកអាចថ្វាយអំណោយអ្វីខ្លះដល់ព្រះយេស៊ូវគ្រីស្ទបាន ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា

រូបភាព
Official portrait of President Russell M. Nelson taken January 2018

អំណោយទានដ៏អស្ចារ្យបំផុតដែលអ្នកអាចថ្វាយដល់ព្រះអម្ចាស់ គឺការរក្សាខ្លួនអ្នកកុំឲ្យប្រឡាក់នឹងលោកិយ មានភាពស័ក្ដិសមដើម្បីចូលរួមក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។ អំណោយរបស់ទ្រង់ដល់យើងនោះគឺជាសេចក្តីសុខសាន្តដោយសារការដឹងថា អ្នកមានភាពស័ក្ដិសមដើម្បីជួបទ្រង់ នៅពេលដែលពេលវេលាមកដល់ ។

( រ័សុល អិម ណិលសុន « The Future of the Church: Preparing the World for the Savior’s Second Coming » Ensign Liahona ខែ មេសា ឆ្នាំ ២០២០ ទំព័រ ១៥ )

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

រូបភាព
Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

យើងដូចជាពួកហោរាពីបុរាណដែរ គួរតែស្វែងរកព្រះគ្រីស្ទ ហើយថ្វាយអំណោយដ៏មានតម្លៃបំផុតនៅចំពោះទ្រង់ ៖ ចិត្តសង្រេង និងវិញ្ញាណទន់ទាប ។ យើងគួរថ្វាយសេចក្ដីស្រឡាញ់របស់យើងដល់ទ្រង់ ។ យើងគួរតែថ្វាយទ្រង់នូវឆន្ទៈរបស់យើង ដើម្បីលើកដាក់លើខ្លួនយើងនូវព្រះនាមរបស់ទ្រង់ ហើយដើរតាមផ្លូវនៃភាពជាសិស្ស ។ យើងគួរតែសន្យាថានឹងចងចាំទ្រង់ជានិច្ច ធ្វើតាមគំរូរបស់ទ្រង់ ហើយត្រូវធ្វើល្អ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៧, ៧៩ ; កិច្ចការ ១០:៣៨ ) ។យើងមិនអាចថ្វាយទ្រង់នូវអំណោយនៃភាពឥតខ្ចោះនៅក្នុងគ្រប់ការណ៍ទាំងអស់បានទេ ពីព្រោះនេះគឺជាអំណោយដែលលើសពីសមត្ថភាពរបស់យើងដើម្បីថ្វាយ—យ៉ាងហោចណាស់ក៏សម្រាប់ពេលឥឡូវនេះដែរ ។ ប៉ុន្តែ ទ្រង់ពិតជាតម្រូវឲ្យយើងថ្វាយអំណោយជាការខិតខំប្រឹងប្រែងរបស់យើងដើម្បីដើរតាមមាគ៌ាដែលទ្រង់បានរៀបចំ និងបង្រៀន ។

( ឌៀថើរ អេហ្វ អុជដូហ្វ « True Gifts of Christmas » New Era ខែ ធ្នូ ឆ្នាំ ២០១៨ ទំព័រ ៣ )

ហេតុអ្វី ម៉ារា បានថ្វាយសត្វលលក ឬព្រាបនៅព្រះវិហារ ?

ក្រឹត្យវិន័យរបស់លោកម៉ូសេបានប្រកាសថា ស្ត្រីជាមនុស្សមិនបរិសុទ្ធបន្ទាប់ពីបានសម្រាលកូនរួច ។ ដើម្បីបានស្អាត ម្ដាយថ្មីថ្មោងត្រូវថ្វាយកូនចៀមនៅឯព្រះវិហារសម្រាប់ជាដង្វាយដុត ហើយសត្វព្រាប ឬលលកសម្រាប់ធ្វើពិធីលោះបាប ( សូមមើល លេវីវិន័យ ១២:៥–៦ ) ។ « តែបើនាងខ្វះខាតមិនល្មមនឹងយកកូនចៀម១បាន នោះត្រូវយកលលក២ [ ព្រាបជំទើរ ] គឺ១សម្រាប់ជាដង្វាយដុត ហើយ១សម្រាប់ជាដង្វាយលោះបាប ត្រូវឲ្យសង្ឃថ្វាយសត្វនោះឲ្យធួននឹងនាង រួចនាងនឹងបានស្អាតវិញ » ( លេវីវិន័យ ១២:៨ ) ។ ការដែលម៉ារា បានថ្វាយសត្វលលក ឬព្រាបជំនួសកូនចៀម គឺជាភស្ដុតាងដែលបញ្ជាក់ថា ព្រះយេស៊ូវគ្រីស្ទបានប្រសូតមកដោយម្ដាយដែលមានទ្រព្យសម្បត្ដិតិចតួច ។