ថ្នាក់​សិក្ខាសាលា
លូកា ២:៤០–៥២


លូកា ២:៤០–៥២

ព្រះយេស៊ូវ « មានវ័យចម្រើនធំឡើង មានកម្លាំងខាងវិញ្ញាណ »

រូបភាព
Jesus teaching in the temple as a young boy.

កាលពីនៅវ័យក្មេង ព្រះអង្គសង្គ្រោះបានបង្រៀនដំណឹងល្អប្រកបដោយព្រះចេស្តាដែលសូម្បីតែពួកអាចារ្យក្នុងព្រះវិហារ « ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញា ហើយនិងពាក្យចម្លើយរបស់ទ្រង់ » ( លូកា ២:៤៧ ) ដែរ ។ មេរៀននេះនឹងជួយសិស្សឲ្យពង្រឹងបំណងប្រាថ្នារបស់ពួកគេ ដើម្បីក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ តាមរយៈការព្យាយាមអភិវឌ្ឍខាងបញ្ញា ខាងរាងកាយ ខាងវិញ្ញាណ និងខាងសង្គម ។ អ្នកក៏នឹងមានឱកាសវាយតម្លៃគោលដៅបច្ចុប្បន្នរបស់អ្នកនៅក្នុង ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅមគ្គុទ្ទេសក៍សម្រាប់យុវវ័យ ( ឆ្នាំ ២០១៩ ) ឬបង្កើតគោលដៅថ្មីៗផងដែរ ។

ព្រះយេស៊ូវបានចម្រើនវ័យធំឡើងនៅក្នុងយុវវ័យរបស់ទ្រង់

សូមសិក្សារូបភាពទាំងនេះអំពីព្រះអង្គសង្គ្រោះក្នុងយុវវ័យរបស់ទ្រង់ ។ សូមគិតអំពីអ្វីដែលព័ត៌មានលម្អិតនៅក្នុងរូបភាពនីមួយៗបង្ហាញអំពីព្រះយេស៊ូវ ។

រូបភាព
Jesus Christ depicted as a young boy in the carpenter shop of Joseph. Joseph is standing behind the young Christ. Christ is reading the scriptures from a scroll resting on a table. There are wood shavings on the table.
រូបភាព
Christ as a youth learning carpentry skills in a carpenter’s shop. Joseph, the husband of Mary, is watching him.
រូបភាព
Jesus Christ depicted as a child with his mother Mary. Christ is kneeling beside Mary and resting His clasped hands on Mary’s lap. Mary has her head bowed as she and the young Christ pray. There is an oil lamp burning on a table next to the mother and son.
រូបភាព
Jesus Christ at age twelve in the temple at Jerusalem during the Feast of the Passover. A group of learned Jewish doctors are gathered around Christ. The doctors are expressing astonishment at the wisdom and understanding of the young Christ. (Luke 2:41-50)
  • តើការដឹងថាព្រះយេស៊ូវយ៉ាងណា ពេលទ្រង់នៅជាកុមារ អាចជួយអ្នកដែលជាយុវវ័យម្នាក់បានយ៉ាងដូចម្ដេច ?

យើងមានព័ត៌មានលម្អិតមួយចំនួនអំពីយុវវ័យរបស់ព្រះយេស៊ូវ ប៉ុន្តែអ្វីដែលបានកត់ទុកអាចជាពរជ័យដ៏អស្ចារ្យ និងជាការណែនាំដល់អ្នក នៅពេលអ្នកព្យាយាមលូតលាត់ និងរីកចម្រើន ។ កាលអ្នករៀនអំពីយុវវ័យរបស់ព្រះអង្គសង្គ្រោះ សូមរកមើលសេចក្តីពិតដែលអាចជួយអ្នកឲ្យដឹងថា តើចំណុចណាដែលអ្នកគួរតែផ្តោតលើ កាលអ្នកព្យាយាមប្រែក្លាយដូចជាព្រះវរបិតាសួគ៌របស់យើង និងព្រះយេស៊ូវគ្រីស្ទ ។

សូមអាន លូកា ២:៤០–៥២ និង ការបកប្រែដោយយ៉ូសែប ស៊្មីធ ម៉ាថាយ ៣:២៤–២៦ ( នៅក្នុងឧបសម្ព័ន្ធព្រះគម្ពីរប៊ីប ) ដោយរកមើលព័ត៌មានលម្អិតថា តើព្រះអង្គសង្រ្គោះមានលក្ខណៈបែបណា កាលទ្រង់មានព្រះជន្មនៅក្មេង ។ អ្នកអាចគូសចំណាំអ្វីដែលអ្នកបានរកឃើញ ។

អ្នកក៏អាចមើលវីដេអូ « Young Jesus Teaches in the Temple » ( ២:៣០ ) ផងដែរ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

សូមកត់សម្គាល់ថា ឃ្លាដែលថា « មានកម្លាំងខាងវិញ្ញាណរឹតតែច្រើនឡើង » ( លូកា ២:៤០ ; សូមមើលផងដែរ ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាថាយ ៣:២៤ [ នៅក្នុងឧបសម្ព័ន្ធព្រះគម្ពីរប៊ីប ] ) មានន័យថាព្រះយេស៊ូវ បានបង្កើន ឬរីកចម្រើនខាងកម្លាំងខាងវិញ្ញាណ ។ វាអាចមានអត្ថប្រយោជន៍ដែលដឹងថា យោងតាមការបកប្រែដោយយ៉ូសែប ស្ម៊ីធ លូកា ២:៤៦ ( នៅក្នុង លូកា ២:៤៦ ) ព្រះយេស៊ូវដ៏ក្មេងសេចក្តីមិនបានស្តាប់តាមពួកបណ្ឌិត ឬពួកអាចារ្យនោះទេ ហើយសួរសំណួរពួកគេ ប៉ុន្តែ « ពួកគេស្តាប់ទ្រង់ ហើយសួរសំណួរទ្រង់ » ។

សូមគិតអំពីសំណួរទាំងនេះ ៖

  • តើសាច់រឿងនេះបង្រៀនអ្នកអ្វីខ្លះ អំពីលក្ខណៈរបស់ព្រះយេស៊ូវកាលទ្រង់នៅក្មេងនោះ ?

  • តើ ខទី ៥២ បង្រៀនអ្នកអ្វីខ្លះអំពីរបៀបដែលព្រះយេស៊ូវបានចម្រើនវ័យធំឡើងនៅក្នុងយុវវ័យរបស់ទ្រង់ ?

តាមរយៈ លូកា ២:៥២ យើងរៀនថា យើងធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ កាលណាយើងរីកចម្រើនខាងបញ្ញា ខាងរាងកាយ ខាងវិញ្ញាណ និងខាងសង្គម

  • តើឧទាហរណ៍អ្វីខ្លះចេញពីបទគម្ពីរនេះ ដែលព្រះយេស៊ូវគ្រីស្ទបានបង្ហាញពីសមត្ថភាពរបស់ទ្រង់ក្នុងចំណុចទាំងបួននេះ ?

  • តើមានហេតុផលអ្វីខ្លះដែលអ្នកចង់ធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះនៅក្នុងចំណុចទាំងបួននៃជីវិតនេះ ?