ថ្នាក់​សិក្ខាសាលា
ហេព្រើរ ១–១០


ហេព្រើរ ១–១០

« ជានាម​ដែល​ប្រសើរ​ជាង »

រូបភាព
រូបពាក់​កណ្ដាល​ព្រះកាយ​ព្រះកេះ​ខាងមុខ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

អ្នកដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ទាំងអស់​នឹង​ឆ្លងកាត់​ការ​សាកល្បង​នៃសេចក្តីជំនឿ​របស់ពួកគេ ។ ករណី​នេះ​បានកើតឡើង​ចំពោះ​ពួក​គ្រីស្ទាន​នៃ​សាសន៍​យូដា ។ ក្រោម​សម្ពាធ​នៃ​ការបៀតបៀន​ផ្សេងៗ មនុស្ស​ជាច្រើន​បានដក​ខ្លួន​ចេញ​ពី​សាសនាចក្រ ហើយ​ត្រឡប់​ទៅរក​សុវត្ថិភាព​នៃ​ទំនាក​ទំនង​​នៃ​ការថ្វាយបង្គំ​បែប​សាសន៍យូដា​នៅឯ​សាលា​ប្រជុំ​វិញ ។ ប៉ុល​ចង់​បង្ហាញ​ពួក​គ្រីស្ទាន​សាសន៍​យូដា​ទាំង​នេះ​ថា ព្រះយេស៊ូវ​អស្ចារ្យ​ជាងម៉ូសេ ហើយ​ថា​ការងារ​បម្រើ​របស់​ទ្រង់​បាន​នាំ​មក​នូវ​សេចក្តីសញ្ញា​ថ្មី​ដ៏​ឧត្តុងឧត្តម​លើ​សេចក្តី​សញ្ញា​ចាស់​នៅក្រោម​ក្រឹត្យវិន័យ​របស់​ម៉ូសេ ។ មេរៀននេះ​អាចជួយ​ពង្រឹង​សេចក្តី​ជំនឿ​របស់អ្នកទៅ​លើ​ព្រះអង្គ​សង្គ្រោះ នៅពេល​អ្នក​រៀន​អំពី​ព្រះចេស្ដា​របស់​ទ្រង់​លើ​គ្រប់​ការណ៍​ទាំងអស់ ដោយ​កំណត់​អត្តសញ្ញាណ​និង​សិក្សា​ពី​ព្រះបរមងារ​និង​តួនាទី​មួយ​ចំនួន​របស់ទ្រង់ ។

ព្រះបរមងារ​របស់​ព្រះយេស៊ូវគ្រីស្ទ

សូម​ចំណាយ​ពេលមួយនាទី ហើយ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នកនូវពាក្យ ឬ​ឃ្លាជាច្រើន​ដែលពិពណ៌នា​អំពី​ខ្លួន​អ្នក​ទៅ​តាម​អ្វី​ដែល​អ្នក​អាច​គិត​ឃើញ ។

  • ហេតុអ្វីបាន​ជាអ្នក​ប្រើពាក្យ និង​ឃ្លាដែល​អ្នក​បានពិពណ៌នា ?

គឺដូច​ជា​អ្នក​មាន​ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​អំពី​ខ្លួន​អ្នកដែរ ព្រះយេស៊ូវគ្រីស្ទ​ក៏​មាន​ព្រះនាម ឬ​ព្រះបរមងារ​ជាច្រើន​ដែល​ពិពណ៌នា​អំពី​ទ្រង់​ផងដែរ ។ នៅពេល​យើង​ស្គាល់ព្រះបរមងារ​ទាំងនេះ​កាន់តែ​ច្បាស់ នោះយើង​យល់​កាន់តែ​ច្បាស់​ថា​តើ​ទ្រង់​ជា​នរណា និង​ថា​ទ្រង់​ស្រឡាញ់​យើង​ប៉ុណ្ណា ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូមសរសេរ​អំពី​ព្រះបរមងារ​មួយចំនួន​ដែល​អ្នក​ស្គាល់​រួច​ហើយសម្រាប់​ព្រះអង្គសង្គ្រោះ ។

  • តើ​ការស្គាល់ និង​ការយល់ដឹង​អំពីព្រះបរមងារ​ទាំងនេះ​របស់​ព្រះយេស៊ូវគ្រីស្ទមាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​មាន​ទស្សនៈ​អំពី​ទ្រង់​យ៉ាង​ដូចម្ដេច ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន​អំពី​របៀប​ដែលយើង​អាច​ទទួល​បានពរជ័យ នៅពេល​យើង​រៀន​បន្ថែម​អំពី​ព្រះអង្គសង្គ្រោះ ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

កាលណា​បងប្អូន​រៀន​ពី​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ច្រើន នោះ​វា​កាន់តែ​ងាយស្រួល​ដើម្បី​ទុកចិត្ត​លើ​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់ សេចក្ដី​ស្រឡាញ់​ដ៏​និរន្ដរ៍​របស់​ទ្រង់ និង​ព្រះចេស្ដា​របស់​ទ្រង់​ក្នុងការ​ពង្រឹង ព្យាបាល និង​ប្រោសលោះ ។

( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៣ )

  • តើ​អ្នក​ត្រូវ​ការ​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណា​ខ្លះ ចំពោះ​អ្វី​ដែល​ប្រធាន ណិលសុន បាន​ពិពណ៌នា ?

ដូច​ជា​យើង​ត្រូវ​ការ​ព្រះអង្គ​សង្គ្រោះ​ដែរ ដូច្នេះ​ពួក​គ្រីស្ទាន​សាសន៍​យូដា​ដែល​មិន​ចូល​រួម​ការ​ប្រជុំ​សាសនាចក្រ​ដោយ​សារ​ការ​បៀតបៀន និង​សម្ពាធ​ផ្សេង​ទៀត​ក៏​ត្រូវការ​ទ្រង់​ដូច​គ្នា ។ ពួកគេ​បាន​បែរ​ទៅ​រក​ការថ្វាយ​បង្គំ​ដែល​ពួកគេ​ធ្លាប់​ស្គាល់ និងទំនាក់​ទំនង​ដ៏​សុខសាន្ត​នៃ​ទំនៀមទម្លាប់​របស់​ពួកសាសន៍​យូដា ដែល​មិន​រួម​បញ្ជូល​នឹងការជឿទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ( សូមមើល ហេព្រើរ ១០:២៥, ៣៨–៣៩ ) ។ អ្នក​អាច​ស្វែងយល់​បន្ថែម​អំពី​សំបុត្រ​នេះ​ដោយ​សិក្សា « ហេព្រើរ, សំបុត្រដល់ពួក » នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

សូម​ស្វែងរក​ព្រះបរមងារ និង​តួនាទី​ផ្សេងទៀត​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ប៉ុល​បាន​ចែកចាយ​ព្រះបរមងារ និង​តួនាទី​ជា​ច្រើន​របស់​ព្រះអង្គសង្គ្រោះ ដែល​អាច​នឹង​ជួយ​ពួកបរិសុទ្ធ​ឲ្យ​ទទួលស្គាល់​តម្រូវការ​របស់​ពួកគេ​សម្រាប់​ទ្រង់ ។ ជាឧទាហរណ៍ ហេព្រើរ ១:២ សង្កត់​ធ្ងន់​លើព្រះបរមងារ​របស់​ព្រះអង្គសង្គ្រោះ​ដែល​ជា « ព្រះរាជបុត្រា » ដែល​ទាក់ទង​នឹង​ការ​ដែល​ទ្រង់ « គ្រង​របស់​ទាំង​អស់ ទុក​ជា​មរដក » ។ ហេព្រើរ ១:២, ១០ ពន្យល់​អំពី​តួនាទី​របស់​ព្រះយេស៊ូវ​ជា​អង្គបង្កបង្កើត​ស្ថានសួគ៌ និងផែនដី ។

ឥឡូវ​នេះ អ្នក​បាន​ឃើញ​ឧទាហរណ៍​មួយ​ចំនួន​នៃព្រះបរមងារ​របស់​ព្រះអង្គ​សង្គ្រោះ សូម​អាន​ខគម្ពីរ​ខាងក្រោម ហើយ​រកមើល​ព្រះ​បរមងារ និងតួនាទី​បន្ថែម​ទៀត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណា​គូស​សម្គាល់​អ្វី​ដែល​អ្នក​រកឃើញ ។

  • តើសេចក្ដីពិត​អ្វី​ដែល​អ្នក​បាន​កត់​សម្គាល់​អំពី​ព្រះអង្គ​សង្គ្រោះ​ពី​ព្រះបរមងារ និង​តួនាទី​របស់​ទ្រង់​មួយ ឬ​ច្រើន ?

១. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ ត្រូវប្រាកដថា​បញ្ចូល​ចម្លើយ​របស់​អ្នក​ទៅនឹង​សំណួរ​ទាំងពីរ​នៅចុង​បញ្ចប់​នៃមេរៀន​នេះ ។

សូម​ជ្រើស​រើស​ព្រះបរមងារ​ឬតួនាទី​ដែល​ពណ៌នា​អំពី​សកម្មភាព​ដែលអ្នក​ត្រូវការ​ឲ្យ​ព្រះយេស៊ូវគ្រីស្ទចាត់ចែង​ក្នុងជីវិត​របស់អ្នក ហើយ​សរសេរវា​នៅ​ចំ​កណ្តាល​ក្រដាស​មួយ​សន្លឹក ។ ការប្រើប្រាស់​ព្រះគម្ពីរ កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ឬ​នៅលើ​គេហទំព័រ ChurchofJesusChrist.org រកមើល​ការយល់ដឹង​បន្ថែម​អំពី​ព្រះ​បរមងារ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​អ្នក​បាន​ជ្រើសរើស ។ របៀបមួយ​ដើម្បីចាប់​ផ្តើម​ការសិក្សា​របស់អ្នក​គឺដោយ​ស្វែងរកច្រក​ចូល​ទៅរក​« ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ ក៏​នៅ​ក្នុង Topical Guide ។ បន្ទាប់មក អ្នកអាចរក​មើល​បទគម្ពីរ​ផ្សេងៗ​ដែលផ្តោត​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ ។

ជុំវិញ​ព្រះបរមងារ សូមសរសេរ​គំនិត​របស់អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ហេតុអ្វី​បាន​ជា​ព្រះបរមងារ​នោះមាន​អត្ថន័យ​សម្រាប់​អ្នក ។ គំនិត​ទាំងនេះ​អាចរួមបញ្ចូល

  • ឃ្លាពីខគម្ពីរ ឬ​ពាក្យ​ដក​ស្រង់​ដែលអ្នកអាន

  • គំនិត​អំពីរបៀប​ដែល​ការ​បំពេញ​តួនាទី​របស់​ព្រះអង្គសង្គ្រោះ​អាច​ជួយអ្នក​ក្នុងជីវិត​របស់អ្នក

  • ការយល់​ដឹង​របស់អ្នក​អំពីរបៀប​ដែល​ចំណេះ​ដឹង​អំពី​ព្រះបរមងារ​នោះ​អាច​ពង្រឹង​សេចក្ដីជំនឿ​របស់​អ្នក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​និង

  • សំណួរណាមួយ​ដែលអ្នក​មាន​អំពី​ព្រះបរមងារ​នោះ ។

ឥឡូវ​នេះ អ្នក​បាន​អនុវត្ត​កត់​សម្គាល់​ព្រះនាម​និង​ព្រះបរមងារ​របស់​ព្រះយេស៊ូវគ្រីស្ទ សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​សញ្ជឹង​គិត​ថា​តើ​អ្នក​កំពុង​ប្រើ​ជំនាញ​នេះ​បានល្អ​ប៉ុណ្ណា​ក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  • តើ​ការស្វែងរក​ព្រះបរមងារ​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​អ្នក​ឲ្យ​ស្គាល់​ទ្រង់​កាន់តែ​ច្បាស់​ដោយ​របៀបណា ?

  • តើ​អ្នក​អាច​បញ្ចូល​ការ​សិក្សា​ព្រះបរមងារ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទៅ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ជា​ប្រចាំ​របស់​អ្នក​ដោយ​របៀបណា ?

សូម​រកមើល​ព្រះបរមងារ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ការសិក្សា​ផ្ទាល់​ខ្លួន​របស់អ្នក និង​ជាមួយ​ក្រុមគ្រួសារ​របស់​អ្នក នៅពេល​អ្នក​បន្ត​សិក្សា​ព្រះគម្ពីរសញ្ញាថ្មី និង​ព្រះគម្ពីរ​ផ្សេង​ទៀត ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

ហេតុអ្វី​ខ្ញុំគួររៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

ប្រសិនបើ​អ្នក​បន្ត​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​អស់ពី​សមត្ថភាព ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា សេចក្តីស្រឡាញ់​របស់​អ្នក​ចំពោះ​ទ្រង់ និង​ចំពោះ​ក្រឹត្យ​វិន័យ​របស់​ព្រះនឹង​រីកចម្រើន​លើស​ពី​អ្វី​ដែល​អ្នក​នឹក​ស្រមៃ​នាពេល​បច្ចុប្បន្ន​នេះ ។ ខ្ញុំ​ក៏​សូម​សន្យា​នឹង​អ្នក​ដែរ​ថា សមត្ថភាព​របស់​អ្នក​ដើម្បី​ងាក​ចេញ​ពី​អំពើ​បាប​នឹង​កើន​ឡើង ។ បំណងប្រាថ្នា​របស់​អ្នក​ដើម្បី​រក្សា​បទបញ្ញត្តិ​នឹង​ចម្រើន​ឡើង ។ អ្នក​នឹង​ឃើញ​ថា​ខ្លួន​អ្នក​អាច​ដើរ​ចេញ​ពី​ការ​កម្សាន្ត និង​ការ​ជាប់​ជំពាក់​ជាមួយ​មនុស្ស​ដែល​មើលងាយ​ដល់​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន ។ …

សូម​សិក្សាអ្វី​គ្រប់យ៉ាង​ដែល ជា​ ព្រះយេស៊ូវគ្រីស្ទ​ដោយការ​អធិស្ឋាន និង​ដោយ​ការ​ខិតខំ​ស្វះស្វែង​ដើម្បី​យល់​ពី​អ្វី​ដែល​ព្រះបរមងារ និង​ព្រះនាម​នីមួយៗ​របស់ទ្រង់​មានន័យ​សម្រាប់អ្នក​ផ្ទាល់ ។

( រ័សុល អិម ណិលសុន « Prophets, Leadership, and Divine Law » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៧ ] ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org បាន​បន្ថែម​ការគូស​បញ្ជាក់ )

ហេព្រើរ ១:២, ១០ ។ តើតួនាទី​របស់​ព្រះយេស៊ូវ​ដែល​ជាអង្គ​បង្កបង្កើត​អាចមាន​ឥទ្ធិពល​លើជីវិត​របស់ខ្ញុំ​យ៉ាងដូចម្ដេច ?

ឆាដ អេច វិប អ្នកគ្រប់គ្រង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​បាន​ពន្យល់ ៖

រូបភាព
រូបថត​ពាក់​កណ្ដាល​ខ្លួន​របស់ ឆាត វិប

បងប្អូន​ប្រហែលជា​ចាំ​ថាប្រធាន ប៊យដ៍ ឃេ ផាកកឺ ជា​វិចិត្រករ​ដ៏​ចំណាន​ម្នាក់​ដែល​ចូលចិត្ត​ឆ្លាក់​សត្វចាប​ឈើ ។ ថ្ងៃ​មួយ លោក​ជា​អ្នកដំណើរ​ក្នុង​ឡាន​មួយ​ដែល​បើក​ដោយ​អែលឌើរ អេ សៀដ័រ ធូថល ហើយ​មាន​រូប​ចម្លាក់​មួយ​របស់​លោក​ដាក់​នៅលើ​កៅអី​ឡាន​ខាងក្រោយ ។ នៅ​ផ្លូវ​បំបែក អែលឌើរ ធូថល បាន​ជាន់​ហ្វ្រាំង​យ៉ាង​ខ្លាំងធ្វើ​ឲ្យ​រូបចម្លាក់​នោះ​ធ្លាក់​ដាំ​ក្បាល​ចុះ ហើយ​បែក​ខ្ទេច ។ អែលឌើរ ធូថល បាន​ភ័យ​រន្ធត់​ជា​ខ្លាំង ប៉ុន្ដែ​ប្រធាន ផាកកឺ មិន​រន្ធត់​សោះ ។ លោក​បាន​និយាយ​ធម្មតា​ថា « មិន​អី​ទេ ។ ខ្ញុំ​បាន​ធ្វើ​វា ។ ខ្ញុំ​អាច​ជួសជុល​វា​បាន » ។ ហើយ​លោក​បាន​ជួសជុល​វា ។ លោក​បាន​ធ្វើ​ឲ្យ​វា​មាំ​ជាងមុន ហើយ​ថែមទាំង​កែលម្អ​វា​បន្ថែម​ទៀត​ផង ។ ប្រធាន ផាកកឺ បាន​ពន្យល់​ថា « តើ​នរណា​បាន​បង្កើត​អ្នក ? តើ​នរណា​ជា​អង្គ​បង្ក​បង្កើត​របស់​អ្នក ? គ្មាន​អ្វីណា​មួយ​អំពី​ជីវិត​របស់​អ្នក​ដែល​ទ្រុឌទ្រោម ឬ​ខូច​ដែល​ទ្រង់​មិន​អាច​ជួលជុល​វា​បាន​នោះ​ទេ ហើយ​ទ្រង់​នឹង​ជួសជុល​បាន » ។

( ឆាដ អេច វិប « We Talk of Christ, We Rejoice in Christ » ការចាក់​ផ្សាយ​អំពី​ការបំពាក់​បំប៉ន​ថ្នាក់សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​ប្រចាំឆ្នាំ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org)

តើ​ការ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ​អាច​នាំ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ដូចម្ដេច ?

បទពិសោធន៍​ខាងក្រោម​ដែលបាន​ចែកចាយ​ដោយអែលឌើរ រ៉ូណាល់ អេ រ៉ាសបាន អាច​ជួយយើង​ឲ្យ​យល់​ពីរបៀប​ដែលការ​ស្គាល់​ព្រះបរមងារ និង​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្តល់ក្តីសង្ឃឹម ។

ហេព្រើរ ២:១០ ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​« មេដឹកនាំ​នៃ​សេចក្ដីសង្គ្រោះ​[ របស់​យើង ] »​តាម​របៀប​ណា ?

ផតខាស​ទាំងប៉ុន្មាន​ភាគ ខាងក្រោម​ចែកចាយ​ការយល់ដឹង​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​ជាមេដឹកនាំ​នៃ​សេចក្តី​សង្រ្គោះ​របស់យើង ៖