ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១០


ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិទី ១០

អនុវត្ត​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ

រូបភាព
រូបភាព​នៃ​យុវមជ្ឈិមវ័យ

គោលបំណង​មួយ​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​គឺ ដើម្បី​ជួយអ្នក​ឲ្យ​រៀន​ពី​របៀប​អនុវត្ត​នៅក្នុង​ជិវិត​ជាក់ស្ដែង​ទៅ​តាម​គោលលទ្ធិ ដែលបាន​បង្រៀន​នៅក្នុង​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ មេរៀន​នេះ នឹងផ្តល់​ឱកាស​ឲ្យ​អ្នក​រៀនអនុវត្ត​វគ្គបទគម្ពីរ​មួយចំនួន​ដែល​អ្នកបាន​សិក្សានៅ​ឆ្នាំនេះ ។

គោលលទ្ធិ​សម្រាប់​ជីវិតពិត

សូមពិនិត្យ​មើល​វគ្គចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំងបួន​នៅក្នុង​តារាង​ខាងក្រោម​នេះ ។ នៅពេល​អ្នក​អាន​សាច់រឿង​ខាងក្រោម សូម​កំណត់​ថា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយណា​ដែល​អាច​ជួយ​ក្នុង​សាច់រឿង​នីមួយៗ ។

សេចក្ដីយោង​បទគម្ពីរ

ឃ្លា​បទ​គម្ពីរ​គន្លឹះ

សេចក្ដីយោង​បទគម្ពីរ

ម៉ាថាយ ២២:៣៦–៣៩

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ។… ត្រូវ​ឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង » ។

សេចក្ដីយោង​បទគម្ពីរ

លូកា ២២:១៩–២០

ឃ្លា​បទ​គម្ពីរ​គន្លឹះ

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្គាប់​ថា ចូរ​ទទួលទាន​សាក្រាម៉ង់ « ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ » ។

សេចក្ដីយោង​បទគម្ពីរ

លូកា ២៤:៣៦–៣៩

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« ដ្បិត​ខ្មោច​គ្មាន​សាច់ ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ » ។

សេចក្ដីយោង​បទគម្ពីរ

យ៉ូហាន ១៧:៣

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« នេះ​ជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែមួយ និង​ព្រះយេស៊ូវគ្រីស្ទ » ។

  1. ខាឡូស មាន​មិត្ត​ភក្តិ​ម្នាក់​ដែល​ជឿលើ​គ្រិស្តសាសនា​មួយផ្សេង ដែល​បង្ហាញ​ការជឿ​របស់​គាត់​ថា ព្រះយេស៊ូវគ្រីស្ទ​ជា​វិញ្ញាណ ហើយ​ថា​ទ្រង់​មិន​មាន​រូបកាយ​ទេ ។

  2. លីស មើលឃើញ​ខ្លួន​នាង​ថា​ជាមនុស្ស​រាប់អាន​ញាតិមិត្ត ថែមទាំង​ទទួលយក​រាល់​បុគ្គលិក​លក្ខណៈ​ណា​ក៏ដោយ​ឲ្យ​តែ​មានភាព​សមរម្យ ។ ការណ៍​នេះ​បាន​នាំឲ្យ​នាង​ងឿងឆ្ងល់​ពី គោលលទ្ធិ​របស់​ព្រះវរបិតាសួគ៌​អំពី​អាពាហ៍​ពិពាហ៍ និង​ក្រុមគ្រួសារ ។ ដោយ​សារ​តែ​ចម្ងល់​របស់​នាង ពេល​ថ្មីៗ​នេះ លីស ទើប​តែ​ឈប់​មក​ព្រះវិហារ និង​រស់នៅ​តាម​បទបញ្ញត្តិ​ផ្សេង​ទៀត ។

  3. ម៉ារា ឆ្ងល់​ថាតើនាង​អាចធ្វើ​ឲ្យ​ការទទួលទាន​សាក្រាម៉ង់​ក្លាយជា​បទពិសោធន៍​មួយ​ដ៏​មានន័យ​ជាងនេះ​ដោយរបៀបណា ។

  4. ហ្រ្គ៊េង បាន​ឈប់​យក​ចិត្ត​ទុក​ដាក់​ក្នុង​ថ្នាក់​សិក្ខាសាលា និង​ការប្រជុំ​សាលា​ថ្ងៃអាទិត្យ ដោយសារ​គាត់​មាន​អារម្មណ៍​ថា​គាត់​ដឹង​គ្រប់គ្រាន់​ហើយ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

សូមជ្រើសរើស​សាច់រឿង​មួយ​ក្នុង​ចំណោម​សាច់រឿង​ទាំងអស់ ហើយ​គិត​អំពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​អ្នក​បានផ្គូផ្គង​វា ។

១. សូម​រាយ​សាច់រឿង​មួយ​ណា​ដែល​អ្នក​បាន​ជ្រើសរើស និង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ដោះស្រាយ​ស្ថានភាព​នេះ​បាន​ល្អបំផុត ។ បន្ទាប់មក សូម​ឆ្លើយសំណួរ​ខាងក្រោមនេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សារបស់អ្នក ។

  • តើ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​ដែល​អ្នកបាន​ជ្រើសរើស អនុវត្ត​ចំពោះ​សាច់រឿង​នេះ​យ៉ាងដូចម្តេច ?

  • តើ​វគ្គ​បទគម្ពីរ​នេះ​អាច​ជួយ​មនុស្ស​នៅក្នុង​សាច់រឿងឲ្យ​យល់​យ៉ាងណា​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ និង​បំណង​ប្រាថ្នា​របស់​ពួកទ្រង់​សម្រាប់​យើង ?

  • តើ​សកម្មភាព​អ្វី​ខ្លះ​ដែល​អ្នក​អាច​ស្នើ​ឲ្យ​បុគ្គល​នេះ​ធ្វើ ដើម្បី​អនុវត្ត​សេចក្ដីពិត​នេះ​នៅក្នុង​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស ? ហេតុអ្វី​ទៅ ?

ការអនុវត្ត​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​ទៅនឹង​កាលៈទេសៈផ្ទាល់ខ្លួន

២. សូម​បំពេញ​សកម្មភាព​ដូច​ខាងក្រោម​នេះ ៖

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​គូរ​រូប​គ្រោង​មនុស្ស​វ័យ​ជំទង់ ហើយ​សរសេរ​អាយុ ភេទ និង​ស្ថានភាព​គ្រួសារ​របស់ពួកគេ ។ មនុស្ស​នេះ​អាចជា​រូបពិត ឬ​ជា​រូប​ស្រមើស្រមៃ​ក៏​បាន ។ សូម​បញ្ចូល​សំណួរ​ជាក់លាក់​មួយចំនួន បញ្ហានានា ឬ​បញ្ហាប្រឈម​ដែល​បុគ្គលនេះ​កំពុង​ជួបប្រទះ​នាពេលបច្ចុប្បន្ន ។

សូម​ពិនិត្យមើល​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​ខាងក្រោម​នេះ ( និង​ជម្រើស​ផ្សេង​ទៀត​របស់អ្នក ) ហើយ​កំណត់​ថាតើ​វគ្គបទគម្ពីរ​ណាខ្លះ​អាច​មាន​សារៈប្រយោជន៍​នៅក្នុងសាច់រឿង​នេះ ។

សេចក្ដីយោង​បទគម្ពីរ

ឃ្លា​បទ​គម្ពីរ​គន្លឹះ

សេចក្ដីយោង​បទគម្ពីរ

លូកា ២:១០–១២

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« ដ្បិត​នៅ​ថ្ងៃនេះ មាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ប្រសូត​ដល់​អ្នករាល់គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ។

សេចក្ដីយោង​បទគម្ពីរ

យ៉ូហាន ៣:៥

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះគ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ » ។

សេចក្ដីយោង​បទគម្ពីរ

យ៉ូហាន ៣:១៦

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់ម្ល៉េះ​បានជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ាថាយ ៥:១៤–១៦

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់គ្នា​បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ាថាយ ១១:២៨–៣០

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ាថាយ ១៦:១៥–១៩

ឃ្លា​បទ​គម្ពីរ​គន្លឹះ

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « ខ្ញុំ​នឹង​ឲ្យ​កូនសោ​នៃ​នគរ​ស្ថានសួគ៌​ដល់​អ្នក » ។

សេចក្ដីយោង​បទគម្ពីរ

យ៉ូហាន ៧:១៧

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្តី​បង្រៀន​នេះ » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ាថាយ ២២:៣៦–៣៩

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ។… ត្រូវ​ឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង » ។

សេចក្ដីយោង​បទគម្ពីរ

លូកា ២២:១៩–២០

ឃ្លា​បទ​គម្ពីរ​គន្លឹះ

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្គាប់​ថា ចូរ​ទទួលទាន​សាក្រាម៉ង់ « ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ » ។

សេចក្ដីយោង​បទគម្ពីរ

យ៉ូហាន ១៧:៣

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« នេះ​ជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែមួយ និង​ព្រះយេស៊ូវគ្រីស្ទ » ។

សេចក្ដីយោង​បទគម្ពីរ

លូកា ២៤:៣៦–៣៩

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« ដ្បិត​ខ្មោច​គ្មាន​សាច់ ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ » ។

សូម​សរសេរ​សារ​ខ្លី​មួយ​ទៅកាន់​ក្មេងជំទង់​នៅក្នុងសាច់រឿង​នោះ ។ សូម​បញ្ចូល​ដូច​ខាងក្រោម​នេះ ៖

  • វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​អ្នក​មាន​អារម្មណ៍​ថា​នឹង​ជួយ​ពួកគេឲ្យ​យល់​ពី​ព្រះវរបិតាសួគ៌ និង​ព្រះរាជ​បំណងប្រាថ្នា​របស់​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​ពួកគេ និង​មូលហេតុ​បាន​ល្អ​បំផុត ។

  • បទពិសោធន៍​ផ្ទាល់ខ្លួន ដំណើររឿង​ព្រះគម្ពីរ ឬ​ឧទាហរណ៍​ពី​ជីវិត​របស់​ព្រះអង្គសង្គ្រោះ ដែលទាក់ទង​នឹងអ្វី​ដែលត្រូវ​បាន​បង្រៀន​នៅក្នុង​វគ្គ​បទ​គម្ពីរ ហើយ​អាច​លើក​ទឹក​ចិត្ត​ដល់​បុគ្គល​នេះ ។

  • សកម្មភាព​ដែល​ពួកគេ​អាចនឹងធ្វើ ដើម្បី​អនុវត្ត​សេចក្តីពិត​នៅក្នុង​វគ្គចំណេះចំណានខាង​គោលលទ្ធិ​ដែលអ្នក​បានស្នើ ។ ( ឧទាហរណ៍ សម្រាប់ លូកា ២២:១៩–២០ អ្នកអាច​រួមបញ្ចូល​ការណែនាំ​អំពី​ការអញ្ជើញ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​រឿង​ដែល​ត្រូវចងចាំ​អំពី​ព្រះអង្គសង្គ្រោះ​ក្នុង​អំឡុង​ពេលសាក្រាម៉ង់ ឬ​សម្រាប់ យ៉ូហាន ៧:១៧ អ្នកអាច​ណែនាំ​ពី​សុន្ទរកថា​ដែល​ពួកគេ​អាច​អាន​ដើម្បី​យល់​កាន់តែ​ច្បាស់អំពី​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ) ។

  • ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្តីពិត​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​ជ្រើស​រើស ។

ប្រសិនបើ​អ្នក​សរសេរ​សារខ្លី​ទៅកាន់​នរណា​ម្នាក់ សូម​ពិចារណា​ផ្តល់​សារខ្លី​នោះ​ទៅ​ពួកគេ ឬ​និយាយ​ជាមួយ​ពួកគេ​អំពី​សារខ្លី​របស់​អ្នក ។